អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី៣៤
ព្រះអម្ចាស់យេស៊ូគ្រីស្ត ជាព្រះមហាក្ស​ត្រ
នៃពិភពលោក
ឆ្នាំ«ក»
ពណ៌ស

ថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហប្ញទ័យប្រមូលអ្វីៗទាំងអស់ឱ្យស្ថិតនៅក្រោមអំណាចព្រះគ្រីស្តជាព្រះមហាក្សត្រ។ សូមទ្រង់ព្រះមេត្តាពង្រឹងសេចក្តីក្លាហានរបស់យើងខ្ញុំ ជាអ្នកបម្រើព្រះអង្គ។ សូមប្រោសយើងខ្ញុំឱ្យយកចិត្តទុកដាក់កសាងពិភពលោកថ្មីតាមព្រះហប្ញទ័យព្រះអង្គ។ សូមជួយយើងខ្ញុំ ក្នុងកិច្ចរៀបចំផ្លូវថ្វាយព្រះគ្រីស្តដែលយាងមកវិញផង។

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរព្យាការីអេស៊េគីអែល អគ ៣៤,១១-១២.១៥-១៧

ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ចាប់ពីពេលនេះតទៅ យើងនឹងតាមរកហ្វូងចៀមរបស់យើង ហើយមើលថែទាំវាដោយយើងផ្ទាល់។ យើងនឹងតាមរកហ្វូងចៀមរបស់យើង ដូចគង្វាលតាមរកហ្វូងចៀមរបស់ខ្លួន ដែលបែកខ្ញែកដែរ។ យើងនឹងប្រមូលចៀមរបស់យើងពីគ្រប់កន្លែងដែលវាខ្ចាត់ខ្ចាយទៅនៅថ្ងៃមេឃងងឹត និងចុះអាប់។ យើងនឹងឃ្វាលហ្វូងចៀមរបស់យើង យើងនឹងឱ្យវាសម្រាក។ នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ​យើងនឹងស្វែងរកចៀមដែលបាត់ និងនាំចៀមដែលវង្វេងឱ្យត្រឡប់មកវិញ។ យើងនឹងរុំរបួសឱ្យ​ចៀមរបួស ហើយព្យាបាលចៀមឈឺ ឱ្យជា និងមានកម្លាំងឡើងវិញ។ រីឯចៀមធាត់ៗ មានកម្លាំងមាំមួន យើងនឹងដកវាចេញ។ យើងនឹង ឃ្វាលហ្វូងចៀមរបស់យើងដោយយុត្តិធម៌»។ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «អ្នករាល់គ្នាជាចៀមរបស់យើងអើយ! បន្តិចទៀត យើងនឹងវិនិច្ឆ័យរវាងចៀម និងចៀម រវាងចៀមឈ្មោល និងពពែឈ្មោល»។

ទំនុកតម្កើងលេខ ២៣ (២២), ១-៣.៥-៦ បទពាក្យ ៧

ឱ! ព្រះអម្ចាស់ជាគង្វាលមើលឥតរយាលណែនាំខ្ញុំ
ឱ្យដើរតាមផ្លូវដែលសក្តិសមភោគផលជិតជុំឥតខ្វះឡើយ
ព្រះអង្គឱ្យខ្ញុំសម្រាកនៅលើវាលមានស្មៅបានធូរស្បើយ
នាំខ្ញុំទៅក្បែរមាត់ទឹកហើយប្រទានឱ្យកាយមានកម្លាំង
ទ្រង់នាំខ្ញុំតាមផ្លូវសុចរិតល្អល្អះប្រណីតភ្លឺចែងចាំង
ព្រះកិត្តិនាមល្បីក្លាខ្លាំងគ្មានអ្វីរារាំងព្រះអង្គឡើយ
ព្រះអង្គរៀបចំឱ្យបរិភោគអាហារគរគោកមុខបច្ចា
រួចទ្រង់ចាក់ប្រេងលើសិរសាបំពេញពែងស្រាខ្ញុំហៀរហូរ
ព្រះអង្គប្រទានសុភមង្គលហប្ញទ័យខ្វាយខ្វល់ដោយអាសូរ
មកទូលបង្គំជាហែហូរឥតមានឈប់ឈរមួយជីវិត
ដរាបណាជីវិតនៅមានខ្ញុំសែនសុខសាន្តឥតមានគិត
ក្នុងព្រះដំណាក់ល្អប្រណីតព្រះអម្ចាស់ស្ថិតស្ថេរជានិច្ច

អត្ថបទទី​២៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស ១ ករ ១៥,២០-២៦.២៨

