- មករា-២០២៦
- កុម្ភៈ-២០២៦
- មីនា-២០២៦
- មេសា-២០២៦
- ឧសភា-២០២៦
- មិថុនា-២០២៦
- កក្តដា-២០២៦
- សីហា-២០២៦
- កញ្ញា-២០២៦
- តុលា-២០២៦
- វិច្ឆិកា-២០២៦
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 1 | 2 | 3 | ||||
| 4 | 5 | 6 | 7 | 8 | 9 | 10 |
| 11 | 12 | 13 | 14 | 15 | 16 | 17 |
| 18 | 19 | 20 | 21 | 22 | 23 | 24 |
| 25 | 26 | 27 | 28 | 29 | 30 | 31 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 1 | 2 | 3 | 4 | 5 | 6 | 7 |
| 8 | 9 | 10 | 11 | 12 | 13 | 14 |
| 15 | 16 | 17 | 18 | 19 | 20 | 21 |
| 22 | 23 | 24 | 25 | 26 | 27 | 28 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 1 | 2 | 3 | 4 | 5 | 6 | 7 |
| 8 | 9 | 10 | 11 | 12 | 13 | 14 |
| 15 | 16 | 17 | 18 | 19 | 20 | 21 |
| 22 | 23 | 24 | 25 | 26 | 27 | 28 |
| 29 | 30 | 31 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 1 | 2 | 3 | 4 | |||
| 5 | 6 | 7 | 8 | 9 | 10 | 11 |
| 12 | 13 | 14 | 15 | 16 | 17 | 18 |
| 19 | 20 | 21 | 22 | 23 | 24 | 25 |
| 26 | 27 | 28 | 29 | 30 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 01 | 02 | |||||
| 03 | 04 | 05 | 06 | 07 | 08 | 09 |
| 10 | 11 | 12 | 13 | 14 | 15 | 16 |
| 17 | 18 | 19 | 20 | 21 | 22 | 23 |
| 24 | 25 | 26 | 27 | 28 | 29 | 30 |
| 31 | ||||||
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 01 | 02 | 03 | 04 | 05 | 06 | |
| 07 | 08 | 09 | 10 | 11 | 12 | 13 |
| 14 | 15 | 16 | 17 | 18 | 19 | 20 |
| 21 | 22 | 23 | 24 | 25 | 26 | 27 |
| 28 | 29 | 30 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 01 | 02 | 03 | 04 | |||
| 05 | 06 | 07 | 08 | 09 | 10 | 11 |
| 12 | 13 | 14 | 15 | 16 | 17 | 18 |
| 19 | 20 | 21 | 22 | 23 | 24 | 25 |
| 26 | 27 | 28 | 29 | 30 | 31 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 01 | ||||||
| 02 | 03 | 04 | 05 | 06 | 07 | 08 |
| 09 | 10 | 11 | 12 | 13 | 14 | 15 |
| 16 | 17 | 18 | 19 | 20 | 21 | 22 |
| 23 | 24 | 25 | 26 | 27 | 28 | 29 |
| 30 | 31 | |||||
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 01 | 02 | 03 | 04 | 05 | ||
| 06 | 07 | 08 | 09 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 |
ថ្ងៃអាទិត្យ អាទិត្យទី ០២
រដូវអបអរសាទរ
ពណ៌ស្វាយ
ថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០២៣
កាលពីដើម ជនជាតិយូដាតែងតែទន្ទឹមរង់ចាំ “ព្រះមែស្ស៊ី” គឺ “ព្រះគ្រីស្ត” ជាស្តេចមួយអង្គដែលនឹងយាងមកសង្គ្រោះពួកគេ តាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់។ ពួកគេសង្ឃឹមថា ព្រះគ្រីស្តយាងមកតែងតាំង “ព្រះរាជ្យរបស់ព្រះជាម្ចាស់” ឬធ្វើឱ្យ “ព្រះជាម្ចាស់គ្រងរាជ្យលើមនុស្សលោក” នាំសុភមង្គលដ៏ពេញលេញមកមនុស្សលោក។
គ្រីស្តបរិស័ទជាអ្នកប្រកាសថា លោកគ្រូយេស៊ូដែលត្រូវគេឆ្កាងសម្លាប់ចោល ហើយ ដែលទទួលព្រះជន្មថ្មី ពិតជាព្រះគ្រីស្តនោះមែន គឺពិតជាអ្នកផ្តល់សុភមង្គលដល់ខ្លួនគេ និងដល់ មនុស្សលោកផង។
ចុះហេតុអ្វីបានជាក្នុងពិភពលោកយើងនេះ នៅតែមានទុក្ខ នៅតែមានមនុស្សជរា ពិការ នៅតែមានសង្គ្រាមដូច្នេះ?
