អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី០៧
រដូវបុណ្យចម្លង«ឆ្នាំខ»
ពណ៌ស

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំជឿថា ព្រះយេស៊ូគ្រីស្តជាព្រះសង្គ្រោះរបស់មនុស្សលោក​គង់នៅ​ជា​មួយ​ព្រះអង្គ ទាំងប្រកប​ដោយសិរីរុងរឿង។ យើងខ្ញុំក៏ជឿជាក់ថា ព្រះគ្រីស្តស្ថិតនៅជាមួយយើងខ្ញុំសព្វថ្ងៃនេះ រហូត​ដល់​អវសានកាលនៃពិភពលោកដែរ។ សូមព្រះ​អង្គទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យធ្វើជាសាក្សីពីព្រះគ្រីស្តនេះផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ១,១៥-១៧.២០-២៦

នៅគ្រានោះ បងប្អូនប្រមាណមួយរយម្ភៃនាក់នៅជុំគ្នា។ លោកសិលាក្រោកឈរឡើងនៅកណ្តាលពួកគេ ហើយពោលថា៖ «បងប្អូន​អើយ! ព្រះវិញ្ញាណដ៏វិសុទ្ធបានថ្លែងទុកជាមុនតាមរយៈព្រះបាទដាវីឌ អំពីយូដា​ជាអ្នក​នាំ​គេ​មកចាប់ព្រះយេស៊ូ។ ហេតុការណ៍នេះ ត្រូវតែកើតឡើងស្របតាមសេចក្តីដែលមានចែងទុកក្នុងគម្ពីរមែន។ យូដាស​ជា​សមាជិកម្នាក់ក្នុងក្រុមរបស់យើង ហើយបានទទួលចំណែកមុខងាររួមជាមួយយើងដែរ។ ក្នុងគម្ពីរទំនុកតម្កើង​មានចែង​ទុក​អំពីហេតុការណ៍នេះថា “ត្រូវឱ្យម្នាក់ទៀតទទួលយកតំណែងរបស់គាត់”។ ហេតុនេះ ក្នុងចំណោមអស់​អ្នក​ដែល​​មកជាមួយយើងនៅពេល ព្រះយេស៊ូដឹកនាំយើង គឺចាប់តាំងពីគ្រាដែលលោក​យ៉ូហានធ្វើពិធីជ្រមុជទឹកថ្វាយព្រះអង្គ រហូតដល់ពេលព្រះជាម្ចាស់លើកយកព្រះអង្គចេញពីយើងទៅ ត្រូវឱ្យមានម្នាក់ធ្វើជាសាក្សីរួមជាមួយយើង អំពី​ព្រះ​អង្គ​មានព្រះជន្មរស់ឡើងវិញ»។ គេនាំសាវ័កពីរនាក់មក ម្នាក់ឈ្មោះយ៉ូសែប ហៅ “បារសាបា” ផង “យូស្ទូស” ផង និងម្នាក់ទៀត​ឈ្មោះ​ម៉ា​ធី​យ៉ាស។ បន្ទាប់មកគេនាំគ្នាអធិដ្ឋានដូចតទៅ៖ «បពិត្រព្រះអម្ចាស់! ព្រះអង្គជ្រាបចិត្តគំនិតរបស់មនុស្សទាំងអស់ ហេតុនេះ​ សូមបង្ហាញឱ្យយើងខ្ញុំដឹងផងថា ក្នុងចំណោមបងប្អូនទាំងពីរនាក់នេះ តើព្រះអង្គសព្វព្រះហឫទ័យ​ជ្រើសរើស​អ្នក​ណាឱ្យបំពេញមុខងារជាគ្រីស្តទូតជំនួសយូដាស ដ្បិតយូដាសបានបោះបង់មុខងារនេះទៅឯកន្លែងរបស់គាត់»។ សាវ័ក​នាំ​គ្នា​ចាប់ឆ្នោត ត្រូវលើលោកម៉ាធីយ៉ាស ហើយលោកម៉ាធីយ៉ាស ក៏ចូលរួមក្នុងក្រុមគ្រីស្តទូតដប់មួយនាក់ទៀត។