ព្រះគ្រីស្តពិតជាមានព្រះជន្មថ្មីដ៏រុងរឿងមែន។ ក្នុងចំណោមមនុស្សស្លាប់ ព្រះអង្គទទួលព្រះជន្មថ្មីដ៏រុងរឿងមុនគេបង្អស់។ បើមនុស្សលោកត្រូវស្លាប់ដោយសារមនុស្សម្នាក់ គេក៏នឹងមានជីវិតថ្មីដោយសារមនុស្សតែម្នាក់ដែរ។ មនុស្សទាំងអស់ស្លាប់ ដោយរួមជាមួយលោកអដាំយ៉ាងណា គេក៏នឹងមានជីវិតដោយរួមជាមួយព្រះគ្រីស្តយ៉ាងនោះដែរ ម្នាក់ៗតាមលំដាប់លំដោយ គឺព្រះគ្រីស្តមានព្រះជន្មថ្មីដ៏រុងរឿង ទុកជាផលដំបូងមុនគេបង្អស់។ បន្ទាប់មក អស់អ្នកដែលរួមជាមួយព្រះគ្រីស្ត នៅពេលព្រះអង្គយាងមកដល់។ បន្ទាប់មកទៀត នឹងដល់អវសានកាល គឺនៅពេលនោះ ព្រះគ្រីស្តប្រគល់ព្រះរាជ្យថ្វាយព្រះជាម្ចាស់ជាព្រះបិតា ក្រោយពីបានរំលំវត្ថុសក្តិសិទ្ធិ ម្ចាស់ទឹកម្ចាស់ដី និងប្ញទ្ធិបារមីទាំងឡាយរួចស្រេចហើយ។ ព្រះគ្រីស្តត្រូវតែគ្រងរាជ្យ ទម្រាំដល់ព្រះអង្គដាក់ខ្មាំងសត្រូវទាំងប៉ុន្មាននៅក្រោមព្រះបាទារបស់ព្រះអង្គ។ សត្រូវចុងក្រោយបង្អស់ដែលនឹងត្រូវរំលាយចោលនោះ គឺសេចក្តីស្លាប់។ លុះដល់ពេលអ្វីៗទាំងអស់ចុះចូល ក្រោមអំណាចរបស់ព្រះគ្រីស្តហើយ ទើបព្រះបុត្រាផ្ទាល់នឹងចុះចូលក្រោមអំណាចព្រះបិតា ដែលបានបញ្ចុះបញ្ចូលអ្វីៗទាំងអស់ ក្រោមអំណាចព្រះអង្គនោះវិញដែរ ដើម្បីឱ្យព្រះជាម្ចាស់បំពេញអ្វីៗទាំងអស់ក្នុងមនុស្សគ្រប់ៗរូប។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះរាជ្យដែលកំពុងតែមកដល់ គឺព្រះរាជ្យរបស់ព្រះបាទដាវីឌ ជាបិតារបស់យើង! ជយោ! ព្រះជាម្ចាស់នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២៥,៣១-៤៦

