អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

អាទិត្យ អាទិត្យទី១៧
រដូវធម្មតា«ឆ្នាំគ»
ពណ៌បៃតង

ថ្ងៃអាទិត្យ ទី២៧ ខែកក្ដដា ឆ្នាំ២០២៥

បពិត្រព្រះអម្ចាស់ជាព្រះបិតាដ៏មានតេជានុភាពសព្វប្រការ! ព្រះអង្គតែងតែការពារ ថែរក្សាអស់អ្នកដែលផ្ញើជីវិតទាំងស្រុងលើព្រះអង្គ។ ប្រសិនបើព្រះអង្គមិនជួយណែនាំទេ យើងខ្ញុំពុំអាចប្រព្រឹត្តកិច្ចការដ៏ពេញលក្ខណៈណាមួយបានឡើយ។ សូមទ្រង់ព្រះមេត្តា ប្រោសយើងខ្ញុំឱ្យចេះប្រើសម្បត្តិក្នុងលោកនេះ ដោយភ្ជាប់ចិត្តនឹងសម្បតិ្តសួគ៌ជានិច្ច! សូមពង្រឹងជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់របស់យើងខ្ញុំផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ១៨,២០-៣២

ភ្ញៀវបីនាក់ដែលស្នាក់នៅជំរំលោកអប្រាហាំ បម្រុងនឹងចេញដំណើរទៅក្រុង​​សូដុម។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកអប្រាហាំថា៖​«ពាក្យដែលគេចោទ​​ប្រកាន់ក្រុងសូដុម និងក្រុងកូម៉ូរ៉ាធ្ងន់ធ្ងរណាស់ ហើយអ្នកក្រុងនោះក៏បានប្រព្រឹត្ដអំពើបាបជាច្រើនដែរ។ យើងត្រូវ​តែចុះទៅមើល ដើម្បីឱ្យដឹងថា អំពើដែលគេប្រព្រឹត្ដនោះ ពិតដូចពាក្យដែលលាន់ឮមកដល់យើង ឬយ៉ាងណា។ បើពិត ឬមិន​ពិត យើងមុខជាដឹងមិនខាន»។ ភ្ញៀវទាំងនោះចេញដំណើរឆ្ពោះទៅកាន់ក្រុងសូដុម។ រីឯលោកអប្រា​ហាំ​វិញ លោកឈរនៅជា​មួយព្រះអម្ចាស់ដដែល។ លោកអប្រាហាំចូលទៅជិតព្រះអង្គ ហើយទូលថា៖«តើព្រះអង្គនឹងធ្វើឱ្យមនុស្សសុចរិតបាត់បង់ជីវិតរួមជា​មួយ​មនុស្សទុច្ចរិតមែនឬ? ក្នុងក្រុងនោះ ប្រហែលជាមានមនុស្សសុចរិត​ហា​សិប​នាក់ដែរមើលទៅ។ តើព្រះអង្គពិតជារំលាយក្រុងនោះមែន​ឬ? តើព្រះអង្គមិនលើកលែង​ទោសឱ្យគេដោយយោគយល់ដល់មនុស្សសុចរិតដែលរស់នៅក្នុងក្រុងនោះ​ទេ​ឬ? ព្រះអង្គធ្វើដូច្នេះមិនកើតទេ! សូមកុំប្រហារជីវិតមនុស្សសុចរិតរួមជាមួយ​មនុស្សទុច្ចរិតឡើយ! បើមិនដូច្នោះទេ មនុស្សសុចរិតនឹងត្រូវបាត់បង់ជីវិតរួមជា​មួយមនុស្សទុច្ចរិតមិនខាន។ ព្រះអង្គធ្វើដូច្នេះមិនកើត ទេ! ចៅក្រមនៃ​ផែន​ដី​ទាំង​មូលតោងតែវិនិច្ឆ័យដោយយុត្ដិធម៌!»