អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី២១
រដូវធម្មតា ឆ្នាំ«ខ»
ពណ៌បៃតង

ថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០២៤

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! មានតែព្រះអង្គទេដែលប្រោសឱ្យអ្នកជឿសង្ឃឹមលើព្រះអង្គ អាចស្រឡាញ់ និងប្រព្រឹត្តតាមព្រះបញ្ជារបស់ព្រះអង្គបាន។ សូមទ្រង់ព្រះមេត្តាប្រោសឱ្យយើងខ្ញុំជាប្រជារាស្ត្រព្រះអង្គ រស់នៅក្នុងលោកដ៏មិនទៀងទាត់នេះ ដោយភ្ជាប់ចិត្តនឹងសម្បត្តិសួគ៌ដែលមិនប្រែប្រួល ហើយដែលផ្តល់អំណរសប្បាយដ៏ពិតប្រាកដផង។

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរលោកយ៉ូស៊ូអា យស ២៤,១-២.១៥-១៧.១៨

លោកយ៉ូស៊ូអាប្រមូលកុលសម្ព័ន្ធទាំងអស់នៃជនជាតិអ៊ីស្រាអែលឱ្យមកជួបជុំគ្នានៅស៊ីគែម លោកក៏កោះហៅក្រុមព្រឹទ្ធាចារ្យ ក្រុមអ្នកដឹកនាំ ក្រុមចៅក្រម និងអភិបាលរបស់ជនជាតិអ៊ីស្រាអែលឱ្យមកដែរ។ ពួកគេជួបជុំនៅចំពោះព្រះជាម្ចាស់។ លោកយ៉ូស៊ូអាមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «ប្រសិនបើអ្នករាល់គ្នាមិនពេញចិត្តនឹងគោរពបម្រើព្រះអម្ចាស់ទេ ចូរជ្រើសរើសយកព្រះណាមួយដែលអ្នករាល់គ្នាពេញចិត្តនឹងគោរពបម្រើនៅថ្ងៃនេះទៅ គឺមានព្រះដែលបុព្វបុរសរបស់អ្នករាល់គ្នាធ្លាប់គោរពបម្រើនៅខាងកើតទន្លេអឺប្រាត ឬព្រះរបស់ជនជាតិអាម៉ូរីនៅក្នុងស្រុក ដែលអ្នករាល់គ្នាស្នាក់នៅនេះជាដើម។ រីឯខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំវិញ យើងនឹងគោរពបម្រើព្រះអម្ចាស់»។ ប្រជាជនបានឆ្លើយដូចតទៅនេះ៖ «យើងខ្ញុំមិនបោះបង់ចោលព្រះអម្ចាស់ បែរទៅគោរពបម្រើព្រះដទៃទៀតជាដាច់ខាត! ដ្បិតមានតែព្រះអម្ចាស់ហ្នឹងហើយជាព្រះនៃយើងខ្ញុំ ព្រះអង្គបាននាំយើងខ្ញុំ និងបុព្វបុរសរបស់យើងខ្ញុំឱ្យចាកចេញ​ពីស្រុកអេស៊ីប ជាស្រុកដែលយើងខ្ញុំធ្លាប់ធ្វើជាទាសករ។ ព្រះអង្គបានសម្តែងការអស្ចារ្យដ៏ធំៗឱ្យយើងខ្ញុំឃើញច្បាស់នឹងភ្នែក គឺព្រះអង្គបានរក្សាការពារយើងខ្ញុំ តាមផ្លូវដែលយើងខ្ញុំធ្វើដំណើរឆ្លងកាត់ទឹកដីប្រជាជននានា។ យើងខ្ញុំក៏ចង់គោរពបម្រើព្រះអម្ចាស់ដែរដ្បិតព្រះអង្គជាព្រះរបស់យើងខ្ញុំ»។

