ថ្ងៃអាទិត្យ-បុណ្យលើកតម្កើងព្រះវិញ្ញាណយាងមក«ឆ្នាំខ»

អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ បុណ្យលើកតម្កើង
ព្រះវិញ្ញាណយាងមក«ឆ្នាំខ»
ពណ៌ក្រហម

ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

ពាក្យលំនាំ

(អ្នកអានពាក្យលំនាំនេះ គឺអ្នកផ្សេងពីអ្នកប្រកាសព្រះបន្ទូល)
តាមគម្ពីរដំណឹងល្អតាមលោកយ៉ូហាន ព្រះយេស៊ូផ្លុំខ្យល់ គឺព្រះវិញ្ញាណលើក្រុមសាវ័កនៅថ្ងៃ​ព្រះ​អង្គទទួលព្រះជន្មថ្មីពីព្រះបិតា។ ព្រះវិញ្ញាណ​ជា​ព្រះជន្មផ្ទាល់របស់ព្រះជាម្ចាស់។ តាមលោកម៉ាថាយ លោកលូកា និង​លោក​យ៉ូហាន ព្រះយេស៊ូចាត់ក្រុមសាវ័កឱ្យទៅប្រកាសដំណឹងល្អនៅថ្ងៃព្រះអង្គទទួលព្រះជន្មថ្មីពីព្រះបិតា។ រីឯលោកលូកាជាអ្នកនិពន្ធគម្ពីរកិច្ចការគ្រីស្តទូតដែរ លោកចែងថា ព្រះយេស៊ូចាត់ព្រះវិញ្ញាណនៅបុណ្យថ្ងៃទី៥០ វិញ ជាថ្ងៃជនជាតិយូដានាំគ្នារម្លឹកអំពីព្រះជាម្ចាស់ប្រទានធម្មវិន័យនៅលើភ្នំស៊ីណៃពីដើម។ លោកលូកាចែងដូច្នេះដើម្បីពន្យល់ថា ព្រះវិញ្ញាណនៃសេចក្តីស្រឡាញ់ជាធម្មវិន័យថ្មីរបស់ព្រះសហគមន៍។ ព្រះសហគមន៍ជាប្រជារាស្រ្តថ្មីរបស់ព្រះជាម្ចាស់ មានភារកិច្ចប្រមែប្រមូលមនុស្សដែលខ្ចាត់ខ្ចាយគ្នាឱ្យចូលរួមក្នុងមហាគ្រួសារតែមួយ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យឱ្យព្រះគ្រីស្តចាក់បង្ហូរព្រះវិញ្ញាណព្រះអង្គលើមនុស្ស​គ្រប់ជាតិសាសន៍។ សូមទ្រង់ព្រះមេត្តាប្រោសប្រណីដល់មនុស្សលោកដែលបាក់បែកគ្នា ឱ្យរួមគ្នាជាធ្លុង​តែមួយក្នុង​មហា​គ្រួសាររបស់ព្រះអង្គ សូមប្រោសយើងខ្ញុំជាព្រះសហគមន៍ ឱ្យធ្វើជាសញ្ញាសម្គាល់នៃពិភពលោកថ្មីដែលរួបរួមគ្នា​ជាធ្លុងតែមួយផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ២,១-១១

