អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្អាទិត្យទី២៩
រដូវធម្មតា«ឆ្នាំគ»
ពណ៌បៃតង

ថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ២០២៥

បពិត្រព្រះអម្ចាស់ដ៏មានតេជានុភាពសព្វប្រការ! ព្រះអង្គសព្វព្រះហប្ញទ័យប្រទានជីវិតឱ្យយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំស្គាល់នឹងស្រឡាញ់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យស្រឡាញ់សេចក្តីដែលព្រះអង្គបញ្ជាឱ្យយើងខ្ញុំប្រព្រឹត្ត សូមឱ្យយើងខ្ញុំបម្រើព្រះអង្គ ដោយចិត្តស្មោះជានិច្ចផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព សរ ១៧,៨-១៣

ប្រជាជនអ៊ីស្រាអែលកំពុងធ្វើដំណើរក្នុងវាលរហោស្ថាន។ ជនជាតិអាម៉ាឡេកនាំគ្នាមកវាយជនជាតិអ៊ីស្រាអែលនៅរេភីឌីម។ លោកម៉ូសេពោលទៅកាន់លោក​យ៉ូស៊ូអាថា៖«ចូរជ្រើសរើសមនុស្សមួយចំនួន ហើយចេញទៅច្បាំងជាមួយជនជាតិអាម៉ាឡេកចុះ។ ស្អែកខ្ញុំនឹងឡើងទៅឈរលើកំពូលភ្នំ ទាំងកាន់ដំបងរបស់​ព្រះជាម្ចាស់»។ លោកយ៉ូស៊ូអាក៏ចេញទៅប្រយុទ្ធជាមួយជនជាតិអាម៉ាឡេកតាម​​បង្គាប់របស់លោកម៉ូសេ។ ចំណែកលោកម៉ូសេ លោកអរ៉ុន និងលោកហួរក៏នាំ​គ្នាឡើងទៅលើកំពូលភ្នំ។ កាលណាលោកម៉ូសេលើកដៃឡើងលើ ជនជាតិអ៊ីស្រា​អែល​មានប្រៀបជាង។ កាលណាលោកទម្លាក់ដៃចុះ ជនជាតិអាម៉ាឡេកមានប្រៀប​ជាង។ ដោយដៃរបស់លោកម៉ូសេ​ចុកស្រពន់ ពួកគេក៏យកថ្មមកជូនលោក​អង្គុយ​។ លោកអរ៉ុន និងលោកហួរ ទ្រដៃលោកម្ខាងម្នាក់ ជាហេតុធ្វើឱ្យលោកម៉ូសេអាចលើកដៃបានរហូតដល់ថ្ងៃលិច។ ដូច្នេះ លោកយ៉ូស៊ូអាមានជ័យជម្នះលើកងទ័ព​អាម៉ាឡេក ហើយប្រហារពួកគេដោយមុខដាវ។

