អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី១៨
រដូវធម្មតា ឆ្នាំ«ខ»
ពណ៌បៃតង

ថ្ងៃអាទិត្យ ទី០៤ ខែសីហា ឆ្នាំ២០២៤

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គតែងតែបង្ហាញធម៌មេត្តាករុណាដ៏លើសលប់របស់ព្រះអង្គ ដល់អស់អ្នកដែលអង្វរព្រះអង្គដោយចិត្តស្មោះ។ ព្រះអង្គក៏បានបង្កើតអ្វីៗសព្វសារពើ ហើយណែនាំមនុស្សលោកស្របតាមព្រះហប្ញទ័យប្រោសប្រណីរបស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រទានជីវិតឱ្យយើងខ្ញុំ ព្រមទាំងការពារយើងខ្ញុំផង។

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព សរ ១៦,២-៤.១២-១៦

នៅវាលរហោស្ថាន សហគមន៍អ៊ីស្រាអែលទាំងមូលនាំគ្នារអ៊ូរទាំដាក់លោកម៉ូសេ និងលោកអរ៉ុន។ ជនជាតិអ៊ីស្រាអែលពោលទៅកាន់លោកទាំងពីរថា៖ «កាលនៅស្រុកអេសុីប ពួកយើងធ្លាប់អង្គុយជុំវិញឆ្នាំងដែលមានសាច់ និងមានអាហារដ៏បរិបូរណ៌! ប្រសិនបើព្រះអម្ចាស់ប្រហារពួកយើងនៅទីនោះ ប្រសើរជាងឱ្យលោកទាំងពីរនាំពួកយើងមកស្លាប់ដោយអត់ឃ្លានក្នុងវាលរហោស្ថាននេះ!»។
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងផ្តល់អាហារពីលើមេឃមកឱ្យអ្នករាល់គ្នាដូចបង្អុរភ្លៀង។ រៀងរាល់ថ្ងៃ ប្រជាជនទាំងអស់ត្រូវចេញទៅរើសអាហារសម្រាប់បរិភោគក្នុងមួយថ្ងៃ។ ធ្វើបែបនេះ យើងនឹងល្បងលមើលចិត្តប្រជាជនដើម្បីឱ្យដឹងថា តើគេគោរពធម្មវិន័យរបស់យើងឬទេ?។ យើងបានឮពាក្យរអ៊ូរទាំរបស់ជនជាតិអ៊ីស្រាអែល ហើយចូរប្រាប់ពួកគេដូចតទៅនេះ “នៅពេលព្រលប់ អ្នករាល់គ្នានឹងបរិភោគសាច់ ហើយនៅពេលព្រឹក អ្នករាល់គ្នានឹងមាននំប័ុងបរិភោគយ៉ាងបរិបូណ៌។ ពេលនោះអ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា” ។ ពេលល្ងាចមានសត្វក្រួចហើរមកពាសពេញជំរំ ហើយព្រលឹមឡើងមានសន្សើមធ្លាក់ជុំវិញជំរំផង។ នៅពេលដែលសន្សើមស្ងួតមានគ្រាប់ល្អិតៗដូចព្រឹលនៅពាសពេញវាលរហោស្ថាន។ ឃើញដូច្នេះ ជនជាតិអ៊ីស្រាអែលសួរគ្នាទៅវិញទៅមកថា៖ «នេះជាអ្វី?» ដ្បិតពួកគេមិនដឹងថា ជាអ្វីទេ។ លោកម៉ូសេប្រាប់ពួកគេ​ថា៖ «នេះជាអាហារដែលព្រះអម្ចាស់ប្រទានឱ្យអ្នករាល់គ្នាបរិភោគ»។

