អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

បុណ្យលើកតម្កើងព្រះរាជវង្ស
ពណ៌ស
បុណ្យគោរព

ថ្ងៃអាទិត្យ ទី៣១ ខែធ្នូ ឆ្នាំ២០២៣

អាទិត្យក្រោយបុណ្យព្រះយេស៊ូប្រសូត

ព្រះសហគមន៍ចាត់ចែងរយៈពេលពីរ ឬបីអាទិត្យ ក្រោយបុណ្យព្រះយេស៊ូប្រសូត ដើម្បីដាស់តឿនគ្រីស្តបរិស័ទឱ្យនឹករំពឹងអំពីអត្ថន័យដ៏ប្រសើរបំផុតនៃថ្ងៃ​កំណើតរបស់ព្រះយេស៊ូ។ ក្នុងរដូវនេះ ព្រះសហគមន៍អានលិខិតរបស់គ្រីស្តទូតយ៉ូហាន ដែលរិះគិតយ៉ាងជ្រៅអំពីជីវិតថ្មី ដែលព្រះគ្រីស្តប្រទានឱ្យមនុស្សលោក។
គ្រីស្តបរិស័ទក៏នាំគ្នាគោរពសន្តបុគ្គលដែលបង្ហាញអំពីរបៀបរស់នៅថ្មីតាមព្រះគ្រីស្តគឺ៖

  • ថ្ងៃ ២៦ ធ្នូ សន្តស្ទេផានជាគ្រីស្តបរិស័ទដែលបានបូជាជីវិតព្រោះព្រះគ្រីស្តមុនគេ។
  • ថ្ងៃ ២៧ ធ្នូ គ្រីស្តទូតយ៉ូហានដែលបានបង្ហាញអត្ថន័យអំពីព្រះបុត្រាប្រសូតជាមនុស្ស។
  • ថ្ងៃ ២៨ ធ្នូ ទារកដែលព្រះបាទហេរ៉ូបានសម្លាប់។
  • ថ្ងៃ ១ មករា ព្រះនាងម៉ារីជាព្រះមាតារបស់ព្រះជាម្ចាស់។

មុនបុណ្យលើកតម្កើងព្រះយេស៊ូសម្តែងព្រះអង្គ ព្រះសហគមន៍ចាត់ចែងឱ្យអានអត្ថបទគម្ពីរតាមថ្ងៃរាយ គឺថ្ងៃ ២ ៣ ៤ ៥ ៦ ៧ ខែមករា។ ក្រោយបុណ្យនោះ ត្រូវអានអត្ថបទតាមថ្ងៃចន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍ “ក្រោយបុណ្យព្រះយេស៊ូសម្តែងព្រះអង្គ”។ អត្ថបទគម្ពីរដំណឹងល្អទាំងនេះ សុទ្ធតែរៀបរាប់អំពីព្រះយេស៊ូប្រព្រឹត្តកិច្ចការបង្ហាញឋានៈរបស់ព្រះអង្គ។

បុណ្យលើកតម្កើងព្រះរាជវង្ស

បុណ្យនេះធ្វើឡើងក្រោយបុណ្យព្រះយេស៊ូប្រសូត ឬថ្ងៃទី ៣០ ធ្នូ លុះត្រាតែមានថ្ងៃអាទិត្យ មុនថ្ងៃទី ១ មករា)។ ទោះបីព្រះយេស៊ូជាបុត្រានៃព្រះជាម្ចាស់ក្តី ក៏ព្រះអង្គរស់នៅដូចមនុស្សយើងក្នុងគ្រប់ប្រការទាំងអស់ដែរ គឺព្រះអង្គរៀនដើរ រៀននិយាយ រៀនសូត្រក្នុងសាលា ត្រូវឪពុកម្តាយប្រដៅ។ ល។ ព្រះអង្គគោរពតាមអរិយធម៌ និងទំនៀមទម្លាប់ស្រុកអ៊ីស្រាអែល ហើយកាន់តាមធម៌វិន័យរបស់លោកម៉ូសេដូចគេឯងដែរ។ ក្នុងពិភពលោក គ្រីស្តបរិស័ទមានអរិយធម៌ និងទំនៀមទម្លាប់ប្លែកៗគ្នា តាមស្រុក តាម ប្រទេស។ គ្រីស្តបរិស័ទគោរពព្រះគ្រីស្តតាមប្រពៃណី និងអរិយធម៌រៀងៗខ្លួន ដោយមានព្រះ វិញ្ញាណបំភ្លឺឱ្យមានចិត្តគំនិតដូចព្រះយេស៊ូ ក្នុងគ្រប់កិច្ចការទាំងអស់។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យឱ្យព្រះបុត្រារស់តាមជីវភាពជាមនុស្សសាមញ្ញទូទៅ ឥតបែកពីយើងខ្ញុំត្រង់​ណា លើកលែងតែព្រះបុត្រាមិនប្រព្រឹត្តអំពើបាបសោះប៉ុណ្ណោះ។ សូមទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណយាងមកបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យយកតម្រាប់តាមព្រះបុត្រាព្រះអង្គក្នុងគ្រប់កិច្ចការទាំងអស់ប្រចាំជីវិត សូមឱ្យយើងខ្ញុំចេះស្រឡាញ់គ្នាក្នុងរង្វង់គ្រួសារជាដើម។ សូមប្រទានពរដល់ក្រុមគ្រួសារទាំងឡាយផង!។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើតពិភពលោក កណ ១៥,១-៦;២១,១-៣

