អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី៣៤
ព្រះអម្ចាស់យេស៊ូគ្រីស្ត ជាព្រះមហាក្ស​ត្រ
នៃពិភពលោក
ឆ្នាំ«ខ»
ពណ៌ស

ថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហប្ញទ័យប្រមូលអ្វីៗទាំងអស់ឱ្យស្ថិតនៅក្រោមអំណាចព្រះគ្រីស្តជាព្រះមហាក្សត្រ។ សូមទ្រង់ព្រះមេត្តាពង្រឹងសេចក្តីក្លាហានរបស់យើងខ្ញុំជាអ្នកបម្រើព្រះអង្គ។ សូមប្រោសយើងខ្ញុំឱ្យយកចិត្តទុកដាក់កសាងពិភពលោកថ្មីតាមព្រះហប្ញទ័យព្រះអង្គ។ សូមជួយយើងខ្ញុំក្នុងកិច្ចរៀបចំផ្លូវថ្វាយព្រះគ្រីស្តដែលយាងមកវិញផង។

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរព្យាការីដានីអែល ដន ៧,១៣-១៤

ក្នុងសុបិននិមិត្តនៅពេលយប់នោះ ខ្ញុំដានីអែល ឃើញម្នាក់មានរាងដូចបុត្រមនុស្ស មកជាមួយពពកនៅលើផ្ទៃមេឃ។ លោកចូលទៅជិតព្រះជាម្ចាស់នៃពេលវេលាដែលមានព្រះជន្មាយុយឺនយូរ ហើយគេក៏នាំលោកទៅគាល់ព្រះអង្គ។ លោកបានទទួលអំណាចគ្រប់គ្រងព្រះកិត្តិនាម ព្រមទាំងរាជ្យសម្បត្តិផង។ ប្រជាជនទាំងអស់ ប្រជាជាតិទាំងអស់ និងមនុស្សគ្រប់ភាសា នាំគ្នាគោរពបម្រើលោក អំណាចគ្រប់គ្រងរបស់លោកនៅស្ថិតស្ថេរ អស់កល្បជានិច្ច ឥតសាបសូន្យឡើយ។ រាជ្យសម្បត្តិរបស់លោកក៏មិនត្រូវរលាយដែរ។

ទំនុកតម្កើងលេខ ៩៣ (៩២),១-២.៥ បទកាកគតិ

ព្រះអម្ចាស់ជាមហាក្សត្រារុងរឿងថ្កើងថ្កុំ
ទ្រង់ប្រកបដោយចេស្តាឧត្តមផែនដីនៅមាំ
ឥតរង្គើឡើយ
បល្ល័ង្កព្រះអង្គស្ថិតស្ថេររឿងរុងយូរលង់មកហើយ
ព្រះអង្គមានជន្មអស់កល្បអន្លាយដើមមករៀងអាយ
អង្វែងជានិច្ច
បពិត្រព្រះម្ចាស់ក្រឹត្យវិន័យព្រះត្រឹមត្រូវបរិសុទ្ធ
ដំណាក់ព្រះអង្គល្អល្អះបំផុតវិសេសវិសុទ្ធ
អស់កល្បតទៅ

អត្ថបទទី​២៖ សូមថ្លែងព្រះគម្ពីរវិវរណៈ វរ ១,៥-៦

សូមព្រះយេស៊ូគ្រីស្តប្រណីសន្តោស និងប្រទានសេចក្តីសុខសាន្តដល់បងប្អូន!។ ព្រះយេស៊ូជាសាក្សីដ៏ស្មោះត្រង់ ព្រះអង្គទទួលព្រះជន្មដ៏រុងរឿងមុនគេបង្អស់ ហើយព្រះអង្គជាអធិបតីលើស្តេចទាំងអស់នៅលើផែនដី។ ព្រះយេស៊ូគ្រីស្តមានព្រះហឫទ័យស្រឡាញ់យើង និងបានរំដោះយើងឱ្យរួចពីបាប ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ ព្រះអង្គបានធ្វើឱ្យយើងទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យបម្រើព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះអង្គ។ សូមលើកតម្កើងសិរីរុងរឿង និងព្រះចេស្តារបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។ មើល៍! ព្រះអង្គយាងមកនៅកណ្តាលពពក។ មនុស្សទាំងអស់នឹងឃើញព្រះអង្គ សូម្បីតែអស់អ្នកដែលបានចាក់ទម្លុះព្រះអង្គក៏នឹងឃើញព្រះអង្គដែរ។ កុលសម្ព័ន្ធទាំងប៉ុន្មាននៅលើផែនដីនឹងត្រូវសោកសៅ ព្រោះតែព្រះអង្គ។ មែន! ពិតជាកើតមានដូច្នេះមែន! អាម៉ែន!។ ព្រះជាអម្ចាស់ដែលមានព្រះជន្មគង់នៅសព្វថ្ងៃ គង់នៅពីដើម ហើយកំពុងតែយាងមក គឺព្រះដ៏មានព្រះចេស្តា​លើអ្វីៗទាំងអស់ ព្រះអង្គមានព្រះបន្ទូលថា៖ «យើងជាអាល់ផា និងជាអូមេកា ជាដើម និងចុងនៃអ្វីៗទាំងអស់»។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ មក ១១,១០

