អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ ទី០២ ខែមិថុនា ឆ្នាំ២០២៤

បពិត្រព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់! ព្រះអង្គបានប្រទានអគ្គសញ្ញានៃព្រះកាយព្រះអង្គ ទុកជាការនឹករឭកពីទុក្ខលំបាករបស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យយកចិត្តទុកដាក់គោរពអគ្គសញ្ញាដ៏ប្រសើរឧត្តមនេះ និងទទួលស្គាល់សេចក្តីស្រឡាញ់ដ៏លើសលប់របស់ព្រះអង្គផង!។ ព្រះអង្គដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព សរ ២៤,៣-៨

លោកម៉ូសេចុះពីភ្នំស៊ីណៃ នាំព្រះបន្ទូល និងច្បាប់ទាំងប៉ុន្មានរបស់ព្រះអម្ចាស់មកប្រាប់ប្រជាជន។ ប្រជាជនទាំងមូលឆ្លើយព្រមៗគ្នាឡើងថា៖ «យើងខ្ញុំសុខចិត្តប្រតិបត្តិតាមសេចក្តីទាំងប៉ុន្មានដែលព្រះអម្ចាស់មានព្រះបន្ទូល»។ លោកម៉ូសេកត់ត្រាទុកនូវព្រះបន្ទូល ទាំងប៉ុន្មានរបស់ព្រះអម្ចាស់។ ស្អែកឡើង លោកក្រោកពីព្រលឹម លោកសង់អាសនៈមួយនៅជើងភ្នំ និងបញ្ឈរស្តូបដប់ពីរជាតំណាងកុលសម្ព័ន្ធអុីស្រាអែលទាំងដប់ពីរ។ បន្ទាប់មក លោកចាត់ពួកយុវជនអុីស្រាអែលឱ្យថ្វាយតង្វាយដុតទាំងមូល ហើយសម្លាប់គោបាធ្វើជាយញ្ញបូជាមេត្រីភាព ថ្វាយព្រះអម្ចាស់។ លោកម៉ូសេយកឈាមពាក់កណ្តាលចាក់ទៅក្នុងផើង ហើយពាក់កណ្តាលទៀតប្រោះទៅ​លើអាសនៈ។ បន្ទាប់មក លោកយកគម្ពីរនៃសម្ពន្ធមេត្រីមកអានឱ្យប្រជាជនស្តាប់ ហើយពួកគេពោលថា៖ «យើងខ្ញុំសុខចិត្តប្រតិបត្តិ និងធ្វើតាមសេចក្តីទាំងប៉ុន្មានដែលព្រះអម្ចាស់មានព្រះបន្ទូល»។ លោកម៉ូសេយកឈាមទៅប្រោះលើប្រជាជនទាំងពោលថា៖ «នេះជាឈាមនៃសម្ពន្ធមេត្រីដែលព្រះអម្ចាស់ចងជាមួយអ្នករាល់គ្នា ដោយមានព្រះបន្ទូលទាំងនេះជាកិច្ចព្រមព្រៀង»។

ទំនុកតម្កើងលេខ ១១៦ (១១៤-១១៥), ១២-១៣.១៥-១៨ បទព្រហ្មគីតិ

១២តើខ្ញុំអាចយកអ្វីតបព្រះទ័យម្ចាស់ថ្កើងថ្កាន
ដែលព្រះអម្ចាស់បានប្រោសគ្រប់ប្រាណបានសមរម្យ
១៣គឺខ្ញុំត្រូវលើកពែងទាំងថ្លាថ្លែងនាមឧត្តម
ព្រះអង្គរំដោះខ្ញុំយើងស្រែកសុំរកព្រះម្ចាស់
១៥ទ្រង់ព្រួយព្រះទ័យណាស់ពេលមានរាស្រ្តស្លាប់វេទនា
ជនវិសុទ្ធគ្រប់គ្នាទ្រង់ការពារមិនស្លាប់ឡើយ
១៦ព្រះម្ចាស់ប្រសើរខ្ញុំបម្រើព្រះអង្គហើយ
ព្រះអង្គមិនកន្តើយខ្ញុំបានស្បើយពីមរណា
១៧ទូលបង្គំសូមថ្វាយយញ្ញទាំងឡាយដោយជ្រះថ្លា
អង្វរព្រះបិតាព្រះបុត្រាខ្ពស់ពេកពន់
១៨ខ្ញុំនឹងយកតង្វាយមកដាក់ថ្វាយលាបំណន់
នៅមុខប្រជាជនដែលបានបន់ដល់ព្រះអង្គ

