អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី១៥
រដូវធម្មតា«ឆ្នាំគ»

ពណ៌បៃតង

ថ្ងៃអាទិត្យ​ ទី១៣ ខែកក្ដដា ឆ្នាំ២០២៥

ឬសន្តហង់រី

ព្រះបាទហង់រីទី២ ជាព្រះចៅស្រុកអាឡឺម៉ង់ (៩៧៣-១០២៤)។ ព្រះអង្គយកព្រះទ័យទុកដាក់ និងគោរពសេរីភាពរបស់ព្រះសហគមន៍ ទាំងកែតម្រង់ព្រះសហគមន៍ផង។ ព្រះអង្គស្រឡាញ់ជនក្រីក្រយ៉ាងខ្លាំង ហើយជួយពួកគេយ៉ាងសកម្ម រួមជាមួយព្រះមហេសីព្រះនាមគឺណេកុងដ៍។

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង ព្រះអង្គតែងតែប្រទានពន្លឺនៃសេចក្តីពិត ឱ្យអ្នកដែលឃ្លាតចាកពីព្រះអង្គ អាចវិលត្រឡប់មករកមាគ៌ារបស់ព្រះអង្គវិញបាន។ សូមទ្រង់ព្រះមេត្តាប្រោសគ្រីស្តបរិស័ទទាំងអស់ឱ្យជ្រួតជ្រាប ព្រះបន្ទូលព្រះអង្គដោយចិត្តស្មោះ និងលះបង់អ្វីៗដែលមិនសមនឹងឋានៈរបស់ខ្លួនផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរទុតិយកថា ទត ៣០,១០-១៤

លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលថា៖ «អ្នកត្រូវស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ជាព្រះនៃអ្នក ដោយកាន់តាមបទបញ្ជា និងដំបូន្មាន​របស់ព្រះអង្គ ដែលមានចែងទុកក្នុងគម្ពីរធម្មវិន័យនេះ ហើយត្រូវវិលមករកព្រះ​​​​អម្ចាស់ជាព្រះរបស់អ្នកយ៉ាងអស់ពីចិត្ដអស់ពីគំនិត។ បទបញ្ជាដែលខ្ញុំបង្គាប់​នៅ​​​​ថ្ងៃនេះ មិនមែនហួសកម្លាំងរបស់អ្នក ហើយក៏មិននៅឆ្ងាយពីអ្នកដែរ។ បទ​បញ្ជា​នេះមិន​មែនស្ថិតនៅលើមេឃ បណ្ដាលឱ្យអ្នកពោលថា” តើបាននរណាឡើង​ទៅ​លើមេឃយកបទបញ្ជានេះមកថ្លែងប្រាប់យើង ដើម្បីឱ្យយើងប្រតិបត្ដិ​តាម​?”។ បទបញ្ជានេះក៏មិនស្ថិតនៅខាងនាយសមុទ្រ បណ្ដាលឱ្យអ្នកពោលថា” តើបាន​នរ​​ណាឆ្លងទៅឯនាយសមុទ្រ យកបទបញ្ជានេះមកថ្លែងប្រាប់យើង ដើម្បី​ឱ្យ​យើង​ប្រតិបត្ដិតាម?”។ ផ្ទុយទៅវិញ ព្រះបន្ទូលនេះនៅក្បែរអ្នក នៅក្នុងមាត់ និង​ក្នុងចិត្ដរបស់អ្នក ដើម្បីឱ្យអ្នកប្រតិបត្ដិតាម»។

ទំនុកតម្កើងលេខ ១៩ (១៨), ៨-១១ បទកាកគតិ

ព្រះធម្មវិន័យល្អល្អះឥតបីប្រសើរថ្កើងថ្កាន
ផ្ដល់កម្លាំងចិត្ដឥតមានស្រាកស្រាន្ដអ្នកល្ងង់ប្រែប្រាណ
ជាមានប្រាជ្ញា
បញ្ជារបស់​​ព្រះម្ចាស់ទាំងអស់ត្រឹមត្រូវសត្យា
ឱ្យចិត្ដអំណរសប្បាយក្រៃណាបំភ្លឺចិន្ដា
ថ្លៃថ្លាត្រចង់
១០ការគោរពកោតព្រះអម្ចាស់សោតវិសេសយល់យង់
ស្ថិតស្ថេរចីរកាលតទៅគង់វង្សការវិនិច្ឆ័យទ្រង់
ក៏សុទ្ធត្រឹមត្រូវ
១១គួរឱ្យប្រាថ្នាចង់បានណាស់ណាជាងមាសឆ្អិនឆ្អៅ
ផ្អែមជាងទឹកឃ្មុំខែចេត្រពេកកូវដែលហូរចេញទៅ
ចាកពីបង្គង

អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទកូឡូស កូឡ ១,១៥-២០

ព្រះគ្រីស្ដជាតំណាងរបស់ព្រះជាម្ចាស់ដែលមនុស្សមើលពុំឃើញ ព្រះអង្គជារៀមច្បងរបស់សត្វលោកទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក ដ្បិតព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រីស្ដ ទាំងអ្វីៗនៅលើមេឃ ទាំងអ្វីៗនៅលើផែនដី ទាំងអ្វីៗដែលមនុស្សមើលឃើញ ទាំងអ្វីៗដែលមនុស្សមើលមិនឃើញ ទាំងទេវតា ទាំងម្ចាស់ទឹកម្ចាស់ដី ទាំងវត្ថុសក្ដិសិទ្ធិ និងអំណាចនានា ព្រះជាម្ចាស់បានបង្កើតអ្វីសព្វសារពើទាំងអស់មកដោយសារព្រះគ្រីស្ដ និងសម្រាប់ព្រះគ្រីស្ដ។ ព្រះគ្រីស្ដមានព្រះជន្មមុនអ្វីៗទាំងអស់ ហើយអ្វីៗសព្វសារពើក៏នៅស្ថិតស្ថេររួមគ្នាដោយសារព្រះអង្គដែរ។ ព្រះអង្គជាសិរសានៃព្រះកាយ គឺព្រះសហគមន៍។ ព្រះអង្គជាដើមកំណើតនៃជីវិតថ្មី។ ព្រះអង្គជារៀមច្បងដែលរស់ឡើងវិញមុនគេ ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់ ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យឱ្យគ្រប់លក្ខណសម្បត្ដិរបស់ព្រះអង្គ ស្ថិតនៅក្នុងព្រះគ្រីស្ដ។ ព្រះជាម្ចាស់បានសម្រុះសម្រួលអ្វីៗសព្វសារពើ គឺអ្វីៗនៅលើផែនដី និងនៅលើមេឃឱ្យជានានឹងព្រះអង្គវិញ ដោយសារព្រះគ្រីស្ដ និងសម្រាប់ព្រះគ្រីស្ដ ព្រះជាម្ចាស់បានធ្វើឱ្យមានសន្ដិភាព ដោយព្រះបុត្រាបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១យហ ៥,២១

អាលេលូយ៉ា! អាលេលូយ៉ា!
នេះជាវិន័យថ្មី អ្នកស្រឡាញ់ព្រះជាម្ចាស់ក៏ត្រូវស្រឡាញ់បងប្អូនដែរ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១០,២៥-៣៧