ទំនុកតម្កើងលេខ ៣៤ (៣៣), ២-៣.១៦-១៧.២០-២៣ បទកាកគតិ

ខ្ញុំអរព្រះគុណអម្ចាស់ពេកពន់គ្រប់ពេលវេលា
សូមលើកតម្កើងព្រះអង្គគ្រប់គ្រាឥតមានរួញរា
ឈប់ឈរសោះឡើយ
ខ្ញុំខ្ពស់មុខព្រោះព្រះម្ចាស់សង្គ្រោះខ្ញុំមិនកន្តើយ
ចូរអ្នកទន់ទាបស្តាប់កុំព្រងើយនឹងបានធូរស្បើយ
អំណរខ្លាំងក្លា
១៦ព្រះម្ចាស់តែងតែរំពៃមើលថែអស់មនុស្សសុចរិត
ទ្រង់យកព្រះទ័យទុកដាក់ពិតៗថែទាំនៅជិត
រាល់ទិនទិវា
១៧ព្រះជាអម្ចាស់តែងតែប្រកាសប្រឆាំងគ្រប់គ្រា
នឹងមនុស្សអាក្រក់ទុច្ចរិតពាលាកុំមាននរណា
នឹកនាដល់ឡើយ
២០មនុស្សសុចរិតរមែងជួបពិតទុក្ខលំបាកក្រៃ
ប៉ុន្តែព្រះម្ចាស់តែងជួយលកលៃរំដោះផុតភ័យ
បានសុខគ្រប់គ្រា
២១ព្រះជាអម្ចាស់ទ្រង់សប្បុរសណាស់តាមថែរក្សា
ដល់មនុស្សសុចរិតគ្រប់ៗអាត្មាគ្មានឆ្អឹងមួយណា
ត្រូវបាក់បែកឡើយ
២២អំពើអាក្រក់ខ្មួលខ្មៅកខ្វក់ឱ្យនាំគេព្រួយ
រហូតដល់ស្លាប់មិនមានអ្នកជួយគ្មានអ្នកលើកស្ទួយ
ដល់ក្ស័យជីវិត
អ្នកដែលប្រឆាំងប្រយុទ្ធតតាំងនឹងមនុស្សសុចរិត
តែងតែទទួលទុក្ខទោសពិតៗក្នុងមួយជីវិត
មិនមានខកខាន
២៣ព្រះម្ចាស់សង្គ្រោះជីវិតទាំងអស់ដល់អ្នកដែលបាន
បម្រើព្រះអង្គពឹងផ្អែកផ្ញើប្រាណតែងទទួលបាន
សុខផុតទុក្ខទោស

អត្ថបទទី​២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងអេភេសូ អភ ៥,២១-៣២

បងប្អូនជាទីស្រឡាញ់!
ដោយបងប្អូនឱ្យគោរពកោតខ្លាចព្រះគ្រីស្ត ត្រូវគោរពចុះចូលគ្នាទៅវិញទៅមក។ បងប្អូនជាស្រ្តីដែលមានស្វាមី ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ដូចជាគោរពចុះចូលនឹងព្រះអម្ចាស់ដែរ ដ្បិតស្វាមីនាំមុខភរិយា ដូចព្រះគ្រីស្តនាំមុខព្រះសហគមន៍ ហើយជាព្រះសង្គ្រោះរបស់ព្រះសហគមន៍ ដែលជាព្រះកាយព្រះអង្គ។ ហេតុនេះ ព្រះសហគមន៍គោរពចុះចូលនឹងព្រះគ្រីស្តយ៉ាងណា ភរិយាក៏ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ក្នុងគ្រប់កិច្ចការទាំងអស់យ៉ាងនោះដែរ។ ចំពោះបងប្អូនដែលមានភរិយាវិញ ចូរស្រឡាញ់ភរិយា ដូចព្រះគ្រីស្តបានស្រឡាញ់ព្រះសហគមន៍ដែរ ព្រះអង្គបូជាព្រះជន្មរបស់ព្រះអង្គផ្ទាល់សម្រាប់ព្រះសហគមន៍ ដើម្បីប្រោសឱ្យព្រះសហគមន៍បានទៅជាវិសុទ្ធ ទាំងជម្រះឱ្យបានស្អាតបរិសុទ្ធ ដោយលាងក្នុងទឹក និងដោយសារព្រះបន្ទូល។ ព្រះអង្គសព្វព្រះហឫទ័យនាំព្រះសហគមន៍នេះមកថ្វាយព្រះអង្គផ្ទាល់ គឺព្រះសហគមន៍ដ៏រុងរឿង ឥតស្លាកស្នាម ឥតជ្រីវជ្រួញ និងឥតខ្ចោះត្រង់​ណាឡើយ។ ព្រះអង្គសព្វព្រះហឫទ័យឱ្យព្រះសហគមន៍បានទៅជាវិសុទ្ធឥតសៅហ្មង។ ដូច្នេះ ស្វាមីត្រូវស្រឡាញ់ភរិយាឱ្យបានដូចស្រឡាញ់រូបកាយរបស់ខ្លួនដែរ។ អ្នកណាស្រឡាញ់ភរិយា អ្នកនោះស្រឡាញ់ខ្លួនឯង។ ពុំដែលមាននរណាម្នាក់ស្អប់រូបកាយរបស់ខ្លួនឡើយ ផ្ទុយទៅវិញ គេតែងចិញ្ចឹមបីបាច់ថែរក្សារូបកាយនោះ ដូចព្រះគ្រីស្តចិញ្ចឹមបីបាច់ថែរក្សាព្រះសហគមន៍ ព្រោះយើងទាំងអស់គ្នាជាសរីរាង្គនៃព្រះកាយរបស់ព្រះអង្គ។ ហេតុនេះហើយ បានជាបុរសត្រូវចាកចេញពីឪពុកម្តាយ ទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរនឹងទៅជារូបកាយតែមួយ។ គម្រោងការអស្ចារ្យនេះ មានអត្ថន័យជ្រៅណាស់ ខ្ញុំនិយាយសេចក្តីនេះ សំដៅលើព្រះ​គ្រីស្ត និងព្រះសហគមន៍។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៦,៦៣.៦៨