ព្រះយេស៊ូដែលមានព្រះជន្មគង់នៅជាមួយយើង ទ្រង់ប្រទានឱ្យទុក្ខវេទនាគ្រប់យ៉ាងរបស់ មនុស្សលោកទទួលអត្ថន័យថ្មី។ នេះជាសេចក្តីសង្ឃឹម និងអំណរសប្បាយរបស់យើង។
ពាក្យអង្វរពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គមានព្រះហឫទ័យសប្បុរសយ៉ាងក្រៃលែង ព្រះអង្គសព្វព្រះហឫទ័យឱ្យមនុស្សបានប្រកបដោយសេចក្តីសុខគ្រប់យ៉ាង ហើយមានព្រះបន្ទូលសន្យាថា នឹងចាត់ព្រះគ្រីស្តឱ្យយាងមកផ្តល់សេចក្តីសុខនោះផង។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យជឿថា ព្រះយេស៊ូពិតជាព្រះគ្រីស្តមែន ទ្រង់កំពុងយាងមករំដោះយើងខ្ញុំឱ្យរួចពីសេចក្តីអាក្រក់គ្រប់យ៉ាងទៀតផង ។ ទ្រង់មានព្រះជន្មគង់នៅ និងសោយរាជ្យជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៦១,១-១១
ព្រះវិញ្ញាណរបស់ព្រះជាអម្ចាស់សណ្ឋិតលើខ្ញុំ ដ្បិតព្រះអម្ចាស់បានចាក់ប្រេងអភិសេកខ្ញុំ ឱ្យនាំដំណឹងល្អទៅប្រាប់អ្នកដែលត្រូវគេជិះជាន់ ជួយថែទាំអ្នកដែលបាក់ទឹកចិត្ត ប្រកាសប្រាប់ជនជាប់ជាឈ្លើយថា ពួកគេនឹងរួចខ្លួន ហើយប្រាប់អ្នកជាប់ឃុំឃាំងថា ពួកគេនឹង មានសេរីភាព ព្រមទាំងប្រកាសពីឆ្នាំដែលព្រះអម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណា។ ខ្ញុំមានអំណរយ៉ាងខ្លាំង ព្រោះតែព្រះអម្ចាស់ ខ្ញុំមានចិត្តរីករាយ ព្រោះតែព្រះរបស់ខ្ញុំ ដ្បិតព្រះអង្គបានសង្គ្រោះខ្ញុំ។ ព្រះអង្គបានយកសេចក្តីសុចរិតមកពាក់ឱ្យខ្ញុំ ដូចកូនកំលោះ និងកូនក្រមុំតែងខ្លួននៅថ្ងៃរៀបមង្គលការ។ ដីធ្វើឱ្យពន្លក និងគ្រាប់ពូជផ្សេងៗដុះឡើងនៅក្នុងសួនច្បារយ៉ាងណា ព្រះជាអម្ចាស់នឹងធ្វើឱ្យសេចក្តីសុចរិត និងការសរសើរតម្កើងផុសចេញពីទឹកដីនេះ នៅចំពោះប្រជាជាតិទាំងប៉ុន្មានយ៉ាងនោះដែរ។
ទំនុកតម្កើងរបស់ព្រះនាងម៉ារី លក ១,៤៧-៥០.៥៣-៥៤ បទព្រហ្មគីតិ
| ៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
| ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
| ៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
| តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
| ៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
| សម្តែងឫទ្ធីបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
| ៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
| ដល់អ្នកបរិសុទ្ធ | គោរពកោតទ្រង់រហូត | ។ | |
| ៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតពេញប្រៀប | |
| អ្នកមានធនធានព្រៀប | ទ្រង់ដេញរាបដៃទទេ | ។ | |
| ៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
| ស្រាអែលដែលនៅក្បែរ | អ្នកពូកែបម្រើខ្លាំង |
អត្ថបទទី ២៖ សូមថ្លែងលិខិតទី១ របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងថេស្សាឡូនិក ១ ថស ៥,១៦-២៤
បងប្អូនជាទីស្រឡាញ់!
