អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០២៣

ព្រះយេស៊ូមានរូបរាង មានសាច់ឈាមជាមនុស្សដូចយើងរាល់គ្នាបេះបិទ។ ព្រះអង្គជាប់ព្រះរាជវង្សានុវង្សរបស់ព្រះបាទដាវីឌ។ កាលពីដើម ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាថា នឹងចាត់ “ព្រះគ្រីស្ត” ជាស្តេចមួយអង្គដែលយាងមករំដោះប្រជាជនអ៊ីស្រាអែលឱ្យរួចពីខ្មាំងសត្រូវ។ យើងជឿថា ព្រះយេស៊ូពិតជាព្រះគ្រីស្តនោះមែន ទ្រង់រំដោះមនុស្សលោកឱ្យបានរួចពីសេចក្តីអាក្រក់គ្រប់យ៉ាង។
ជនជាតិយូដាស្មានថា ព្រះគ្រីស្តមុខជានឹងយាងមកប្រកបដោយសិរីរុងរឿង និងប្រព្រឹត្តការអស្ចារ្យ ទាំងរំដោះប្រជាជនគេដោយឫទ្ធិបារមីគួរឱ្យស្ញែងខ្លាច។ ផ្ទុយទៅវិញ ព្រះយេស៊ូយាងមករួមរស់ជាមួយមនុស្សយើង ដូចមនុស្សធម្មតា ព្រះអង្គធ្វើឱ្យជីវិតមនុស្សយើងទទួលតម្លៃដ៏ថ្លៃប្រសើរផង។
នាងម៉ារី និងលោកយ៉ូសែប ជាតំណាងប្រជាជនអ៊ីស្រាអែលទាំងមូល ដែលរង់ចាំព្រះគ្រីស្ត។ អ្នកទាំងពីរបានទទួលព្រះអង្គដោយចិត្តស្មោះ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានបង្ហាញព្រះហឫទ័យមេត្តាករុណាដ៏លើសលប់ ឱ្យមនុស្សលោកស្គាល់ ដោយប្រោសឱ្យស្រ្តីព្រហ្មចារីម្នាក់ អាចបង្កើតព្រះបុត្រារបស់ ព្រះអង្គបាន។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យមានជំនឿមាំមួន ដូចនាងម៉ារី និង លោកយ៉ូសែប។ សូមបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យយល់ទីសម្គាល់នានា ដែលបង្ហាញថា ព្រះអង្គគង់នៅជាមួយយើងសព្វថ្ងៃនេះផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីររបស់លោកសាមូអែលទី២ ២សម ៧,១-៥.៨-១២.១៤.១៦

