អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី២៦
រដូវធម្មតា ឆ្នាំ«ក»
ពណ៌បៃតង

ថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសម្តែងតេជានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គដោយ អត់ធ្មត់ ខន្តី ចំពោះអ្នកបាប និងអាណិតអាសូរគេជានិច្ច។ សូមទ្រង់ព្រះមេត្តាលើកលែងទោសឱ្យយើងខ្ញុំជារៀងរហូត។ សូមប្រោសប្រណីមកយើងខ្ញុំ សូមឱ្យយើងខ្ញុំខិតខំស្វែងរកសម្បត្តិសួគ៌ ជាងជាប់ចិត្តនឹងសម្បត្តិលោកីយ៍ផង។

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរព្យាការីអេស៊េគីអែល អគ ១៨,២៥-២៨

ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «យើងមិនចង់ឱ្យមនុស្សអាក្រក់បាត់បង់ជីវិតទេ! ប៉ុន្តែ អ្នករាល់គ្នាតែងពោលថា​“ព្រះអម្ចាស់ប្រព្រឹត្តដូច្នេះមិនត្រឹមត្រូវទេ!”។ ជនជាតិអ៊ីស្រាអែលអើយ! ចូរស្តាប់! តើយើងប្រព្រឹត្តមិនត្រឹមត្រូវមែនឬ? គឺអ្នករាល់គ្នាវិញទេដែលប្រព្រឹត្តមិនត្រឹមត្រូវ។ ប្រសិនបើមនុស្សសុចរិតលែងប្រព្រឹត្តអំពើសុចរិត ហើយបែរទៅប្រព្រឹត្តអំពើទុច្ចរិត គេពិតជាត្រូវស្លាប់ គឺគេស្លាប់ព្រោះតែអំពើទុច្ចរិតដែលខ្លួនគេបានប្រព្រឹត្ត។ ផ្ទុយទៅវិញ ប្រសិនបើមនុស្សទុច្ចរិតលះបង់ចោលអំពើអាក្រក់ដែលខ្លួនតែងប្រព្រឹត្ត ហើយបែរទៅប្រតិបត្តិតាមសេចក្តីសុចរិត និងយុត្តិធម៌ គេនឹងរក្សាជីវិតឱ្យគង់វង្ស។ ប្រសិនបើអ្នកនោះភ្ញាក់ស្មារតី ហើយលះ​បង់អំពើអាក្រក់ទាំងប៉ុន្មាន គេពិតជារស់រានមានជីវិត គឺគេមិនត្រូវស្លាប់ឡើយ»។

ទំនុកតម្កើងលេខ ២៥ (២៤), ៤-៩ បទពាក្យ ៧

ឱ! ព្រះអម្ចាស់ទូលបង្គំសូមជួយណែនាំនិងបង្រៀន
ឱ្យស្គាល់មាគ៌ាល្អថ្កើងថ្កានវិសុទ្ធហួសស្មាននៃព្រះអង្គ
សូមជួយអប់រំខ្ញុំឱ្យរស់តាមក្តីពិតស្មោះព្រះអង្គផង
ដ្បិតទ្រង់សង្គ្រោះខ្ញុំឥតហ្មងសង្ឃឹមព្រះអង្គរៀងរាល់ថ្ងៃ
ឱ! ព្រះអម្ចាស់សូមកុំភ្លេចចាំជាប់ជានិច្ចពេញព្រះទ័យ
ដែលធ្លាប់អាណិតពន់ពេកក្រៃករុណាប្រណីខ្ញុំជានិច្ច
សូមបំភ្លេចបាបនិងកំហុសដែលខ្ញុំមានទោះច្រើនឬតិច
នៅពីក្មេងខ្ចីសូមបំភ្លេចទ្រង់គ្មានកលកិច្ចធ្លាប់មេត្តា
ព្រះអម្ចាស់មានព្រះហប្ញទ័យសប្បុរសពេកក្រៃករុណា
សូមជួយបង្ហាញពីមាគ៌ាមនុស្សបាបរាល់គ្នាបានស្គាល់ផង
ព្រះអង្គនាំមនុស្សដែលមានចិត្តសុភាពសុចរិតតាមគន្លង
មាគ៌ាត្រឹមត្រូវល្អផូរផង់មិនឱ្យមានហ្មងស្គាល់ផ្លូវល្អ

អត្ថបទទី​២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងភីលិព ភល ២,១-១១ (ឬយ៉ាងខ្លី ២,១-៥)

បងប្អូនជាទីស្រឡាញ់!
ប្រសិនបើបងប្អូនពិតជាបានទទួលការដាស់តឿនម៉្យាង ដោយរួមជាមួយព្រះគ្រីស្ត ប្រសិនបើសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ពិតជាលើកទឹកចិត្តបងប្អូន ប្រសិនបើព្រះវិញ្ញាណពិតជាប្រទានឱ្យបងប្អូនរួមរស់ជាមួយគ្នា ហើយប្រសិនបើបងប្អូនពិតជាមានចិត្តអាណិតអាសូរ និងមានចិត្តមេត្តាករុណាមែននោះ សូមធ្វើឱ្យខ្ញុំមានអំណរសប្បាយយ៉ាងពេញលេញ គឺសូមបងប្អូនមានចិត្តគំនិតតែមួយ មានសេចក្តីស្រឡាញ់តែមួយ មានចិត្តថ្លើមតែមួយ និងមានឆន្ទៈតែមួយ។ កុំធ្វើអ្វីដោយចង់ប្រកួតប្រជែងគ្នា ឬដោយអួតបំប៉ោងឡើយ ផ្ទុយទៅវិញ ត្រូវដាក់ខ្លួនហើយចាត់ទុកអ្នកឯទៀតៗថា ប្រសើរជាងខ្លួន។ ក្នុងចំណោមបងប្អូនម្នាក់ៗ កុំគិតតែពីខ្លួនឯង គឺត្រូវគិតដល់អ្នកដទៃវិញ។ ចូរមានចិត្តគំនិតដូច្នេះ ជាចិត្តគំនិតរបស់អ្នកដែលរួមជាមួយព្រះគ្រីស្តយេស៊ូ។

