អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្អាទិត្យទី៣៣
រដូវធម្មតា«ឆ្នាំគ»
ពណ៌បៃតង

ថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥

បពិត្រព្រះបិតាដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គសព្វព្រះហឫទ័យឱ្យមនុស្សបានសុភមង្គលដ៏ពិតប្រាកដ ដោយបម្រើព្រះអង្គដែលបានបង្កើតអ្វីៗសព្វសារពើទាំងអស់! សូមទ្រង់ព្រះមេត្ដាប្រោសប្រទានឱ្យយើងខ្ញុំបម្រើព្រះអង្គដោយអំណរ និងចិត្ដ ស្មោះត្រង់ជានិច្ចផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីមាឡាគី មគ ៣,១៩-២០

ថ្ងៃរបស់ព្រះអម្ចាស់ជិតមកដល់ហើយ! ថ្ងៃនោះ ប្រៀបបាននឹងភ្លើងឆេះដ៏សន្ធោសន្ធៅ។ មនុស្សព្រហើន មនុស្សប្រព្រឹត្ដអំពើអាក្រក់នឹងប្រៀបដូចជាចំបើង។ ថ្ងៃដែលព្រះអម្ចាស់យាងមកដល់ ព្រះអង្គនឹងឆេះកម្ទេចពួកគេឥតទុកឱ្យនៅ​សេស​​សល់អ្វីឡើយ។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ រីឯអ្នករាល់គ្នាដែលកោតខ្លាចនាមយើងវិញ ការសង្គ្រោះរបស់យើងនឹងលេចមកដូច​ព្រះអាទិត្យរះលើអ្នករាល់គ្នា ទាំងប្រោសឱ្យអ្នករាល់គ្នាបានជាសះស្បើយផង។

ទំនុកតម្កើងលេខ ៩៨ (៩៧), ៥-៩ បទកាកគតិ

សូមផ្ញើចិត្ដកាយដេញទាំងពិណថ្វាយព្រះធ្លាប់ប្រណី
ព្រោះព្រះអង្គនោះធ្លាប់ថ្នមបមបីថែទាំយប់ថ្ងៃ
រៀងរាល់វេលា
ចូរនាំគ្នាផ្លុំត្រែស្នែងប្រគុំថ្វាយព្រះរាជា
អបអរសាទរអង្គមហាក្សត្រាខ្ពស់លើលោកា
គ្មានអ្វីស្មើព្រះ
ចូរសមុទ្រលាន់រលកកុំទ្រាន់រំពងអាកាស
ចូរឱ្យផែនដីនិងអ្វីទាំងអស់មានជីវិតរស់
ស្រែកឮអឺងកង
ទន្លេទាំងឡាយចូរអរក្អាកក្អាយសាទររំពង
ចូរភ្នំទាំងអស់កុំនៅសំកាំងស្រែកព្រមគ្នាឡើង
ដោយស័ព្ទខ្ញៀវខ្ញារ
ចំពោះព្រះភក្រ្ដព្រះអម្ចាស់ជាក់គ្រប់គ្រងលោកា
លើភពផែនដីយុត្ដិធម៌ថ្លៃថ្លាត្រួតអស់ប្រជា
ទាំងឡាយទៀងត្រង់

អត្ថបទទី២៖ សូមថ្លែងលិខិតទី២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងថេស្សាឡូនិក ២ថស ៣,៧-១២

បងប្អូនជាទីស្រឡាញ់!
បងប្អូនជ្រាបស្រាប់ហើយថា ត្រូវយកតម្រាប់តាមយើងបែបណា ដ្បិតយើងពុំបានរស់នៅក្នុងចំណោមបងប្អូនដោយឥតសណ្ដាប់​ធ្នាប់នោះឡើយ យើងពុំបានទទួលទានម្ហូបអាហាររបស់នរណាម្នាក់ដោយឥតបង់ប្រាក់ទេ។ យើងខំប្រឹងធ្វើការហត់នឿយ ទាំងយប់ទាំងថ្ងៃ កុំឱ្យនរណាម្នាក់ពិបាក​នឹងផ្គត់ផ្គង់យើង។ ត្រង់នេះ មិនមែនមានន័យថា យើងគ្មានសិទ្ធនឹងឱ្យគេផ្គត់ផ្គង់នោះឡើយ ប៉ុន្ដែ យើងធ្វើដូច្នេះ ទុកជា គំរូឱ្យបងប្អូនយកតម្រាប់តាម ព្រោះកាល​យើង​នៅជាមួយបងប្អូន យើងបានទូន្មានបងប្អូនថា អ្នកណាមិនព្រមធ្វើការ អ្នក​នោះក៏មិនត្រូវបរិភោគដែរ។ យើងបានឮដំណឹងថា មានអ្នកខ្លះក្នុងចំណោម​បង​​​ប្អូនរស់នៅដោយឥតសណ្ដាប់ធ្នាប់ គេហាក់ដូចជារវល់ ញាប់ដៃញាប់ជើង តែឥតធ្វើ​ការអ្វីទាល់តែសោះ។ យើងសូមទូន្មាន និងសូមដាស់តឿនបងប្អូនប្រភេទនោះ ក្នុងនាមព្រះអម្ចាស់យេស៊ូគ្រីស្ដថា សូមអញ្ជើញធ្វើការឱ្យបានស្រួលបួលឡើង និងបរិភោគអាហារដែលបានមកពីកម្លាំងញើសរបស់ខ្លួនឯងទៅ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២១,២៨

