អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី២៩
រដូវធម្មតា ឆ្នាំ«ខ»
ពណ៌បៃតង

ថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០២៤

បពិត្រព្រះអម្ចាស់ដ៏មានតេជានុភាពសព្វប្រការ! ព្រះអង្គសព្វព្រះហប្ញទ័យប្រទានជីវិតឱ្យយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំស្គាល់នឹងស្រឡាញ់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យស្រឡាញ់សេចក្តីដែលព្រះអង្គបញ្ជាឱ្យយើងខ្ញុំប្រព្រឹត្ត សូមឱ្យយើងខ្ញុំបម្រើព្រះអង្គ ដោយចិត្តស្មោះជានិច្ចផង។

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៥៣,១០-១១

អ្នកបម្រើរបស់ព្រះអម្ចាស់រងទុក្ខលំបាកយ៉ាងខ្លោចផ្សា ហេតុនេះហើយ បានជាលោកបានគាប់ព្រះហឫទ័យព្រះអង្គ។ ដោយលោកបានបូជាជីវិតដើម្បីរំដោះបាបអ្នកដទៃ ព្រះអង្គនឹងធ្វើឱ្យលោកមានពូជពង្ស ព្រះអង្គនឹងបន្តអាយុជីវិតរបស់លោក ព្រះអម្ចាស់ក៏នឹងសម្រេចព្រះបំណងរបស់ព្រះអង្គដោយសារលោក។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ក្រោយពីបានរងទុក្ខលំបាកយ៉ាងខ្លាំងមក អ្នកបម្រើរបស់យើងនឹងឃើញពន្លឺនៃជីវិត ហើយពោរពេញដោយអំណរ។ គេនឹងទទួលស្គាល់ថា អ្នកបម្រើរបស់យើងសុចរិត លោកក៏ប្រោសមនុស្សជាច្រើនឱ្យបានសុចរិត ដោយទទួលយកកំហុសរបស់ពួកគេ»។

ទំនុកតម្កើងលេខ ៣៣ (៣២), ៤-៥.១៨-២០.២២ បទព្រហ្មគីតិ

ដ្បិតព្រះជាអម្ចាស់បន្ទូលច្បាស់ពិតទៀងត្រង់
ព្រះអង្គតែងផ្ចិតផ្ចង់ហើយតម្រង់តាមសន្យា
ព្រះអង្គសព្វព្រះទ័យនឹងសេចក្តីពិតសត្យា
សុចរិតគ្រប់ប្រការហើយរក្សាយុត្តិធម៌
ផែនដីទាំងមូលថ្លែងខំសម្តែងដោយអំណរ
ពីហឫទ័យបវរករុណាល្អព្រះជាម្ចាស់
១៨ព្រះអង្គតាមរក្សាអស់អ្នកណាដែលខ្លាចព្រះ
អ្នកពឹងលើអម្ចាស់ដ៏សប្បុរសមានមេត្តា
១៩ព្រះអង្គបានសង្គ្រោះឱ្យគេរស់មានសង្ខារ
ផុតពីក្តីមរណានៅក្នុងគ្រាដែលអត់ឃ្លាន
២០យើងសូមផ្ញើជីវិតលើព្រះពិតមិនខកខាន
ជាខែលដ៏ចំណានសង្គ្រោះប្រាណផុតភិតភ័យ
២២សូមព្រះជាអម្ចាស់សម្តែងព្រះទ័យវិសុទ្ធ
មេត្តាខ្ពស់បំផុតកាយជីវិតផ្ញើព្រះអង្គ

អត្ថបទទី​២៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ៤,១៤-១៦

យើងមានមហាបូជាចារ្យម្នាក់ដ៏ប្រសើរឧត្តម ដែលបានយាងកាត់ស្ថានបរមសុខ គឺព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់។ យើងត្រូវតែកាន់ជំនឿដែលយើងប្រកាសនោះឱ្យបានមាំមួន ដ្បិតយើងមានមហាបូជាចារ្យដែលអាចរួមសុខទុក្ខជាមួយយើង ជាមនុស្សទន់ខ្សោយ គឺព្រះអង្គក៏ត្រូវរងការល្បងលគ្រប់ជំពូកដូចយើងដែរ តែទ្រង់មិនបានប្រព្រឹត្តអំពើបាបសោះឡើយ។ ហេតុនេះ យើងត្រូវចូលទៅកាន់បល្ល័ង្ករបស់ព្រះជាម្ចាស់ ប្រកបដោយព្រះហឫទ័យប្រណីសន្តោសទាំងទុកចិត្ត ដើម្បីឱ្យព្រះអង្គមេត្តាករុណា និងប្រណីសន្តោសយើង ព្រមទាំងជួយយើងនៅពេលណាយើងត្រូវការ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មក ១០,៤៥

អាលេលូយ៉ា! អាលេលូយ៉ា!
បុត្រមនុស្សមកក្នុងពិភពលោកនេះ ដើម្បីបម្រើមនុស្ស ព្រមទាំងបូជាជីវិត និងលោះមនុស្សទាំងអស់ផង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១០,៣៥-៤៥ (ឬយ៉ាងខ្លី ១០,៤២-៤៥)