អត្ថបទទី២៖ សូមថ្លែងព្រះគម្ពីរផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ៩,១១-១៥

ព្រះគ្រីស្តជាមហាបូជាចារ្យដែលនាំទៅកាន់សម្បត្តិនៃលោកខាងមុខ។ ព្រះកាយព្រះអង្គ ជាព្រះវិហារដ៏ប្រសើរឧត្តម និងល្អគ្រប់លក្ខណៈ ប្រសើរជាងព្រះវិហារនៃសម្ពន្ធមេត្រីចាស់ ព្រោះព្រះវិហារនោះមិនមែនសង់ឡើងដោយដៃមនុស្ស ពោលគឺ មិនមែនស្ថិតនៅក្នុងលោកនេះឡើយ។ ព្រះអង្គពុំបានយកឈាមពពែឈ្មោល ឬឈាមកូនគោទេ គឺយកព្រះលោហិតរបស់ព្រះអង្គផ្ទាល់ ចូលទៅថ្វាយក្នុងទីសក្ការៈតែម្តងជាស្រេច ទាំងលោះយើងអស់កល្បជានិច្ចផង។ ប្រសិនបើឈាមពពែឈ្មោល និងឈាមគោបា ព្រមទាំងផេះគោញីស្ទាវដែលគេបាចលើមនុស្សសៅហ្មងធ្វើឱ្យរូបកាយគេបានបរិសុទ្ធ និងឱ្យគេទៅជាវិសុទ្ធយ៉ាងហ្នឹងទៅហើយ ចំណង់បើព្រះលោហិតរបស់ព្រះគ្រីស្តវិញ ក៏រឹតតែនឹងជម្រះមនសិការយើងឱ្យបានរួចផុតពីអំពើឥតបានការទៅទៀត ដើម្បីគោរពបម្រើព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ គឺដោយសារព្រះវិញ្ញាណ ដែលគង់នៅអស់កល្បជានិច្ច ព្រះគ្រីស្តបានថ្វាយព្រះអង្គផ្ទាល់ទៅព្រះជាម្ចាស់ ទុកដូចជាយញ្ញបូជាឥតសៅហ្មង។ ហេតុនេះ ព្រះអង្គជាស្ពាននៃសម្ពន្ធមេត្រីមួយថ្មី ដើម្បីឱ្យអស់អ្នកដែលព្រះជាម្ចាស់ត្រាស់ហៅ ទទួលមត៌កដ៏ស្ថិតស្ថេរអស់កល្បជានិច្ច តាមព្រះបន្ទូលសន្យា ព្រោះព្រះគ្រីស្តបានសោយទិវង្គត ដើម្បីលោះមនុស្សលោកឱ្យរួចផុតពីទោស ដោយបាន ប្រព្រឹត្តបទល្មើស កាលនៅក្រោមសម្ពន្ធមេត្រីទីមួយ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៦,៥១

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់យេស៊ូ! ព្រះអង្គពិតជាអាហារដែលមានជីវិតចុះពីស្ថានបរមសុខមក។ អ្នកណាបរិភោគអាហារនេះ នឹងរស់នៅអស់កល្បជានិច្ច។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស ១៤,១២-១៦.២២-២៦

