អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី១៦
រដូវធម្មតា ឆ្នាំ«ក»
ពណ៌បៃតង

ថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គពិតជាប្រភពនៃជីវិតគ្រប់យ៉ាង។ ព្រះអង្គក៏ជាព្រះបិតាដែលសព្វព្រះហប្ញទ័យណែនាំមនុស្សទាំងអស់ ឱ្យបានសុភមង្គលដ៏ពេញលេញគ្រប់ៗគ្នា សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យមានជំនឿ សេចក្តីសង្ឃឹម និងសេចក្តី ស្រឡាញ់កាន់តែខ្លាំងឡើងៗផង។

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរព្រះប្រាជ្ញាញាណ ប្រាញ ១២,១៣.១៦-១៩

បពិត្រព្រះអម្ចាស់ ក្រៅពីព្រះអង្គ គ្មានព្រះណាផ្សេងដែលយកព្រះហប្ញទ័យទុកដាក់នឹងអ្វីៗទាំងអស់ឡើយ។ ព្រះអង្គក៏មិនចាំបាច់រាយការណ៍ឱ្យនរណាដឹងថា ព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌ដែរ។ ព្រះចេស្តារបស់ព្រះអង្គ ជាប្រភពនៃសេចក្តីសុចរិតរបស់ព្រះអង្គ។ ព្រះអង្គតែងតែប្រព្រឹត្តចំពោះសត្វលោកដោយព្រះហប្ញទ័យសប្បុរស ដ្បិតព្រះអង្គជាម្ចាស់លើអ្វីៗទាំងអស់។ មានតែអ្នកកាន់អំណាចផ្តាច់ការ ដែលប្រជាជនមិនទុកចិត្តប៉ុណ្ណោះទេ ទើបប្រើកម្លាំងរបស់ខ្លួនបង្ក្រាបអ្នកទាំងនោះ។ រីឯព្រះអង្គវិញ ព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់ដោយប្ញទ្ធានុភាព ព្រះអង្គវិនិច្ឆ័យដោយព្រះហប្ញទ័យសប្បុរស ហើយណែនាំយើងខ្ញុំដោយព្រះហប្ញទ័យខន្តីអត់ធ្មត់។ ព្រះអង្គមានប្ញទ្ធានុភាពអាចសម្រេចការអ្វីទាំងអស់តាមព្រះហឫទ័យរបស់ព្រះអង្គ។ ព្រះអង្គប្រព្រឹត្តដូច្នេះ ដើម្បីបង្រៀនប្រជាជនរបស់ព្រះអង្គឱ្យដឹងថា អ្នកសុចរិត ត្រូវតែសម្តែងសេចក្តីស្រឡាញ់ចំពោះមនុស្សលោក។ ព្រះអង្គក៏ប្រទានឱ្យបុត្រធីតារបស់ព្រះអង្គមានសេចក្តីសង្ឃឹម គឺទុកឱកាសឱ្យពួកគេកែប្រែចិត្តគំនិត និងលះបង់អំពើបាប។

ទំនុកតម្កើងលេខ ៨៦ (៨៥), ៥-៦.៩-១០.១៥-១៦ បទព្រហ្មគីតិ

បពិត្រព្រះម្ចាស់ខ្ញុំព្រះឧត្តមសប្បុរសណាស់
អត់ឱនមិនថ្កោលទោសតែងសន្តោសខ្ញុំបរិបូណ៌
ព្រះអង្គតែងអាណិតអ្នកផ្តេកផ្តិតទ្រង់អាសូរ
អ្នកដែលដង្ហោយថ្ងូរហៅព្រះអង្គមកសង្គ្រោះ
ឱ! ព្រះអម្ចាស់អើយទ្រង់ផ្ទៀងហើយសូមសន្តោស
ពាក្យខ្ញុំស្រែករកនោះសូមទ្រង់ប្រោសរូបខ្ញុំផង
បពិត្រព្រះអម្ចាស់គ្រប់ជាតិសាសន៍ដែលកើតហើយ
គេនឹងមិនកន្តើយតម្កើងកើយនាមព្រះអង្គ
១០ព្រោះដ្បិតទ្រង់ជាព្រះដ៏ខ្ពង់ខ្ពស់អស្ចារ្យផ្ចង់
នោះគឺមានតែទ្រង់ដែលជាអង្គលើលោកា
១៥បពិត្រព្រះម្ចាស់អើយព្រះអង្គហើយព្រះទ័យស្មោះ
ករុណាទ្រង់សន្តោសសប្បុរសមានមេត្តា
១៦សូមទ្រង់បែរព្រះភក្រ្តទតឱ្យជាក់ខ្ញុំនេះណា
សូមអាណិតមេត្តាខ្ញុំគ្រប់គ្រា កុំបីខាន
សង្គ្រោះខ្ញុំជាអ្នកបម្រើស្ម័គ្រសូមឱ្យមាន
កម្លាំងខ្លាំងក្លាហានសូមផ្ញើប្រាណនឹងព្រះអង្គ

