ថ្ងៃអាទិត្យ-បុណ្យព្រះយេស៊ូសម្ដែងព្រះអង្គ
- អាទិត្យ - បៃតង - អាទិត្យទី២២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តក្រេគ័រដ៏ប្រសើរឧត្តម ជាសម្ដេចប៉ាប និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៅកាល់គុតា ជាព្រហ្មចារិនី និងជាអ្នកបង្កើតក្រុមគ្រួសារសាសនទូតមេត្ដាករុណា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៣ ក្នុងរដូវធម្មតា
(ថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី) - ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬសន្តសិលា ក្លាវេ
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - ឬព្រះនាមដ៏វិសុទ្ធរបស់ព្រះនាងម៉ារី
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តយ៉ូហានគ្រីសូស្តូម ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - បុណ្យលើកតម្កើងព្រះឈើឆ្កាងដ៏វិសុទ្ធ
- អាទិត្យ - បៃតង - អាទិត្យទី២៤ ក្នុងរដូវធម្មតា
(ព្រះនាងម៉ារីរងទុក្ខលំបាក) - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្តគ័រណី ជាសម្ដេចប៉ាប និងសន្តស៊ីព្រីយុំាង ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តរ៉ូបែរ បេឡាម៉ាំង ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តហ្សង់វីយេជាអភិបាល និងជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអន់ដ្រេគីម ថេហ្គុន ជាបូជាចារ្យ និងសន្តប៉ូល ជុងហាសាង ព្រមទាំងសហជីវិនជាមរណសាក្សីនៅកូរ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្តម៉ាថាយជាគ្រីស្តទូត និងជាអ្នកនិពន្ធគម្ពីរដំណឹងល្អ
- អាទិត្យ - បៃតង - អាទិត្យទី២៥ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្តពីយ៉ូជាបូជាចារ្យ នៅក្រុងពៀត្រេលជីណា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្តកូស្មា និងសន្តដាម៉ីយុាំង ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តវុាំងសង់ នៅប៉ូលជាបូជាចារ្យ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្តវិនហ្សេសឡាយជាមរណសាក្សី ឬសន្តឡូរ៉ង់ រូអ៊ីស និងសហការីជាមរណសាក្សី
- អាទិត្យ - បៃតង - អាទិត្យទី២៦ ក្នុងរដូវធម្មតា
(សន្តមីកាអែល កាព្រីអែល និងរ៉ាហ្វាអែលជាអគ្គទេវទូត) - ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដយេរ៉ូមជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ព្រះគ្រីស្តពិតជាពន្លឺបំភ្លឺចិត្តគំនិតមនុស្សគ្រប់ៗរូប ទោះជាគេមានឋានៈ វណ្ណៈ បុណ្យស័ក្តិ ឬកាន់សាសនាណាក្តី។ មនុស្សទាំងអស់ក៏ត្រូវនាំគ្នាគោរពព្រះគ្រីស្តតាមអរិយធម៌ខ្ពង់ខ្ពស់នៃជាតិរៀងៗខ្លួន។
