ថ្ងៃព្រហស្បតិ៍-អាទិត្យទី០៥-រដូវបុណ្យចម្លង
- អាទិត្យ - បៃតង - អាទិត្យទី២២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តក្រេគ័រដ៏ប្រសើរឧត្តម ជាសម្ដេចប៉ាប និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៅកាល់គុតា ជាព្រហ្មចារិនី និងជាអ្នកបង្កើតក្រុមគ្រួសារសាសនទូតមេត្ដាករុណា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៣ ក្នុងរដូវធម្មតា
(ថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី) - ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬសន្តសិលា ក្លាវេ
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - ឬព្រះនាមដ៏វិសុទ្ធរបស់ព្រះនាងម៉ារី
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តយ៉ូហានគ្រីសូស្តូម ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - បុណ្យលើកតម្កើងព្រះឈើឆ្កាងដ៏វិសុទ្ធ
- អាទិត្យ - បៃតង - អាទិត្យទី២៤ ក្នុងរដូវធម្មតា
(ព្រះនាងម៉ារីរងទុក្ខលំបាក) - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្តគ័រណី ជាសម្ដេចប៉ាប និងសន្តស៊ីព្រីយុំាង ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តរ៉ូបែរ បេឡាម៉ាំង ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តហ្សង់វីយេជាអភិបាល និងជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអន់ដ្រេគីម ថេហ្គុន ជាបូជាចារ្យ និងសន្តប៉ូល ជុងហាសាង ព្រមទាំងសហជីវិនជាមរណសាក្សីនៅកូរ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្តម៉ាថាយជាគ្រីស្តទូត និងជាអ្នកនិពន្ធគម្ពីរដំណឹងល្អ
- អាទិត្យ - បៃតង - អាទិត្យទី២៥ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្តពីយ៉ូជាបូជាចារ្យ នៅក្រុងពៀត្រេលជីណា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្តកូស្មា និងសន្តដាម៉ីយុាំង ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តវុាំងសង់ នៅប៉ូលជាបូជាចារ្យ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្តវិនហ្សេសឡាយជាមរណសាក្សី ឬសន្តឡូរ៉ង់ រូអ៊ីស និងសហការីជាមរណសាក្សី
- អាទិត្យ - បៃតង - អាទិត្យទី២៦ ក្នុងរដូវធម្មតា
(សន្តមីកាអែល កាព្រីអែល និងរ៉ាហ្វាអែលជាអគ្គទេវទូត) - ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដយេរ៉ូមជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃព្រហស្បតិ៍ អាទិត្យទី០៥