ចូរមានអំណរសប្បាយជានិច្ច ចូរអធិដ្ឋានឥតឈប់ឈរ ចូរអរព្រះគុណព្រះជាម្ចាស់គ្រប់កាលៈទេសៈទាំងអស់ ដ្បិតព្រះអង្គសព្វព្រះហឫទ័យឱ្យបងប្អូនដែលរួមជាមួយព្រះគ្រីស្តយេស៊ូធ្វើដូច្នេះឯង។ កុំរារាំងសកម្មភាពរបស់ព្រះវិញ្ញាណឡើយ កុំមើលងាយការថ្លែងព្រះបន្ទូល ចូរពិចារណាមើលគ្រប់សេចក្តីទាំងអស់ ហើយស្រង់យកនូវសេចក្តីណាដែលល្អ។ ត្រូវចៀសចេញឱ្យផុតពីអំពើអាក្រក់គ្រប់បែបយ៉ាង។ សូមព្រះជាម្ចាស់ជាប្រភពនៃសេចក្តីសុខសាន្ត ប្រោសបងប្អូនឱ្យបានវិសុទ្ធទាំងស្រុង។ សូមព្រះអង្គថែរក្សាខ្លួនបងប្អូនទាំងមូល ទាំងវិញ្ញាណ ទាំងព្រលឹង ទាំងរូបកាតឱ្យបានបរិសុទ្ធឥតសៅហ្មង នៅថ្ងៃព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើងយាងមក។ ព្រះអង្គដែលបានត្រាស់ហៅបងប្អូនមក ទ្រង់មានព្រះហឫទ័យស្មោះត្រង់ ព្រះអង្គនឹងសម្រេចការនេះជាពុំខាន។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២,៧៦
អាលេលូយ៉ា! អាលេលូយ៉ា!
លោកយ៉ូហានជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត លោកដើរខាងមុខ ដើម្បីរៀបចំផ្លូវថ្វាយព្រះអម្ចាស់ និងធ្វើជាសាក្សីថ្វាយព្រះពន្លឺ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដយ៉ូហាន យហ ១,៦.១៩-២៨
ព្រះជាម្ចាស់បានចាត់បុរសម្នាក់ឈ្មោះ យ៉ូហានឱ្យមក។ លោកមកធ្វើជាបន្ទាល់ផ្តល់សក្ខីភាពអំពីពន្លឺ ដើម្បីឱ្យមនុស្សទាំងអស់ជឿដោយសារលោក។ លោកយ៉ូហានមិនមែនជាពន្លឺទេ គឺលោកគ្រាន់តែមកផ្តល់សក្ខីភាពអំពីពន្លឺប៉ុណ្ណោះ។ សក្ខីភាពរបស់លោក យ៉ូហានមានដូចតទៅ៖ ជនជាតិយូដាចាត់ពួកបូជាចារ្យ និងពួកលេវីពីក្រុងយេរូសាឡឹមឱ្យទៅជួបលោកយ៉ូហាន ដើម្បីសួរថា៖ «លោកជានរណា?»។ លោកយ៉ូហានប្រកាសប្រាប់គេដោយពុំលាក់លៀមអ្វីឡើយ គឺលោកបានបញ្ជាក់យ៉ាងច្បាស់ថា៖ «ខ្ញុំមិនមែនជា ព្រះគ្រីស្តទេ»។ ពួកគេសួរលោកថា៖ «ដូច្នេះតើលោកជានរណា? តើលោកជាព្យាការីអេលីឬ?»។ លោកឆ្លើយថា៖ «ទេ! មិនមែនទេ!»។ គេក៏សួរទៀតថា៖ «តើលោកជាព្យាការីដែលយើងរង់ចាំនោះឬ?»។ លោកឆ្លើយថា៖ «មិនមែនទេ!»។ គេសួរលោក ទៀតថា៖«តើលោកជានរណា? ដ្បិតយើងខ្ញុំចង់បានចម្លើយយកទៅជម្រាបអស់លោកដែលចាត់យើងខ្ញុំឱ្យមក។ តើលោកថាខ្លួនលោកជានរណា!»