អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី០២
រដូវធម្មតា«ឆ្នាំគ»

ពណ៌បៃតង

ថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២៥

បពិត្រព្រះអម្ចាស់ជាព្រះបិតា ដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច ព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់លើពិភពលោកទាំងមូល! សូមទ្រង់ព្រះមេត្ដាសណ្ដាប់ពាក្យអង្វររបស់ប្រជារាស្ដ្រព្រះអង្គដោយអនុគ្រោះ សូមប្រោសប្រទានឱ្យយើងខ្ញុំយល់កាន់តែច្បាស់អំពីកិច្ចការដែលយើងខ្ញុំត្រូវប្រព្រឹត្ដរៀងៗខ្លួន សូមឱ្យយើងខ្ញុំមានកម្លាំងប្រព្រឹត្ដកិច្ចការនោះឱ្យបានប្រសើរផង។

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៦២,១-៥

យើងគិតដល់ក្រុងស៊ីយ៉ូន យើងនឹងមិននៅស្ងៀមទេ! ដោយយើងគិតដល់ក្រុងយេរូសាឡឹម យើងនឹងមិននៅសម្ងំឥតធ្វើអ្វីនោះឡើយ! ដរាបណាទាល់តែសេចក្ដីសុចរិតចាំងចេញពីក្រុងនេះដូចថ្ងៃរះ ហើយការសង្គ្រោះកើតមានដល់ក្រុងនេះយ៉ាងច្បាស់ដូចពន្លឺភ្លើង។ ពេលនោះ ប្រជាជាតិនានានឹងឃើញសេចក្ដីសុចរិតរបស់អ្នក ហើយស្ដេចទាំង ប៉ុន្មាននឹងឃើញសិរីរុងរឿងរបស់អ្នកដែរ។ គេនឹងហៅអ្នកតាមឈ្មោះថ្មី ជាឈ្មោះដែលព្រះអម្ចាស់ប្រទានឱ្យ។ អ្នកនឹងប្រៀបដូចជាភួងជ័យដ៏ល្អប្រណីត នៅក្នុងព្រះហស្ដ របស់ព្រះអម្ចាស់ និងជាមកុដរាជ្យក្នុងព្រះហស្ដព្រះរបស់អ្នក គេនឹងលែងហៅអ្នកថា “ស្រ្ដីដែលស្វាមីលះបង់ចោល” ទៀតហើយ គេក៏នឹងលែងហៅទឹកដីរបស់អ្នកថា” ដីដែលគេបោះបង់ចោល” ដែរ។ ផ្ទុយទៅវិញ គេនឹងហៅអ្នកថា” ព្រលឹងមាសបង!” ហើយគេនឹងហៅទឹកដីរបស់អ្នកថា “ភរិយាសម្លាញ់ចិតុ្ដ” ដ្បិតព្រះអម្ចាស់គាប់ព្រះហឫទ័យ​នឹងអ្នក ហើយទឹកដីរបស់អ្នកនឹងបានដូចជាស្រ្ដីដែលជានានឹងប្ដីឡើងវិញ។ ព្រះអង្គដែលបានសង់អ្នក និងរៀបការជាមួយអ្នក ដូចកំលោះម្នាក់រៀបការនឹងស្រីក្រមុំ។ ភរិយាថ្មោងថ្មី ផ្ដល់អំណរសប្បាយឱ្យស្វាមីយ៉ាងណា អ្នកក៏ផ្ដល់អំណរសប្បាយដល់ព្រះរបស់អ្នកយ៉ាងនោះដែរ។

ទំនុកតម្កើងលេខ ៩៦ (៩៥), ១-៣.៧ បទព្រហ្មគីតិ

១.ចូរច្រៀងបទថ្មីថ្វាយព្រះម្ចាស់ថ្លៃកុំឈរឈប់
មនុស្សនៅលើពិភពច្រៀងកុំឈប់ថ្វាយព្រះអង្គ
២.ចូរច្រៀងថ្វាយព្រះម្ចាស់តម្កើងព្រះនាមត្រចង់
តម្កើងរាល់ថ្ងៃផងការសង្គ្រោះដ៏ថ្លាថ្លៃ
៣.សូមប្រកាសនៅក្នុងអង្គប្រជុំពីសិរី
រុងរឿងដ៏ប្រពៃព្រះហស្ដថ្លៃនៃព្រះម្ចាស់
៧.ប្រជាជាតិទាំងឡាយចូរខ្វល់ខ្វាយតម្កើងទ្រង់
តម្កល់យសព្រះអង្គព្រមទាំងឬទ្ធានុភាព