នៅថ្ងៃដំបូងនៃពិធីបុណ្យនំប័ុងឥតមេ ជាថ្ងៃដែលគេសម្លាប់កូនចៀមធ្វើយញ្ញបូជាសម្រាប់បុណ្យចម្លង ក្រុមសាវ័កទូលសួរព្រះយេស៊ូ​ថា៖ «តើព្រះគ្រូចង់ឱ្យយើងខ្ញុំរៀបចំពិធីជប់លៀងជូនក្នុងឱកាសបុណ្យចម្លងនៅកន្លែងណា?»។ ព្រះអង្គចាត់សាវ័កពីរនាក់ឱ្យទៅ ដោយមានព្រះបន្ទូលថា៖ «ចូរអ្នកទៅទីក្រុង អ្នកនឹងជួបបុរសម្នាក់លីក្អមទឹក។ ចូរដើរតាមគាត់ទៅ គាត់ចូលផ្ទះណា អ្នកត្រូវនិយាយទៅម្ចាស់ផ្ទះនោះថា “លោកគ្រូមានប្រសាសន៍ថា បន្ទប់ដែលខ្ញុំនឹងជប់លៀងជាមួយពួកសិស្សក្នុងពេលបុណ្យចម្លងនៅឯណា?”។ ម្ចាស់ផ្ទះនឹងបង្ហាញបន្ទប់មួយយ៉ាងធំនៅជាន់ខាងលើ ដែលមានប្រដាប់ប្រដាសព្វគ្រប់រៀបចំជាស្រេច ចូររៀបចំម្ហូបអាហារសម្រាប់យើងនៅក្នុងបន្ទប់នោះចុះ»។ សាវ័កទាំងពីរក៏ចេញទៅ។ លុះដល់ទីក្រុង គេឃើញដូចព្រះយេស៊ូមានព្រះបន្ទូលប្រាប់មែន គេក៏រៀបចំម្ហូបអាហារសម្រាប់បុណ្យចម្លង។ នៅពេលកំពុងបរិភោគ ព្រះយេស៊ូយកនំប័ុងមកកាន់ ព្រះអង្គលើកតម្កើងព្រះជាម្ចាស់ ហើយកាច់ប្រទានឱ្យគេ ទាំងមានព្រះបន្ទូលថា៖ «សូមពិសាចុះ នេះជារូបកាយរបស់ខ្ញុំ!»។ បន្ទាប់មក ព្រះអង្គយកពែងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចប្រទានឱ្យក្រុមសាវ័ក។ ក្រុមសាវ័កក៏បរិភោគទាំងអស់គ្នា។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «នេះជាលោហិតរបស់ខ្ញុំ គឺលោហិតនៃសម្ពន្ធមេត្រីដែលត្រូវបង្ហូរសម្រាប់មនុស្សទាំងអស់។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំនឹងមិនពិសាស្រាទំពាំង បាយជូរទៀតឡើយ រហូតដល់ថ្ងៃដែលខ្ញុំនឹងពិសាស្រាទំពាំងបាយជូរថ្មី នៅក្នុងព្រះរាជ្យព្រះជាម្ចាស់»។ ក្រោយពីបានច្រៀងទំនុកតម្កើងរួចហើយ ព្រះយេស៊ូយាងឆ្ពោះទៅភ្នំដើមអូលីវជាមួយក្រុមសាវ័ក។

បពិត្រព្រះបិតា! ព្រះបុត្រាបានផ្តាំឱ្យយើងខ្ញុំថ្វាយសក្ការបូជានេះ ដើម្បីនឹករឭកដល់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសឱ្យព្រះសហគមន៍ព្រះអង្គចូលរួមក្នុងព្រះកាយតែមួយផង! សូមបញ្ចូលយើងខ្ញុំក្នុងសក្ការបូជារបស់ព្រះយេស៊ូ ដែលមានព្រះជន្មគង់នៅ អស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះបិតាដ៏វិសុទ្ធបំផុត ជាព្រះដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច និងដែលប្រកបដោយតេជានុភាពសព្វប្រការ! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់យើងខ្ញុំ។ នៅពិធីជប់លៀងចុងក្រោយបង្អស់ ទ្រង់បានបូជាព្រះជន្មថ្វាយព្រះអង្គ ទុកជាកូនចៀមដ៏ឥតសៅហ្មង ហើយព្រះអង្គក៏សព្វព្រះហឫទ័យទទួលសក្ការបូជានោះផង។ ពេលយើងខ្ញុំចូលរួមក្នុងសក្ការបូជានោះ ព្រះអង្គប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំធ្វើជាសញ្ញាសម្គាល់បញ្ជាក់ថា មនុស្សគ្រប់ៗរូបជាមហាគ្រួសារតែមួយ មានជំនឿតែមួយ មានសេចក្តីស្រឡាញ់តែមួយ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយទេវទូត និងសន្តបុគ្គលទាំងឡាយ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយសូរស័ព្ទតែមួយថា៖ “ព្រះដ៏វិសុទ្ធ!”។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ក្នុងអភិបូជានេះ ព្រះអង្គប្រោសយើងខ្ញុំឱ្យចូលរួមជាមួយព្រះបុត្រាដែលបានបូជាព្រះជន្ម និងទទួលព្រះជន្មដ៏រុងរឿង។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យគ្រីស្តបរិស័ទទាំងឡាយ ចូលរួមក្នុងព្រះកាយតែមួយ គឺក្នុងព្រះសហគមន៍តែមួយ ទុកជាសញ្ញាសម្គាល់បញ្ជាក់ថា ព្រះអង្គស្រឡាញ់មនុស្សទាំងឡាយផង។

496 Views

Theme: Overlay by Kaira