ព្រះអង្គមានសភាពដូចព្រះជាម្ចាស់ តែពុំមានបំណងទាមទារឱ្យបានស្មើនឹងព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់មកយកសភាពជាទាសករ ព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗ ហើយក៏ត្រូវគេឃើញថា ព្រះអង្គរស់នៅដូចមនុស្សធម្មតាដែរ ព្រះអង្គបានដាក់ខ្លួនធ្វើតាមព្រះបញ្ជារហូតដល់សោយទិវង្គត គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។ ហេតុនេះហើយ បានជាព្រះជាម្ចាស់លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត ព្រមទាំងប្រោសប្រទានឱ្យព្រះអង្គមានព្រះនាមដ៏ប្រសើរ​លើសអ្វីៗទាំងអស់ ដើម្បីឱ្យអ្វីៗទាំងអស់ ទាំងនៅលើមេឃ ទាំងនៅលើផែនដី ទាំងនៅក្រោមដី នាំគ្នាក្រាបថ្វាយបង្គំគោរពព្រះនាមព្រះយេស៊ូ និងឱ្យមនុស្សគ្រប់ភាសាប្រកាសថា ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់។ គេប្រកាសដូច្នេះ គឺដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាព្រះបិតា។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៩៥,៨

អាលេលូយ៉ា! អាលេលូយ៉ា!
ថ្ងៃនេះ កុំមានចិត្តរឹងរូសឡើយ! ចូរស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២១,២៨-៣២

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកនាយកបូជាចារ្យ និងពួកព្រឹទ្ធាចារ្យថា៖ «តើអ្នករាល់គ្នាយល់យ៉ាងណាដែរ ប្រសិនបើបុរសម្នាក់មានកូនប្រុសពីរ ហើយគាត់និយាយទៅកាន់កូនច្បងថា “ថ្ងៃនេះចូរកូនទៅធ្វើការនៅចម្ការទំពាំងបាយជូររបស់ពុកទៅ!”។ កូនតបមក​វិញថា “ខ្ញុំមិនចង់ទៅទេ!”។ ប៉ុន្តែ ក្រោយមក កូននោះដូរគំនិត ហើយក៏ទៅចម្ការ។ បន្ទាប់មក ឪពុកនិយាយពាក្យដដែលទៅកាន់កូន​ពៅ កូនពៅឆ្លើយថា បាទ! កូនទៅ!” តែអត់ទៅទេ។ ក្នុងចំណោមកូនទាំងពីរនាក់ តើកូនណាបានធ្វើតាមបំណងឪពុក?»។ គេទូលព្រះអង្គថា៖ «កូនច្បង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ពួកអ្នកទារពន្ធ និងពួកស្ត្រីពេស្យា នឹងចូលទៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់ជំនួសអ្នករាល់គ្នា ដ្បិតលោកយ៉ូហានបានមកណែនាំអ្នករាល់គ្នាឱ្យដើរតាមមាគ៌ាសុចរិត តែអ្នករាល់គ្នាមិនព្រមជឿលោកទេ។ ពួកអ្នកទារពន្ធ និងស្ត្រីពេស្យាបានជឿលោក រីឯអ្នករាល់គ្នាវិញ ទោះបីអ្នករាល់គ្នាបានឃើញហេតុ ការណ៍ទាំងនោះក៏ដោយ ក៏អ្នករាល់គ្នាមិនបានដូរចិត្តគំនិត ហើយជឿលោកដែរ»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំគ្មានអ្វីមកថ្វាយព្រះអង្គក្រៅពីកាយ វាចា ចិត្ត និងពាក្យអធិដ្ឋានទេ។ សូមទ្រង់ព្រះមេត្តាទទួលដោយអនុគ្រោះ សូមប្រោសឱ្យយើងខ្ញុំចូលរួមក្នុងពិធីជប់លៀងរបស់ព្រះអង្គនៅស្ថានបរមសុខថ្ងៃណាមួយផង។

បពិត្រព្រះបិតាដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ពេលយើងខ្ញុំទទួលព្រះកាយព្រះគ្រីស្ត យើងខ្ញុំទទួលស្គាល់កិត្យានុភាពដ៏ខ្ពង់ខ្ពស់របស់យើងខ្ញុំជាបុត្រធីតារបស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសពង្រឹងជំនឿរបស់យើងខ្ញុំ ព្រមទាំងប្រោសយើងខ្ញុំឱ្យប្រព្រឹត្តអ្វីៗទាំងអស់ តាមជំនឿនេះផង។

650 Views

Theme: Overlay by Kaira