អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី៣០
រដូវធម្មតា ឆ្នាំ«ក»
ពណ៌បៃតង

ថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២៦

បពិត្រព្រះជាម្ចាស់ដ៏មានតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច!។ ព្រះអង្គបានបង្កើតយើងខ្ញុំ និងមានព្រះបន្ទូលសន្យាថា នឹងប្រទានសុភមង្គលយ៉ាងពេញលេញ ដោយយើងខ្ញុំស្រឡាញ់ព្រះអង្គ និងដោយស្រឡាញ់អ្នកដទៃផង។ សូមទ្រង់ព្រះមេត្តាបន្ថែមជំនឿ សេចក្តីស្រឡាញ់ និងសេចក្តីសង្ឃឹមរបស់យើងខ្ញុំ។ សូមប្រោសយើងខ្ញុំឱ្យស្រឡាញ់សេចក្តីដែលព្រះអង្គបញ្ជា ដើម្បីនឹងទទួលសុភមង្គល តាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង។

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព សរ ២២,២០-២៦

លោកម៉ូសេប្រគល់ធម្មវិន័យរបស់ព្រះអម្ចាស់មកប្រជាជនអ៊ីស្រាអែល ដោយមានប្រសាសន៍ថា៖ «កុំជិះជាន់ ឬសង្កត់សង្កិនជនបរទេស ដែលរស់នៅជាមួយអ្នកឡើយ ដ្បិតអ្នករាល់គ្នាក៏ធ្លាប់ជាជនបរទេសនៅស្រុកអេស៊ីបដែរ។ មិនត្រូវធ្វើបាបស្ត្រីមេម៉ាយ ឬក្មេងកំព្រាឡើយ។ ប្រសិនបើអ្នកធ្វើបាបពួកគេ ហើយពួកគេស្រែកហៅយើង យើងប្រាកដជាស្តាប់សម្រែករបស់ពួកគេ។ យើងនឹងខឹងអ្នករាល់គ្នាយ៉ាងខ្លាំង យើងនឹងប្រហារអ្នករាល់គ្នាដោយមុខដាវ។ ប្រពន្ធរបស់អ្នករាល់គ្នានឹងទៅជាស្ត្រីមេម៉ាយ ហើយកូនរបស់អ្នករាល់គ្នានឹងទៅជាក្មេងកំព្រា។ ក្នុងចំណោមប្រជាជនរបស់យើង ប្រសិនបើអ្នកឱ្យជនទុគ៌តណាម្នាក់ខ្ចីប្រាក់ មិនត្រូវប្រព្រឹត្តចំពោះគេដូចជា អ្នកចងការប្រាក់ឡើយ គឺកុំយកការប្រាក់ពីគេជាដាច់ខាត។ ប្រសិនបើអ្នករាល់គ្នាទទួលអាវធំដែលអ្នកដទៃយកមកបញ្ចាំ ត្រូវប្រគល់ទៅគេវិញមុនពេលថ្ងៃលិច ដ្បិតអ្នកនោះគ្មានអ្វីផ្សេងទៀតទេ។ បើគ្នាគ្មានអាវធំទេ តើបានអ្វីដណ្តប់ខ្លួននៅពេលដេក? ប្រសិនបើគេស្រែករកយើង យើងនឹងស្តាប់ពាក្យគេ ដ្បិតយើងមានចិត្តអាណិតមេត្តា»។

ទំនុកតម្កើងលេខ ១៨ (១៧) ,២-៤.២០.៤៧.៥១កខ បទព្រហ្មគីតិ

ឱ! ព្រះអម្ចាស់អើយខ្ញុំកោតហើយលើកព្រះអង្គ
ព្រោះទ្រង់ជាកម្លាំងរបស់ខ្ញុំធំមាំមួន
ព្រះម្ចាស់ជាថ្មដារឹងអស្ចារ្យខ្ញុំលាក់ខ្លួន
ជាខែលមាំហំហួនខ្ញុំរួចខ្លួនមានជោគជ័យ
ពេលខ្ញុំស្រែកដង្ហោយព្រះម្ចាស់ជួយឱ្យផុតភ័យ
ផុតពីខ្មាំងចង្រៃសូមលើកដៃថ្កើងព្រះអង្គ
២០ព្រះអង្គនាំខ្ញុំផុតក្តីតក់ស្លុតទុក្ខគ្រាំគ្រា
រំដោះផុតវេទនាទ្រង់គាំពារទូលបង្គំ
៤៧ជយោ! ព្រះជាម្ចាស់ព្រះអង្គច្បាស់មានជ័យជោគ
ជាថ្មដែលយើងជ្រកយើងរត់រកការសង្គ្រោះ
៥១ព្រះអង្គប្រោសឱ្យអ្នកដែលទ្រង់ស្ម័គ្រឱ្យមានជ័យ
ជម្នះយ៉ាងប្រពៃដែលល្បាញល្បីដ៏អស្ចារ្យ
ទ្រង់មានហប្ញទ័យស្មោះស្ម័គ្រចំពោះព្រះគ្រីស្តណា
ចាក់ប្រេងលើសិរសាទាំងវង្សាស្តេចដាវីឌ

