ថ្ងៃចន្ទពិសិដ្ឋ-អាទិត្យព្រះយេស៊ូរងទុក្ខលំបាក

អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃចន្ទពិសិដ្ឋ​
អាទិត្យព្រះយេស៊ូរងទុក្ខលំបាក​
ពណ៌ស្វាយ

ថ្ងៃចន្ទពិសិដ្ឋ ទី៣០ ខែមីនា ឆ្នាំ២០២៦

បពិត្រព្រះជាម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ! យើងខ្ញុំនាំគ្នានឹករឭកដល់ព្រះយេស៊ូ ជាព្រះបុត្រាព្រះអង្គរងទុក្ខលំបាក ដើម្បីសង្គ្រោះមនុស្សលោក។ ពេលយើងខ្ញុំជាមនុស្សទន់ខ្សោយ ភ្លាត់ប្រព្រឹត្តអំពើបាប សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំមានជីវិតថ្មី ដោយយល់ដល់ព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គផង។

សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៤២,១-៧

ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «លោកនេះហើយជាអ្នកបម្រើដែលយើងគាំទ្រ ជាអ្នកដែលយើងបានជ្រើសរើស និងជាទីគាប់ចិត្តរបស់យើងខ្ញុំ។ យើងដាក់វិញ្ញាណរបស់យើងឱ្យសណ្ឋិតនៅលើលោក។ លោកនឹងបង្ហាញឱ្យប្រជាជាតិទាំងឡាយស្គាល់ការវិនិច្ឆ័យរបស់យើង។ លោកមិនស្រែក ឬគំហកកំហែងដាក់នរណាឡើយ ហើយក៏មិនបន្លឺសម្លេងនៅតាមផ្លូវដែរ។ លោកនឹងមិនកាច់ផ្តាច់ដើមត្រែង​ណាដែលទក់ហើយនោះទេ លោកក៏មិនផ្លុំពន្លត់ភ្លើងដែលហៀបនឹងរលត់នោះដែរ។ ប្រាកដមែនហើយ! លោកនឹងបង្ហាញការវិនិច្ឆ័យរបស់យើង។ លោកនឹងមិនខ្សោយឡើយ លោកអង់អាចជានិច្ច រហូតទាល់តែធ្វើឱ្យការវិនិច្ឆ័យរបស់យើងបានសម្រេចនៅលើផែនដី។ មនុស្សនៅទីដាច់ស្រយាលនៃផែនដីក៏រង់ចាំទទួលការប្រៀនប្រដៅពីលោកដែរ»។ ព្រះជាអម្ចាស់ដែលបានបង្កើត និងលាតត្រដាងផ្ទៃមេឃ ព្រះអង្គបានសន្ធឹងផែនដី និងធ្វើឱ្យមានអ្វីៗទាំងអស់ដុះឡើង។ ព្រះអង្គបានប្រទានដង្ហើមចេញចូលឱ្យសត្វលោកទាំងអស់រស់​នៅផែនដី ហើយប្រទានជីវិតឱ្យអស់អ្នកដែលដើរទៅមកនៅលើផែនដីនេះ។ ព្រះអង្គមានព្រះបន្ទូលថា៖ «យើងនេះហើយជាព្រះអម្ចាស់! យើងបានហៅអ្នកស្របតាមសេចក្តីសុចរិតរបស់យើង។ យើងកាន់ដៃអ្នក យើងទុកអ្នកដោយឡែកពីគេ ហើយតែងតាំងអ្នកធ្វើជាសម្ព័ន្ធមេត្រីជាមួយប្រជាជនឱ្យអ្នកធ្វើពន្លឺសម្រាប់បំភ្លឺប្រជាជាតិនានា អ្នកនឹងប្រោសមនុស្សខ្វាក់ឱ្យបានភ្លឺ នាំពួកឈ្លើយសឹក​សង្គ្រាមចេញពីទីឃុំឃាំង ព្រមទាំងរំដោះប្រជាជនដែលរស់នៅក្នុងភាពងងឹតឱ្យបានចេញរួចផង។

ទំនុកតម្កើងរបស់ព្យាការីយេរេមី ២៧(២៦),១-៣.១៣-១៤ បទពាក្យ ៧

ព្រះអម្ចាស់ទ្រង់ជាពន្លឺនាមល្បីរន្ទឺព្រះសង្គ្រោះ
មិនឱ្យខ្ញុំខ្លាចនរណាសោះជាកំពែងខ្ពស់ជួយជីវិត
ពេលពួកជនពាលជាបច្ចារូតរះម្នីម្នាចូលមកជិត
ពួកគេចង់មកផ្តាច់ជីវិតតែពួកឧក្រិដ្ឋត្រូវភ្លាត់ដួល
ទោះមានទ័ពច្រើនមករោមរិតឡោមព័ទ្ធខ្ញុំជិតក៏មិនច្រួល
ទោះលើកគ្នាច្បាំងខ្ញុំសុខស្រួលចិត្តមិនប្រែប្រួលសង្ឃឹមព្រះ
១៣ខ្ញុំជឿជាក់ថាខ្ញុំនឹងបានឃើញសុខក្សេមក្សាន្តមិនអាស្រូវ
មង្គលកើតពីព្រះម្ចាស់នៅក្នុងលោកតទៅជាមិនខាន
១៤ចូរទុកចិត្តលើព្រះអម្ចាស់ព្រះអង្គជាព្រះដ៏ថ្កើងថ្កាន
ចូរមានកម្លាំងចិត្តក្លាហាននោះអ្នកនឹងមានសុខមង្គល

