អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ​ អាទិត្យទី២៧
រដូវធម្មតា«ឆ្នាំគ»
ពណ៌បៃតង

ថ្ងៃអាទិត្យ ទី០៥ ខែតុលា ឆ្នាំ២០២៥

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គតែងតែប្រទានព្រះអំណោយទានដល់អស់អ្នកដែលអង្វរព្រះអង្គ ហួសពីសេចក្តីសុំរបស់គេ ហើយហួសពីបំណងប្រាថ្នារបស់គេទៀតផង។ សូមទ្រង់ព្រះមេត្តាអាណិតអាសូរយើងខ្ញុំ សូមប្រោសប្រណីមកយើងខ្ញុំឱ្យរួចពីបាបនានា សូមប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យយើងខ្ញុំផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីហាបាគូក ហគ ១,២-៣; ២,២-៤

ឱព្រះអម្ចាស់អើយ! តើទូលបង្គំត្រូវស្រែកអង្វរព្រះអង្គដល់កាលណាទៀត បើព្រះអង្គមិនស្ដាប់ទូលបង្គំដូច្នេះ? ទូលបង្គំស្រែកទូលព្រះអង្គ ស្ដីអំពីអំពើឃោរ​ឃៅដែលមនុស្សប្រព្រឹត្ដ ម្ដេចក៏ព្រះអង្គមិនសង្គ្រោះយើងខ្ញុំ? ហេតុអ្វីបានជាព្រះអង្គឱ្យទូលបង្គំឃើញតែអំពើអាក្រក់ ហេតុអ្វីបានជាព្រះអង្គឃើញការសង្កត់សង្កិន ហើយនៅស្ងៀមដូច្នេះ? នៅជុំវិញទូលបង្គំមានតែការលួចប្លន់ អំពើឃោរឃៅ និងការប្ដឹងផ្ដល់ទាស់ទែងគ្នា។ ខ្ញុំនឹងទន្ទឹងរង់ចាំចង់ដឹងថា តើព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់ខ្ញុំយ៉ាងណា តើព្រះអង្គឆ្លើយតបនឹងពាក្យតវ៉ារបស់ខ្ញុំយ៉ាងដូចម្ដេចខ្លះ។ ព្រះអម្ចាស់មានព្រះបន្ទូលតបមកខ្ញុំដូចតទៅ៖«ចូរកត់ត្រានិមិត្ដ​ហេតុនេះ ចូរចារទុកនៅលើបន្ទះថ្មដើម្បីឱ្យគេស្រួលអាន។ និមិត្ដហេតុនឹង​សម្រេច​ជារូបរាង នៅគ្រាដែលបានកំណត់ទុក គឺនឹងមានព្រឹត្ដការណ៍កើតឡើង ស្រប​តាមនិមិត្ដហេតុនេះឥតខុសត្រង់ណាឡើយ។ ប្រសិនបើក្រមកដល់ ចូរទន្ទឹង​រង់ចាំ ដ្បិតព្រឹត្ដការណ៍ពិតជាកើតមានជាក់ជាមិន​ខាន។ មនុស្សព្រហើនកោង​កាច មុខជាត្រូវវិនាស រីឯមនុស្សសុចរិតនឹងរស់ដោយសារជំនឿ»។

ទំនុកតម្កើងលេខ ៩៥ (៩៤), ១-២.៦-៩ បទកាកគតិ

យើងនាំគ្នាច្រៀងសរសើរតម្កើងថ្វាយព្រះអម្ចាស់
ដោយចិត្ដអបអរសាទរថ្វាយព្រះជាថ្មមាំណាស់
ជួយសង្គ្រោះយើង
យើងនាំគ្នីគ្នារូតរះម្នីម្នាជួបភក្រ្ដព្រះអង្គ
ទាំងអរព្រះគុណស្មូត្របទតម្កើងសរសើរព្រះអង្គ
អស់កល្បអង្វែង
ចូរនាំគ្នីគ្នាគោរពវន្ទាក្រាបថ្វាយព្រះអង្គ
យើងក្រាបចំពោះព្រះភក្រ្ដផូរផង់បារមីត្រចង់
ទ្រង់បង្កើតយើង
ព្រះអង្គជាព្រះនៃយើងទាំងអស់បារមីថ្កុំថ្កើង
ទ្រង់ជាគង្វាលដឹកនាំពួកយើងថ្ងៃនេះព្រះអង្គ
បន្លឺសូរសៀង
អ្នកកុំធ្វើផ្ដាសដូចដូនតាចាស់ល្បងលព្រះអង្គ
នៅមេរីបាក្នុងគ្រាកន្លងនៅម៉ាសាផង
ក្នុងរហោស្ថាន
គឺបុព្វបុរសនៃអ្នកទាំងអស់ចិត្ដគេសាមាន្យ
គេបានល្បងលទោះបីគេបានឃើញកិច្ចប៉ុន្មាន
យើងបានប្រព្រឹត្ដ

អត្ថបទទី២៖ សូមថ្លែងលិខិតទី២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ២ធម ១,៦-៨.១៣-១៤