អត្ថបទទី​២៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងថេសាឡូនិក ១ ថស ១,៥-១០

បងប្អូនជាទីស្រឡាញ់!
កាលយើងនៅជាមួយបងប្អូន បងប្អូនជ្រាបថា យើងបានប្រព្រឹត្តរបៀបណាសម្រាប់ជាប្រយោជន៍ដល់បងប្អូននោះ។ បងប្អូនបានយកតម្រាប់តាមយើង និងយកតម្រាប់តាមព្រះអម្ចាស់ គឺទោះបីបងប្អូនជួបប្រទះនឹងទុក្ខវេទនាធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏បងប្អូនបានទទួលព្រះបន្ទូលទាំងមានអំណរមកពីព្រះវិញ្ញាណដ៏វិសុទ្ធដែរ។ ហេតុនេះ បងប្អូនបានទៅជាគំរូដល់អ្នកជឿទាំងអស់នៅស្រុកម៉ាសេដូន និងស្រុកអាខៃ ដ្បិតព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលចេញពីបងប្អូនទៅនោះ មិនត្រឹមតែលាន់ឮសុសសាយក្នុងស្រុកម៉ាសេដូន និងស្រុកអាខៃប៉ុណ្ណោះទេ គឺជំនឿរបស់បងប្អូនលើព្រះជាម្ចាស់ បានឮខ្ចរខ្ចាយទៅគ្រប់ទីកន្លែង។ ដូច្នេះ យើងមិនបាច់និយាយអ្វីទៀតឡើយ។ មនុស្សម្នារៀបរាប់អំពីរបៀបដែលបងប្អូនទទួលយើង នៅពេលយើងមករកបងប្អូន និងអំពីរបៀបដែលបងប្អូនលះបង់ព្រះក្លែងក្លាយ បែរមករកព្រះជាម្ចាស់ ដើម្បីគោរពបម្រើព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងជាព្រះដ៏ពិតប្រាកដ។ បងប្អូនក៏ទន្ទឹងរង់ចាំព្រះបុត្រារបស់ព្រះអង្គយាងពីស្ថានបរមសុខមក គឺព្រះយេស៊ូដែលព្រះអង្គបានប្រោសឱ្យមានព្រះជន្មថ្មីដ៏រុងរឿង។ ព្រះយេស៊ូនេះហើយដែលប្រោសយើងឱ្យរួចផុតពីព្រះពិរោធដែលកំពុងតែមក។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ យហ ៤,៨.៧

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់។ អ្នកណាមានចិត្តស្រឡាញ់ អ្នកនោះកើតមកពីព្រះជាម្ចាស់ ហើយក៏ស្គាល់ព្រះជាម្ចាស់ដែរ។អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២២,៣៤-៤០

ពេលនោះ ពួកខាងគណៈផារីស៊ីប្រជុំគ្នា ព្រោះគេឮថា ព្រះយេស៊ូបានធ្វើឱ្យពួកខាងគណៈសាឌូស៊ីទ័លប្រាជ្ញ រកនិយាយអ្វីទៀតមិនកើត។ ក្នុងចំណោមពួកគេ មានម្នាក់ជាធម្មាចារ្យ ទូលសួរព្រះយេស៊ូក្នុងគោលបំណងល្បងលមើលព្រះអង្គថា៖ «លោកគ្រូ! ក្នុងធម្មវិន័យ តើមានវិន័យណាសំខាន់ជាងគេ?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក ឱ្យអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីប្រាជ្ញា។ ហ្នឹងហើយ វិន័យទីមួយដែលសំខាន់ជាងគេបំផុត។ រីឯវិន័យទីពីរក៏សំខាន់ដូចគ្នាដែរ គឺត្រូវស្រឡាញ់បងប្អូនឯទៀតៗ ឱ្យបានដូចស្រឡាញ់ខ្លួនឯង។ វិន័យទាំងពីរនេះ ជាឫសគល់របស់ធម្មវិន័យ និងគម្ពីរព្យាការីទាំងអស់»។

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមយកកាយ វាចា ចិត្ត មកថ្វាយព្រះអង្គ។ សូមទ្រង់ព្រះមេត្តាទទួលដោយអនុគ្រោះ រួមជាមួយសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលត្រាស់ហៅយើងខ្ញុំ ឱ្យមកទទួលព្រះកាយ និងព្រះលោហិតព្រះគ្រីស្តជាអាហារដែលផ្តល់ជីវិត។ សូមប្រោសយើងខ្ញុំឱ្យស្រឡាញ់ព្រះអង្គអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីប្រាជ្ញា ព្រមទាំងស្រឡាញ់អ្នកដទៃដូចខ្លួនឯងផង។

624 Views

Theme: Overlay by Kaira