អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី២២
រដូវធម្មតា ឆ្នាំ«ក»
ពណ៌បៃតង

ថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦

បពិត្រព្រះអម្ចាស់ដ៏មានតេជានុភាពសព្វប្រការ! ព្រះអំណោយទានដ៏ពេញលក្ខណៈសុទ្ធតែមកពីព្រះអង្គទាំងអស់ សូមទ្រង់ព្រះមេត្តាប្រោសឱ្យយើងខ្ញុំស្រឡាញ់ព្រះអង្គកាន់តែខ្លាំងឡើងៗផង។ សូមឱ្យយើងខ្ញុំភ្ជាប់ចិត្តនឹងព្រះអង្គជានិច្ច! សូមពង្រីកអ្វីៗដ៏ល្អដែលព្រះអង្គបានសាបព្រោះក្នុងចិត្តយើងខ្ញុំ សូមឱ្យព្រះជន្មព្រះអង្គចម្រើនឡើងក្នុងយើងខ្ញុំផង។

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ២០,៧-៩

បពិត្រព្រះអម្ចាស់! ព្រះអង្គបានលួងលោមទូលបង្គំ ហើយទូលបង្គំក៏យល់ព្រមតាម។ ព្រះអង្គបានបង្ខំទូលបង្គំ ហើយព្រះអង្គក៏បានឈ្នះទូលបង្គំ។ រៀងរាល់ថ្ងៃ ប្រជាជនទាំងអស់នាំគ្នាសើចចំអក និងប្រមាថមាក់ងាយទូលបង្គំ។ រាល់ពេលដែលទូលបង្គំនិយាយ ទូលបង្គំតែងតែស្រែកប្រកាសតែអំពីការឃោរឃៅ និងមហន្តរាយ។ ព្រោះតែព្រះបន្ទូលរបស់ព្រះអម្ចាស់ ពួកគេត្មះតិះដៀល និងសើចចំអកឱ្យទូលបង្គំតាំងពីព្រលឹមទល់ព្រលប់។ ប្រសិនបើទូលបង្គំសម្រេចចិត្តថា ឈប់នឹកនាពីព្រះអង្គ លែងនិយាយក្នុងព្រះនាមព្រះអង្គទៀតនោះ ទូលបង្គំនឹងអន្ទះសានៅក្នុងខ្លួន ដូចមានភ្លើងឆាបឆេះរហូតដល់ឆ្អឹង ទូលបង្គំខំប្រឹងពន្លត់ភ្លើងនេះរហូតអស់កម្លាំង តែវាមិនព្រមរលត់ទេ។

ទំនុកតម្កើងលេខ ៦៣ (៦២), ២-៦.៨-៩ បទកាកគតិ

បពិត្រព្រះម្ចាស់ទ្រង់ពិតជាព្រះនៃទូលបង្គំ
ខ្ញុំខំស្វែងរកមិននៅសម្ងំតាំងពីព្រលឹម
ស្វះស្វែងដើររក
រូបខ្ញុំស្រេកឃ្លានព្រះប្រាជ្ញាញាណអាល័យនឹងភ្នក
ដូចដីប្រេះបែកគ្មានភ្លៀងធ្លាក់មកខ្ញុំដើរកាត់ជ្រក
គ្រប់ទីទិសា
សូមឱ្យរូបខ្ញុំបានឃើញព្រះអង្គក្នុងទីសក្ការ
ខ្ញុំចង់ឃើញណាស់បារមីប្ញទ្ធាអំណាចចេស្តា
របស់ព្រះអង្គ
ព្រះទ័យមេត្តាសន្តោសករុណាប្រសើរឥតហ្មង
ខ្ញុំនឹងពោលពាក្យសរសើរតម្កើងសិរីរុងរឿង
ព្រះម្ចាស់មានប្ញទ្ធិ
ខ្ញុំសូមថ្លាថ្លែងអំណរក្រៃលែងអស់មួយជីវិត
ខ្ញុំសូមលើកដៃបង្គំថ្វាយថ្វាត់ព្រះនាមវិសុទ្ធ
ព្រះអង្គតែមួយ
ខ្ញុំនឹងសប្បាយឥតមានខ្វល់ខ្វាយព្រោះមានព្រះជួយ
បានសុខរមនាគ្មានភ័យគ្មានព្រួយព្រះម្ចាស់តែមួយ
ខ្ញុំច្រៀងតម្កើង
ព្រោះតែព្រះអង្គបានជួយតម្រង់រូបខ្ញុំជានិច្ច
ខ្ញុំច្រៀងខ្ញុំរាំសប្បាយពន់ពេកឥតមានរារែក
ក្រោមម្លប់បារមី
ចិត្តខ្ញុំជំពាក់ឥតមានស្រាន្តស្រាកនឹកគិតអាល័យ
ទៅដល់ព្រះម្ចាស់ទោះយប់ឬថ្ងៃទ្រង់គាំទ្រឱ្យ
រីកមុខស្រស់ថ្លា

