អត្ថបទអាទិត្យទី២០ នៃរដូវធម្មតា ឆ្នាំ «ខ»

ថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១ ព័ណស

បុណ្យលើកតម្កើងព្រះជាម្ចាស់
លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ

គ្រីស្តបរិស័ទគោរពថ្វាយបង្គំព្រះយេស៊ូ​គ្រីស្តតែមួយព្រះអង្គគត់ ទុកជាព្រះសង្គ្រោះរបស់ខ្លួន និងរបស់មនុស្សលោក។ តាំងពីដើមរៀងមក គ្រីស្តបរិស័ទក៏តែងតែគោរពព្រះនាងម៉ារី​ក្នុងឋានៈជាព្រះមាតារបស់ព្រះយេស៊ូ ដែលជាព្រះបុត្រារបស់ព្រះជាម្ចាស់។
ពេលបុណ្យគោរពព្រះជាម្ចាស់លើកព្រះនាងម៉ារី​ឡើងឋានបរមសុខ ព្រះសហគមន៍លើកតម្កើង​ការសង្គ្រោះរបស់ព្រះយេស៊ូ គឺព្រះអង្គបានប្រោសឱ្យ​ព្រះមាតាទៅនៅជាមួយព្រះអង្គ ទាំងរូបកាយទាំងវិញ្ញាណ។
ព្រះនាងម៉ារីជាតំណាងរបស់ព្រះសហគមន៍ទាំងមូល ព្រះនាងបានទទួលសិរីរុងរឿងពីព្រះគ្រីស្តមុនគ្រីស្តបរិស័ទឯទៀតៗទាំងអស់ ព្រោះព្រះនាងមានជំនឿលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយរួមជាមួយព្រះយេស៊ូយ៉ាងជិតស្និទ្ធជាងគេ។

អត្ថបទទី១
សូមថ្លែងព្រះគម្ពីរវិវរណៈ វវ ១១, ១៩; ១២, ១-៦.១០

ពេលនោះ ទ្វារព្រះវិហាររបស់ព្រះជាម្ចាស់នៅស្ថានបរមសុខក៏បើកចំហឡើង ហើយហិបនៃសម្ព័ន្ធមេត្រីរបស់ ព្រះអង្គ ក៏លេចមកនៅក្នុងព្រះវិហារ ហើយក៏មានផ្លេកបន្ទោរ មានឮសូរសំឡេងផ្គរលាន់ មានរញ្ជួយផែនដី និងមានព្រឹល ធ្លាក់មកយ៉ាងខ្លាំងផងដែរ។ ពេលនោះ មានទីសម្គាល់មួយយ៉ាងធំលេចចេញមកនៅលើមេឃ គឺមានស្ត្រីម្នាក់ ស្លៀកពាក់ព្រះអាទិត្យបិទបាំងកាយ មានព្រះច័ន្ទនៅក្រោមជើង ព្រមទាំងមានពាក់ផ្កាដប់ពីរជាមកុដនៅលើក្បាលផង។ ស្ត្រីនោះមានផ្ទៃពោះ ហើយកំពុងស្រែកឈឺចុកចាប់ហៀបនឹងសម្រាលបុត្រ។ មានទីសម្កាលមួយទៀត លេចចេញមក លើមេឃដែរ គឺមាននាគមួយយ៉ាងធំ សម្បុរក្រហមឆ្អិនឆ្អៅដូចភ្លើង។ នាគនោះមានក្បាលពីរ និងមានស្នែងដប់ ហើយនៅលើក្បាលទាំងប្រាំពីររបស់វាមានកុដប្រាំពីរដែរ។ កន្ទុយវាកៀរប្រមូលផ្កាយនៅលើមេឃមួយភាគបី ទម្លាក់មក ផែនដី។ នាគមកពេននៅមុខស្ត្រីដែលហៀបនឹងសម្រាលបុត្រ ចាំត្របាក់លេបបុត្រនៅពេលបុត្រនោះកើតមក។ នាង សម្រាលបានបុត្រមួយ ដែលត្រូវកាន់ដំបងដែកដឹកនាមជាតិសាសន៍ទាំងអស់។ ក៏ប៉ុន្តែ ព្រះជាម្ចាស់បានឆក់យកបុត្រ នោះឡើងទៅជាមួយព្រះអង្គ គឺនៅជិតបល្ល័ង្ករបស់ព្រះអង្គ។ រីឯស្ត្រីវិញ នាងរត់ភៀសខ្លួនទៅនៅវាលរហោស្ថាន ត្រង់កន្លែងដែលព្រះជាម្ចាស់បានរៀបចំទុក។
ពេលនោះ ខ្ញុំបានឮសំឡេងមួយបន្លឺឡើងយ៉ាងខ្លាំងនៅលើមេឃថា៖ «ឥឡូវនេះដល់ពេលព្រះជាម្ចាស់សង្គ្រោះ មនុស្សលោកហើយ ហើយឫទ្ធានុភាព និងព្រះរាជ្យព្រះជាម្ចាស់របស់យើងព្រមទាំងអំណាចព្រះគ្រីស្តរបស់ព្រះអង្គក៏បានមកដល់ដែរ»។