អត្ថបទទី​២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៨,២៦-២៧

បងប្អូនជាទីស្រឡាញ់!
ព្រះវិញ្ញាណយាងមកជួយយើងដែលជាមនុស្សទន់ខ្សោយ ដ្បិតយើងពុំដឹងអធិដ្ឋានដូចម្តេចដើម្បីឱ្យបានសមនោះឡើយ តែព្រះវិញ្ញាណផ្ទាល់ទ្រង់ទូលអង្វរឱ្យយើង ដោយព្រះសូរសៀងដែលគ្មាននរណាអាចថ្លែងបាន។ រីឯព្រះជាម្ចាស់ដែលឈ្វេងយល់ចិត្តមនុស្ស ទ្រង់ជ្រាបព្រះបំណងរបស់ព្រះវិញ្ញាណ ព្រោះព្រះវិញ្ញាណទូលអង្វរឱ្យប្រជាជនដ៏វិសុទ្ធ ស្របតាមព្រះហប្ញទ័យរបស់ព្រះជាម្ចាស់។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១១,២៥

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះបិតា ជាអម្ចាស់នៃពិភពយើងខ្ញុំសូមលើកតម្កើងព្រះអង្គ ព្រោះទ្រង់បានសម្តែងការអស្ចារ្យ នៃព្រះរាជ្យព្រះអង្គ ឱ្យមនុស្សតូចតាចស្គាល់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៣,២៤-៤៣ (ឬយ៉ាងខ្លី ១៣,២៤-៣០)

ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាទៅគេថា៖ «ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបាននឹងបុរសម្នាក់ដែលបានព្រោះគ្រាប់ពូជល្អទៅក្នុងស្រែរបស់គាត់។ ពេលមនុស្សម្នាដេកលក់អស់ មារសត្រូវរបស់គាត់មកព្រោះស្រងែនៅក្នុងស្រែនោះ រួចចេញបាត់ទៅ។ ពេលស្រូវដុះឡើងដាក់គ្រាប់ ស្រងែក៏ដុះឡើងដែរ។ ពួកអ្នកបម្រើចូលមកជម្រាបម្ចាស់ស្រែថា “លោកម្ចាស់! លោកបានព្រោះតែគ្រាប់ពូជល្អក្នុងស្រែសោះ ចុះស្រងែនេះមកពីណា?”។ ម្ចាស់តបវិញថា “ពិតជាមានមារសត្រូវមកព្រោះហើយ!”។ ពួកអ្នកបម្រើសួរលោកទៀតថា “តើលោកចង់ឱ្យយើងខ្ញុំទៅដកស្រងែនោះចេញឬ?“។ ម្ចាស់តបថា “កុំអី! បើអ្នករាល់គ្នាដក ក្រែងលោដោយស្រូវមកជាមួយដែរ ទុកឱ្យ​វាដុះជាមួយគ្នារហូតដល់ស្រូវទុំចុះ! ពេលនោះ ខ្ញុំនឹងប្រាប់ពួកអ្នកច្រូតថា ចូរប្រមូលស្រងែចងជាបាច់ យកទៅដុតចោលជាមុនសិន រួចសឹមប្រមូលស្រូវដាក់ជង្រុកឱ្យខ្ញុំ”»។