ទំនុកតម្កើងលេខ ៧៨ (៧៧), ៣-៤.២៣-២៥.៥៤ បទព្រហ្មគីតិ

យើងបានឮគេប្រាប់ឱ្យយើងស្តាប់ជាដំណឹង
ដូនតាលោកខំប្រឹងតំណាលរឿងគ្រប់ទាំងអស់
តំណាលពីឫទ្ធានុភាពជាស្នាព្រះហស្ត
អស្ចារ្យគ្មានចន្លោះល្អឥតខ្ចោះទ្រង់ប្រព្រឹត្ត
យើងនឹងនិយាយប្រាប់កូនចៅស្តាប់តទៅពិត
កូនចៅត្រូវរិះគិតមានគំនិតយល់មិនខាន
២៣ទោះជាយ៉ាងណាក្តីទ្រង់ប្រណីអត់ទោសឱ្យ
បញ្ជាមិនថ្លោះធ្លោយពពកឱ្យបើកផ្ទៃមេឃ
២៤ហើយប្រទានអាហារនំម៉ាណាច្រើនក្រៃពេក
ធ្លាក់មកពីលើមេឃព្រះអង្គចែកពីសួគ៌ា
២៥ពួកគេបរិភោគអាហារពពួកទេវតា
ទ្រង់ប្រទានអាហារគ្រប់អាត្មាឆ្អែតស្កប់ស្កល់
៥៤ព្រះអង្គនាំពួកគេទៅកាន់ទីដ៏វិសុទ្ធ
ដូចគង្វាលចាំសត្វដើរឆ្លងកាត់វាលស្មៅខ្ចី

អត្ថបទទី​២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងអេភេសូ អភ ៤,១៧.២០-២៤

បងប្អូនជាទីស្រឡាញ់!
ខ្ញុំសូមជម្រាបបងប្អូន និងបញ្ជាក់ក្នុងព្រះនាមព្រះអម្ចាស់ថា សូមកុំរស់នៅដូចសាសន៍ដទៃដែលប្រព្រឹត្តតាមប្រាជ្ញាដ៏ឥតប្រយោជន៍របស់គេនោះទៀតឡើយ។ រីឯបងប្អូនវិញ បងប្អូនពុំបានទទួលការអប់រំអំពីព្រះគ្រីស្តរបៀបនេះទេ។ ប្រសិនបើបងប្អូនបានឮគេនិយាយអំពីព្រះយេស៊ូ ហើយប្រសិនបើបងប្អូនបានទទួលការអប់រំអំពីព្រះអង្គ ស្របតាមសេចក្តីពិតដែលមកពីព្រះអង្គមែន បងប្អូនត្រូវតែលះបង់កិរិយាមារយាទដែលបងប្អូនធ្លាប់កាន់ពីដើម គឺត្រូវដោះជីវិតចាស់ដែលកំពុងតែវិនាសតាមការលោភលន់ បញ្ឆោតចិត្តនេះចោលទៅ។ ត្រូវប្រែគំនិតប្រាជ្ញា និងវិញ្ញាណឱ្យបានថ្មីឡើង ហើយត្រូវពាក់ជីវិតថ្មីដ៏សុចរិត និងវិសុទ្ធ មកពីសេចក្តីពិត ជាជីវិតដែលព្រះជាម្ចាស់បានបង្កើត ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៧៨,២៤

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់ប្រទានអាហារឱ្យប្រជារាស្រ្តរបស់ព្រះអង្គនៅវាលរហោស្ថាន គឺព្រះអង្គប្រទានអាហារដែលចុះពីស្ថានបរមសុខមក។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ៦,២៤-៣៥