រដូវបុណ្យចម្លង
ពណ៌ស
ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤
បុណ្យរម្លឹក
សន្តអាថាណាស ជាអភិបាល
និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
លោកអាថាណាស (២៩៥-៣៧៥) កើតនៅក្រុងអាឡិចសង់ឌ្រី។ កាលលោកនៅពីក្មេង ព្រះចៅឌីយ៉ូ ក្លេស៊ីយ៉ាំងបៀតបៀនធ្វើទុក្ខបុកម្នេញព្រះសហគមន៍។ កាលអាយុប្រហែល ៣០ឆ្នាំ លោកមានមុខងារជាស្មៀនរបស់លោកអភិបាលក្រុងអលិចសង់ឌ្រី។ ពេលនោះ បូជាចារ្យម្នាក់ឈ្មោះ អរីយ៉ូស តែងប្រៀនប្រដៅថា ព្រះយេស៊ូគ្រាន់តែជាមនុស្សប៉ុណ្ណោះ ពុំមែនជាព្រះជាម្ចាស់ទេ។ នៅឆ្នាំ ៣២៥ អភិបាលព្រះសហគមន៍ទាំងអស់ ជួបជុំគ្នាជាមហាសន្និបាតសកលនៅក្រុងនីសេ ដើម្បីជំទាស់នឹងសេចក្តីប្រៀនប្រដៅរបស់លោក អរីយូ៉សនោះ។ លោកអាថាណាសទទួលមុខងារជាអភិបាលព្រះសហគមន៍ក្រុងអេឡិចសង់ឌ្រីនៅឆ្នាំ ៣២៨។ គ្រីស្តបរិស័ទដែលកាន់តាមលោកអរីយូ៉សជំទាស់នឹងលោកអថាណាសអស់រយៈពេល ៤៥ឆ្នាំ រហូតទៅប្តឹងព្រះចៅអធិរាជ ដែលទ្រង់និរទេសលោកប្រាំដង។ ទោះបីគេធ្វើបាបលោកយ៉ាងណាក៏ដោយ ក៏លោកនៅតែប្រកាសជំនឿដ៏ពិតប្រាកដអំពីព្រះយេស៊ូដែលពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយដែលកើតជាមនុស្ស ដើម្បីឱ្យមនុស្សទៅជាបុត្រធីតារបស់ព្រះបិតា។ លោកយកចិត្តទុកដាក់នឹងការរស់នៅជាបព្វជិត និងជាឥសី ហើយបានសរសេរជីវប្រវត្តិរបស់សន្តអន់ទន ជាមិត្តសម្លាញ់របស់លោក។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាការុណាយ៉ាងលើសលប់! ព្រះអង្គសង្គ្រោះអស់អ្នកដែលផ្ញើជីវិតទៅលើព្រះហឫទ័យប្រណីសណ្តោសរបស់ព្រះអង្គ ព្រះអង្គក៏បើកសិរីភាពដ៏ពិតប្រាកដឱ្យអ្នកជឿដែរ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យព្រះសហគមន៍គោរព និងការពារសេរីភាពនេះ ព្រមទាំងណែនាំមនុស្សគ្រប់ជាតិសាសន៍ឱ្យចូលរួមគ្នាជាមហាគ្រួសារតែមួយផង។
សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ១៥,៧-២១
ពេលនោះ ដោយមានសាសន៍ដទៃជាច្រើននាំគ្នាប្រែចិត្តគំនិតជឿព្រះយេស៊ូ មានការជជែកវែកញែកគ្នាយ៉ាងខ្លាំងកើតឡើងក្នុងព្រះសហគមន៍ ទើបលោកសិលាក្រោកឈរឡើង ហើយមានប្រសាសន៍ថា៖ «បងប្អូនអើយ! បងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់ជ្រើសរើសខ្ញុំក្នុងចំណោមបងប្អូនតាំងតែពីថ្ងៃដំបូងមកម៉្លេះ ដើម្បីឱ្យខ្ញុំនាំដំណឹងល្អដល់សាសន៍ដទៃ ឱ្យគេបានឮ និងបានជឿដែរ។ ព្រះជាម្ចាស់ដែលឈ្វេងយល់ចិត្តគំនិតរបស់មនុស្ស ទ្រង់បានបញ្ជាក់ថា ព្រះអង្គយល់ព្រមទទួលពួកគេ ដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធឱ្យគេ ដូចព្រះអង្គបានប្រទានមកយើងដែរ។ ព្រះអង្គមិនចាត់ទុកពួកគេផ្សេងពីពួកយើងឡើយ គឺទ្រង់បានសម្អាតចិត្តគេឱ្យបានបរិសុទ្ធដោយជំនឿ។ ឥឡូវនេះ ហេតុដូចម្តេចបានជាបងប្អូនជំទាស់នឹងព្រះជាម្ចាស់ដូច្នេះ? នឹមដែលបុព្វបុរសរបស់យើង និងខ្លួនយើងផ្ទាល់មិនអាចទ្រាំទ្របានផងនោះ ម្តេចក៏បងប្អូនចង់យកទៅដាក់លើក្រុមសាវ័កដូច្នេះ?។ ទេ! មិនបានទេ! ដ្បិតយើងជឿថា ទាំងសាសន៍យើង ទាំងសាសន៍គេបានទទួលការសង្គ្រោះ ដោយព្រះអម្ចាស់យេស៊ូមានព្រះហឫទ័យប្រណីសន្តោសប៉ុណ្ណោះ»។ ពេលនោះ អង្គប្រជុំទាំងមូលនៅស្ងៀមស្ងាត់ ស្តាប់លោកប៉ូល និងលោកបារណាបាសមានប្រសាសន៍រៀបរាប់អំពីទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ដែលព្រះជាម្ចាស់បានសម្តែងនៅកណ្តាលចំណោមសាសន៍ដទៃដោយសារលោក។ លុះលោកទាំងពីរមានប្រសាសន៍ចប់ ហើយ លោកយ៉ាកុបក៏មានប្រសាសន៍ឡើងថា៖ «បងប្អូនអើយ! សូមស្តាប់ខ្ញុំសិន! លោកស៊ីម៉ូនបានរៀបរាប់ថា កាលពីដើមដំបូង ព្រះជាម្ចាស់សព្វព្រះហឫទ័យជ្រើសរើសប្រជាជនមួយពីចំណោមជាតិសាសន៍នានាឱ្យធ្វើជាប្រជារាស្រ្តរបស់ព្រះអង្គផ្ទាល់។ រីឯព្រះបន្ទូលដែលអស់លោកព្យាការីបានថ្លែង ក៏ស្របនឹងសេចក្តីនេះដែរ ដូចមានចែងទុកមកថា “ក្រោយមក យើងនឹងវិលត្រឡប់មកវិញ យើងនឹងលើកពន្លារបស់ដាវីឌដែលរលំទៅនោះឡើងវិញ យើងនឹងសង់ដំណាក់ដែលបាក់បែកខ្ទេចខ្ទីឱ្យមានជំហរឡើងវិញ ពេលនោះ មនុស្សម្នាដែលនៅសេសសល់នឹងស្វែងរកព្រះអម្ចាស់ ហើយជាតិសាសន៍នានាដែលជាប្រជារាស្រ្តរបស់យើង ក៏នឹងស្វែងរកយើងដែរ”។ នេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលសម្តែងការទាំងនេះឱ្យមនុស្សលោកស្គាល់ តាំងពីយូរអង្វែងរៀងមក។ ហេតុនេះហើយ បានជាខ្ញុំយល់ឃើញថា មិនគួរធ្វើឱ្យមានឧបសគ្គដល់សាសន៍ដទៃដែលបានបែរចិត្តវិលមករកព្រះជាម្ចាស់វិញនោះឡើយ។ ប៉ុន្តែ គួរយើងសរសេរសំបុត្រទៅប្រាប់គេ កុំឱ្យបរិភោគម្ហូបអាហារដែលបានសែនព្រះក្លែងក្លាយជាដាច់ខាត កុំឱ្យរួមរស់ជាមួយគ្នាដោយមិនបានរៀបការ កុំឱ្យបរិភោគសាច់សត្វដែលគេសម្លាប់ដោយច្របាច់ក និងកុំឱ្យបរិភោគឈាម ដ្បិតតាំងពីសម័យដើមរៀងមក នៅតាមក្រុងនីមួយៗ គេតែងប្រកាសធម្មវិន័យរបស់លោកម៉ូសេ ដោយអានគម្ពីររបស់លោកជារៀងរាល់ថ្ងៃសប្ប័ទនៅក្នុងធម្មសាលា»។