នៅបុណ្យថ្ងៃទីហាសិបមកដល់ ក្រុមសាវ័ករួមប្រជុំទាំងអស់គ្នានៅកន្លែងតែមួយ។ រំពេចនោះ ស្រាប់​តែ​មាន​ឮ​ស្នូរ​សន្ធឹកពីលើមេឃមក ដូចជាខ្យល់បក់បោកយ៉ាងខ្លាំងពេញក្នុងផ្ទះដែលគេនៅ។ ក្រុមសាវ័កបានឃើញ ហាក់​ដូច​ជាមានអណ្តាតភ្លើងបែកចេញពីគ្នា ចុះមកសណ្ឋិតលើពួកគេម្នាក់ៗ។ អ្នកទាំងនោះបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយចាប់ផ្តើមនិយាយភាសាផ្សេងៗពីគ្នា តាមព្រះវិញ្ញាណប្រោសប្រទានឱ្យ។ ពេល​​នោះ មានជន​ជាតិ​យូដាជាអ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់មកពីប្រទេសនានាក្នុងពិភពលោកទាំងមូលស្នាក់​នៅ​ក្រុង​យេរូសា​ឡឹម​ដែរ។ ពេលស្នូរសន្ធឹកលាន់ឮយ៉ាងខ្លាំងដូច្នោះ មហាជននាំគ្នារត់មកមើល ហើយភ្ញាក់ផ្អើលក្រៃលែង ព្រោះ​ម្នាក់​ៗបានឮក្រុមសាវ័កនិយាយភាសារបស់ខ្លួន។ អ្នកទាំងនោះងឿងឆ្ងល់ខ្លាំងណាស់ គេស្ងើចសរសើរទាំងពោល​ថា​៖ «អ្នក​ដែល​​កំពុងនិយាយនេះសុទ្ធតែជាអ្នកស្រុកាលីឡេទេតើ។ ចុះហេតុដូចម្តេច បានជា​យើងឮគេ​និយាយ​ភាសា​របស់​យើង​រៀងៗខ្លួនទៅវិញដូច្នេះ? គឺទាំងអ្នកស្រុកប៉ារថុស ស្រុកមេឌី ស្រុកអេឡាំ ទាំងអ្នកស្រុកមេសូប៉ូតាមី ស្រុកយូ​ដា ​ស្រុកកាប៉ាដូស ស្រុកប៉ុនតុស ស្រុកអាស៊ី ស្រុកព្រីស៊ី ស្រុកប៉ាមភីលី ស្រុកអេស៊ីប ស្រុកលីប៊ីដែល​នៅក្បែ​រស្រុក​គី​រ៉េន និងអស់អ្នកមកពីក្រុងរ៉ូម ទាំងជនជាតិយូដា ទាំងអ្នកចូលសាសនាយូដា ទាំងអ្នកមកពីកោះ​ក្រែត​ ទាំង​ជនជាតិ​អា​រ៉ាប់ យើងបានឮគេថ្លែងអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ជាភាសាយើងទាំងអស់គ្នាផ្ទាល់!»។

ទំនុកតម្កើងលេខ ១០៤ (១០៣),១.២៤.២៩-៣១.៣៤ បទពាក្យ ៧

ខ្ញុំសូមតម្កើងព្រះអម្ចាស់ប្រសើរខ្លាំងណាស់អស់ពីចិត្ត
ព្រះអង្គជាព្រះនៃខ្ញុំពិតឧត្តមបំផុតលើលោកា
២៤បពិត្រព្រះអើយព្រះអម្ចាស់គ្រប់ស្នាព្រះហស្តច្រើនមិនតិច
ផែនដីមានអ្វីច្រើនអនេកសុទ្ធតែកើតមកពីព្រះអង្គ
២៩ប្រសិនបើទ្រង់មិនរវល់នោះគេនឹងខ្វល់ជួបភ័យគ្រោះ
បើទ្រង់ដកយកខ្យល់ទាំងអស់នោះគេលែងរស់នឹងក្សិណក្ស័យ
៣០ពេលណាព្រះអង្គទ្រង់ប្រទានដង្ហើមឱ្យមានខ្យល់និស្ស័យ
គេកើតឡើងវិញពេញផែនដីសព្វអស់អ្វីៗមានព្រមគ្នា
៣១សូមសិរីរុងរឿងរបស់ព្រះអម្ចាស់អស់កល្បយូរយារ
សូមទ្រង់រីករាយដោយសារស្នាព្រះហស្តអស្ចារ្យរបស់ទ្រង់
៣៤ឱ!ព្រះអម្ចាស់សូមឱ្យបទដែលខ្ញុំកំណត់បានគួរគាប់
ឱ្យខ្ញុំសប្បាយចិត្តអរជាប់ដោយសារតែព្រះជាអម្ចាស់

អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទស្រុកកាឡាទី កាឡ ៥, ១៦-២៥

បងប្អូនជាទីស្រឡាញ់!
ខ្ញុំសូមជម្រាបថា ចូររស់នៅឱ្យស្របតាមព្រះវិញ្ញាណ នោះបងប្អូននឹង​មិនបំពេញ​តាម​បំណងចិត្តលោភលន់របស់លោកីយ៍ទៀតឡើយ ដ្បិតបំណងលោភលន់របស់លោកីយ៍ តែងតែទាស់​នឹងព្រះ​វិញ្ញាណ ហើយព្រះវិញ្ញាណក៏មានបំណងទាស់នឹងលោកីយ៍ដែរ។ លោកីយ៍និងព្រះវិញ្ញាណផ្ទុយគ្នាទាំងស្រុង ដូច្នេះ​ បងប្អូនពុំអាចធ្វើអ្វីដែលបងប្អូនចង់ធ្វើនោះបានឡើយ។ ប្រសិនបើព្រះវិញ្ញាណណែនាំបងប្អូន បងប្អូនលែង​នៅ​ក្រោម​អំណាចរបស់ធម្មវិន័យទៀតហើយ។ យើងស្គាល់ច្បាស់នូវអំពើផ្សេងៗដែលកើតចេញមកពីលោកីយ៍ គឺមានអំពើប្រាសចាកសីលធម៌ អំពើសៅហ្មង កាម​គុណថោកទាប ការថ្វាយបង្គំព្រះក្លែងក្លាយ វិជ្ជាធ្មប់ ឈ្លោះប្រកែក បាក់បែកគ្នា ច្រណែន កំហឹងឃោរឃៅ ប្រកួតប្រ​ជែង ប្រឆាំងគ្នា ប្រកាន់បក្សពួក ឈ្នានីស ប្រមឹក ស៊ីផឹកជ្រុល និងអំពើផ្សេងៗទៀតដែលស្រដៀងនឹងអំពើ​ទាំង​នេះ​ដែរ​។ ខ្ញុំសូមជជ្រាបឱ្យបងប្អូនដឹងជាមុន ដូចខ្ញុំបាននិយាយរួចមកហើយថា អស់អ្នកដែលប្រព្រឹត្តអំពើទាំងអស់នេះ ពុំ​អាច​​ទទួលព្រះរាជ្យរបស់ព្រះជាម្ចាស់ទុកជាមត៌កបានឡើយ។ រីឯផលដែលកើតមកពីព្រះវិញ្ញាណវិញ គឺសេចក្តីស្រឡាញ់ អំណរ សេចក្តីសុខសាន្ត ចិត្តអត់​ធ្មត់​ ចិត្តសប្បុរ​ស ចិត្តសន្តោសមេត្តា ជំនឿ ចិត្តស្លូតបូត ចេះទប់ចិត្តខ្លួនឯង។ គ្មានវិន័យណាជំទាស់នឹងសេចក្តីទាំងនេះទេ។ អស់អ្នកដែលរួមជាមួយព្រះគ្រីស្តយេស៊ូ សុទ្ធតែបានឆ្កាងតណ្ហា និងបំណងលោភលន់ផ្សេង​ៗរបស់​លោកី​យ៍​នោះចោលហើយ។ ប្រសិនបើយើងមានជីវិតដោយសារព្រះវិញ្ញាណមែន យើងក៏ត្រូវប្រតិបត្តិតាមព្រះវិញ្ញាណដែរ។