អត្ថបទទី​២៖ សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១២,៤-១១

បងប្អូនជាទីស្រឡាញ់
មានព្រះអំណោយទានផ្សេងៗពីគ្នា តែមានព្រះវិញ្ញាណតែមួយ ព្រះអង្គទេដែលប្រទានឱ្យ។ មានមុខងារផ្សេងៗពីគ្នា តែយើងបម្រើព្រះអម្ចាស់តែ​មួយព្រះអង្គដដែល។ មានសកម្មភាពផ្សេងៗពីគ្នា តែមានព្រះជាម្ចាស់តែមួយព្រះអង្គទេ ដែលបំពេញសកម្មភាពទាំងនោះនៅក្នុងមនុស្សទាំងអស់។ ព្រះជាម្ចាស់បានប្រោសប្រទានឱ្យម្នាក់ៗសម្ដែងព្រះវិញ្ញាណ ដើ​​​ម្បីជាប្រយោជន៍រួម គឺព្រះអង្គប្រទានឱ្យម្នាក់ចេះនិយាយប្រកបដោយប្រាជ្ញា ដោយសារព្រះវិញ្ញាណ ហើយទ្រង់ប្រទានឱ្យម្នាក់ទៀតចេះនិយាយ ដោយយល់គម្រោងការដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់ ដោយសារព្រះវិញ្ញាណដដែល។ ព្រះអង្គប្រទានឱ្យម្នាក់ទៀតមានជំនឿ ដោយសារព្រះវិញ្ញាណដដែលប្រទានឱ្យម្នាក់ទៀតចេះប្រោសអ្នកជំងឺឱ្យបានជា ឱ្យម្នាក់ទៀតធ្វើការអស្ចារ្យ ឱ្យម្នាក់ទៀតចេះថ្លែងព្រះបន្ទូល ឱ្យម្នាក់ទៀតចេះស្ទង់មើលវិញ្ញាណល្អ ឬអាក្រក់ ឱ្យម្នាក់ទៀតចេះនិយាយភាសាចម្លែកអស្ចារ្យ ឱ្យម្នាក់ទៀតចេះបកប្រែន័យភាសាទាំងនោះ ប៉ុន្ដែ មានព្រះវិញ្ញាណតែមួយដដែល ដែលបំពេញសកម្មភាពទាំងអស់ ហើយចែកព្រះអំណោយទានផ្សេងៗពីគ្នា ឱ្យម្នាក់ៗតាមព្រះហឫទ័យរបស់ព្រះអង្គ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ ១៩,៧-៩

អាលេលូយ៉ា! អាលេលូយ៉ា!
យើងនាំគ្នាត្រេកអរសប្បាយឡើង ព្រោះតែសម្ពន្ធមេត្រីថ្មី អ្នកណាដែលព្រះជាម្ចាស់បានត្រាស់ហៅឱ្យមកចូលរួមក្នុងពិធីជប់លៀងមង្គលការកូនចៀម អ្នកនោះពិតជាមានសុភមង្គលហើយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ២,១-១១

