អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី០៧
រដូវបុណ្យចម្លង«ឆ្នាំគ»
ពណ៌ស

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំជឿថា ព្រះយេស៊ូគ្រីស្តជាព្រះសង្គ្រោះរបស់មនុស្សលោក​គង់នៅ​ជា​មួយ​ព្រះអង្គ ទាំងប្រកប​ដោយសិរីរុងរឿង។ យើងខ្ញុំក៏ជឿជាក់ថា ព្រះគ្រីស្តស្ថិតនៅជាមួយយើងខ្ញុំសព្វថ្ងៃនេះ រហូត​ដល់​អវសានកាលនៃពិភពលោកដែរ។ សូមព្រះ​អង្គទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យធ្វើជាសាក្សីពីព្រះគ្រីស្តនេះផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ៧,៥៥-៦០

ពេលនោះ គេចាប់លោកស្ទេផាន។ លោកពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ។ លោកសម្លឹង​មើល​ទៅលើ​មេ​ឃ​​ ឃើញសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងឃើញព្រះយេស៊ូឈរនៅខាងស្តាំព្រះអង្គ។ លោកមាន​ប្រសាសន៍​ថា៖​ «មើល​ហ្ន៎!​ ខ្ញុំឃើញផ្ទៃមេឃបើកចំហ និងឃើញបុត្រមនុស្សឈរនៅខាងស្តាំព្រះជាម្ចាស់»។ ពួកគេស្រែកឡើងយ៉ាងខ្លាំង ទាំង​​យកដៃ​ខ្ទប់ត្រចៀក ហើយនាំគ្នាស្ទុះទៅសង្គ្រុបពីលើលោក។ គេបណ្តេញលោកចេញពីទីក្រុង រួចយកដុំថ្ម​គប់​សម្លាប់​លោក។ ពួកអ្នកដែលជាសាក្សីបានយកសម្លៀកបំពាក់របស់ខ្លួន ទៅ​ទុកនៅ​ក្បែរ​ជើង​យុវជន​ម្នាក់​ឈ្មោះ​សូល។ ​នៅពេលគប់ដុំថ្មសម្លាប់នោះ លោកស្ទេផានទូលអង្វរថា៖ «ឱព្រះអម្ចាស់យេស៊ូអើយ! សូមទទួល វិញ្ញាណរបស់​ទូល​បង្គំ​ផង!»។ បន្ទាប់មក លោកលុតជង្គង់ចុះ ហើយបន្លឺសំឡេងខ្លាំងៗថា៖ «ឱព្រះអម្ចាស់អើយ! សូមកុំប្រកាន់​ទោស​គេ​​​ ព្រោះតែអំពើបាបនេះធ្វើអ្វី»។ កាលបានទូលដូច្នោះហើយ លោកក៏ផុតដង្ហើមទៅ។

ទំនុកតម្កើងលេខ ៩៧ (៩៦), ១-២.៦-៧.៩ បទពាក្យ ៧

ព្រះជាអម្ចាស់ទ្រង់គ្រងរាជ្យពេញដោយអំណាចដ៏យូរលង់
ចូរឱ្យផែនដីរីករាយឡើងកោះទាំងឡាយផងអរសប្បាយ
មានពពកខ្មួលខ្មៅងងឹតព័ទ្ធពេនជុំជិតព្រះម្ចាស់ថ្លៃ
ព្រះអង្គគ្រងរាជ្យដោយប្រពៃសុចរិតថ្លាថ្លៃល្អត្រចង់
ផ្ទៃមេឃក៏បានស្រែកប្រកាសពីក្តីសប្បុរសល្អថ្កើងថ្កាន
ឱ្យប្រជារាស្រ្តទាំងប៉ុន្មាននៅគ្រប់ទីស្ថានបានដឹងយល់
អស់អ្នកដែលថ្វាយបង្គំព្រះក្លែងក្លាយទាំងអស់នឹងកង្វល់
អួតអាងពីការគោរពដល់ព្រះឥតបានផលត្រូវអាម៉ាស់
ឱព្រះទាំងឡាយមានគរគោកច្រើននៅលើលោកចូររូតរះ
ក្រាបថ្វាយបង្គំព្រះអម្ចាស់គឺទ្រង់ជាព្រះលើលោកា
បពិត្រព្រះជាអម្ចាស់ខ្ញុំព្រះអង្គឧត្តមផុតផែនដី
ប្រសើរលើសអស់ព្រះដទៃទោះព្រះផ្សេងក្តីមិនស្មើផង

អត្ថបទទី២៖ សូមថ្លែងព្រះគម្ពីរវិវរណៈ វវ ២២,១២-១៤.១៦-២០ (ឬយ៉ាងខ្លី ២២,១២-១៤.១៦-១៧)

ខ្ញុំយ៉ូហាន ឮព្រះសូរសៀងប្រាប់ខ្ញុំថា៖ «យើងនឹងមកដល់ក្នុងពេលឆាប់ៗ ទាំងយករង្វាន់មកចែក​ឱ្យម្នាក់ៗ​តាម​អំពើដែលខ្លួនបានប្រព្រឹត្ត។ យើងជាអាល់ផា និងជាអូមេកា នៅមុនគេ និងនៅក្រោយគេបំផុត ជាដើមដំបូង​ និង​ជា​ចុងបង្អស់។ អ្នកណាបោកអាវវែងរបស់ខ្លួនបានស្អាត អ្នកនោះមានសុភមង្គលហើយ! គេនឹងមានសិទ្ធិបេះផ្លែពី​ដើម​ឈើដែលផ្តល់ជីវិត ព្រមទាំងចូលទៅក្នុងក្រុងតាមទ្វារ​ផង។ យើងយេស៊ូ យើងបានចាត់ទេវទូតរបស់​យើងឱ្យ​មក​បញ្ជាក់​​សេចក្តីទាំងនេះប្រាប់អ្នករាល់គ្នាអំពីព្រះសហគមន៍នានា។ យើងជាពន្លកដែល​ដុះចេញពី​ពូជ​ពង្ស​របស់​ព្រះ​បាទ​ដាវីឌ យើងជាផ្កាយព្រឹកដ៏ភ្លឺចិញ្ចែង»។
ព្រះវិញ្ញាណ និងភរិយាថ្មោងថ្មីពោលឡើងថា៖ «សូមព្រះអង្អយាងមក!»។ សូមឱ្យអស់អ្នកដែល​បានឮ​ពោល​ឡើងដែរថា៖ «សូមព្រះអង្គយាងមក!»។ អ្នកណាស្រេក សុំអញ្ជើញមក! អ្នកណាចង់បាន សុំអញ្ជើញមក​ទទួលទឹក​ដែល​ផ្តល់ជីវិត ដោយមិនបាច់បង់ថ្លៃ!។

ប្រសិនបើអានយ៉ាងខ្លី សូមឈប់ត្រឹមនេះ។
ខ្ញុំសូមបញ្ជាក់ប្រាប់អស់អ្នកដែលបានឮព្រះបន្ទូលថ្លែងទុកក្នុងសៀវភៅនេះថា បើនរណាម្នាក់បន្ថែម​អ្វី​មួយ​​ពីលើ ព្រះជាម្ចាស់នឹងយកគ្រោះ​កាចដែលមានរៀបរាប់ក្នុងសៀវភៅនេះ មកដាក់លើអ្នកនោះថែមទៀតផង ហើយ​ប្រ​សិនបើមាននរណាម្នាក់ដកហូតសេចក្តីណា​មួយពីព្រះបន្ទូលដែលមានថ្លែងទុកក្នុងសៀវភៅនេះ ព្រះជាម្ចាស់ក៏នឹង​ដកហូតចំណែកផ្លែរបស់ដើមឈើដែលផ្តល់ជីវិតពីអ្នកនោះដែរ ហើយមិន​ឱ្យគេចូលទៅក្នុងក្រុងដែលមាន​រៀប​រាប់​ក្នុងសៀវភៅនេះឡើយ។ ព្រះអង្គដែលបានបញ្ជាក់សេចក្តីទាំងនេះ ទ្រង់មាន​ព្រះ​បន្ទូលថា៖ «ពិតមែនហើយ យើង​នឹងមកដល់ក្នុងពេលឆាប់ៗ!»។ អាម៉ែន! ឱព្រះអម្ចាស់យេស៊ូអើយ! សូមព្រះអង្គយាងមក!។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៤,១៨

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មិនចោលអ្នករាល់គ្នាឱ្យនៅកំព្រាឡើយ! ព្រះអង្គនឹង​យាងមក​រកអ្នក​រាល់​គ្នា​វិញ។ នៅពេលនោះ អ្នករាល់គ្នានឹងមានអំណរសប្បាយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៧,២០-២៦

នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គងើបព្រះភក្រ្ដទតទៅលើមេឃ ហើយមានព្រះបន្ទូលថា៖ «ទូលបង្គំមិនអង្វរព្រះអង្គឱ្យតែអ្នកទាំងនេះប៉ុណ្ណោះទេ គឺអង្វរឱ្យអស់អ្នកជឿលើទូលបង្គំ តាមរយៈពាក្យដែលអ្នកទាំងនេះថ្លែងប្រាប់ផង​ដែរ សូមឱ្យគេទាំងអស់គ្នារួមជាអង្គតែមួយ។ ឱព្រះបិតាអើយ! ព្រះ​អង្គ​ស្ថិតនៅជាប់នឹងទូលបង្គំ ហើយទូលបង្គំស្ថិតនៅជាប់នឹងព្រះអង្គយ៉ាងណា សូមឱ្យគេរួម​គ្នាជាអង្គតែមួយ​នៅក្នុង​យើង​យ៉ាងនោះដែរ ដើម្បីឱ្យមនុស្សលោកជឿថា ព្រះអង្គបានចាត់ទូលបង្គំឱ្យមកមែន។ រីឯសិរីរុង​រឿង​ដែលព្រះអង្គ​ប្រទាន​មក​ទូលបង្គំ ទូលបង្គំបានប្រគល់ឱ្យទៅគេហើយ ដើម្បីឱ្យគេរួមគ្នាជាអង្គតែមួយ ដូចយើងជាអង្គតែ​មួយដែរ ​គឺឱ្យ​ទូល​បង្គំ​នៅក្នុងគេ ហើយព្រះអង្គនៅក្នុងទូលបង្គំ ដើម្បីឱ្យគេរួមគ្នាជាអង្គតែមួយពិតប្រាកដមែន។ ដូច្នេះ មនុស្សលោក​ទទួល​ស្គាល់​ថា​ ព្រះអង្គបានចាត់ទូលបង្គំឱ្យមក ព្រមទាំងទទួលស្គាល់ថា ព្រះអង្គស្រឡាញ់គេ ដូចព្រះអង្គស្រឡាញ់ទូលបង្គំដែរ។ ឱព្រះបិតាអើយ! ទូលបង្គំចង់ឱ្យអស់អ្នកដែលព្រះអង្គប្រទានមកទូលបង្គំ បាននៅជាមួយទូលបង្គំ ឯ​កន្លែង​ដែលទូលបង្គំនៅនោះដែរ ដើម្បីឱ្យគេឃើញសិរីរុងរឿងដែលព្រះអង្គប្រទានមកទូលបង្គំ ព្រោះព្រះ​អង្គបាន​ស្រឡាញ់ទូលបង្គំតាំងពីមុនកំណើតពិភពលោកមកម្ល៉េះ។ ឱព្រះបិតាដ៏សុចរិតអើយ! មនុស្សលោកពុំបានស្គាល់​ព្រះ​អង្គ​ទេ រីឯទូលបង្គំវិញ ទូលបង្គំស្គាល់ព្រះអង្គ ហើយអ្នកទាំងនេះក៏ទទួលស្គាល់ថា ព្រះ​អង្គបាន​ចាត់​ទូល​បង្គំឱ្យមក​មែន។ ទូលបង្គំបានសម្តែងព្រះនាមព្រះអង្គឱ្យគេស្គាល់ ហើយទូលបង្គំនឹងសម្តែងឱ្យគេរឹតតែស្គាល់ថែមទៀត ដើម្បី​ឱ្យ​សេចក្តីស្រឡាញ់របស់ព្រះអង្គចំពោះទូលបង្គំ ស្ថិតនៅក្នុងគេ ហើយទូលបង្គំក៏ស្ថិតនៅក្នុងគេដែរ»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះយេស៊ូអង្វរព្រះអង្គឱ្យយើងខ្ញុំ សូមឱ្យអស់អ្នកជឿរួបរួម​គ្នាជាអង្គតែមួយ​។​ ក្នុងអភិបូជានេះ យើងខ្ញុំនាំគ្នានឹករឭកដល់ព្រះយេស៊ូបូជាព្រះជន្ម ដើម្បីបង្រួបបង្រួមមនុស្សលោក។ សូមព្រះអង្គ​ទ្រង់​​​ព្រះសណ្តាប់ពាក្យអង្វររបស់ព្រះយេស៊ូដោយអនុគ្រោះផង។

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមលើក​តម្កើងសិរីរុង​រឿង​របស់ព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្តជាអម្ចាស់យើងខ្ញុំ។ ព្រះគ្រីស្តប្រទាន​ជីវិតថ្មីឱ្យ​យើងខ្ញុំ​ដែល​ជឿ​សង្ឃឹម​លើ​​ព្រះ​អង្គ។ ទ្រង់បង្រួបបង្រួមមនុស្សគ្រប់ជាតិសាសន៍ឱ្យចូលក្នុងព្រះសហគមន៍តែមួយ។ ព្រះសហគមន៍​ក៏ទទួល​ឫទ្ធិបារមីពីព្រះវិញ្ញាណដែរ ដើម្បីបង្ហាញធម៌មេត្តាការុណារបស់ព្រះអង្គសព្វថ្ងៃនេះ។ អាស្រ័យហេតុនេះ​ហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ សូម​លើក​តម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”។

បពិត្រព្រះបិតា ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គប្រទានព្រះកាយ និងព្រះលោហិត​របស់​​ព្រះបុត្រាឱ្យយើងខ្ញុំទទួលទានទុកជាអាហារ។ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ។ សូមទ្រង់​ព្រះមេត្តា​ប្រទាន​ឱ្យ​យើង​​ខ្ញុំមានសេចក្តីសង្ឃឹមយ៉ាងមាំមួនថា នឹងទទួលសិរីរុងរឿងរួមជាមួយព្រះយេស៊ូនៅថ្ងៃណាមួយជាពុំខាន! សូមជួយយើងខ្ញុំឱ្យបង្ហាញការសង្គ្រោះរបស់ព្រះអង្គសព្វថ្ងៃនេះផង។

537 Views

Theme: Overlay by Kaira