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សាវ័ក អំពីពេលដែលព្រះអង្គយាងមកវិញដូចតទៅ៖ «នៅពេលបុត្រមនុស្សប្រកបដោយសិរីរុងរឿង យាងមកជាមួយពួកទេវទូត លោកនឹងគង់នៅលើបល្ល័ង្កដ៏រុងរឿង។ ពេលនោះ មនុស្សគ្រប់ជាតិសាសន៍នឹងមកផ្តុំគ្នានៅមុខលោក លោកនឹងញែកគេចេញពីគ្នា ដូចគង្វាលញែកចៀមចេញពីពពែ គឺឱ្យចៀមនៅខាងស្តាំ ពពែនៅខាងឆ្វេង។ ពេលនោះ ព្រះមហាក្សត្រនឹងមានព្រះបន្ទូលទៅកាន់អស់អ្នកនៅខាងស្តាំព្រះអង្គថា “អស់អ្នកដែលព្រះបិតាខ្ញុំបានប្រទានពរអើយ! ចូរនាំគ្នាមកទទួលព្រះរាជ្យដែលទ្រង់បានបម្រុងទុកតាំងពីកំណើតពិភពលោកមកសម្រាប់អ្នករាល់គ្នា ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាបានឱ្យអាហារយើងបរិភោគ កាលយើងស្រេក អ្នករាល់គ្នាបានឱ្យទឹកយើងពិសា កាលយើងជាជនបរទេស អ្នករាល់គ្នាបានទទួលយើងឱ្យស្នាក់អាស្រ័យ កាលយើងគ្មានសម្លៀកបំពាក់ អ្នករាល់គ្នាបានយកសម្លៀកបំពាក់មកឱ្យយើង កាលយើងមានជំងឺ អ្នករាល់គ្នាបានមកសួរសុខទុក្ខយើង ហើយកាលយើងជាប់ឃុំឃាំង អ្នករាល់គ្នាក៏បានមកសួរយើងដែរ”។ ពួកអ្នកសុចរិតទូលព្រះអង្គវិញថា “បពិត្រព្រះអម្ចាស់! តើយើងខ្ញុំដែលបានឃើញព្រះអង្គឃ្លាន ហើយយកម្ហូបអាហារមកថ្វាយព្រះអង្គសោយ ឬឃើញព្រះអង្គស្រេក ហើយយកទឹកមកថ្វាយព្រះអង្គសោយពីអង្កាល់? តើយើងខ្ញុំដែលបានឃើញព្រះអង្គជាជនបរទេស ហើយទទួលព្រះអង្គឱ្យស្នាក់អាស្រ័យ ឬឃើញព្រះអង្គគ្មានសម្លៀកបំពាក់ ហើយក៏យកសម្លៀកបំពាក់មកថ្វាយព្រះអង្គពីអង្កាល់?។ តើយើងខ្ញុំដែលបានឃើញព្រះអង្គប្រឈួន ឬជាប់ឃុំឃាំង ហើយមកសួរសុខទុក្ខព្រះអង្គពីអង្កាល់?”។ ព្រះមហាក្សត្រនឹងមានព្រះបន្ទូលតបទៅគេថា “យើងខ្ញុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រប់ពេលដែលអ្នករាល់គ្នាប្រព្រឹត្តអំពើទាំងនោះចំពោះអ្នកតូចតាចជាងគេបំផុតម្នាក់ ដែលជាបងប្អូនរបស់យើងនេះ អ្នករាល់គ្នាក៏ដូចជាបានប្រព្រឹត្តចំពោះយើងដែរ”។ បន្ទាប់មក ព្រះអង្គនឹងមានព្រះបន្ទូលទៅពួកអ្នកនៅខាងឆ្វេងថា “ពួកត្រូវបណ្តាសាអើយ! ចូរថយចេញឱ្យឆ្ងាយពីយើង ហើយធ្លាក់ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ជាភ្លើងបម្រុងទុកសម្រាប់ផ្តន្ទាទោសមារសាតាំង និងបរិវាររបស់វានោះទៅ! ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាពុំបានឱ្យម្ហូបអាហារយើងបរិភោគទេ កាលយើងស្រេក អ្នករាល់គ្នាក៏ពុំបានឱ្យទឹកយើងពិសាដែរ កាលយើងជាជនបរទេស អ្នករាល់គ្នាពុំបានទទួលយើងឱ្យស្នាក់អាស្រ័យឡើយ កាលយើងគ្មានសម្លៀកបំពាក់ អ្នករាល់គ្នាក៏ពុំបានយកសម្លៀកបំពាក់មកឱ្យយើងដែរ ហើយកាលយើងមានជំងឺ និងជាប់ឃុំឃាំង អ្នករាល់គ្នាពុំបានមកសួរសុខទុក្ខយើងទាល់តែសោះ”។ ពួកនោះនាំគ្នាទូលព្រះអង្គថា “បពិត្រព្រះអម្ចាស់! តើយើងខ្ញុំមានដែលបានឃើញព្រះអង្គឃ្លាន ឃើញព្រះអង្គស្រេក ឃើញព្រះអង្គជាជនបរទេស ឃើញព្រះអង្គគ្មានសម្លៀកបំពាក់ ឃើញព្រះអង្គប្រឈួន ឬជាប់ឃុំឃាំង ហើយយើងខ្ញុំមិនដែលជួយព្រះអង្គពីអង្កាល់?”។ ព្រះអង្គមានព្រះបន្ទូលទៅគេថា “យើងសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រប់ពេលអ្នករាល់គ្នាមិនបានប្រព្រឹត្តអំពើទាំងនោះ ចំពោះអ្នកតូចតាចជាងគេបំផុតម្នាក់ ដែលជាបងប្អូនរបស់យើងនេះ អ្នករាល់គ្នាក៏ដូចជាមិនបានប្រព្រឹត្តចំពោះយើងដែរ”។ អ្នកទាំងនេះនឹងត្រូវទទួលទោសអស់កល្បជានិច្ច រីឯអ្នកសុចរិតវិញនឹងទទួលជីវិតអស់កល្បជានិច្ច»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមយកតង្វាយទាំងនេះមកថ្វាយព្រះអង្គ។ យើងខ្ញុំក៏សូមថ្វាយកាយ វាចា ចិត្ត រួមនឹងតង្វាយទាំងនោះដែរ។ សូមទ្រង់ព្រះមេត្តាទទួលដោយអនុគ្រោះ ហើយសូមប្រោសឱ្យយើងខ្ញុំបានគាប់ព្រះហប្ញទ័យព្រះអង្គផង។

បពិត្រព្រះជាម្ចាស់ដ៏មានតេជានុភាពសព្វប្រការ! ព្រះអង្គបានប្រោសប្រទានព្រះកាយ និងព្រះលោហិតព្រះគ្រីស្តឱ្យយើងខ្ញុំ សូមទ្រង់ព្រះមេត្តាកុំបណ្តោយឱ្យយើងខ្ញុំឃ្លាតឆ្ងាយពីព្រះអង្គឡើយ សូមឱ្យយើងខ្ញុំចូលរួមរស់ជាមួយព្រះអង្គនៅស្ថានបរមសុខថ្ងៃណាមួយ ផង!។

982 Views

Theme: Overlay by Kaira