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖​«ប្រសិនបើយើងរកឃើញមនុស្សសុចរិតហាសិបនាក់រស់នៅក្នុងក្រុងសូដុម យើងនឹងលើកលែងទោសឱ្យអ្នកក្រុងទាំងមូល ដោយយោគយល់ដល់មនុស្សសុចរិតទាំងនោះ»។ លោកអប្រាហាំទូលសាជាថ្មីថា៖«ទូលបង្គំគ្រាន់តែជាធូលីដី និងជាផេះប៉ុណ្ណោះ សូមមេត្ដាអភ័យទោសដល់ទូលបង្គំដែលហ៊ានតវ៉ាជាមួយព្រះអម្ចាស់បែបនេះ។ ប្រហែលជាមនុស្សសុចរិតមិនបានគ្រប់ចំនួនហាសិបទេ គឺនៅខ្វះប្រាំនាក់ តើព្រះអង្គនឹងរំលាយទីក្រុងទាំងមូលចោលព្រោះតែប្រាំ​នាក់​នោះឬ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ប្រសិនបើយើងរកឃើញមនុស្ស​សុចរិតតែសែសិបប្រាំនាក់ យើងនឹងមិនរំលាយទីក្រុងនោះឡើយ»។ លោក​អប្រាហាំនៅតែទូលព្រះអង្គថា៖«ប្រហែលមាន​តែសែសិបនាក់ទេ»។ ព្រះអម្ចាស់​​មានព្រះបន្ទូលថា៖«ព្រោះតែអ្នកសែសិបនាក់នោះ យើងនឹងមិនធ្វើអ្វីឡើយ»។ លោកអប្រាហាំទូល​ថា៖ «សូមព្រះអម្ចាស់មេត្ដាកុំខ្ញាល់នឹងទូលបង្គំធ្វើអ្វី ទូលបង្គំ​សូមអង្វរម្ដងទៀត។ ប្រហែលជាមានតែសាមសិបនាក់»។ ព្រះអម្ចាស់មានព្រះ​បន្ទូលថា៖«ព្រោះតែអ្នកសាមសិបនាក់នោះ យើងនឹងមិនធ្វើអ្វីឡើយ»។ លោក​អប្រាហាំទូលថា៖ សូមមេត្ដាអភ័យទោសដល់ទូលបង្គំដែលហ៊ានតវ៉ាជាមួយ​ព្រះ​​​​​អម្ចាស់ ប្រហែលជាមានតែម្ភៃនាក់ប៉ុណ្ណោះ»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ព្រោះតែអ្នកម្ភៃនាក់នោះ យើងនឹងមិនរំលាយទីក្រុងឡើយ»។ លោកអប្រាហាំ​ទូល​ថា៖«សូមព្រះអម្ចាស់មេត្ដាកុំខ្ញាល់នឹងទូលបង្គំ ទូលបង្គំសូមអង្វរ​តែម្ដង​ទៀត​ទេ។ ប្រហែលជាមានតែដប់នាក់ប៉ុណ្ណោះ»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ព្រោះ​​​​​​​តែអ្នកដប់នាក់នោះ យើងនឹងមិនរំលាយទីក្រុងឡើយ»។

ទំនុកតម្កើងលេខ ១៣៨ (១៣៧), ១-៣.៦-៨ បទកាកគតិ

ខ្ញុំសូមតម្កើងព្រះម្ចាស់ខ្ពស់ឡើងអស់ពីដួងចិត្ដ
នៅមុខទេវតាទូលបង្គំស្មូត្របទតម្កើងថ្វាយថ្វាត់
ដល់ព្រះអង្គថ្លៃ
ខ្ញុំក្រាបបែរមុខតម្រង់ទៅរកវិហារប្រពៃ
ខ្ញុំលើកតម្កើងព្រះនាមថ្លាថ្លៃដោយព្រះហឫទ័យ
ស្មោះស្ម័គ្រឥតស្បើយ
នៅថ្ងៃដែលខ្ញុំស្រែកអង្វរសុំព្រះអង្គតបឆ្លើយ
ព្រះអង្គប្រទានឥតមានកន្ដើយឱ្យខ្ញុំបានស្បើយ
ក្នុងចិត្ដក្លាហាន
ទោះបីព្រះម្ចាស់ខ្ពង់ខ្ពស់ខ្លាំងណាស់ក៏ទ្រង់សំភី
គិតមនុស្សលោកគ្រប់វិនាទីមនុស្សកាចយាយី
ទ្រង់ស្គាល់ពីឆ្ងាយ
ពេលទូលបង្គំជួបអាសន្នធំទ្រង់ឥតជិនណាយ
ជួយការពារខ្ញុំវាយខ្មាំងខ្ចាត់ខ្ចាយសង្គ្រោះខ្ញុំដោយ
ឫទ្ធីបារមី
បពិត្រព្រះម្ចាស់ការគ្រប់យ៉ាងនេះពិតជាប្រពៃ
ព្រះអង្គប្រកបដោយព្រះហឫទ័យករុណាក្រៃ
ឥតបីបោះបង់

អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូឡូស កូឡ ២,១២-១៤

បងប្អូនជាទីស្រឡាញ់!
ពេលបងប្អូនទទួលពិធីជ្រមុជទឹក បងប្អូនត្រូវកប់ក្នុង​​ផ្នូររួមជាមួយព្រះគ្រីស្ដ ហើយដោយបងប្អូនរួមក្នុងអង្គព្រះគ្រីស្ដ បងប្អូនក៏មានជីវិត​រស់ឡើងវិញរួមជាមួយព្រះអង្គដែរ ព្រោះបងប្អូនមានជំនឿលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់ដែលបានប្រោសព្រះគ្រីស្ដឱ្យមានព្រះជន្មរស់ឡើងវិញ។ ពី​ដើម បងប្អូនបានស្លាប់មកពីកំហុសរបស់បងប្អូន និងមកពីបងប្អូនពុំបានទទួលពិធីកាត់ស្បែកខាងរូបកាយមែន។ តែឥឡូវ នេះ ព្រះជាម្ចាស់បានប្រោសឱ្យបងប្អូនមានជីវិតរួមជាមួយព្រះគ្រីស្ដ។ ព្រះអង្គបានលើកលែងទោសទាំងប៉ុន្មានរបស់យើង។ ព្រះអង្គបាន​លុបបញ្ជីដែលចោទប្រកាន់ទាស់នឹងយើងតាមធម្មវិន័យ​នោះចោល។ ព្រះអង្គបានដកបញ្ជីនេះចេញ ដោយយកទៅបោះភ្ជាប់នឹង​ឈើ​ឆ្កាង។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម រម ៨,១៥

អាលេលូយ៉ា! អាលេលូយ៉ា!
យើងបានទទួលព្រះវិញ្ញាណដែលធ្វើឱ្យយើងទៅជាបុត្រធីតារបស់ព្រះជាម្ចាស់។ ដោយសារព្រះវិញ្ញាណនេះ យើងបន្លឺសំឡេងឡើងថា «អប្បា!» ឱព្រះបិតា! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១១,១-១៣