។ លោកយ៉ូហានមានប្រសាសន៍ថា៖ «ខ្ញុំជាសំឡេងបុរសម្នាក់ដែលស្រែកនៅវាលរហោស្ថានថា “ចូរតម្រង់ផ្លូវថ្វាយ ព្រះអម្ចាស់” ត្រូវនឹងសេចក្តីដែលព្យាការីអេសាយបានថ្លែងទុកមក»។ អ្នកដែលគេចាត់ឱ្យមកនោះ ខ្លះជាពួកខាងគណៈផារីស៊ី។ គេសួរលោកយ៉ូហានទៀតថា៖ «បើលោកមិនមែនជាព្រះគ្រីស្ត មិនមែនជាព្យាការីអេលី ហើយក៏មិនមែនជាព្យាការីដែលយើងរង់ចាំនោះទេ ហេតុដូចម្តេចបានជាលោកធ្វើពិធីជ្រមុជទឹកដូច្នេះ?»។ លោកយ៉ូហានឆ្លើយទៅគេថា៖ «ខ្ញុំធ្វើពិធីជ្រមុជក្នុងទឹកមែន ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់ដែលអ្នករាល់គ្នាពុំស្គាល់ លោកមកក្រោយខ្ញុំ លោកមានឋានៈខ្ពង់ខ្ពស់ណាស់ សូម្បីតែឱ្យខ្ញុំស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈរបស់លោកផង»។ ហេតុការណ៍នេះកើតមាននៅភូមិបេថានី ខាងនាយទន្លេយ័រដាន់ ត្រង់កន្លែងលោកយ៉ូហានធ្វើពិធីជ្រមុជទឹក។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ពេលណាយើងខ្ញុំនាំគ្នាថ្វាយអភិបូជា យើងខ្ញុំរំឭកពីព្រះបុត្រាបូជាព្រះជន្ម ដើម្បីសង្គ្រោះមនុស្សលោក។ យើងខ្ញុំសូមថ្វាយកាយ វាចា ចិត្ត សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យចូលរួមក្នុងសក្ការបូជារបស់ព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ធម៌លើកតម្កើង
បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ។ ព្រះយេស៊ូពិតជាព្រះគ្រីស្តដែលយាងមក ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ដូចព្យាការីទាំងឡាយបានថ្លែងទុកមក។ ព្រះយេស៊ូបានប្រោសមនុស្សលោកឱ្យរួចពីទុក្ខវេទនាគ្រប់យ៉ាង ទ្រង់បានបង្ហាញមេត្តាករុណាធម៌ដ៏លើសលប់របស់ព្រះអង្គ។ ព្រះគ្រីស្តពិតជាប្រភពនៃអំណរសប្បាយរបស់យើងខ្ញុំ។
អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងគ្រីស្តបរិស័ទទាំងឡាយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គដោយប្រកាសថា៖ «ព្រះដ៏វិសុទ្ធ»។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យប្រោសប្រទានព្រះកាយ និងព្រះលោហិតនៃព្រះបុត្រាឱ្យយើងខ្ញុំ ក្នុងអភិបូជានេះ។ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលចាត់ព្រះគ្រីស្តមកប្រោសយើងខ្ញុំឱ្យមើលឃើញ ឱ្យស្តាប់ឮ និងឱ្យរស់ឡើងវិញផង។ សូមទ្រង់ព្រះមេត្តាប្រែចិត្តគំនិតយើងខ្ញុំ ឱ្យទទួលព្រះអំណោយទានរបស់ព្រះអង្គដោយចិត្តស្មោះ និងប្រព្រឹត្តតាមព្រះអំណោយទានទាំងនោះផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។