ប្រសិនបើអានយ៉ាងខ្លី សូមឈប់ត្រឹមនេះសិន។

ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាមួយទៀតទៅគេថា៖ «ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាគ្រាប់ពូជម្យ៉ាងដ៏ល្អិត ដែលបុរសម្នាក់យកទៅដាំក្នុងចម្ការរបស់ខ្លួន។ គ្រាប់ពូជនោះតូចជាងគ្រាប់ពូជទាំងអស់ ប៉ុន្តែ ពេលដុះឡើង វាធំជាងដំណាំឯទៀតៗ គឺទៅ​ជាដើមឈើមួយយ៉ាងធំ ហើយបក្សាបក្សីមកធ្វើសំបុកស្នាក់អាស្រ័យនៅតាមមែករបស់វា»។ ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នាមួយទៀតថា៖ «ព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបីដូចជាមេនំប័ុងដែលស្ត្រីម្នាក់យកទៅលាយនឹងម្សៅពីរតៅ ធ្វើឱ្យម្សៅនោះដោរឡើង»។ ព្រះយេស៊ូមានព្រះបន្ទូលអំពីសេចក្តីទាំងនេះទៅកាន់មហាជន សុទ្ធតែជាពាក្យប្រស្នាទាំងអស់ គឺព្រះអង្គមិនដែលមានព្រះបន្ទូលទៅគេដោយឥតប្រើពាក្យប្រស្នាឡើយ ដើម្បីឱ្យស្របនឹងសេចក្តីដែលមានចែងទុកដោយសារពួកព្យាការីថា «យើងនឹងនិយាយទៅគេជាពាក្យប្រស្នា យើងនឹងប្រកាសសេចក្តីលាក់កំបាំងតាំងពីដើមកំណើតពិភពលោកមកឱ្យគេដឹង»។ ពេលនោះ ព្រះយេស៊ូយាងចេញពីមហាជនចូលទៅក្នុងផ្ទះ។ ក្រុមសាវ័កនាំគ្នាចូលមកគាល់ព្រះអង្គទូលថា៖ «សូមព្រះគ្រូបកស្រាយប្រស្នាអំពីស្រងែក្នុងស្រែឱ្យយើងខ្ញុំ បានយល់អត្ថន័យផង»។ ព្រះអង្គមានព្រះបន្ទូលតបទៅគេវិញថា៖ «អ្នកព្រោះគ្រាប់ពូជល្អ គឺបុត្រមនុស្ស ស្រែ គឺពិភពលោក គ្រាប់​ពូជល្អ គឺអ្នកដែលត្រូវចូលទៅក្នុងព្រះរាជ្យ រីឯស្រងែវិញ គឺកូនចៅរបស់មារកំណាច សត្រូវដែលសាបព្រោះស្រងែ គឺមារ រដូវចម្រូត គឺអវសានកាលនៃពិភពលោក ហើយអ្នកច្រូត គឺទេវទូត។ គេច្រូតស្រងែយកទៅដុតក្នុងភ្លើងយ៉ាងណា នៅអវសានកាលនៃពិភពលោក ក៏នឹងកើតមានយ៉ាងនោះដែរ។ បុត្រមនុស្សនឹងចាត់ទេវទូតរបស់លោកឱ្យមក។ ទេវទូតទាំងនោះនឹងប្រមូលពួកអ្នកដែលនាំគេឱ្យប្រព្រឹត្តអំពើបាប និងពួកអ្នកដែលបានប្រព្រឹត្តអំពើទុច្ចរិតយកចេញពីព្រះរាជ្យ បោះទៅក្នុងភ្លើងដែលឆេះសន្ធោសន្ធៅ ហើយនៅទីនោះមានតែសម្រែកយំ សោក ខឹង សង្កៀតធ្មេញ។ រីឯអ្នកសុចរិតវិញ គេនឹងស្ថិតនៅក្នុងព្រះរាជ្យនៃព្រះបិតារបស់គេ ទាំងបញ្ចេញរស្មី គេភ្លឺដូចព្រះអាទិត្យ។ អ្នកណាឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ពេលព្រះបុត្រាបានបូជាព្រះជន្មនៅលើឈើឆ្កាង ទ្រង់បានថ្វាយសក្ការបូជាដ៏ល្អឥតខ្ចោះ ប្រសើរជាងសក្ការបូជាឯទៀតៗទាំងអស់។ យើងខ្ញុំសូមថ្វាយកាយ វាចា ចិត្ត សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យចូលរួមក្នុងសក្ការបូជារបស់ព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

ឱព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែងអើយ! សូមព្រះអង្គទ្រង់ព្រះមេត្តាគង់នៅជាមួយយើងខ្ញុំជានិច្ច! បើព្រះអង្គមិនគង់នៅជាមួយទេ យើងខ្ញុំមុខជាត្រូវវិនាសអន្តរាយពុំខាន។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំដែលទទួលព្រះកាយព្រះគ្រីស្តក្នុងអភិបូជានេះ បានរស់នៅតាមរបៀបថ្មី ស្របតាមព្រះអំណោយទានរបស់ព្រះអង្គផង។

475 Views

Theme: Overlay by Kaira