មានមួយថ្ងៃ ព្រះយេស៊ូអធិដ្ឋាននៅកន្លែងមួយ។ កាលព្រះអង្គអធិដ្ឋានរួច​ហើយ មានសាវ័កម្នាក់ទូលព្រះអង្គថា៖«បពិត្រព្រះអម្ចាស់! សូមបង្រៀនយើង​ខ្ញុំ​ឱ្យចេះអធិដ្ឋាន ដូចលោកយ៉ូហានបានបង្រៀនសិស្សរបស់លោកនោះផង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកគេ​ថា៖«ពេលអ្នករាល់គ្នាអធិដ្ឋាន ត្រូវពោលថា ឱព្រះបិតាអើយ! សូមសម្ដែងព្រះបារមីឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ សូមឱ្យព្រះ​រាជ្យព្រះអង្គបានមកដល់។ សូមប្រទានអាហារដែលយើងខ្ញុំត្រូវការជារៀងរាល់ថ្ងៃ។ សូមអត់ទោសយើងខ្ញុំឱ្យរួចពីបាប ដ្បិតយើងខ្ញុំអត់ទោសឱ្យអស់​​​​អ្នកដែលបានប្រព្រឹត្ដខុសនឹងយើងខ្ញុំ។ សូមកុំបណ្ដោយ​​​​​​​ឱ្យ​​យើង​​ខ្ញុំចាញ់កា​រល្បួ​ងឡើយ»។ ព្រះអង្គមានព្រះបន្ទូលទៅគេទៀត​​ថា៖«ក្នុងចំណោមអ្នករាល់គ្នា បើម្នាក់មានមិត្ដសម្លាញ់មករកទាំងពាក់កណ្ដាល​អធ្រាត្រ ហើយពោលថា “សម្លាញ់​អើយ! ឱ្យគ្នាខ្ចីនំប័ុងបីដុំសិនមក ព្រោះមានមិត្ដភក្ដិទើបនឹងធ្វើដំណើរមកដល់ ហើយគ្មានអ្វីទទួលគេសោះ”។ អ្នកនៅក្នុងផ្ទះឆ្លើយមកវិញថា “កុំរំខានគ្នាធ្វើអ្វី គ្នាបានខ្ទាស់ទ្វារទៅហើយ ម្យ៉ាងទៀតកូនចៅគ្នាកំពុងដេកលក់ គ្នាមិនអាចក្រោក​ទៅយកនំប័ុងឱ្យសម្លាញ់ឯងបានទេ”។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ម្ចាស់ផ្ទះប្រាកដជាក្រោកទៅយកនំប័ុង ព្រមទាំងអ្វីៗដែលមិត្ដសម្លាញ់របស់គាត់ត្រូវការមិនខាន។ គាត់ក្រោក ទៅ​យកដូច្នេះ មិនមែនមកពីគាត់យោគយល់ដល់មិត្ដសម្លាញ់ទេ គឺមកពីមិត្ដសម្លាញ់នោះចេះតែរំខានមិនឈប់។ រីឯខ្ញុំវិញ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចូរសុំនោះព្រះជាម្ចាស់នឹងប្រទានឱ្យ ចូរស្វែងរក គង់តែនឹងឃើញ ចូរគោះទ្វារ នោះព្រះអង្គនឹងបើកឱ្យអ្នករាល់គ្នាជាពុំខាន ដ្បិតអ្នកណាសុំ អ្នកនោះរមែង​តែង​តែទទួល អ្នកណាស្វែងរករមែងតែងតែឃើញ ហើយគេតែងតែបើកទ្វារ​ឱ្យអ្នក​ដែលគោះ។ ក្នុងចំណោមអ្នករាល់គ្នា បើកូនសុំត្រី មិនដែលមានឪពុកណាយកពស់អសិរពិសឱ្យវាទេ បើកូនសុំពង់មាន់ក៏មិនដែលមានឪពុកណាយកខ្យាដំរីឱ្យវាដែរ។ សូម្បីតែអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ ក៏ចេះឱ្យរបស់ល្អៗទៅកូន ចុះចំណង់បើព្រះបិតាដែលគង់នៅស្ថានបរមសុខ តើព្រះអង្គ នឹងប្រទានព្រះវិញ្ញាណដ៏វិសុទ្ធឱ្យអស់អ្នកដែលទូលសូមពីព្រះអង្គយ៉ាងណាទៅទៀត»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមថ្វាយតង្វាយដែលកើតមកពីធម៌មេត្តាករុណារបស់ព្រះអង្គ។ យើងខ្ញុំក៏សូមថ្វាយ កាយ វាចា ចិត្ត រួមជាមួយដែរ។ សូមទ្រង់ព្រះមេត្តាទទួលតង្វាយទាំងនេះដោយអនុគ្រោះ ទាំងរួមបញ្ចូលយើងខ្ញុំក្នុងសក្ការបូជារបស់ព្រះយេស៊ូ គ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះបិតា ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលត្រាស់ហៅយើងខ្ញុំឱ្យចូលរួមក្នុងពិធីជប់លៀងនេះ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យស្រេកឃ្លានតែព្រះបន្ទូលព្រះអង្គ ព្រមទាំងឱ្យមានកម្លាំងក្លាហាន បង្ហាញធម៌មេត្តាករុណារបស់ព្រះអង្គចំពោះមនុស្សលោកផង។

536 Views

Theme: Overlay by Kaira