អាលេលូយ៉ា! អាលេលូយ៉ា!
ចូរអ្នករាល់គ្នាងើបមើលទៅលើ ពីព្រោះព្រះជាម្ចាស់ជិតរំដោះអ្នករាល់គ្នាហើយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២១,៥-១៩

សាវ័កខ្លះកំពុងនិយាយសរសើរលំអររបស់ព្រះវិហារ ដែលតាក់តែងឡើងដោយថ្មយ៉ាងល្អប្រណីត និងមានតាំងវត្ថុផ្សេងៗដែលគេយក​មកថ្វាយព្រះជាម្ចាស់។ ព្រះយេស៊ូមានព្រះបន្ទូលថា៖«នៅពេលខាងមុខ អ្វីៗដែលអ្នករាល់គ្នាឃើញនៅពេលនេះនឹងត្រូវរលំបាក់បែកអស់ជាមិនខាន លែងមានថ្មត្រួតពីលើថ្មទៀតហើយ»។ គេទូលសួរព្រះអង្គថា៖«ព្រះគ្រូអើយ! ហេតុការណ៍ទាំងនោះនឹងកើតមាន​នៅ​ពេលណា? តើមានទីសម្គាល់អ្វីឱ្យយើងដឹងថា ព្រឹត្ដិការណ៍ទាំងនោះជិតមក​ដល់?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖«ចូរប្រុងប្រយ័ត្ន កុំបណ្ដោយនរណាបញ្ឆោតអ្នករាល់គ្នាឱ្យវង្វេងបានឡើយ ដ្បិតនឹងមានមនុស្សជាច្រើនយក​ឈ្មោះខ្ញុំមកប្រើដោយពោលថា “ខ្ញុំនេះហើយជាព្រះគ្រីស្ដ” ឬថា “ពេលកំណត់​មក​​ដល់ហើយ” កុំតាមអ្នកទាំងនោះឱ្យសោះ។ កាលណាអ្នករាល់គ្នាឮគេនិយាយ​អំពីសង្គ្រាម ឬអំពីការបះបោរ មិនត្រូវភ័យតក់ស្លុតឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើងជាមុន ប៉ុន្ដែ មិនទាន់ដល់អវសានកាលនៃពិភពលោកភ្លាមៗទេ»។ ព្រះអង្គមានព្រះបន្ទូលថែមទៀតថា៖«ប្រជាជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀត នឹងមានរញ្ជួយផែនដីជាខ្លាំងនៅតាមតំបន់ផ្សេងៗ ហើយនឹងមានកើតទុរ្ភិក្ស ជំងឺរាតត្បាត ព្រមទាំងមានអព្ភូតហេតុផ្សេងៗបណ្ដាលឱ្យភ័យតក់ស្លុត និងមានទីសម្គាល់​យ៉ាង​ធំនៅលើមេឃផង។ ប៉ុន្ដែ មុននឹងហេតុការណ៍ទាំងនោះកើតឡើង គេនឹងចាប់ចង​អ្នករាល់គ្នា គេបៀតបៀន ហើយបញ្ជូនអ្នករាល់គ្នាទៅកាត់ទោសក្នុងធម្មសាលា យកអ្នករាល់គ្នាទៅឃុំឃាំង។ គេនាំអ្នករាល់គ្នាទៅឱ្យស្ដេច និងលោកទេសាភិបាលកាត់ទោសព្រោះតែនាមខ្ញុំ។ ប៉ុន្ដែ ការនេះប្រែជាហុចឱកាសឱ្យអ្នករាល់គ្នាផ្ដល់សក្ខីភាពទៅវិញ។ ត្រូវចង​ចាំក្នុងចិត្ដថា កុំភ័យបារម្ភជាមុននឹងពាក្យនិយាយការពារខ្លួនធ្វើអ្វី ដ្បិតខ្ញុំនឹងផ្ដល់ឱ្យអ្នករាល់គ្នាមានថ្វីមាត់ និងប្រាជ្ញា មិនឱ្យពួកប្រឆាំងអាចប្រកែកតទល់នឹងអ្នករាល់គ្នាបានឡើយ។ សូម្បីតែឪពុកម្ដាយ បងប្អូន ញាតិ​សន្ដាន និងមិត្ដភក្ដិរបស់អ្នករាល់គ្នា ក៏បញ្ជូនអ្នករាល់គ្នាមួយចំនួនទៅឱ្យគេ​សម្លាប់ផងដែរ។ មនុស្សគ្រប់ៗរូបនឹងស្អប់អ្នករាល់គ្នាព្រោះតែនាមខ្ញុំ។ ប៉ុន្ដែ សូម្បី​តែសក់អ្នករាល់គ្នាមួយសរសៃក៏មិនត្រូវបាត់ឡើយ។ អ្នករាល់គ្នានឹងបានរួចជីវិត ព្រោះអ្នករាល់គ្នាមានចិត្ដស៊ូទ្រាំ»។

ឱព្រះអម្ចាស់ជាព្រះបិតាអើយ! សូមទ្រង់ព្រះមេត្ដាទទួលតង្វាយរបស់យើងខ្ញុំដោយអនុគ្រោះ សូមប្រោសយើងខ្ញុំឱ្យស្ម័គ្រចិត្ដស៊ូប្ដូរជីវិតថ្វាយព្រះអង្គ តាមព្រះយេស៊ូផង គឺព្រះយេស៊ូដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលបានប្រទានព្រះកាយ និងព្រះលោហិតព្រះគ្រីស្ដឱ្យយើងខ្ញុំ សូមទ្រង់ព្រះមេត្ដាពង្រឹងជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់របស់យើងខ្ញុំផង។

584 Views

Theme: Overlay by Kaira