ព្រះយេស៊ូពិតជា “ព្រះគ្រីស្ត” គឺព្រះអង្គយាងមកបំពេញសេចក្តីសង្ឃឹម និងសេចក្តីរង់ចាំរបស់មនុស្សគ្រប់ជាតិសាសន៍ និងបំពេញតាមសេចក្តីទាំងប៉ុន្មានដែលគេស្វះស្វែងរកតាមសាសនានីមួយៗ។ ព្រះគ្រីស្តយាងមកធ្វើឱ្យសាសនាទាំងអស់បានពេញលក្ខណៈ។
ព្រះសហគមន៍ “កាតូលិក” (ពាក្យ “កាតូលិក” មានន័យថា “ទូទៅ”) ជាសញ្ញាសម្គាល់របស់មនុស្សជាតិទាំងមូល ដែលចូលរួមគ្នាជាធ្លុងតែមួយ។
ថ្ងៃអាទិត្យ ទី០៧ ខែមករា ឆ្នាំ២០២៤
ពាក្យអង្វរនៅពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គចាត់ព្រះបុត្រាឱ្យយាងមកបំភ្លឺមនុស្សគ្រប់ជាតិសាសន៍ឱ្យស្គាល់ព្រះអង្គ និងឱ្យស្គាល់តម្លៃដ៏ខ្ពង់ខ្ពស់នៃជីវិតរបស់ខ្លួនផង។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យខិតខំស្វែងរកសេចក្តីពិតជានិច្ច! សូមពង្រឹងជំនឿយើងខ្ញុំផង!។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៦០,១-៦
ក្រុងយេរូសាឡឹមអើយ! ចូរក្រោកឡើង! ចូរបញ្ចាំងពន្លឺឡើង! ដ្បិតពន្លឺរបស់អ្នកមកដល់ហើយ! សិរីរុងរឿងរបស់ព្រះអម្ចាស់ភ្លឺមកលើអ្នកដូចថ្ងៃរះ។ សូមមើល! ផែនដី ទាំងមូលនៅងងឹតស្លុង ហើយភាពអន្ធការគ្របលើប្រជាជនទាំងឡាយ តែពន្លឺរបស់ព្រះអម្ចាស់រះឡើងបំភ្លឺអ្នក សិរីរុងរឿងរបស់ព្រះអង្គក៏លេចមកដូចថ្ងៃរះចាំងមកលើអ្នកដែរ។ ប្រជាជាតិនានានាំគ្នាដើរទៅរកពន្លឺរបស់អ្នក ហើយស្តេចទាំងឡាយក៏ដើរទៅរករស្មីដែលចាំងចេញពីអ្នកដែរ។ ចូរងើបមុខឡើង មើលជុំវិញខ្លួន! មនុស្សទាំងអស់ជួបជុំគ្នា ដើរតម្រង់មករកអ្នក។ កូនប្រុសៗរបស់អ្នកនឹងមកពីទីឆ្ងាយ ហើយប្រជាជាតិនានាក៏បីកូនស្រីៗរបស់អ្នកមកដែរ។ ពេលណាអ្នកឃើញ អ្នកនឹងត្រេកអរសប្បាយរីករាយនិងរំភើបចិត្ត។ គេនឹងនាំភោគសម្បត្តិពីខាងនាយសមុទ្រមកឱ្យអ្នក ហើយធនធានរបស់ប្រជាជាតិនានា ក៏នឹងហូរមកដល់អ្នកដែរ។ សត្វអូដ្ឋទាំងហ្វូងៗនឹងមកពេញទីក្រុង គឺអូដ្ឋរបស់ពួកម៉ាឌីយ៉ាន និងពួកអេផា។ អ្នកស្រុកសាបាទាំងអស់នឹងនាំគ្នាមក ពួកគេយកមាស និងកំញានមកជាមួយផង ហើយលើកតម្កើងការអស្ចារ្យដែលព្រះអម្ចាស់បានប្រព្រឹត្ត។
ទំនុកតម្កើងលេខ ៧២ (៧១),១-២.៧-១៣ បទកាកគតិ
១. | ព្រះជាម្ចាស់អើយ | សូមប្រទានឱ្យ | រាជបុត្រនេះចេះ |
វិនិច្ឆ័យក្តី | តាមព្រះតម្រិះ | សុចរិតវិសេស | |
របស់ព្រះអង្គ | ។ | ||
២. | សូមឱ្យរាជា | គ្រប់គ្រងគ្រប់គ្នា | ប្រជារាស្ត្រទ្រង់ |
ដោយយុត្តិធម៌ | សុចរិតផូរផង់ | វិសេសឥតហ្មង | |
ត្រឹមត្រូវតាមច្បាប់ | ។ | ||
៧. | សូមឱ្យសេចក្តី | សុចរិតថ្លាថ្លៃ | ចម្រើនខ្ពង់ខ្ពស់ |
នៅក្នុងរជ្ជកាល | រាជាអង្គនោះ | កុំបីមានទាស់ | |
សុខសាន្តតទៅ | ។ | ||
៨. | សូមព្រះរាជា | គ្រប់គ្រងកុំរា | កុំឱ្យហ្មងសៅ |
ពីសមុទ្រមួយ | មិនបង្អង់នៅ | រហូតដល់ទៅ | |
ស្រុកដាច់ស្រយាល | ។ | ||
៩. | ប្រជាដែលរស់ | តាមវាលទាំងនោះ | នឹងត្រេកត្រអាល |