ទំនុកតម្កើងលេខ ១០៣ (១០២), ១-២.១១-១២.១៩.២២ បទកាកគតិ

ខ្ញុំសូមសរសើរព្រះគ្មានអ្វីស្មើអស់ពីដួងចិត្ត
ខ្ញុំសូមតម្កើងនាមដ៏វិសុទ្ធព្រះដ៏មានឫទ្ធិ
ផុតលើលោកា
ខ្ញុំសូមតម្កើងសរសើរលើកឡើងអស់ពីចិន្តា
ខ្ញុំសូមរំឭកព្រះហស្តអស្ចារ្យសប្បុរសករុណា
មិនបំភ្លេចឡើយ
១១មេឃនៅខ្ពស់ឆ្ងាយសន្លឹមអន្លាយពីភពផែនដី
ព្រះទ័យព្រះម្ចាស់ដែលធ្លាប់ប្រណីក៏នៅខ្ពស់ឆ្ងាយ
យ៉ាងដូច្នោះដែរ
១២ទិសកើតទិសលិចឆ្ងាយគ្នាមិនតិចឥតមានកែប្រែ
ព្រះអង្គធ្វើឱ្យអំពើបាបបែរឆ្ងាយមិនជិតទេ
ពីយើងយ៉ាងនោះ
១៩ព្រះអង្គបានតាំងព្រះរាជបល្ល័ង្កនៅទីស្ថានខ្ពស់
គឺបរមសុខឥតបីមានមោះគ្រងរាជ្យទាំងអស់
មិនចន្លោះអ្វី
២២គ្រប់ស្នាព្រះហស្តទាំងឡាយរបស់ព្រះអម្ចាស់ថ្លៃ
គឺទាំងសត្វលោកទាំងអស់លើដីនៅទីណាក្តី
តម្កើងព្រះអង្គ

អត្ថបទទី២៖ សូមថ្លែងលិខិតទី០១ របស់គ្រីស្តទូតយ៉ូហាន ១ យហ ៤,១១-១៦

ម្នាលកូនចៅជាទីស្រឡាញ់! ប្រសិនបើព្រះជាម្ចាស់បានស្រឡាញ់យើងដល់កម្រិតនេះទៅហើយ យើង​ក៏​ត្រូវ​ស្រឡាញ់គ្នាទៅវិញទៅមកដែរ។ ពុំដែលមាននរណាបានឃើញព្រះជាម្ចាស់ឡើយ។ ប្រសិនបើយើងស្រឡាញ់គ្នាទៅវិញទៅមក ព្រះជាម្ចាស់​ស្ថិត​នៅជាប់នឹងយើង ហើយព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គនឹងបានគ្រប់លក្ខណៈនៅក្នុងយើងដែរ។ យើងដឹង​ថា យើងស្ថិតនៅជាប់នឹង ព្រះអង្គ ហើយព្រះអង្គស្ថិតនៅជាប់នឹងយើង ដោយទ្រង់បានចែកព្រះវិញ្ញាណរបស់ព្រះអង្គ​មក​យើង។ រីឯយើងវិញ យើងបានឃើញ ហើយផ្តល់សក្ខីភាពថា ព្រះបិតាបានចាត់​ព្រះបុត្រា​ឱ្យយាង​មក​សង្រ្គោះ​មនុស្ស​លោក។ អ្នកណាប្រកាសជំនឿថា ព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់​ស្ថិតនៅជាប់​នឹង​អ្នក​នោះ ហើយអ្នកនោះក៏ស្ថិតនៅជាប់នឹងព្រះអង្គដែរ។ រីឯយើងវិញ យើងបានស្គាល់ព្រះហឫទ័យស្រឡាញ់​របស់​ព្រះជាម្ចាស់​ក្នុងចំណោមយើង ហើយយើងក៏បានជឿ។ ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់ អ្នកណា​ស្ថិត​នៅ​ជាប់​នឹង​សេច​ក្តីស្រឡាញ់ អ្នកនោះស្ថិតនៅជាប់នឹងព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏ស្ថិតនៅជាប់នឹងអ្នកនោះដែរ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៤,១៨

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មិនចោលអ្នករាល់គ្នាឱ្យនៅកំព្រាឡើយ! ព្រះអង្គនឹង​យាងមក​រកអ្នក​រាល់​គ្នា​វិញ។ នៅពេលនោះ អ្នករាល់គ្នានឹងមានអំណរសប្បាយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៧,១១-១៩

នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះ ឆ្ពោះទៅព្រះបិតា ព្រះអង្គងើបព្រះ​ភក្រ្ត​ទត​ទៅ​លើ​មេឃ​ ហើយមានព្រះបន្ទូលថា៖ «ឱព្រះបិតាដ៏វិសុទ្ធអើយ! សូមថែរក្សាអ្នកទាំងនោះដោយព្រះនាមព្រះអង្គផង គឺព្រះ​នាម​នេះ​ហើយ ដែលព្រះអង្គបានប្រទានមកទូលបង្គំ ដើម្បីឱ្យគេរួមគ្នាជាអង្គតែមួយ ដូចយើងជាអង្គតែមួយដែរ។ កាល​ទូល​បង្គំនៅជាមួយអ្នកទាំងនោះ ទូលបង្គំបានថែរក្សាគេដោយព្រះនាមដែលព្រះអង្គបានប្រទានមកទូលបង្គំ។ ទូល​បង្គំ​បានការពារគេ ហើយគ្មាននរណាត្រូវវិនាសបាត់បង់ឡើយ លើកលែងតែម្នាក់ដែលត្រូវវិនាស ស្របតាម​សេចក្តី​ដែល​មានចែងទុកក្នុងគម្ពីរប៉ុណ្ណោះ។ ឥឡូវនេះ ទូលបង្គំទៅឯព្រះអង្គ ទូលបង្គំនិយាយដូច្នេះ ពេល​ទូលបង្គំនៅក្នុង​លោក​នេះនៅឡើយ ដើម្បីឱ្យគេមានអំណររបស់ទូលបង្គំ ជាអំណរដ៏ពេញលក្ខណៈ។ ទូលបង្គំបានប្រទាន​ព្រះ​បន្ទូល​របស់ព្រះអង្គឱ្យគេ តែមនុស្សលោកស្អប់គេ ពីព្រោះគេមិនកើតពីលោកីយ៍ទេ ដូចជាទូល​បង្គំមិន​កើតពីលោកីយ៍​នេះ​ដែរ​។ ទូលបង្គំមិនអង្វរព្រះអង្គឱ្យយកគេចេញពីលោកនេះឡើយ គឺសូមទ្រង់មេត្តាការពារគេពីអំណាចមារ​កំណាច​វិញ​។ គេមិនកើតពីលោកីយ៍ទេ ដូច​ទូលបង្គំមិនកើតពីលោកីយ៍នេះដែរ។ សូមប្រោសគេ​ឱ្យវិសុទ្ធដោយសារ​សេចក្តី​ពិត គឺព្រះបន្ទូលរបស់ព្រះអង្គនោះហើយជាសេចក្តីពិត។ ទូលបង្គំចាត់គេឱ្យទៅក្នុងលោក ដូចព្រះ​អង្គ​បាន​ចាត់​ទូល​បង្គំឱ្យមកក្នុងលោកដែរ។ រីឯទូលបង្គំវិញ ទូលបង្គំបូជាជីវិតថ្វាយព្រះអង្គជាប្រយោជន៍ដល់គេ ដើម្បីគេ​ឱ្យបាន​វិសុទ្ធ ដោយសារសេចក្តីពិត»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះយេស៊ូអង្វរព្រះអង្គឱ្យយើងខ្ញុំ សូមឱ្យអស់អ្នកជឿរួបរួម​គ្នាជាអង្គតែមួយ​។​ ក្នុងអភិបូជានេះ យើងខ្ញុំនាំគ្នានឹករឭកដល់ព្រះយេស៊ូបូជាព្រះជន្ម ដើម្បីបង្រួបបង្រួមមនុស្សលោក។ សូមព្រះអង្គ​ទ្រង់​​​ព្រះសណ្តាប់ពាក្យអង្វររបស់ព្រះយេស៊ូដោយអនុគ្រោះផង។

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមលើក​តម្កើងសិរីរុង​រឿង​របស់ព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្តជាអម្ចាស់យើងខ្ញុំ។ ព្រះគ្រីស្តប្រទាន​ជីវិតថ្មីឱ្យ​យើងខ្ញុំ​ដែល​ជឿ​សង្ឃឹម​លើ​​ព្រះ​អង្គ។ ទ្រង់បង្រួបបង្រួមមនុស្សគ្រប់ជាតិសាសន៍ឱ្យចូលក្នុងព្រះសហគមន៍តែមួយ។ ព្រះសហគមន៍​ក៏ទទួល​ឫទ្ធិបារមីពីព្រះវិញ្ញាណដែរ ដើម្បីបង្ហាញធម៌មេត្តាការុណារបស់ព្រះអង្គសព្វថ្ងៃនេះ។ អាស្រ័យហេតុនេះ​ហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ សូម​លើក​តម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”។

បពិត្រព្រះបិតា ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គប្រទានព្រះកាយ និងព្រះលោហិត​របស់​​ព្រះបុត្រាឱ្យយើងខ្ញុំទទួលទានទុកជាអាហារ។ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ។ សូមទ្រង់​ព្រះមេត្តា​ប្រទាន​ឱ្យ​យើង​​ខ្ញុំមានសេចក្តីសង្ឃឹមយ៉ាងមាំមួនថា នឹងទទួលសិរីរុងរឿងរួមជាមួយព្រះយេស៊ូនៅថ្ងៃណាមួយជាពុំខាន! សូមជួយយើងខ្ញុំឱ្យបង្ហាញការសង្គ្រោះរបស់ព្រះអង្គសព្វថ្ងៃនេះផង។

321 Views

Theme: Overlay by Kaira