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្

បពិត្រព្រះអម្ចាស់យេស៊ូ! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។
សូមក្រាបថ្វាយបង្គំព្រះមហាក្សត្ររបស់យើងខ្ញុំ។ មានតែព្រះអង្គទេដែលអាណិតអាសូរយើងខ្ញុំដែលវង្វេងឆ្ងាយពីព្រះអង្គ។
បពិត្រព្រះអម្ចាស់យេស៊ូ! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១២,១-១១

ប្រាំមួយថ្ងៃមុនបុណ្យចម្លង ព្រះយេស៊ូយាងមកភូមិបេថានី ជាភូមិរបស់លោកឡាសារដែលព្រះអង្គបានប្រោសឱ្យរស់ឡើងវិញ។ នៅទីនោះ គេរៀបចំជប់លៀងថ្វាយព្រះយេស៊ូ។ នាងម៉ាថាបម្រើភ្ញៀវ រីឯលោកឡាសារអង្គុយរួមតុជាមួយព្រះយេស៊ូ និងអ្នកឯទៀត។ នាងម៉ារីយកប្រេងក្រអូបកន្លះលីត្រ គឺប្រេងទេពិ្វរូសុទ្ធដ៏មានតម្លៃលើស​លប់មកចាក់លាបព្រះបាទាព្រះយេស៊ូ រួចយកសក់នាងជូត ក្លិនប្រេងក្រអូបសាយពេញផ្ទះ។ ពេលនោះសាវ័កម្នាក់ឈ្មោះយូដាសអ៊ីស្ការីយ៉ុតដែលនឹងនាំគេមកចាប់ព្រះអង្គពោលឡើងថា៖ «ម្តេចក៏មិនយកប្រេងក្រអូបដែលមានតម្លៃបីរយដួងទៅលក់យកប្រាក់ចែកឱ្យជនក្រីក្រវិញ?»។ គាត់និយាយដូច្នេះ មិនមែនមកពីគាត់យកចិត្តទុកដាក់នឹងអ្នកក្រទេ គឺមកពីគាត់ជាចោរ គាត់កាន់ថង់ប្រាក់ ហើយតែងលួចយកប្រាក់ដែលគេដាក់ក្នុងថង់នោះ។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ទុកឱ្យនាងធ្វើតាមបំណងចិត្តនាងទៅ! នាងចាក់ប្រេងក្រអូបនេះសម្រាប់ថ្ងៃបញ្ចុះសពខ្ញុំ។ អ្នកក្រីក្រនៅជាមួយអ្នករាល់គ្នារហូត រីឯខ្ញុំវិញ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ»។ ជនជាតិយូដាច្រើនកុះករបានឮដំណឹងថា ព្រះអង្គគង់នៅភូមិបេតថានី គេនាំគ្នាមកមិនមែនគ្រាន់តែចង់ឃើញព្រះយេស៊ូប៉ុណ្ណោះទេ គឺចង់​ឃើញលោកឡាសារដែលព្រះអង្គបានប្រោស​ឱ្យរស់ឡើងវិញនោះថែមទៀតផង។ ពួកនាយកបូជាចារ្យបានសម្រេចចិត្តសម្លាប់លោកឡាសារដែរ ព្រោះតែគាត់នេះហើយ បានជាមានជនជាតិយូដាជាច្រើនបែកចេញ​ពីពួកគេ ហើយមកជឿលើព្រះយេស៊ូ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហប្ញទ័យឱ្យព្រះបុត្រាបូជាព្រះជន្មដើម្បីរំដោះមនុស្សលោកឱ្យរួចពីបាប។ សូមព្រះអង្គទ្រង់ព្រះមេត្តាទទួលសក្ការបូជានេះដោយអនុគ្រោះ។ សូមប្រោសយើងខ្ញុំឱ្យរួមរស់ជាមួយព្រះគ្រីស្តជានិច្ច និងបង្កើតផលដែលនៅស្ថិតស្ថេរផង។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ក្នុងអភិបូជានេះ ព្រះអង្គប្រោសយើងខ្ញុំឱ្យបានវិសុទ្ធ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលបានបូជាព្រះជន្ម។ សូមព្រះអង្គទ្រង់ព្រះមេត្តាសណ្ឋិតនៅជាមួយប្រជារាស្ត្រព្រះអង្គជានិច្ច សូមបំភ្លឺចិត្តគំនិតយើងខ្ញុំកុំឱ្យបដិសេធព្រះគ្រីស្តឡើយ។

713 Views