ទំនុកតម្កើងលេខ ១២១ (១២០), ១-៨ បទពាក្យ ៧

ខ្ញុំងើបមុខឡើងភ្នែកសម្លឹងឯនាយល្វើយល្វឹងទៅដល់ភ្នំ
ថាតើនរណានឹងជួយខ្ញុំឱ្យផុតទុក្ខធំគ្រប់ៗគ្រា
គឺមានតែអង្គព្រះអម្ចាស់ដែលប្រណីប្រោសរាល់វេលា
ទ្រង់បង្កើតដីផ្ទៃមេឃាព្រះអង្គគឺជាព្រះសង្គ្រោះ
សូមទ្រង់មេត្ដាកុំបណ្ដោយឱ្យជើងអ្នកធ្លោយរងរបួស
ករុណាអាសូរជួយសង្គ្រោះកុំឱ្យមានគ្រោះឬត្រូវដួល
ព្រះអង្គដែលថែទាំការពារអ៊ីស្រាអែលគ្រប់គ្នាបានសុខស្រួល
ព្រះអង្គមិនងុយងោកប្រែប្រួលទ្រង់ក៏មិនដែលផ្ទំលក់ឡើយ
ព្រះអម្ចាស់តែងរក្សាថែការពារឥតល្ហែមិនកន្ដើយ
ទ្រង់គង់នៅខាងស្ដាំអ្នកហើយកុំខ្វល់ខ្វាយឡើយទ្រង់ជាម្លប់
ក្នុងពេលថ្ងៃមានព្រះអាទិត្យនឹងមិនរោមរឹតធ្វើទោសទុក្ខ
ឯព្រះចន្ទចរនៅពេលយប់ក៏មិនមានទុក្ខដល់អ្នកដែរ
ព្រះអម្ចាស់នឹងថែរក្សារារាំងបាំងការពារថ្នមថែ
ហេតុការណ៍អាក្រក់ទ្រង់បង្វែរមិនឱ្យកើតក្បែររូបអ្នកឡើយ
ព្រះអម្ចាស់ថែទាំអ្នកគ្រប់អ្វីៗទាំងសព្វមិនកន្ដើយ
កិច្ចការអ្នកធ្វើនឹងធូរស្បើយពីពេលនេះហើយតរៀងទៅ

អត្ថបទទី២៖ សូមថ្លែងលិខិតទី២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ២ធម ៣,១៤-៤,២

កូនជាទីស្រឡាញ់! កូនត្រូវកាន់តាមសេចក្ដីដែលកូនបានរៀន និងយកធ្វើជាគោលជំនឿឱ្យខ្ជាប់ខ្ជួនឡើង! ប្អូនដឹងច្បាស់ហើយថា ប្អូនបានរៀនសេចក្ដីទាំងនេះពីនរណាមក!។ ប្អូនស្គាល់ព្រះគម្ពីរតាំងតែពីនៅកុមារម្ល៉េះ ហើយព្រះគម្ពីរអាចផ្ដល់ឱ្យប្អូនមានប្រាជ្ញា ដើម្បីនឹងទទួលការសង្គ្រោះ ដោយមានជំនឿលើព្រះគ្រីស្ដយេស៊ូ។ គ្រប់អត្ថបទគម្ពីរ សុទ្ធតែព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកបំភ្លឺឱ្យតែង និងមានប្រយោជន៍សម្រាប់បង្រៀន រកខុសត្រូវ កែតម្រង់ និងអប់រំឱ្យរស់តាមសេចក្ដីសុចរិត ក្នុងគោលបំណងឱ្យអ្នកបម្រើរបស់ព្រះជាម្ចាស់មានសមត្ថភាព និងប្រុងប្រៀបខ្លួនជាស្រេច ដើម្បីប្រព្រឹត្ដអំពើល្អគ្រប់ជំពូក។ ខ្ញុំសុំបញ្ជាក់យ៉ាងម៉ឺងម៉ាត់នៅចំពោះព្រះភក្រ្ដព្រះជាម្ចាស់ និងនៅចំពោះព្រះភក្រ្ដព្រះគ្រីស្ដយេស៊ូ ដែលនឹងវិនិច្ឆ័យទាំងមនុស្សរស់ ទាំងមនុស្សស្លាប់ ហើយខ្ញុំសូមបញ្ជាក់ក្នុងព្រះនាមព្រះអង្គដែលយាង​មកយ៉ាងឱឡារឹក ដើម្បីគ្រងរាជ្យនោះថា ចូរប្រកាសព្រះបន្ទូល ព្រមទាំងនិយាយហើយនិយាយទៀត ទោះមានឱកាសល្អក្ដី មិនល្អក្ដី ត្រូវ ពន្យល់គេឱ្យដឹងខុសត្រូវ ស្ដីបន្ទោសដាស់តឿន និងបង្រៀនគេដោយចិត្ដអត់ធ្មត់គ្រប់យ៉ាង។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៤៥,១៧.១៩

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់ធ្វើគ្រប់កិច្ចការដោយព្រះហឫទ័យសុចរិត។ ព្រះអង្គទ្រង់ព្រះសណ្ដាប់ឮសម្រែករបស់អ្នកអង្វរព្រះអង្គ ហើយសង្គ្រោះគេ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៨,១-៨

ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នាពន្យល់សាវ័កឱ្យដឹងថា ត្រូវតែអធិដ្ឋានជានិច្ច មិនត្រូវរសាយចិត្ដឡើយ។ នៅក្នុងក្រុងមួយ មានចៅក្រមម្នាក់ជាមនុស្ស​មិនកោតខ្លាចព្រះជាម្ចាស់ ហើយមិនកោតក្រែងនរណាឡើយ។ មានស្រ្ដីមេម៉ាយម្នាក់នៅក្នុងក្រុងនោះដែរ គាត់តែងមកអង្វរចៅក្រមថា៖«សូមលោករកយុត្ដិធម៌ឱ្យនាងខ្ញុំផង»។ ប៉ុន្ដែ ចៅក្រមមិនព្រមកាត់ក្ដីឱ្យភ្លាមៗទេ លោកចេះតែពន្យា​ពេល​​យ៉ាងយូរ។ ក្រោយមក លោកនឹកក្នុងចិត្ដថា «ទោះបីអញមិនកោតខ្លាច​ព្រះជាម្ចាស់ មិនកោតក្រែងនរណាក៏ដោយ ក៏អញត្រូវតែកាត់ក្ដីឱ្យស្ត្រីមេម៉ាយ​នេះដែរ ព្រោះគាត់ចេះតែមករំអុកអញគ្រប់ពេលវេលា។ បើអញមិនកាត់ក្ដី​ឱ្យ​គាត់ទេ មុខជាគាត់មករំខានអញមិនចេះចប់មិនចេះហើយ»។ ព្រះអម្ចាស់មានព្រះបន្ទូលបន្ថែមទៀតថា៖«ចូរពិចារណាពាក្យរបស់ចៅក្រមដ៏អាក្រក់នេះចុះ។ ចំណង់បើព្រះជាម្ចាស់វិញ ព្រះអង្គរឹងតែរកយុត្ដិធម៌ឱ្យអស់អ្នកដែលព្រះអង្គបានជ្រើសរើស ហើយដែលអង្វរព្រះអង្គទាំងយប់ទាំងថ្ងៃ ព្រះអង្គគ្រាន់តែបង្អង់ប៉ុណ្ណោះ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះអង្គនឹងរកយុត្ដិធម៌ឱ្យគេក្នុងរយៈពេលដ៏ខ្លី។ ប៉ុន្ដែ ពេលបុត្រមនុស្សមកដល់ តើលោកឃើញមនុស្សមានជំនឿនៅលើផែនដីនេះឬទេ?»។

ឱព្រះអម្ចាស់ជាព្រះបិតាអើយ! ព្រះយេស៊ូបានប្រៀនប្រដៅយើងខ្ញុំឱ្យថ្វាយខ្លួនទាំងស្រុងចំពោះព្រះអង្គ សូមទ្រង់ព្រះមេត្តាប្រោសទទួលតង្វាយរបស់យើងខ្ញុំដោយអនុគ្រោះ។ នៅពេលយើងខ្ញុំនាំគ្នានឹករឭកដល់ព្រះបុត្រាបូជាព្រះជន្ម សូមទ្រង់ព្រះមេត្តាជម្រះចិត្តគំនិតយើងខ្ញុំផង។

បពិត្រព្រះបិតាដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គបានប្រទានព្រះកាយ និងព្រះលោហិតព្រះគ្រីស្តឱ្យយើងខ្ញុំទទួល ទាន។ សូមទ្រង់ព្រះមេត្តាប្រទាននូវសេចក្តីស្រឡាញ់ និងសេចក្តីក្លាហានឱ្យយើងខ្ញុំ។ សូមណែនាំយើងខ្ញុំឱ្យស្គាល់ការណ៍អាថ៌កំបាំងដ៏អស្ចារ្យនៃព្រះរាជ្យព្រះអង្គផង។

548 Views

Theme: Overlay by Kaira