បណ្តាជនពុំឃើញព្រះយេស៊ូ និងក្រុមសាវ័កនៅតាមមាត់បឹង។ គេក៏នាំគ្នាចុះទូកឆ្លងទៅក្រុងកាផានុមតាមរកព្រះអង្គ។ បណ្តាជនបានជួបព្រះយេស៊ូនៅត្រើយម្ខាង ហើយទូលសួរព្រះអង្គថា៖ «លោកគ្រូ! តើលោកមកដល់ពីអង្កាល់?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នាតាមរកខ្ញុំ មិនមែនមកពីអ្នករាល់គ្នាបានឃើញទីសម្គាល់ទេ គឺមកពីអ្នករាល់គ្នាបានបរិភោគអាហារឆ្អែតតែប៉ុណ្ណោះ។ កុំធ្វើកិច្ចការដើម្បីឱ្យបានតែអាហារដែលតែងរលួយខូចនោះឡើយ គឺត្រូវបានអាហារដែលនៅស្ថិតស្ថេរ និងផ្តល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារដែលបុត្រមនុស្សនឹងប្រទានឱ្យអ្នករាល់គ្នា ដ្បិតបុត្រមនុស្សនេះហើយ ដែលព្រះជាម្ចាស់ជាព្រះបិតាបានដៅសញ្ញាសម្គាល់»។ គេនាំគ្នាទូលសួរព្រះអង្គថា៖«តើឱ្យយើងខ្ញុំប្រព្រឹត្តដូចម្តេច ដើម្បីនឹងធ្វើកិច្ចការរបស់ព្រះជាម្ចាស់?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កិច្ចការរបស់ព្រះជាម្ចាស់ គឺឱ្យអ្នករាល់គ្នាជឿលើអ្នកដែលព្រះអង្គបានចាត់ឱ្យមក»។ គេទូលសួរព្រះអង្គទៀតថា៖ «តើលោកធ្វើកិច្ចការអ្វីជាទីសម្គាល់ឱ្យយើងខ្ញុំឃើញ និងជឿលោក? តើលោកធ្វើកិច្ចការអ្វីខ្លះ?។ បុព្វបុរសរបស់យើងបានបរិភោគនំម៉ាណានៅវាលរហោស្ថាន ដូចមានសេចក្តីចែងទុកក្នុងគម្ពីរថា ព្រះអង្គបានផ្តល់ឱ្យគេបរិភោគនំប័ុង ដែល ធ្លាក់ពីស្ថានបរមសុខមក»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឱ្យ អ្នករាល់គ្នាដឹងច្បាស់ថា មិនមែនលោកម៉ូសេទេដែលបានផ្តល់អាហារពីស្ថានបរមសុខមកនោះ គឺព្រះបិតារបស់ខ្ញុំទេតើដែលប្រទានអាហារដ៏ពិតប្រាកដពីស្ថានបរមសុខមកឱ្យអ្នករាល់គ្នា ដ្បិតអាហារដែលព្រះជាម្ចាស់ប្រទានឱ្យនោះ គឺអាហារដែលចុះពីស្ថានបរមសុខមក ហើយដែលផ្តល់ជីវិតឱ្យមនុស្សលោក»។ គេនាំគ្នាទូលព្រះអង្គថា៖ «លោកម្ចាស់អើយ! សូមលោកប្រទានអាហារនោះឱ្យយើងខ្ញុំរហូតតទៅ»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំនេះហើយជាអាហារដែលផ្តល់ជីវិត។ អ្នកណាមករកខ្ញុំ លែងឃ្លានទៀតហើយ អ្នកណាជឿលើខ្ញុំ ក៏លែងស្រេកទៀតដែរ»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសប្រទានអាហារគ្រប់យ៉ាងឱ្យយើងខ្ញុំបរិភោគ។ យើងខ្ញុំសូមយកនំប័ុង និងស្រានេះ មកថ្វាយព្រះអង្គ ទុកជានិមិត្តរូបនៃការងាររបស់យើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាទទួលដោយអនុគ្រោះ សូមជួយយើងខ្ញុំឱ្យចែករំលែកទ្រព្យសម្បត្តិរបស់ខ្លួនដល់អ្នកក្រីក្រផង។

បពិត្រព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គបានប្រទានព្រះបន្ទូល និងព្រះកាយរបស់ព្រះគ្រីស្តឱ្យយើងខ្ញុំទទួលទានទុកជាអាហារ។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យយកចិត្តទុកដាក់រកសម្បត្តិសួគ៌ដែលនៅស្ថិតស្ថេរគង់វង្សអស់កល្បជានិច្ច!។ សូមឱ្យយើងខ្ញុំមានចិត្តសទ្ធាជ្រះថ្លាចែករំលែកទ្រព្យសម្បត្តិលោកីយ៍ដល់អ្នកដទៃផង។

850 Views

Theme: Overlay by Kaira