ពេលព្រះបាទដាវីឌមានរាជវាំងគង់នៅស្រួលបួលហើយ បន្ទាប់ពីព្រះអម្ចាស់ប្រោសប្រទានឱ្យទ្រង់បានសុខសាន្ត រួចផុតពីខ្មាំងសត្រូវគ្រប់ទិសទី ទ្រង់មានរាជ្យឱង្ការទៅកាន់ព្យាការីណាថានថា៖ «សូមលោកគិតមើល! យើងរស់នៅក្នុងដំណាក់ធ្វើអំពីឈើដ៏មានតម្លៃ រីឯហិបនៃព្រះជាម្ចាស់ស្ថិតនៅក្នុងព្រះពន្លាធ្វើអំពីក្រណាត់សំពត់!»។ ព្យាការីណាថានទូលស្តេចវិញថា៖ «ការអ្វីដែលព្រះករុណាសព្វព្រះហឫទ័យនឹងធ្វើ សូមធ្វើទៅចុះ ដ្បិតព្រះអម្ចាស់គង់ជាមួយព្រះអង្គហើយ»។ ប៉ុន្តែ នៅយប់នោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីណាថានថា៖ «ចូរទៅប្រាប់ដាវីឌជាបម្រើរបស់យើងថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ “មិនមែនអ្នកទេដែលនឹងសង់ដំណាក់ឱ្យយើងនៅ”។ យើងបានយកអ្នកចេញពីវាលស្មៅមក កាលអ្នកនៅជាគង្វាលចៀមនៅឡើយ ដើម្បីឱ្យអ្នកធ្វើជាមេដឹកនាំជន​ជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង។ យើងស្ថិតនៅជាមួយអ្នកគ្រប់ទីកន្លែងដែលអ្នកទៅ។ យើងបានកម្ចាត់ខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកចេញពីមុខអ្នក។ យើងនឹងធ្វើឱ្យអ្នកមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដូចអ្នកធំទាំងឡាយនៅលើផែនដី។ យើងនឹងប្រគល់ស្រុកមួយឱ្យអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង យើងនឹងឱ្យគេតំាងទីលំនៅជាប់លាប់រហូតឥតមាននរណាមករំខានគេឡើយ។ គ្មានជាតិសាសន៍ដ៏ទុច្ចរិតណាជិះជាន់ពួកគេ ដូចកាលពីមុន ឬដូចនៅគ្រាដែលយើងបានតែងតាំងពួកវីរបុរសឱ្យណែនាំអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង។ យើងឱ្យអ្នកបានសុខសាន្ត ដោយរួចផុតពីខ្មាំងសត្រូវទាំងអស់ ព្រមទាំងឱ្យអ្នកមានរាជវង្សានុវង្សមួយផង។ ពេលណាអ្នកចាកលោកនេះទៅជួបជុំនឹងបុព្វបុរសរបស់អ្នក យើងនឹងឱ្យពូជពង្សរបស់អ្នកឡើងស្នងរាជ្យ ហើយយើងនឹងពង្រឹងរាជ្យរបស់គេផង។ យើងនឹងពង្រឹងរាជបល្ល័ង្ករបស់គេឱ្យនៅស្ថិតស្ថេររហូតទៅ។ យើងនឹងទៅជាឪពុករបស់គេ ហើយគេក៏ទៅជាកូនរបស់យើងដែរ។ ពូជពង្ស និងរាជ្យសម្បត្តិរបស់អ្នក​នឹងនៅស្ថិតស្ថេររហូតទៅ ហើយរាជបល្ល័ង្ករបស់អ្នកក៏នឹងបានរឹងមាំរហូតតរៀងទៅដែរ»។

ទំនុកតម្កើងលេខ ៨៩ (៨៨) , ២១-២២.២៧-៣០ បទកាកគតិ

២១យើងឃើញដាវីឌជាអ្នកប្រណិប័តន៍ឥតមានឆ្មៃឆ្មើង
យើងក៏ចាក់ប្រេងអភិសេកគេឡើងជាស្តេចថ្កុំថ្កើង
គ្រងរាជ្យរហូត
២២ហើយយើងនឹងជួយជ្រែងជាជំនួយមិនឱ្យរបូត
ទាំងផ្តល់កម្លាំងរៀងរៀបមិនស្ងួតពូកែរហូត
អំណាចពេញប្រៀប
២៧ដាវីឌហៅយើងបិតាមិនឆ្មើងថាថ្មខែងហំ
ដែលបានសង្គ្រោះរំដោះរូបខ្ញុំបានឡើងឧត្តម
ខ្ពង់ខ្ពស់សង្ហារ
២៨រីឯយើងវិញយើងនឹងបំពេញដាវីឌស្ងួនភ្ងា
តាំងជាបុត្រច្បងរបស់យើងណាស្តេចធំអស្ចារ្យ
នៅលើផែនដី
២៩យើងនឹងបញ្ចេញឥតមានទោម្នេញដោយចិត្តប្រណី
នឹងរក្សាទុកសម្ពន្ធមេត្រីចងជាប់មិនស្រាយ
មិនគេចប្រែប្រួល
៣០យើងនឹងតែងតាំងត្រកូលពូជពង្សឱ្យរស់សុខស្រួល
ស្ថិតស្ថេរអស់កល្បដាវីឌតែមួយល្បីល្បាញរញ្ជួយ
ដូចមេឃខៀវខ្ចី

អត្ថបទទី​ ២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងរ៉ូម រ៉ូ ១៦,២៥-២៧

សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ដែលមានឫទ្ធានុភាព នឹងដែលធ្វើឱ្យបងប្អូនមានជំនឿខ្ជាប់ខ្ជួន ស្របតាមដំណឹងល្អរបស់ខ្ញុំ និងស្របតាមសេចក្តីដែលខ្ញុំប្រកាសអំពីព្រះយេស៊ូគ្រីស្ត តាមតែព្រះជាម្ចាស់បានសម្តែងអំពីគម្រោងការដ៏លាក់កំបាំងរបស់ ព្រះអង្គ។ ព្រះអង្គលាក់គម្រោងការទុកតាំងពីដើមរៀងមក តែទ្រង់បានសម្តែងឱ្យយើងស្គាល់នៅពេលនេះតាមរយៈគម្ពីរព្យាការី និងស្របតាមព្រះបញ្ជារបស់ព្រះជាម្ចាស់ ដែលគង់នៅអស់កល្បជានិច្ច ដើម្បីឱ្យជាតិសាសន៍ទាំងអស់បានស្គាល់ ហើយឱ្យគេជឿ និងស្តាប់តាម។ មានតែព្រះជាម្ចាស់មួយព្រះអង្គគត់ដែលប្រកបដោយព្រះប្រាជ្ញាញាណ។ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ១,៣៨

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះនាងព្រហ្មចារីម៉ារីទទួលព្រះបន្ទូល ហើយមានប្រសាសន៍ថា៖ ”នាងខ្ញុំជាអ្នកបម្រើរបស់ព្រះអម្ចាស់ សូមឱ្យបានសម្រេចតាមពាក្យរបស់ព្រះអង្គចុះ!”។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដលូកា លក ១,២៦-៣៨

ព្រះជាម្ចាស់ចាត់ទេវទូតកាព្រីអែលឱ្យទៅភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ ដើម្បីជួបនឹងស្ត្រីក្រមុំព្រហ្មចារីម្នាក់ ជាគូរដណ្តឹងរបស់កំលោះម្នាក់ឈ្មោះយ៉ូសែប ដែលត្រូវជាញាតិវង្សព្រះបាទដាវីឌ។ ស្រ្តីក្រមុំនោះឈ្មោះម៉ារី។ ទេវទូតចូលទៅក្នុងផ្ទះនាងម៉ារី ហើយមានប្រសាសន៍ទៅកាន់នាងថា៖ «នាងជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់អើយ! ចូរមានអំណរសប្បាយឡើង! ព្រះអង្គគង់ជាមួយនាង»។ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់ចិត្តយ៉ាងខ្លាំង ហើយនឹករិះគិតថា តើពាក្យជម្រាបសួរនេះមានន័យដូចម្តេច។ ទេវទូតពោលទៅកាន់នាងថា៖ «កុំខ្លាចអីម៉ារីអើយ! ដ្បិតព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ។ នាងនឹងមានគ៌ភ ហើយសម្រាលបានបុត្រមួយ ដែលនាងត្រូវថ្វាយព្រះនាមថា “ យេស៊ូ ”។ បុត្រនោះនឹងមានឋានៈដ៏ប្រសើរឧត្តម ហើយគេនឹងថ្វាយព្រះនាមថា “​ព្រះបុត្រានៃព្រះដ៏ខ្ពង់ខ្ពស់បំផុត”។ ព្រះជាម្ចាស់នឹងតាំងបុត្រនោះឱ្យគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះបាទដាវីឌ ជាព្រះអយ្យកោររបស់ព្រះអង្គ ទ្រង់នឹងគ្រងរាជ្យលើប្រជារាស្ត្រ អ៊ីស្រាអែលអស់កល្បជានិច្ច ហើយរាជ្យរបស់ព្រះអង្គនឹងនៅស្ថិតស្ថេរឥតមានទីបញ្ចប់ឡើយ»។ នាងម៉ារីសួរទៅទេវទូតថា៖ «តើធ្វើដូចម្តេចនឹងឱ្យការនេះកើតឡើងបាន បើនាងខ្ញុំមិនរួមរស់ជាមួយបុរសណាផង?»។ ទេវទូតឆ្លើយទៅនាងវិញថា៖ «ព្រះវិញ្ញាណដ៏វិសុទ្ធនឹងយាងមកសណ្ឋិតលើនាង គឺឫទ្ធានុភាពរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងគ្របបាំងនាង។ ហេតុនេះ គេនឹងថ្វាយព្រះនាមដល់បុត្រដ៏វិសុទ្ធដែលនឹងប្រសូតមកនោះថា “ព្រះបុត្រារបស់ព្រះជាម្ចាស់”។ ម្យ៉ាងទៀតនាងអេលីសាបិតជាញាតិរបស់នាងមានផ្ទៃពោះប្រាំមួយខែហើយ ថ្វីដ្បិតតែគាត់មានវ័យចាស់ ថែមទាំងជាស្ត្រីអារទៀតផងក៏ដោយ ព្រោះគ្មានការអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតនោះឡើយ»។ នាងម៉ារីពោលទៅទេវទូតថា៖ «នាងខ្ញុំជាអ្នកបម្រើរបស់ព្រះអម្ចាស់ សូមឱ្យបានសម្រេចតាមពាក្យរបស់ព្រះអង្គចុះ!»។ បន្ទាប់មក ទេវទូតចាកចេញពីនាងទៅ។