ទំនុកតម្កើងលេខ ៩៦ (៩៥), ១-៣.១០ បទព្រហ្មគីតិ
១ | ចូរច្រៀងបទថ្មីថ្វាយ | ព្រះម្ចាស់ថ្លៃកុំឈរឈប់ | |
មនុស្សនៅលើពិភព | ច្រៀងកុំឈប់ថ្វាយព្រះអង្គ | ។ | |
២ | ចូរច្រៀងថ្វាយព្រះម្ចាស់ | តម្កើងព្រះនាមត្រចង់ | |
តម្កើងរាល់ថ្ងៃផង | ការសង្គ្រោះដ៏ថ្លាថ្លៃ | ។ | |
៣ | សូមប្រកាសនៅក្នុង | អង្គប្រជុំពីសិរី | |
រុងរឿងដ៏ប្រពៃ | ព្រះហស្តថ្លៃនៃព្រះម្ចាស់ | ។ | |
១០ | ចូរទៅប្រកាសប្រាប់ | គេឱ្យស្តាប់ឮចាំជាក់ | |
ថាព្រះជាម្ចាស់អ្នក | ថែគ្រប់គ្រងនិងសោយរាជ្យ | ។ | |
ផែនដីនៅរឹងមាំ | ឥតប្រេះស្រាំឬជ្រាយពៀច | ||
ព្រះអម្ចាស់សោយរាជ្យ | ដោយអំណាចយុត្តិធម៌ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១០,២៧
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់យេស៊ូ! ព្រះអង្គជាគង្វាលដ៏ពិតប្រាកដ យើងខ្ញុំតែងស្តាប់សំឡេងព្រះអង្គ ហើយក៏ដើរតាមព្រះអង្គដែរ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៥ ,៩-១១
នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «ខ្ញុំបានស្រឡាញ់អ្នករាល់គ្នា ដូចព្រះបិតាស្រឡាញ់ខ្ញុំដែរ។ ចូរទុកសេចក្តីស្រឡាញ់របស់ខ្ញុំឱ្យស្ថិតនៅជាប់នឹងអ្នករាល់គ្នាចុះ។ បើអ្នករាល់គ្នាប្រតិបត្តិតាមវិន័យរបស់ខ្ញុំ អ្នករាល់គ្នាពិតជាទុកសេចក្តីស្រឡាញ់របស់ខ្ញុំឱ្យស្ថិតនៅជាប់នឹងអ្នករាល់គ្នាមែន ដូចខ្ញុំប្រតិបត្តិតាមវិន័យរបស់ព្រះបិតា ហើយទុកឱ្យសេចក្តីស្រឡាញ់របស់ព្រះអង្គស្ថិតនៅជាប់នឹងខ្ញុំដែរ។ ខ្ញុំនិយាយសេចក្តីទាំងនេះប្រាប់អ្នករាល់គ្នា ដើម្បីឱ្យអំណររបស់ខ្ញុំស្ថិតនៅក្នុងអ្នករាល់គ្នា ហើយដើម្បីឱ្យអ្នករាល់គ្នាមានអំណរពេញលក្ខណៈ»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ក្នុងអភិបូជានេះ ព្រះអង្គសព្វព្រះហឫទ័យឱ្យយើងខ្ញុំចូលរួមជាមួយព្រះយេស៊ូដែលសម្តែងសេចក្តីស្រឡាញ់យ៉ាងលើសលប់ចំពោះព្រះអង្គ និងចំពោះយើងខ្ញុំ រហូតដល់បូជាព្រះជន្ម។ សូមទ្រង់ព្រះមេត្តាទទួលកាយ វាចា ចិត្ត
ដែលយើងខ្ញុំសូមថ្វាយរួមជាមួយព្រះយេស៊ូ ដែលទ្រង់មានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គស្រឡាញ់យើងខ្ញុំ រហូតដល់ប្រទានព្រះបុត្រាព្រះអង្គឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យសេចក្តីស្រឡាញ់របស់ព្រះអង្គស្ថិតនៅជាប់និងយើងខ្ញុំ សូមឱ្យយើងខ្ញុំអាចប្រព្រឹត្តតាមវិន័យរបស់ព្រះអង្គ និងមានអំណរសប្បាយយ៉ាងពេញលេញផង។