ពេលនោះ មានធម្មាចារ្យម្នាក់ទូលសួរព្រះយេស៊ូក្នុងគោលបំណងចង់ចាប់​កំហុសព្រះអង្គថា៖ «លោគ្រូ! តើខ្ញុំត្រូវធ្វើអ្វីខ្លះដើម្បីឱ្យបានទទួលជីវិតអស់​កល្ប​​​​​​ជានិច្ច?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «តើក្នុងធម្មវិន័យមានចែង​ទុក​មកដូចម្ដេចខ្លះ? ពេលលោកអាន​តើលោកយល់យ៉ាងណា?»។ គាត់ទូល​ឆ្លើយ​​​ទៅព្រះយេស៊ូថា៖ «ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឱ្យអស់​ពី​ចិត្ដ​គំនិត អស់ពីស្មារតី អស់ពីកម្លាំង និងអស់ពីប្រាជ្ញា ហើយត្រូវស្រឡាញ់​បងប្អូន​ឯទៀតៗឱ្យបានដូចស្រឡាញ់ខ្លួនឯងដែរ»។ ព្រះយេស៊ូមានព្រះបន្ទូល​ទៅគាត់​ថា៖ «លោកឆ្លើយត្រឹមត្រូវល្អណាស់ សុំធ្វើដូច្នេះទៅ នោះលោកនឹងមានជីវិតអស់កល្បជាមិនខាន»។ ប៉ុន្ដែ ធម្មាចារ្យនោះចង់បង្ហាញថាសំណួររបស់គាត់ជាសំណួរ​​ត្រឹមត្រូវ គាត់ក៏សួរព្រះយេស៊ូទៀតថា៖ «តើនរណាជាបងប្អូនរបស់ខ្ញុំ?»។ ព្រះ​យេស៊ូមានព្រះបន្ទូលថា៖ «មានបុរសម្នាក់ធ្វើដំណើរចុះពីក្រុងយេរូសាឡឹមឆ្ពោះទៅក្រុងយេរីខូ។ គាត់ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកចោរ វាប្លន់គាត់ ថែមទាំង​វាយដំគាត់ឱ្យរបួសជាទម្ងន់ រួចនាំគ្នារត់បាត់អស់ទៅ ទុកគាត់ចោលនៅស្ដូកស្ដឹងបាត់ស្មារតីមិនដឹងខ្លួន។ ពេលនោះ មានបូជាចារ្យម្នាក់ធ្វើដំណើរចុះតាមផ្លូវនោះ។ គាត់ឃើញបុរសនោះ ក៏ដើរវាងហួសទៅ។ មានម្នាក់ពីក្រុមលេវីដើរមកដល់កន្លែងនោះដែរ។ គាត់ឃើញបុរសនោះ ក៏ដើរវាងហួសទៅ។ គាប់ជួនជាមានអ្នកស្រុកសាម៉ារីម្នាក់ធ្វើដំណើរមកតាមផ្លូវនោះដែរ គាត់ឃើញបុរសនោះ គាត់មានចិត្ដអាណិតអា​សូរពន់ពេកណាស់។ គាត់ចូលទៅជិតអ្នករបួស យកប្រេង និងស្រាចាក់​ពីលើមុខរបួស រុំរបួសឱ្យ រួចគាត់លើកអ្នករបួសដាក់លើជំនិះរបស់គាត់ នាំទៅ​ផ្ទះសំណាក់ ហើយថែទាំអ្នករបួសនោះ។ ស្អែកឡើង គាត់យកប្រាក់ប្រគល់ឱ្យម្ចាស់ផ្ទះសំណាក់ទាំងផ្ដាំថា សូមថែទាំបុរសនេះ​​​​ផង ប្រសិនបើអ្នកចំណាយលើសពី​ប្រាក់​នេះ ពេលខ្ញុំត្រឡប់មកវិញ ខ្ញុំនឹងជួយបង្គ្រប់។ ក្នុងចំណោមមនុស្សទាំង​បីនាក់ តើលោកយល់​ថា អ្នកណាចាត់ទុកខ្លួនជាបងប្អូននឹងបុរសដែលធ្លាក់ទៅ​ក្នុង​កណ្ដាប់ដៃរបស់ពួកចោរប្លន់នោះ?»។ ធម្មាចារ្យឆ្លើយថា៖ «គឺអ្នកដែលមាន​ចិត្ដមេត្ដាករុណាចំពោះគាត់»។ ព្រះយេស៊ូមានព្រះបន្ទូលទៅ​គាត់ថា៖ «សុំ​លោក​​​​អញ្ជើញទៅចុះ ហើយប្រព្រឹត្ដឱ្យបានដូចអ្នកនោះទៅ»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមថ្វាយ កាយ វាចា ចិត្តរួមជាមួយនំប័ុង និងស្រានេះ សូមទ្រង់ព្រះមេត្តាប្រោសប្រទានព្រះវិញ្ញាណមកញុាំងចិត្តគំនិតយើងខ្ញុំ ឱ្យទៅជាតង្វាយដែលគាប់ព្រះហប្ញទ័យព្រះអង្គ រួមនឹងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះបិតា! ព្រះអង្គបានប្រទានព្រះបន្ទូលព្រះគ្រីស្តដែលបំភ្លឺចិត្តគំនិតយើងខ្ញុំ ព្រះអង្គក៏បានប្រទានព្រះកាយ និងព្រះលោហិតព្រះគ្រីស្តដែលលើកកម្លាំងយើងខ្ញុំទៀតផង។ សូមទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណព្រះអង្គមកយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំអាចបង្កើត ផលបានច្រើន តាមព្រះហប្ញទ័យព្រះអង្គ។

566 Views

Theme: Overlay by Kaira