ក្រាបថ្វាយបង្គំ | គ្រប់សម័យកាល | សត្រូវច្រួសច្រាល | |
វិនាសអាសារ | ។ | ||
១០. | អស់ស្តេចទាំងឡាយ | នឹងយកតង្វាយ | មកថ្វាយករុណា |
ឥតមានខកខាន | មួយវេលាណា | ទាំងកោះនានា | |
យកមកទាំងអស់ | ។ | ||
១១. | ស្តេចទាំងប៉ុន្មាន | ឥតមានខកខាន | ចូលរួមដោយស្មោះ |
ក្រាបថ្វាយបង្គំ | រាជាទាំងអស់ | ប្រជាទាំងនោះ | |
បម្រើករុណា | ។ | ||
១២. | ទ្រង់នឹងរំដោះ | អ្នកក្រទាំងអស់ | ដោយធម៌មេត្តា |
អ្នកទុគ៌តស្រែ | សុំក្តីករុណា | ព្រះអង្គរក្សា | |
អ្នកគ្មានទីពឹង | ។ | ||
១៣. | ទ្រង់សែនអាណិត | អាសូរពេកពិត | អ្នកអត់លំនឹង |
និងជនកម្សត់ | គ្មានអ្វីរំពឹង | ព្រះអម្ចាស់នឹង | |
សង្គ្រោះជីវិត | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងអេភេសូ អស ៣,២-៣.៥-៦
បងប្អូនជាទីស្រឡាញ់! បងប្អូនបានឮគេនិយាយអំពីមុខងារដែលព្រះជាម្ចាស់ប្រណីសន្តោសផ្ញើឱ្យខ្ញុំបំពេញ ដើម្បីជាប្រយោជន៍ដល់បងប្អូននោះហើយគឺព្រះអង្គបានបង្ហាញគម្រោងការដ៏លាក់កំបាំងរបស់ព្រះអង្គឱ្យខ្ញុំស្គាល់។ ព្រះជាម្ចាស់ពុំបានបង្ហាញគម្រោងការនេះឱ្យមនុស្សជំនាន់ដើម ដូចព្រះអង្គបង្ហាញឱ្យក្រុមគ្រីស្តទូត និងឱ្យព្យាការីដ៏សុទ្ធរបស់ព្រះអង្គនាបច្ចុប្បន្នកាល ស្គាល់ដោយសារព្រះវិញ្ញាណនោះឡើយ គឺថាដោយសារដំណឹងល្អ សាសន៍ដ៏ទៃមានសិទ្ធិចូលរួមទទួលមត៌ក មានសិទ្ធិចូលរួមក្នុងព្រះកាយតែមួយ និងមានសិទ្ធិទទួលព្រះពរតាមព្រះបន្ទូលសន្យារួមជាមួយសាសន៍អ៊ីស្រាអែលក្នុងអង្គព្រះគ្រីស្តយេស៊ូដែរ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ២,២
អាលេលូយ៉ា! អាលេលូយ៉ា!
យើងខ្ញុំបានឃើញផ្កាយរបស់ព្រះអង្គរះនៅទិសខាងកើត ហើយយើងខ្ញុំមកថ្វាយបង្គំព្រះអង្គ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២,១-១២
ព្រះយេស៊ូប្រសូតនៅភូមិបេថ្លេហិម ក្នុងស្រុកយូដា នារជ្ជកាលព្រះបាទហេរ៉ូដ។ មានពួកហោរាចារ្យនាំគ្នាធ្វើដំណើរពីទិសខាងកើត មកដល់ក្រុងយេរូសាឡឹម សួរថា៖«ព្រះមហាក្សត្ររបស់ជនជាតិយូដាដែលទើបនឹងប្រសូតទ្រង់គង់នៅឯណា? យើងខ្ញុំបានឃើញផ្កាយរបស់ព្រះអង្គនៅទិសខាងកើត ហើយយើងខ្ញុំមកថ្វាយបង្គំព្រះអង្គ»។ កាលព្រះបាទហេរ៉ូដឮដំណឹងនេះ ទ្រង់រន្ធត់ព្រះហឫទ័យយ៉ាងខ្លាំង ហើយអ្នកក្រុងយេរូសាឡឹមទាំងអស់ក៏រន្ធត់ចិត្តជាមួយព្រះអង្គដែរ។ ព្រះរាជាត្រាស់ហៅនាយបូជាចារ្យ និងពួកធម្មាចារ្យទាំងប៉ុន្មានរបស់ប្រជាជនមក ដើម្បីសួរគេពីកន្លែងដែលព្រះគ្រីស្តត្រូវប្រសូត។ គេទូលស្តេចថា ព្រះគ្រីស្តត្រូវប្រសូតនៅភូមិបេថ្លេហិម ក្នុងស្រុកយ៉ូដា ដ្បិតមានសេចក្តីចែងទុកមកដោយសារព្យាការីថា៖ “ភូមិបេថ្លេហិមជាដែនដីយូដាអើយ! ក្នុងបណ្តាក្រុងសំខាន់ៗនៃស្រុកយូដា អ្នកមិនមែនតូចជាងគេទេ ដ្បិតនឹងមានគង្វាលម្នាក់កើតចេញពីអ្នក