ព្រះអម្ចាស់បានបង្ហាញព្រះអង្គឱ្យលោកអប្រាហាំឃើញក្នុងសុបិននិម្មិត ទ្រង់មានព្រះបន្ទូលមកគាត់ថា៖ «កុំខ្លាចអ្វីអប្រាហាំអើយ! គឺយើងនេះហើយដែលការពារអ្នក។ អ្នកនឹងបានរង្វាន់ធំក្រៃលែង»។ លោកអប្រាហាំឆ្លើយតបថា៖ «បពិត្រព្រះជាអម្ចាស់! ព្រះអង្គប្រទានអ្វីមកខ្ញុំក៏ឥតប្រយោជន៍ដែរ បើខ្ញុំលាចាកលោកនេះទាំងគ្មានកូនដូច្នេះ! ព្រះអង្គពុំបានប្រទានឱ្យខ្ញុំមានកូនបន្តពូជសោះ ដល់ពេលខ្ញុំលាចាកលោកនេះទៅ មានតែអ្នកបម្រើនៅក្នុងក្រុមគ្រួសារខ្ញុំប៉ុណ្ណោះទេដែលត្រូវទទួលកេរមត៌កពីខ្ញុំ»។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា ៖«ទេ! ពុំមែនអ្នកបម្រើទេ គឺកូនដែលកើតចេញពីអ្នកវិញឯណោះ ដែលនឹងទទួលទ្រព្យសម្បត្តិទាំងនោះទុកជាមត៌ក»។ រួចព្រះអង្គនាំលោកអប្រាហាំចេញទៅក្រៅជំរំ ហើយមានព្រះបន្ទូលថា៖ «ចូរងើយមើលទៅលើមេឃ ហើយរាប់ចំនួ​នផ្កាយមើល៍! តើអ្នកអាចរាប់អស់បានឬទេ? ផ្កាយនៅលើមេឃមានចំនួនច្រើនយ៉ាងណា ពូជពង្សអ្នកក៏នឹងមានចំនួនច្រើនយ៉ាងនោះដែរ។ លោកអប្រាហាំជឿលើព្រះអម្ចាស់ ហើយព្រះអង្គប្រោសលោកឱ្យបានសុចរិត ដោយយល់ដល់ជំនឿនេះ។ ព្រះអម្ចាស់ប្រោសប្រណីដល់លោកស្រីសារ៉ា ស្របតាមសេចក្តីដែលព្រះអង្គមានព្រះបន្ទូលទុក គឺព្រះអង្គប្រព្រឹត្តចំពោះគាត់ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គ។ លោកស្រីសារ៉ាបានបង្កើតបានកូនប្រុសមួយជូនលោកអប្រាហាំ។ ពេលកូននេះកើតមក លោកអប្រាហាំដាក់ឈ្មោះថា “អ៊ីសាក”។