មានគេរៀបពិធីមង្គលការនៅភូមិកាណា ក្នុងស្រុកកាលីឡេ។ មាតាព្រះ​យេស៊ូនៅទីនោះ ហើយគេក៏បានយាងព្រះយេស៊ូ និងអញ្ជើញក្រុមសាវ័ករបស់​ព្រះ​អង្គទៅចូលរួម ក្នុងពិធីមង្គលការនោះដែរ។ ពេលនោះគេខ្វះស្រាទំពាំងបាយ​ជូរ។ មាតាព្រះយេស៊ូទូលព្រះអង្គថា៖«គេអស់ស្រាទំពាំងបាយជូរហើយ!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅមាតាថា៖«អ្នកអើយ! កុំរវល់នឹងរឿងនេះអី ពេល​កំណត់របស់ខ្ញុំពុំទាន់មកដល់នៅឡើយទេ»។ មាតារបស់ព្រះអង្គប្រាប់ទៅពួកអ្នកបម្រើថា៖ «អ្វីៗដែលលោកប្រាប់ឱ្យធ្វើ ចូរធ្វើទៅ!»។ នៅទីនោះមានពាង​ប្រាំ​មួយ ដែលជនជាតិយូដាដាក់ទឹកសម្រាប់ធ្វើពិធីជម្រះកាយ។ ពាងនីមួយ​ៗមានចំណុះប្រមាណជាពីរបីអម្រែក។ ព្រះយេស៊ូមានព្រះបន្ទូលទៅអ្នក​បម្រើ​ថា៖«សុំដងទឹកមកចាក់ឱ្យពេញពាងទាំងនេះទៅ»។ គេក៏ដងទឹកចាក់​ពេញ​ពាង។ ព្រះអង្គមានព្រះបន្ទូលថា៖«ឥឡូវនេះ សុំដងយកទៅជូនលោក​ចៅ​មហាទៅ»។ គេក៏ដងយកទៅជូន។ លោកចៅមហាភ្លក់ទឹកដែលបានប្រែមកជាស្រា​​ទំពាំងបាយជូរ។ គាត់មិនដឹងថា គេបានស្រានេះមកពីណាឡើយ មានតែពួកអ្នកបម្រើ ដែលបានដងទឹកមកចាក់ពាងទើបដឹង។ គាត់ហៅកូន​កំលោះមក​និយាយថា៖ «អ្នកផងទាំងពួងតែងយកស្រាទំពាំងបាយជូរឆ្ងាញ់មក​ជូនភ្ញៀវ​ជាមុន លុះភ្ញៀវពិសាច្រើនហើយ ទើបគេយកស្រាមិនសូវឆ្ងាញ់មកជូនតាម​ក្រោយ។ រីឯអ្នកវិញម្ដេចក៏ទុកស្រាឆ្ងាញ់មកទល់ឥឡូវដូច្នេះ!»។
នេះជាទីសម្គាល់ដំបូងបង្អស់ ដែលព្រះយេស៊ូបានធ្វើនៅភូមិកាណា ក្នុងស្រុកកាលីឡេ។ ព្រះអង្គបានសម្ដែងសិរីរុងរឿងរបស់ព្រះអង្គ ហើយក្រុមសាវ័ក​​ក៏បានជឿលើ ព្រះអង្គ។

បពិត្រព្រះអម្ចាស់! ពេលណាយើងខ្ញុំថ្វាយអភិបូជា ពេលនោះយើងខ្ញុំចូលរួមជាមួយព្រះគ្រីស្ដដែលសព្វព្រះហឫទ័យបូជាព្រះជន្មដើម្បីសង្គ្រោះមនុស្សលោក។ សូមទ្រង់ព្រះមេត្ដាប្រោសប្រទានព្រះវិញ្ញាណព្រះអង្គ មកបំភ្លឺចិត្ដគំនិតយើងខ្ញុំ ឱ្យស្ម័គ្រចិត្ដបូជាជីវិតតាមព្រះយេស៊ូផង។

បពិត្រព្រះបិតាប្រកបដោយធម៌មេតា្ដករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ដ្បិតទ្រង់សព្វព្រះហឫទ័យប្រទានព្រះកាយ និងព្រះលោហិតរបស់ព្រះគ្រីស្ដឱ្យយើងខ្ញុំទទួលទានទុកជាអាហារ។ សូមទ្រង់ព្រះមេត្ដាប្រោសប្រទានព្រះវិញ្ញាណរបស់ ព្រះអង្គ មកបំភ្លឺចិត្ដគំនិតយើងខ្ញុំ ដើម្បីឱ្យព្រះបន្ទូលរបស់ព្រះអង្គជ្រួតជ្រាបក្នុងចិត្ដគំនិតយើងខ្ញុំផង!។

598 Views

Theme: Overlay by Kaira