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! ព្រះបន្ទូលរបស់ព្រះអង្គជាព្រះវិញ្ញាណ និងជាជីវិត! ព្រះអង្គមានព្រះបន្ទូលដែលផ្តល់ជីវិតអស់កល្បជានិច្ច។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន ៦,៦០-៦៩

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់បណ្តាជនក្នុងធម្មសាលាក្រុងកាផានុមថា៖ «អ្នកណាពិសាសាច់ និងលោហិតរបស់ខ្ញុំ អ្នកនោះមានជីវិតអស់កល្បជានិច្ច»។ ក្រោយពីបានស្តាប់ព្រះបន្ទូលរបស់ព្រះអង្គហើយ មានគ្នាជាច្រើនក្នុងចំណោមសាវ័កពោលថា៖ «ពាក្យទាំងនេះទាស់ត្រចៀកណាស់ តើនរណាអាចទ្រាំស្តាប់បាន?»។ ព្រះយេស៊ូឈ្វេងយល់ថា ក្រុមសាវ័ករអ៊ូរទាំអំពីពាក្យទាំងនេះ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើសេចក្តីទាំងនេះនាំឱ្យអ្នករាល់គ្នារវាតចិត្ត បាត់ជំនឿឬ? ចុះបើអ្នករាល់គ្នាឃើញបុត្រមនុស្សឡើងទៅស្ថានដែលលោកនៅពីមុនវិញ តើចិត្តអ្នករាល់គ្នានឹងទៅជាយ៉ាងណា?។ មានតែព្រះវិញ្ញាណទេដែលផ្តល់ជីវិត និស្ស័យលោកីយ៍មិនអាចផ្តល់ជីវិតបានឡើយ។ រីឯពាក្យទាំងប៉ុន្មានដែលខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នា សុទ្ធតែចេញមកពីព្រះវិញ្ញាណដែលផ្តល់ជីវិត។ ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នា អ្នកខ្លះមិនជឿទេ»។ តាំងពីដើមដំបូងមក ព្រះយេស៊ូស្គាល់អស់អ្នកដែលមិនជឿ ព្រមទាំងស្គាល់អ្នកដែលនឹងក្បត់ព្រះអង្គរួចស្រេចទៅហើយ។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ហេតុនេះហើយ បានជាខ្ញុំប្រាប់អ្នករាល់គ្នារួចមកហើយថា ប្រសិនបើព្រះបិតាមិនប្រោសប្រទានទេនោះ គ្មាននរណាអាចមករកខ្ញុំបានឡើយ»។ ចាប់ពីពេលនោះមក មានគ្នាច្រើនក្នុងចំណោមសាវ័ក ដកខ្លួនថយ ឈប់តាមព្រះអង្គទៀត។ ព្រះយេស៊ូក៏មានព្រះបន្ទូលសួរសាវ័កទាំងដប់ពីរនាក់ថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាចង់ចេញទៅដែរឬ?»។ លោកស៊ីម៉ូនសិលាទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! តើឱ្យយើងខ្ញុំទៅរកនរណាវិញ? ព្រះបន្ទូលរបស់ព្រះអង្គផ្តល់ជីវិតអស់កល្បជានិច្ច។ យើងខ្ញុំជឿ ហើយដឹងថា ព្រះអង្គពិតជាព្រះដ៏វិសុទ្ធដែលព្រះជាម្ចាស់ចាត់ឱ្យមក»។

បពិត្រព្រះបិតាដ៏សប្បុរស ដោយព្រះបុត្រាបូជាព្រះជន្មនៅលើឈើឆ្កាង ព្រះអង្គបានបង្កើតប្រជារាស្ត្រមួយ ដែលម្នាក់ៗសុទ្ធតែជាបុត្រធីតារបស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យព្រះសហគមន៍រួមគ្នាជាធ្លុងតែមួយ ព្រមទាំងឱ្យបានប្រកបដោយសេចក្តីសុខសាន្តផង។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានអាហារដែលចុះពីស្ថានបរមសុខឱ្យយើងខ្ញុំទទួលទាន។ សូមទ្រង់ព្រះមេត្តាប្រែចិត្តគំនិតយើងខ្ញុំ សូមឱ្យយើងខ្ញុំអាចគាប់ព្រះហប្ញទ័យព្រះអង្គក្នុងគ្រប់កិច្ចការដែលយើងខ្ញុំប្រព្រឹត្តផង។

825 Views

Theme: Overlay by Kaira