លោកយ៉ាកុប និងលោកយ៉ូហាន ជាកូនលោកសេបេដេ ចូលមកគាល់ព្រះយេស៊ូ ហើយទូលថា៖ «ព្រះគ្រូ! សូមមេត្តាយល់ព្រមតាមពាក្យសុំរបស់យើងខ្ញុំផង»។ ព្រះយេស៊ូមានព្រះបន្ទូលសួរគេថា៖ «តើអ្នកទាំងពីរចង់ឱ្យខ្ញុំធ្វើអ្វី?»។ គេទូលព្រះអង្គថា៖ «ពេលព្រះគ្រូគ្រងរាជ្យប្រកបដោយសិរីរុងរឿង សូម​ប្រទានឱ្យយើងខ្ញុំបានអង្គុយអមព្រះគ្រូផង គឺម្នាក់នៅខាងស្តាំ ម្នាក់នៅខាងឆ្វេង»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «អ្នកទាំងពីរមិនដឹងថា ខ្លួនសុំអ្វីឡើយ តើអ្នកអាចទទួលពែងដែលខ្ញុំត្រូវទទួលនោះបានឬទេ? តើអ្នកអាចទទួលពិធីជ្រមុជដែលខ្ញុំត្រូវទទួល​បានឬទេ?»។ គេទូលព្រះអង្គថា៖ «យើងខ្ញុំអាចទទួលបាន»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «អ្នកនឹង ទទួលពែងដែលខ្ញុំត្រូវទទួល និងទទួលពិធីជ្រមុជដែលខ្ញុំត្រូវទទួលមែន ចំណែកឯអង្គុយនៅខាងស្តាំ ឬខាងឆ្វេងខ្ញុំ ខ្ញុំមិនអាចសម្រេចបានឡើយ ព្រោះកន្លែងនោះបម្រុងទុកសម្រាប់តែអ្នកដែលព្រះជាម្ចាស់បានសម្រេចឱ្យប៉ុណ្ណោះ»។ កាលសាវ័កដប់នាក់ទៀតបានឮដូច្នោះ គេទាស់ចិត្តនឹងលោកយ៉ាកុប និងលោកយ៉ូហានជាខ្លាំង។

ព្រះយេស៊ូត្រាស់ហៅសាវ័កទាំងអស់មក ហើយមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាដឹងស្រាប់ហើយ អ្នកដែលគេចាត់ទុកជាមេគ្រប់គ្រងស្រុក តែងជិះជាន់ប្រជារាស្រ្តរបស់ខ្លួន រីឯអ្នកធំតែងតែប្រើអំណាចរបស់ខ្លួនលើប្រជារាស្រ្ត។ ក្នុងចំណោមអ្នករាល់គ្នា មិនមែនដូច្នោះទេ។ ផ្ទុយទៅវិញ ក្នុងចំណោមអ្នករាល់គ្នា បើមានម្នាក់ចង់ធ្វើធំជាងគេ ត្រូវឱ្យអ្នកនោះបម្រើអ្នករាល់គ្នា។ ក្នុងចំណោមអ្នករាល់គ្នា បើមានម្នាក់ចង់ធ្វើមេគេ ត្រូវធ្វើជាទាសកររបស់គេគ្រប់គ្នាសិន ដ្បិតបុត្រមនុស្សមកក្នុងពិភពលោកនេះ មិនមែនដើម្បីឱ្យគេបម្រើលោកឡើយ គឺលោកមកបម្រើគេវិញ ព្រមទាំងបូជាជីវិត ដើម្បីលោះមនុស្សទាំងអស់ផង»។

ឱព្រះអម្ចាស់ជាព្រះបិតាអើយ! ព្រះយេស៊ូបានប្រៀនប្រដៅយើងខ្ញុំឱ្យថ្វាយខ្លួនទាំងស្រុងចំពោះព្រះអង្គ សូមទ្រង់ព្រះមេត្តាប្រោសទទួលតង្វាយរបស់យើងខ្ញុំដោយអនុគ្រោះ។ នៅពេលយើងខ្ញុំនាំគ្នានឹករឭកដល់ព្រះបុត្រាបូជាព្រះជន្ម សូមទ្រង់ព្រះមេត្តាជម្រះចិត្តគំនិតយើងខ្ញុំផង។

បពិត្រព្រះបិតាដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គបានប្រទានព្រះកាយ និងព្រះលោហិតព្រះគ្រីស្តឱ្យយើងខ្ញុំទទួល ទាន។ សូមទ្រង់ព្រះមេត្តាប្រទាននូវសេចក្តីស្រឡាញ់ និងសេចក្តីក្លាហានឱ្យយើងខ្ញុំ។ សូមណែនាំយើងខ្ញុំឱ្យស្គាល់ការណ៍អាថ៌កំបាំងដ៏អស្ចារ្យនៃព្រះរាជ្យព្រះអង្គផង។

444 Views

Theme: Overlay by Kaira