ទំនុកតម្កើងលេខ ១០៥ (១០៤) ,១-៦.៨-៩ បទកាកគតិ

ចូរយើងតម្កើងលើកព្រះខ្ពស់ឡើងព្រមទាំងប្រកាស
ព្រះនាមព្រះអង្គឱ្យបានឮច្បាស់ពីស្នាព្រះហស្ត
ប្រាប់ជាតិនានា
ចូរច្រៀងបទថ្វាយតម្កើងកុំណាយរៀងរាល់វេលា
រៀបរាប់អំពីសព្វអស់ការងារអស្ចារ្យគ្រប់គ្រា
ដែលទ្រង់ប្រព្រឹត្ត
ចូរខ្ពស់មុខឡើងព្រោះតែព្រះយើងជាព្រះវិសុទ្ធ
អ្នកស្វែងរកទ្រង់ខ្ពង់ខ្ពស់បំផុតចូរសប្បាយចិត្ត
កុំបីសៅហ្មង
ចូរស្វែងរកព្រះដែលមានតេជះបារមីត្រចង់
ស្វែងរកព្រះភក្ត្ររបស់ព្រះអង្គកុំនៅរេរង់
ឈប់ឈរសោះឡើយ
សូមនឹកដល់ការសម្បើមអស្ចារ្យទ្រង់បានធ្វើហើយ
នឹកដល់បាដិហារិយ៍កុំនៅកន្តើយនិងការវិនិច្ឆ័យ
ដែលទ្រង់សម្រេច
ពូជពង្សរបស់ប្រាហាំទាំងអស់នៅបម្រើស្រេច
កូនចៅយ៉ាកុបដ៏ល្អបណ្តាច់ព្រះអង្គសម្រេច
ជ្រើសយកយូរហើយ
ព្រះអង្គតែងខ្វល់នឹកគិតទៅដល់សម្ពន្ធមេត្រី
ជាព្រះបន្ទូលសន្យាថ្លាថ្លៃស្ថិតស្ថេរយូរក្រៃ
មួយពាន់តំណ
សម្ពន្ធមេត្រីដែលទ្រង់លកលៃដោយស្ម័គ្រស្មោះសរ
នឹងអប្រាហាំជាបន្ទូលល្អសន្យាស្មោះសរ
នឹងលោកអ៊ីសាក

អត្ថបទទី២៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ១១,៨.១១-១២.១៧-១៩

លោកអប្រាហាំមានជំនឿ ហើយស្តាប់បង្គាប់របស់ព្រះជាម្ចាស់ដែលត្រាស់ហៅលោក ហើយចេញដំណើរទៅកាន់ក្រុងមួយដែលលោកនឹងទទួលទុកជាមត៌ក។ លោកចេញដំណើរទៅទាំងពុំដឹងថា ត្រូវទៅណាផង។ ដោយសារជំនឿ លោកស្រីសារ៉ាទទួលសមត្ថភាពអាចនឹងមានកូនបន្តពូជពង្សបាន ថ្វីដ្បិតតែគាត់មានវ័យចាស់ណាស់ហើយក៏ដោយ ព្រោះគាត់យល់ថា បើព្រះជាម្ចាស់សន្យាយ៉ាងណា ព្រះអង្គមុខជាធ្វើតាមយ៉ាងនោះដែរ។ ហេតុនេះហើយ បានជាមនុស្សច្រើនឥតគណនា ដូចផ្កាយនៅលើមេឃ និងដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រកើតចេញមកពីមនុស្សតែម្នាក់ ដែលចាស់ជិតស្លាប់ទៅហើយនោះផង។ ដោយសារជំនឿ លោកអប្រាហាំយកអ៊ីសាកទៅថ្វាយជាយញ្ញបូជានៅពេលព្រះជាម្ចាស់ល្បងលមើលចិត្តលោក។ លោកថ្វាយកូនតែមួយគត់របស់លោក ថ្វីដ្បិតតែលោកបានទទួលព្រះបន្ទូលសន្យាហើយ ថ្វីដ្បិតតែព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកថា “អ៊ីសាកនឹងបន្តពូជពង្សឱ្យអ្នក” ក៏ដោយ។ លោកយល់ឃើញថា ព្រះជាម្ចាស់មានឫទ្ធានុភាព អាចប្រោសមនុស្សស្លាប់ឱ្យរស់ឡើងវិញបាន។ ហេតុនេះ លោកក៏បានទទួលកូនមកវិញ។ ហេតុការណ៍នេះជានិមិត្តរូបមួយ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទំន ១១៨ (១១៧), ២៦-២៧

អាលេលូយ៉ា! អាលេលូយ៉ា!
សូមលើកតម្កើងព្រះអង្គដែលយាងមកក្នុងនាមនៃព្រះអម្ចាស់ ព្រះអម្ចាស់ប្រទានពន្លឺរបស់ព្រះអង្គមកបំភ្លឺយើង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២,២២.៤០ ឬយ៉ាងខ្លី ២,២២.៣៩-៤០