លោកនឹងថែរក្សាជនជាតិអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង”។ ពេលនោះព្រះបាទហេរ៉ូដហៅពួកហោរាចារ្យមកជាសម្ងាត់ សួរបញ្ជាក់អំពីពេលដែលផ្កាយរះឡើង។ បន្ទាប់មក ទ្រង់ចាត់ហោរាចារ្យទាំងនោះឱ្យទៅភូមិបេថ្លេហិម ដោយមានរាជឱង្ការថា៖«សុំអស់លោកនាំគ្នាទៅចុះ ហើយស៊ើបសួរដំណឹងអំពីព្រះឱរសនោះឱ្យបានច្បាស់លាស់។ កាលបានឃើញហើយ ចូរមកប្រាប់យើងវិញផង ដើម្បីឱ្យយើងទៅថ្វាយបង្គំព្រះអង្គដែរ»។ ក្រោយពីបានទទួលរាជឱង្ការហើយ គេក៏នាំគ្នាចេញទៅ។ ពេលនោះផ្កាយដែលគេឃើញនៅទិសខាងកើត នាំមុខគេរហូតដល់កន្លែងដែលព្រះឱរស គង់ទើបឈប់។ កាលហោរាចារ្យទាំងនោះឃើញផ្កាយ គេសប្បាយចិត្តពន់ប្រមាណ។ គេចូលទៅក្នុងផ្ទះ ឃើញព្រះឱរសគង់នៅជាមួយនាងម៉ារីជាមាតា គេក៏នាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ រួចបើកហិបយកជំនូនរបស់ខ្លួន គឺមាស គ្រឿងក្រអូប និងជ័រល្វីងទេសមកថ្វាយព្រះអង្គ។ បន្ទាប់មក គេវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ តាមផ្លូវមួយផ្សេងទៀត ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់គេក្នុងសុបិននិមិត្តមិនឱ្យវិលទៅគាល់ព្រះបាទហេរ៉ូដវិញឡើយ។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ពួកហោរាចារ្យពីដើមយកកំញាន និងជ័រល្វីងមកថ្វាយព្រះបុត្រាព្រះអង្គ! យើងខ្ញុំមិនយកទ្រព្យសម្បត្តិថ្លៃថ្លាមកថ្វាយដូចគេទេ គឺយើងខ្ញុំសូមយកប្រាក់ ធូប ផ្កា ទៀន នំ និងស្រា ដែលជានិមិត្តរូបនៃជីវិតរបស់ខ្លួន។ យើងខ្ញុំក៏សូមថ្វាយ កាយ វាចា ចិត្ត មកថ្វាយទៀតផង។ សូមទ្រង់ព្រះមេត្តាបញ្ចូលយើងខ្ញុំក្នុងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្តដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ធម៌លើកតម្កើង
បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គបានបំភ្លឺចិត្តគំនិតមនុស្សគ្រប់ជាតិសាសន៍ ដោយចាត់ព្រះបុត្រាឱ្យប្រសូតជាមនុស្ស។ ព្រះបុត្រាពិតជាពន្លឺដែលបំភ្លឺមនុស្សលោកមែន! ព្រះអង្គក៏បានប្រោសមនុស្សដែលជឿលើព្រះបុត្រាឱ្យមានសេចក្តីសង្ឃឹមយ៉ាងមាំដែរ។ យើងខ្ញុំលែងដើរក្នុងទីងងឹតទៀតហើយ គឺយើងខ្ញុំពិតជាមានទីដៅមែន! យើងខ្ញុំស្គាល់ធម៌មេត្តាករុណារបស់ព្រះអង្គចំពោះមនុស្ស ហើយយើងខ្ញុំក៏អាចជួបជុំគ្នាបានដោយចិត្តស្រឡាញ់ដែរ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់អ្នកដែលជឿសង្ឃឹមលើព្រះអង្គ ដើម្បីប្រកាសថា៖ “សន្តវិសុទ្ធ!”។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គណែនាំយើងខ្ញុំឱ្យស្គាល់ព្រះគ្រីស្តជាពន្លឺដែលបំភ្លឺមនុស្សលោក សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យទទួលស្គាល់សញ្ញាសម្គាល់នៃវត្តមានរបស់ព្រះអង្គក្នុងពិភពលោកនេះ ព្រមទាំងពង្រឹងជំនឿ និងសេចក្តីសង្ឃឹមរបស់យើងខ្ញុំផង!