កូនជាទីស្រឡាញ់!
ខ្ញុំសុំរឭកដាស់តឿនលោកប្អូនថា ចូរធ្វើឱ្យព្រះអំណោយ​​​ទានរបស់ព្រះជាម្ចាស់ ដែលប្អូនបានទទួលដោយខ្ញុំដាក់ដៃលើនោះ មានសកម្ម​ភាព​​ឡើងវិញ ដ្បិតព្រះជាម្ចាស់ពុំបានប្រទានឱ្យយើងមានវិញ្ញាណដែលនាំឱ្យខ្លាចទេ គឺព្រះអង្គប្រទានឱ្យយើងទទួលវិញ្ញាណ​ដែលផ្ដល់កម្លាំង សេចក្ដីស្រឡាញ់ និងចិត្ដធ្ងន់។ ដូច្នេះ មិនត្រូវខ្មាសនឹងផ្ដល់សក្ខីភាពអំពីព្រះអម្ចាស់របស់យើង ឬ​ខ្មាសនឹងខ្ញុំជាប់ឃុំឃាំងព្រោះតែ ព្រះអង្គនោះឡើយ។ ផ្ទុយទៅវិញ ប្អូនត្រូវតែរងទុក្ខវេទនារួមជាមួយខ្ញុំសម្រាប់ដំណឹងល្អ ដោយពឹងផ្អែកលើឫទ្ធានុភាពរបស់ព្រះ​ជាម្ចាស់។ ចូរចងចាំព្រះបន្ទូលដ៏ត្រឹមត្រូវរបស់ព្រះអម្ចាស់ដែលប្អូនបានទទួលពីខ្ញុំ ទុកធ្វើជាគោលនៃជំនឿ និងសេចក្ដីស្រឡាញ់ដែលយើងមាន ដោយរួមក្នុង​អង្គ​ព្រះគ្រីស្ដយេស៊ូ។ អ្វីៗដ៏ល្អដែលព្រះអង្គផ្ញើទុកនឹងប្អូន ត្រូវរក្សាឱ្យបានគង់វង្ស ដោយព្រះវិញ្ញាណដ៏វិសុទ្ធដែលសណ្ឋិតនៅក្នុងយើង។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១សល ១,២៣

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់បានប្រោសយើងឱ្យកើតជាថ្មី ដោយពូជមិនចេះរលួយ គឺដោយព្រះបន្ទូលរបស់ព្រះអង្គ។ ព្រះបន្ទូលនេះផ្ដល់ជីវិត ហើយនៅស្ថិតស្ថេរជាដរាប។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៧,៥-១០

ក្រុមគ្រីស្ដទូតទូលព្រះអម្ចាស់ថា៖ «សូមព្រះអង្គប្រទានជំនឿមកយើងខ្ញុំថែមទៀត»។ ព្រះអម្ចាស់មានព្រះបន្ទូលឆ្លើយថា៖ «ប្រសិនបើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជមួយដ៏ល្អិត ហើយបើអ្នករាល់គ្នានិយាយទៅកាន់ដើមឈើនេះថា “ចូររំលើងឫសឯងទៅដុះក្នុងសមុទ្រទៅ!” វាមុខជាស្ដាប់បង្គាប់អ្នករាល់គ្នាមិន​ខាន។ ក្នុងចំណោមអ្នករាល់គ្នា ឧបមាថា នរណាម្នាក់មានអ្នកបម្រើទៅភ្ជូរស្រែ ឬឃ្វាល​ហ្វូងសត្វ។ ពេលអ្នកបម្រើនោះវិលត្រឡប់មកពីស្រែវិញ ម្ចាស់មិនដែលនិយាយ​ថា “សូមអញ្ជើញមកពិសាបាយ” ទេ។ ផ្ទុយទៅវិញ ម្ចាស់តែងតែនិយាយទៅកាន់​អ្នកបម្រើថា “ចូររៀបចំបាយទឹកឱ្យខ្ញុំ រួចទៅផ្លាស់ខោអាវមកបម្រើខ្ញុំ ចាំខ្ញុំបរិភោគ​រួច សឹមអ្នកបរិភោគតាមក្រោយ”។ ម្ចាស់មិនដែលអគុណអ្នកបម្រើដែលបានធ្វើតាមបង្គាប់ខ្លួននោះឡើយ។ រីឯអ្នករាល់គ្នាវិញ ក៏ដូច្នោះដែរ កាលណាអ្នករាល់គ្នាបានបំពេញតាមព្រះបញ្ជារបស់ព្រះជាម្ចាស់សព្វគ្រប់ ហើយចូរពោលថា យើងខ្ញុំគ្រាន់តែជាអ្នកបម្រើធម្មតាប៉ុណ្ណោះ គឺយើងខ្ញុំគ្រាន់តែបានបំពេញកិច្ចការដែលយើងខ្ញុំ​​​​​ត្រូវធ្វើប៉ុណ្ណោះ»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! រាល់ពេលយើងខ្ញុំថ្វាយអភិបូជា យើងខ្ញុំតែងតែនឹករឭកអំពីធម៌មេត្តាករុណាដ៏លើសលប់របស់ព្រះគ្រីស្ត ដែលសព្វព្រះហប្ញទ័យបូជាព្រះជន្មសម្រាប់មនុស្សលោក។ សូមទ្រង់ព្រះមេត្តាប្រោសបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យយល់កាន់តែច្បាស់ឡើង ថា គ្មាននរណាស្រឡាញ់អ្នកដទៃខ្លាំងជាងអ្នកដែលស៊ូប្តូរជីវិត ដើម្បីជាប្រយោជន៍ដល់អ្នកដែលខ្លួនស្រឡាញ់នោះទេ។

បពិត្រព្រះបិតាដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គបានប្រទានអាហារដែលផ្តល់ជីវិត និងព្រះលោហិតដែលចងសម្ពន្ធមេត្រីអស់កល្បជានិច្ចឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំគោរពព្រះអង្គដោយចិត្តស្មោះ និងស្រឡាញ់អ្នកដទៃកាន់ តែខ្លាំងឡើងៗផង។

621 Views

Theme: Overlay by Kaira