បទលើកតម្កើងព្រះវិញ្ញាណ បទពាក្យ ៧

ឱ! ព្រះវិញ្ញាណព្រះបវរសូមយាងកុះករក្នុងដួងចិត្ត
សូមចាត់ពន្លឺរស្មីពិតឱ្យមកតាំងស្ថិតលើអស់យើង
ឱ! ព្រះបិតាអ្នកកម្សត់ក្រីក្រទុគ៌តបិតាថ្កើង
យាងមកប្រទានកុំបីឆ្មើងអំណោយក្រាស់ស្តើងកូនទទួល
សូមយាងមកបំភ្លឺគំនិតបំភ្លឺដួងចិត្តកុំឱ្យជ្រួល
ទប់ឱ្យនឹងនមិនរំជួលរស់នៅសុខស្រួលក្នុងអំណោយ
ព្រះអង្គលួងលោមដួងចិត្តខ្ញុំទ្រង់គង់សម្ងំមិនមែនខ្សោយ
ព្រះអង្គជាម្លប់ពីមុខក្រោយត្រជាក់ត្រជុំពេលខ្ញុំហត់
ព្រះអង្គប្រទានឱ្យសម្រាកកុំឱ្យលំបាកហួសកំណត់
ក្តៅហួតក្តៅហែងហេវកម្សត់ព្រះអង្គជាផ្លិតបក់ត្រជាក់
កាលណាយើងខ្ញុំកើតទុក្ខព្រួយព្រះអង្គលើកស្ទួយមិនស្ទើរស្ទាក់
ទឹកចិត្តខ្ញុំឡើងខ្ពស់ប្រត្យ័ក្សឥតបីមានញាក់ស្លុតរន្ធត់
ឱ! ពន្លឺចែងត្រចះត្រចង់ឥតខ្វះមិនរលត់
យាងមកបំភ្លឺនិងបំពត់អ្នកជឿសង្ឃឹមលើព្រះអង្គ
កុំតែព្រះអង្គយាងមកប្រោសយាងមកសន្តោសគ្មានបង្អង់
កុំអីមនុស្សលោកគ្មានផ្លូវត្រង់គ្មានចិត្តគ្មានចង់ធ្វើអ្វីឡើយ
កិច្ចការទាំងអស់ដែលគេធ្វើជុំពាក់បាបស្ទើរពុំដែលស្បើយ
សូមទ្រង់យាងមកលាងឱ្យហើយអ្វីៗអាក្រក់ចេញឱ្យអស់
សូមទ្រង់ស្រោចលើចិត្តហែងហួតកុំឱ្យក្រៀមស្ងួតសោះកក្រោះ
និងចិត្តដែលមានស្នាមរបួសឱ្យមានសម្រស់ស្រស់បំព្រង
សូមបន្ទន់ចិត្ត កាយ វាចាកុំឱ្យមុសាមានសៅហ្មង
សូមប្រទានតាមព្រះបំណងព្រះទ័យថ្លាយង់កុំខានណា
សូមតម្រង់ចិត្តកោងវេរវៀចចិត្តខូចកាចកៀចដោយហឹង្សា
ខន្តីអំណត់តាមមាគ៌ាតាមក្តីប្រាថ្នាព្រះទ័យទ្រង់
សូមទ្រង់ប្រទានអំណោយសព្វឱ្យមានភពភ័ព្វបែបទំនង
ដល់អ្នកជឿផងតាមបំណងចិត្តជឿលើទ្រង់ជាអម្ចាស់
សូមទ្រង់ប្រទានបុណ្យកុសលឱ្យបានមគ្គផលក្រែលក្រៃក្រាស់
អំណរសប្បាយមានដេរដាសរហូតដល់អស់កល្បទៅហោង

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ឱ! ព្រះវិញ្ញាណដ៏វិសុទ្ធ! សូមយាងមក! សូមជ្រួតជ្រាបចិត្តគំនិតអ្នកបម្រើព្រះអង្គ! សូម​ប្រោសប្រទានសេចក្តីស្រឡាញ់របស់ព្រះអង្គឱ្យយើងខ្ញុំផង! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៥,២៦-២៧; ១៦,១២-១៥

នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូល​ទៅកាន់​ក្រុម​សា​វ័កថា៖ «ព្រះអង្គដែល​ជួយការពារ គឺជាព្រះវិញ្ញាណដែលសម្តែងសេចក្តីពិត ខ្ញុំនឹងចាត់​ព្រះអង្គ​នេះ​ពី​ព្រះ​បិតា​ឱ្យ​មក​រកអ្នករាល់គ្នា ព្រះអង្គចេញពីព្រះបិតា​មក។ កាលណាព្រះអង្គយាងមកដល់ ទ្រង់នឹងធ្វើជាសាក្សីអំពីខ្ញុំ ហើយអ្នក​រាល់​គ្នាក៏ធ្វើជាសាក្សីអំពីខ្ញុំដែរ ពីព្រោះអ្នករាល់គ្នានៅជាមួយខ្ញុំ តាំងពីដើមរៀងមក។ ខ្ញុំមានសេចក្តីឯទៀតៗជាច្រើនដែលត្រូវនិយាយប្រាប់អ្នករាល់គ្នា តែអ្នករាល់គ្នាពុំអាចទទួល​នៅពេល​នេះ​បា​នទេ។ កាលណាព្រះវិញ្ញាណនៃសេចក្តីពិតយាងមកដល់ ព្រះអង្គនឹង​ណែ​នាំ​អ្នករាល់គ្នា​ឱ្យស្គាល់​សេចក្តីពិត​គ្រប់​ជំពូក ដ្បិតសេចក្តីផ្សេងៗដែលព្រះអង្គថ្លែង មិនចេញមកពីព្រះអង្គផ្ទាល់ទេ គឺព្រះអង្គថ្លែងតែសេចក្តីណាដែលទ្រង់ព្រះសណ្តាប់ឮ ព្រមទាំង​មាន​ព្រះបន្ទូល​ប្រាប់​ឱ្យអ្នករាល់គ្នាដឹង អំពីហេតុការណ៍ដែលត្រូវកើតមាននៅថ្ងៃមុខផង។ ព្រះអង្គនឹងសម្តែងសិរីរុងរឿងរបស់ខ្ញុំ ព្រោះ​​ព្រះ​អង្គទទួលសេចក្តីទាំងអស់ពីខ្ញុំ យកមកប្រាប់អ្នករាល់គ្នា។ អ្វីៗដែលព្រះបិតាមានទាំងប៉ុន្មាន សុទ្ធតែជា​របស់​ខ្ញុំ​ទាំង​អស់។ ហេតុនេះហើយបានជាខ្ញុំពោលថា ព្រះអង្គទទួលសេចក្តីទាំងអស់ពីខ្ញុំ យកមកប្រាប់អ្នករាល់គ្នា»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណមកយើងខ្ញុំ តាមព្រះបន្ទូលសន្យានៃ​ព្រះ​​​បុត្រាព្រះអង្គ។ សូមព្រះវិញ្ញាណបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យយល់ការអាថ៌កំបាំងដ៏អស្ចារ្យនៃអភិបូជា និង​ណែ​នាំ​ឱ្យ​ស្គាល់​សេចក្តីពិតគ្រប់យ៉ាងទៀតផង។

បពិត្រព្រះបិតាដ៏វិសុទ្ធបំផុត ជាព្រះអម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ ហើយដែល​មានព្រះជន្ម​គង់​នៅអស់កល្បជានិច្ច! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ និងសូមលើកតម្កើងសិរីរុងរឿងរបស់​ព្រះអង្គ។​ ព្រះអង្គ​បាន​ប្រោស​ប្រទានព្រះវិញ្ញាណឱ្យយើងខ្ញុំជាបុត្រធីតាព្រះអង្គ ដើម្បីឱ្យយើងខ្ញុំរួមរស់ជាមួយព្រះបុត្រារបស់ព្រះអង្គ។ កាល​ព្រះសហគមន៍ទើបកើតមក ព្រះវិញ្ញាណបានប្រោសឱ្យមនុស្សគ្រប់ជាតិសាសន៍ស្គាល់ព្រះ​អង្គជាព្រះដ៏ពិតប្រាកដ​តែ​មួយ ដើម្បីឱ្យគេប្រកាសជំនឿតែមួយ តាមភាសារៀងៗខ្លួន។
អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ សូម​លើក​​តម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ!” ។

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គថែរក្សា​ព្រះសហគមន៍​ជា​និច្ច។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានព្រះវិញ្ញាណដល់ព្រះសហគមន៍ឱ្យបានពេញបរិបូណ៌។ សូមឱ្យយើងខ្ញុំជា​គ្រីស្ត​បរិស័ទ​មានជំនឿកាន់តែមាំមួនឡើងៗ និងស្ម័គ្រចិត្តរួមរស់ជាមួយព្រះបុត្រាកាន់តែជិតស្និទ្ធឡើងៗ ព្រមទាំងបង្ហាញការសង្គ្រោះរបស់ព្រះអង្គ ឱ្យមនុស្សលោកសព្វថ្ងៃនេះឃើញផង។

276 Views