អាលេលូយ៉ា! អាលេលូយ៉ា!
សូមលើកតម្កើងព្រះរាជ្យរបស់ព្រះបាទដាវីឌ ជាបិតារបស់យើង! ជាព្រះរាជ្យនៃជំនាន់ថ្មី។ សូមលើកតម្កើងអ្នកដែលមកក្នុងនាមនៃព្រះអម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៨,៣៣-៣៧

នៅពេលនោះ លោកពីឡាតកាត់ក្តីព្រះយេស៊ូ។ លោកសួរព្រះយេស៊ូថា៖ «តើអ្នកជាស្តេចរបស់ជនជាតិយូដាមែនឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «លោកមានប្រសាសន៍ដូច្នេះ តើមកពីគំនិតរបស់លោកផ្ទាល់ ឬមានអ្នកផ្សេងទៀតជម្រាបលោក?» លោកពីឡាតតបវិញថា៖ «ខ្ញុំមិនមែនជនជាតិយូដាទេ! គឺជនជាតិរបស់អ្នក និងពួកនាយកបូជាចារ្យទេតើ ដែលបានបញ្ជូនអ្នកមកខ្ញុំ។ ​តើអ្នកបានធ្វើអ្វី?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «រាជ្យរបស់ខ្ញុំមិនមែននៅក្នុងលោកនេះទេ។ ប្រសិនបើរាជ្យរបស់ខ្ញុំនៅក្នុងលោកនេះមែន ពួកបម្រើរបស់ខ្ញុំមុខជានាំគ្នាតយុទ្ធ មិនឱ្យគេបញ្ជូនខ្ញុំទៅក្នុងកណ្តាប់ដៃរបស់សាសន៍យូដាបានឡើយ។ ប៉ុន្តែ​ រាជ្យរបស់ខ្ញុំ មិនមែននៅលោកនេះទេ»។ លោកពីឡាតទូលសួរព្រះអង្គថា៖ «បើដូច្នេះ តើអ្នកជាស្តេចមែនឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតប​ថា៖ «លោកទេតើដែលមានប្រសាសន៍ថា ខ្ញុំជាស្តេច។ ខ្ញុំកើតមក ហើយខ្ញុំក៏មកក្នុងលោកនេះ ដើម្បីផ្តល់សក្ខីភាពអំពីសេចក្តីពិត។ អ្នកណាកើតពីសេចក្តីពិត អ្នកនោះនឹងស្តាប់សំឡេងខ្ញុំ»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា យើងខ្ញុំសូមយកតង្វាយទាំងនេះមកថ្វាយព្រះអង្គ។ យើងខ្ញុំក៏សូមថ្វាយនំ និងស្រានេះ ទុកជានិមិត្តរូប និងជាតំណាងនៃកិច្ចការទាំងប៉ុន្មានដែលមនុស្សលោកប្រព្រឹត្ត។ សូមទ្រង់ព្រះមេត្តាចាត់ព្រះគ្រីស្តឱ្យយាងមកតែងតាំងព្រះរាជ្យព្រះអង្គក្នុងពិភពលោកនេះផង។

បពិត្រព្រះបិតាជាអម្ចាស់ ប្រកបដោយធម៌មេត្តាការុណាយ៉ាងក្រៃលែងអើយ! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ និងអរព្រះគុណព្រះអង្គជានិច្ច ដ្បិតព្រះអង្គបានតាំងព្រះយេស៊ូធ្វើជាព្រះមហាក្សត្រត្រួតត្រាលើអ្វីៗទាំងអស់។ ព្រះយេស៊ូគ្រីស្តនេះ ពិតជាមហាបូជាចារ្យរបស់យើងខ្ញុំ ព្រះអង្គបានបូជាព្រះជន្មនៅលើឈើឆ្កាង ដើម្បីរំដោះមនុស្សលោកឱ្យរួចពីបាបកម្ម និងបានបញ្ចូលសត្វលោកទាំងឡាយក្នុងព្រះរាជ្យរបស់ព្រះអង្គ ដែលជាព្រះរាជ្យប្រកបដោយធម៌មេត្តា យុត្តិធម៌ សេរីភាព សន្តិភាព និងសុភមង្គល ។
អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”។

បពិត្រព្រះបិតាដ៏មានតេជានុភាពសព្វប្រការ! ព្រះអង្គប្រោសប្រទានព្រះកាយ និងព្រះលោហិតព្រះគ្រីស្តឱ្យយើងខ្ញុំ សូមទ្រង់ព្រះមេត្តាកុំបណ្តោយ​​​​​​​​​​​ឱ្យយើងខ្ញុំឃ្លាតឆ្ងាយពីព្រះអង្គឡើយ សូមជួយយើងខ្ញុំឱ្យកសាងពិភពលោកថ្មី ស្របតាមព្រះហឫទ័យព្រះអង្គផង។

420 Views

Theme: Overlay by Kaira