អត្ថបទទី​២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ១២,១-២

ខ្ញុំសូមដាស់តឿនបងប្អូនថា ដោយព្រះជាម្ចាស់មានព្រះហប្ញទ័យអាណិតអាសូរបងប្អូន ចូរថ្វាយខ្លួនទៅព្រះអង្គ ទុកជាយញ្ញបូជាដ៏មានជីវិតដ៏វិសុទ្ធ ហើយជាទីគាប់ព្រះហប្ញទ័យរបស់ព្រះជាម្ចាស់។ បើបងប្អូនធ្វើដូច្នេះ ទើបហៅថា គោរពបម្រើព្រះអង្គតាមរបៀបត្រឹមត្រូវ។ មិនត្រូវយកតម្រាប់តាមលោកីយ៍នេះឡើយ ត្រូវទុកឱ្យព្រះជាម្ចាស់កែប្រែចិត្តគំនិតបងប្អូនឱ្យទៅជាថ្មីទាំងស្រុងវិញ ដើម្បីឱ្យបងប្អូនចេះពិចារណាមើលថា ព្រះជាម្ចាស់សព្វព្រះហប្ញទ័យនឹងអ្វីខ្លះ គឺអ្វីដែលល្អដែលគាប់ព្រះហប្ញទ័យព្រះអង្គ និងគ្រប់លក្ខណៈ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម អភ ១,១៧-១៨

អាលេលូយ៉ា! អាលេលូយ៉ា!
សូមព្រះបិតារបស់ព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើង បំភ្លឺចិត្តគំនិតយើងឱ្យយល់ថា យើងមានសេចក្តីសង្ឃឹមយ៉ាងណាដោយព្រះអង្គត្រាស់ហៅយើង!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៦,២១-២៧

លោកស៊ីម៉ូនសិលាទូលព្រះយេស៊ូថា៖​ «លោកជាព្រះគ្រីស្ត ជាព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលមានព្រះជន្មគង់នៅ»។ តាំងពីពេលនោះមក ព្រះគ្រីស្តចាប់ផ្តើមបង្ហាញឱ្យក្រុមសាវ័កដឹងថា ព្រះអង្គត្រូវយាងទៅក្រុងយេរូសាឡឹម នៅទីនោះ ពួកព្រឹទ្ធាចារ្យ ពួកនាយកបូជាចារ្យ និងពួកធម្មាចារ្យនឹងនាំគ្នាធ្វើបាបព្រះអង្គឱ្យរងទុក្ខលំបាកយ៉ាងខ្លាំង ថែមទាំងធ្វើគុតព្រះអង្គទៀតផង តែថ្ងៃទីបី ព្រះអង្គនឹងមានព្រះជន្មថ្មីដ៏រុងរឿង។ លោកសិលានាំព្រះយេស៊ូទៅដាច់ឡែកពីគេ ហើយទូលជំទាស់ថា៖ «បពិត្រព្រះអម្ចាស់! សូមព្រះជាម្ចាស់មេត្តាអាណិតកុំឱ្យការណ៍នេះកើតមានដល់ព្រះអង្គឡើយ!»។ ព្រះយេស៊ូបែរមក ហើយមានព្រះបន្ទូលទៅលោកសិលាថា៖ «នែ៎! មារសាតាំងអើយ! ថយទៅខាងក្រោយខ្ញុំ ដ្បិតអ្នកកំពុងរារាំងផ្លូវខ្ញុំ! គំនិតអ្នកមិនមែនជាគំនិតរបស់ព្រះជាម្ចាស់ទេ គឺជាគំនិតរបស់មនុស្សលោកសុទ្ធសាធ!»។ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «អ្នកដែលចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯង​ចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំចុះ ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិត ប៉ុន្តែ អ្នកណាបាត់បង់ជីវិតព្រោះតែខ្ញុំ អ្នកនោះនឹងបានជីវិតវិញ។ បើមនុស្សម្នាក់បានពិភពលោកទាំងមូលមកធ្វើជាសម្បត្តិរបស់ខ្លួន តែបាត់បង់ជីវិត នោះនឹងមានប្រយោជន៍អ្វី? តើមនុស្សអាចយកអ្វីមកប្តូរនឹងជីវិតរបស់ខ្លួនបាន?។ លុះដល់បុត្រមនុស្សប្រកបដោយសិរីរុងរឿងនៃព្រះបិតារបស់ព្រះអង្គយាងមកជាមួយពួកទេវទូតរបស់ព្រះអង្គ ទ្រង់នឹងប្រទានរង្វាន់ ឬដាក់ទោសម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហប្ញទ័យឱ្យមនុស្សលោកកាន់កិរិយាមារយាទថ្លៃថ្នូរ ជាជាងឱ្យគេថ្វាយតង្វាយ និងសក្ការបូជាទៅទៀត។ សូមទ្រង់ព្រះមេត្តាជម្រះចិត្តគំនិតយើងខ្ញុំឱ្យបានបរិសុទ្ធ។ យើងខ្ញុំសូមថ្វាយកាយ វាចា ចិត្ត រួមនឹងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះបន្ទូលស្តីអំពីសេចក្តីពិត និងព្រះកាយដែលផ្តល់ជីវិតឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាពង្រឹងសេចក្តីស្រឡាញ់របស់យើងខ្ញុំ សូមឱ្យយើងខ្ញុំគោរពបម្រើព្រះអង្គ ដោយបម្រើអ្នកដទៃដូចបងប្អូនផង។

958 Views

Theme: Overlay by Kaira