ទំនុកតម្កើងលេខ ៤៥​ (៤៤), ១១-១៦  បទព្រហ្មគីតិ

១១.ព្រះម្ចាស់សក្សត្រីយ៍អើយកុំកន្តើយសណ្តាប់ខ្ញុំ
កុំនឹកនាពួនយំដល់រាជវង្សព្រះនាងអី ។
១២.សូមឱ្យមហាក្សត្របានគាប់ចិត្តអង្គក្សត្រីយ៍
បង្គំគាល់ក្រាបថ្វាយកុំនឿយណាយទ្រង់ជាម្ចាស់ ។
១៣.អ្នកមានក្រុងទីរ៉ុសទាំងស្រីប្រុសមានច្រើនណាស់
នាំតង្វាយទាំងអស់តម្រង់ឆ្ពោះផ្គាប់ក្សត្រី ។
១៤.ព្រះនាងគង់នៅក្នុងព្រះរាជវាំងពេកក្រៃ
រូបឆោមស្រស់ឥតបីព្រះភូសារំលេចមាស  ។
១៥.គេដង្ហែព្រះនាងចូលក្នុងវាំងមនុស្សដេរដាស
ភីលៀងមានច្រើនណាស់ហែទៅគាល់ព្រះរាជា  ។
១៦.ព្រះនាងចូលទៅកាន់វិមានស្ថានអង្គក្សត្រា
អស់ទាំងរាស្ត្រប្រជាគ្រប់ៗគ្នារីករាយក្រៃ  ។

អត្ថបទទី ២
សូមថ្លែងលិខិតទី១របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស ១ករ ១៥,៥-២៧

បងប្អូនជាទីស្រឡាញ់! ព្រះគ្រីស្តពិតជាទទួលព្រះជន្មថ្មីដ៏រុងរឿងមែន។ ក្នុងចំណោមមនុស្សស្លាប់ ព្រះអង្គទទួល ព្រះជន្មថ្មីដ៏រុងរឿងមុនគេបង្អស់។ បើមនុស្សលោកត្រូវស្លាប់ ព្រោះតែមនុស្សម្នាក់ គេក៏នឹងរស់ឡើងវិញ ដោយសារតែ មនុស្សតែម្នាក់ដែរ។ មនុស្សទាំងអស់បានស្លាប់រួមជាមួយលោកអដាំយ៉ាងណា គេក៏នឹងរស់ឡើងវិញ រួមជាមួយព្រះគ្រីស្ត យ៉ាងនោះដែរ ម្នាក់ៗតាមលំដាប់លំដោយ គឺព្រះគ្រីស្តទទួលព្រះជន្មដ៏ថ្មីរុងរឿងមុនគេបង្អស់​ បន្ទាប់មក អស់អ្នកដែល ជាសាវ័ករបស់ព្រះគ្រីស្ត នឹងរស់ឡើងវិញនៅពេលព្រះអង្គយាងមកដល់។ បន្ទាប់មកទៀត នឹងដល់អវសានកាលគឺនៅ ពេលនោះ ព្រះគ្រីស្តនឹងប្រគល់ព្រះរាជ្យថ្វាយព្រះជាម្ចាស់ជាព្រះបិតា ក្រោយពីបានរំលំរាជ្យអំណាច និងឫទ្ធិទាំងប៉ុន្មាន រួចស្រេចហើយ។ ព្រះគ្រីស្តត្រូវតែគ្រងរាជ្យ ទំរាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មាន មកដាក់ក្រោមព្រះបាទា របស់ព្រះអង្គ។ សត្រូវចុងក្រោយបង្អស់ដែលនឹងត្រូវរំលាយចោលនោះ គឺសេចក្តីស្លាប់។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ តាម មថ ១១,២៥

អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ ទ្វារស្ថានបរមសុខបើកហើយ! នៅថ្ងៃនេះ
ព្រះនាងម៉ារីទទួលសិរីរុងរឿងពីព្រះអម្ចាស់ហើយ! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១,៣៩-៥៦

នៅគ្រានោះ នាងម៉ារីប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ភូមិមួយ នៅតំបន់ភ្នំក្នុងស្រុកយូដា។ នាងបានចូលទៅ ក្នុងផ្ទះលោកសាការី ហើយជម្រាប់សួរនាងអេលីសាបិត។ ពេលនាងអេលីសាបិតឮនាងម៉ារីជម្រាបសួរ ទារកនៅក្នុងផ្ទៃ នាងបម្រះឡើង ហើយគាត់ក៏បានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ រួចបន្លឺសំឡេងឡើងថា៖ “ព្រះជាម្ចាស់បាន ប្រទានដល់នាងលើសស្ត្រីនានា ហើយព្រះអង្គក៏ប្រទានពរដល់បុត្រនាងដែរ។ តើរូបខ្ញុំនេះមានឋានៈអ្វី? បានជាមាតា ព្រះអម្ចាស់របស់ខ្ញុំ មកសួរសុខទុក្ខខ្ញុំដូច្នេះ?។ កាលខ្ញុំបានឮពាក្យជម្រាបសួររបស់នាង ស្រាប់តែកូននៅក្នុងផ្ទៃខ្ញុំបម្រះ ឡើងដោយអំណរសប្បាយ នាងពិតជាមានសុភមង្គលមែន ព្រោះនាងបានជឿព្រះបន្ទូលដែលព្រះអម្ចាស់ប្រាប់នាងមុខ ជាបានសម្រេចមិនខាន”។​
ពេលនោះ នាងម៉ារីថ្លែងឡើងថា៖ “ព្រលឹងខ្ញុំសូមលើកតម្កើងព្រះជាម្ចាស់ ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះ ជាម្ចាស់ជាព្រះសង្គ្រោះរបស់យើងខ្ញុំ ព្រះអង្គទតមកមមើលទុក្ខវេទនានៃអ្នកបម្រើរបសព្រះអង្គ។ អំណើះតទៅមនុស្ស គ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន ព្រះដ៏មានឫទ្ធានុភាពបានសម្តែងការប្រសើរអស្ចារ្យចំពោះ រូបខ្ញុំ។ ព្រះនាមព្រះអង្គពិតជាវិសុទ្ធមែន! ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គ នៅគ្រប់ជំនាន់តរៀងទៅ។ ទ្រង់បានសម្តែងឫបារមី កំចាត់មនុស្សដែលមានចិត្តស្មើឆ្មៃ ទ្រង់បានទម្លាក់អ្នកកាន់អំណាច ចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូរណ៍ដល់អ្នកដែលស្រែក ឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើ របស់ព្រះអង្គ ហើយតែងតែសម្តែងព្រះហឫទ័យមេត្តាករុណា ដល់លោកអប្រាហាំ និងពូជពង្សរបស់លោក ជានិច្ចតរៀង ទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសរបស់យើង ឥតភ្លេចសោះឡើយ។ នាងម៉ារីបានស្នាក់នៅជាមួយនាង អេលីសាបិតអស់រយះពេលប្រមាណបីខែទើបនាងត្រឡប់ទៅផ្ទះវិញ”។

ខែ​តុលា 2024
ព្រ សុ អា
 123456
78910111213
14151617181920
21222324252627
28293031  
391 Views

Theme: Overlay by Kaira