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គបានប្រោសនាងម៉ារីឱ្យមានគភ៌ដោយសារព្រះវិញ្ញាដ៏វិសុទ្ធ។ សូមទ្រង់ព្រះមេត្តាប្រោសឱ្យព្រះវិញ្ញាណ ញ៉ាំងតង្វាយទាំងនេះឱ្យទៅជាព្រះកាយ និងព្រះលោហិតរបស់ព្រះគ្រីស្ត។ សូមឱ្យយើងខ្ញុំចូលរួមក្នុងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គមានព្រះជន្មគង់នៅជានិច្ច និងមានតេជានុភាពសព្វប្រការ យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ និងថ្លែងអំណរព្រះគុណព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់យើងខ្ញុំ។ គឺព្រះ គ្រីស្តនេះហើយ ដែលអស់លោកព្យាការីបានទាយថា ទ្រង់នឹងយាងមកសង្គ្រោះមនុស្សលោក! គឺព្រះគ្រីស្តនេះហើយ ដែលនាងម៉ារីជាស្រ្តីព្រហ្មចារីរង់ចាំដោយចិត្តស្រឡាញ់! គឺព្រះគ្រីស្តនេះហើយដែលលោកយ៉ូហានបាទីស្តបានប្រកាសថា ព្រះអង្គជិតយាងមក ហើយ រួចលោកបង្ហាញឱ្យអ្នកស្រុកដឹងថា ព្រះអង្គគង់នៅជាមួយគេផង! គឺព្រះគ្រីស្តនេះហើយដែលប្រទានឱ្យយើងខ្ញុំមានអំណរសប្បាយ ដោយទ្រង់បានប្រសូតជាមនុស្សដូចយើងខ្ញុំ។ កាលព្រះអង្គនឹងយាងមកវិញនៅពេលចុងក្រោយបំផុត យើងខ្ញុំសង្ឃឹមថា នឹងបានចូលរួមជាមួយព្រះអង្គអស់កល្បជានិច្ច។
អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គល​ទាំងឡាយដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះងង្គដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ!”។

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គបានប្រទាន​ព្រះ​កាយ​ និងព្រះលោហិតរបស់ព្រះបុត្រាឱ្យយើងខ្ញុំទទួលទានទុកជាអាហារ។ សូមទ្រង់ព្រះមេត្តាចាត់​ព្រះវិញ្ញាណឱ្យយាងមកសណ្ឋិតក្នុងយើងខ្ញុំ ដូចទ្រង់សណ្ឋិតក្នុងនាងម៉ារីកាលពីដើម។ សូមឱ្យយើងខ្ញុំបានគាប់ព្រះហឫទ័យព្រះអង្គជានិច្ចផង។

327 Views

Theme: Overlay by Kaira