ដល់ពេលកំណត់ដែលលោកយ៉ូសែប និងម៉ារីត្រូវធ្វើពិធីជម្រះកាយឱ្យបានបរិសុទ្ធ តាមធម្មវិន័យលោកម៉ូសេ។ អ្នកទាំងពីរនាំព្រះឱរសទៅថ្វាយព្រះអម្ចាស់នៅក្រុងយេរូសាឡឹម។

ឬបើអានយ៉ាងខ្លី សូមរំលងវគ្គខាងក្រោមនេះ
ដ្បិតក្នុងធម្មវិន័យរបស់ព្រះអម្ចាស់មានចែងទុកមកថា៖ «កូនប្រុសច្បងទាំងអស់ត្រូវញែកទុកថ្វាយព្រះអម្ចាស់»។ អ្នកទាំងពីរថ្វាយយញ្ញបូជា តាមធម្មវិន័យរបស់ព្រះអម្ចាស់ចែងទុកមក គឺថ្វាយ “លលកមួយគូ ឬព្រាបស្ទាវពីរ”។ នៅក្រុងយេរូសាឡឹម មានបុរសម្នាក់ឈ្មោះស៊ីម៉ូន ជាមនុស្សសុចរិត។ គាត់គោរពកោតខ្លាចព្រះជាម្ចាស់ ព្រមទាំងទន្ទឹងរង់ចាំពេលព្រះអង្គយាងមកសម្រាលទុក្ខប្រជារាស្ត្រអ៊ីស្រាអែល។ ព្រះវិញ្ញាណដ៏វិសុទ្ធសណ្ឋិតលើគាត់ ហើយសម្តែងឱ្យគាត់ដឹងថា គាត់មិនត្រូវស្លាប់ ដរាបណាមិនទាន់បានឃើញព្រះ គ្រីស្ត ដែលព្រះអម្ចាស់ចាត់ឱ្យមកទេនោះ។ ព្រះវិញ្ញាណនាំលោកតាស៊ីម៉ូនចូលក្នុងព្រះវិហារ។ ពេលមាតាបិតានាំព្រះឱរសយេស៊ូមក ថ្វាយព្រះជាម្ចាស់តាមធម្មវិន័យ លោកតាស៊ីម៉ូនក៏យកព្រះឱរសមកបី រួចសរសើរតម្កើងព្រះជាម្ចាស់ថា៖ «បពិត្រព្រះដ៏ជាចៅហ្វាយ! ឥឡូវនេះ ព្រះអង្គបានសម្រេចតាមព្រះបន្ទូលសន្យាហើយ។ ដូច្នេះ សូមឱ្យទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ លាចាកលោកនេះទៅដោយសុខសាន្តផងចុះ ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះ ដែលព្រះអង្គបានប្រទានមកឱ្យប្រជាជាតិទាំងអស់ គឺជាពន្លឺដែលនាំឱ្យមនុស្សគ្រប់ជាតិសាសន៍ស្គាល់ព្រះអង្គ និងជាសិរីរុងរឿងរបស់អ៊ីស្រាអែល ជាប្រជារាស្ត្រព្រះអង្គ»។ មាតាបិតារបស់ព្រះយេស៊ូ ងឿងឆ្ងល់នឹងសេចក្តីដែលលោកតាស៊ីម៉ូនមានប្រសាសន៍អំពីព្រះឱរសណាស់។ លោកតាស៊ីម៉ូនជូនពរអ្នកទាំងពីរ ហើយនិយាយទៅកាន់នាងម៉ារីជាមាតាថា៖ «ព្រះជាម្ចាស់បានចាត់បុត្រនេះមក ដើម្បីឱ្យជនជាតិអ៊ីស្រាអែលច្រើននាក់ដួល ឬងើបឡើងវិញ បុត្រនេះជាទីសម្គាល់មួយ បង្ហាញអំពីការសង្គ្រោះរបស់ព្រះជាម្ចាស់ តែមានមនុស្សជាច្រើននឹងជំទាស់ប្រឆាំង។ បុត្រនេះ ធ្វើឱ្យគំនិតលាក់កំបាំងរបស់មនុស្សជាច្រើនលេចច្បាស់ឡើង។ រីឯនាងវិញ នាងនឹងឈឺចុកចាប់យ៉ាងខ្លាំង ដូចមានដាវមួយមកចាក់ទំលុះដួងចិត្តរបស់នាង»។ មានព្យាការិនីម្នាក់ ឈ្មោះហាណ្ហា ជាកូនរបស់លោកផានូអែល ក្នុងកុលសម្ព័ន្ធអស៊ែរ។ គាត់រៀបការបានប្រាំពីរឆ្នាំ ប្តីគាត់ក៏ទទួលមរណភាពចោល គាត់នៅមេម៉ាយរហូតឥឡូវនេះ គាត់មានវ័យចាស់ណាស់ទៅហើយ អាយុប៉ែតសិបបួនឆ្នាំ។ គាត់មិនទៅណាឆ្ងាយពីព្រះវិហារទេ គាត់នៅគោរពបម្រើព្រះអង្គទាំងយប់ទាំងថ្ងៃ ដោយតមអាហារ និងអធិដ្ឋានផង។ ពេលនោះ លោកយាយហាណ្ហាក៏នៅទីនោះដែរ គាត់សរសើរតម្កើងព្រះជាម្ចាស់ រួចតំណាលអំពីព្រះឱរសនោះ ប្រាប់អស់អ្នកដែលទន្ទឹងរង់ចាំព្រះជាម្ចាស់យាងមក លោះក្រុងយេរូសាឡឹម។

ប្រសិនបើអានយ៉ាងខ្លី សូមអានសេចក្តីខាងក្រោមនេះ
កាលមាតាបិតារបស់ព្រះយេស៊ូបានបំពេញកិច្ចការទាំងអស់ ស្របតាមធម្មវិន័យរបស់ព្រះអម្ចាស់សព្វគ្រប់ហើយ គាត់ក៏នាំគ្នាវិលត្រឡប់ទៅណាសារ៉ែត ជាភូមិរបស់គាត់ ក្នុងស្រុកកាលីឡេវិញ។ ព្រះកុមារមានវ័យចម្រើនឡើងជាលំដាប់ មានកម្លាំងកាន់តែមាំមួនឡើង និងពោរពេញទៅដោយព្រះប្រាជ្ញាញាណ។ ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងព្រះកុមារនេះណាស់។

បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយព្រះហឫទ័យមេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គប្រោសយើងខ្ញុំឱ្យចូលរួមក្នុងសក្ការបូជារបស់ព្រះបុត្រា ដែលសម្រុះសម្រួលមនុស្សលោកជាមួយព្រះអង្គ។ យើងខ្ញុំសូមថ្វាយតង្វាយទាំងនេះ ទុកជាសញ្ញាសម្គាល់នៃកិច្ចការ នៃកង្វល់ នៃទុក្ខលំបាក និងនៃអំណរសប្បាយរបស់យើងខ្ញុំ និងរបស់មនុស្សលោក។ សូមទ្រង់ព្រះមេត្តាទទួលតង្វាយទាំងនេះដោយអនុគ្រោះ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមថ្លែងអំណរព្រះគុណព្រះអង្គដែលចាត់ព្រះបុត្រាឱ្យប្រសូតជាមនុស្សដូចយើងខ្ញុំ! ព្រះបុត្រាបានសម្តែងសិរីរុងរឿង និងធម៌មេត្តាករុណាដ៏លើសលប់របស់ព្រះអង្គឱ្យយើងខ្ញុំឃើញ។ ព្រះបុត្រាបានប្រសូតជាមនុស្ស ដើម្បីឱ្យមនុស្សទៅជាបុត្រធីតារបស់ព្រះបិតា។ ព្រះអង្គសព្វព្រះហឫទ័យលះបង់ឋានៈខ្ពង់ខ្ពស់បំផុត ដើម្បីកើតជាមនុស្សសាមញ្ញធម្មតា ទ្រង់រួមសុខរួមទុក្ខជាមួយយើងខ្ញុំ។ ព្រះបុត្រាពិតជាពន្លឺបង្ហាញអត្ថន័យនៃដំណើរជីវិតយើងខ្ញុំមែន!។
អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូតនៅស្ថានបរមសុខ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គដោយប្រកាសថា៖ ”ព្រះដ៏វិសុទ្ធ!”។

បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គប្រទានព្រះកាយ និងព្រះលោហិតរបស់ព្រះគ្រីស្តឱ្យយើងខ្ញុំទទួលទានទុកជាអាហារ។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យមានចិត្តសង្ឃឹមជាប់លើព្រះអង្គក្នុងគ្រប់កាលៈទេសៈ ទោះក្នុងគ្រាស្រណុក ទាំងក្នុងគ្រាពិបាកផង។ សូមប្រទានពរដល់ក្រុមគ្រួសារទាំងអស់របស់យើងខ្ញុំផង។

519 Views

Theme: Overlay by Kaira