អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី១៣
រដូវធម្មតា«ឆ្នាំគ»

ពណ៌បៃតង

បុណ្យគោរព
សន្តសិលា និងសន្តប៉ូល ជាគ្រីស្តទូត

លោកសិលាទទួលភារកិច្ចធ្វើជាថ្មដារ ជាគ្រឹះសម្រាប់កសាងព្រះសហគមន៍។ ទោះបីលោកមានជំនឿយ៉ាងមុតមាំក្តី ក៏លោកត្រូវដាក់ខ្លួន ព្រោះលោកបានក្បត់ព្រះយេស៊ូដែរ លោកក៏ត្រូវផ្ញើជីវិតទាំងស្រុងទៅលើព្រះហឫទ័យមេត្តករុណារបស់ព្រះអង្គ ដែលអត់ទោសឱ្យលោកថែមទៀត។ ដូច្នេះ លោកអាចណែនាំព្រះសហគមន៍បាន ពុំមែនដោយកាន់អំណាចតាមរបៀបលោកី​យ៍ទេ គឺដោយមានចិត្តស្រឡាញ់ ហើយបម្រើគ្រីស្តបរិស័ទដែលជាអ្នកបាបដូចលោកឱ្យរួបរួមគ្នា។

លោកសូល ហៅ “ប៉ូល” មិនបានស្គាល់ព្រះយេស៊ូនៅពេលព្រះអង្គរស់នៅស្រុកប៉ាលេស្ទីនទេ។ លោកបដិសេដធ៍មិនព្រមទទួលស្គាល់ព្រះអង្គទុកជាព្រះគ្រីស្តទៅទៀត ហើយធ្វើទុក្ខបុកម្នេញគ្រីស្តបរិស័ទផង។ តែព្រះយេស៊ូបង្ហាញព្រះអង្គឱ្យលោកស្គាល់ ដោយសារព្រះសហគមន៍ដែលលោកបៀតបៀនធ្វើបាបនោះ។ ព្រះអង្គក៏ចាត់លោកឱ្យទៅប្រកាសដំណឹងល្អរបស់ព្រះអង្គ ដល់សាសន៍ផ្សេងៗពីជនជាតិអ៊ីស្រាអែល។ លោកសិលាជាគោល ដែលធ្វើឱ្យព្រះសហគមន៍រួបរួមគ្នាជាធ្លុងតែមួយ។ រីឯលោកប៉ូលវិញ លោកដាស់តឿនព្រះសហគមន៍ ខិតខំនាំដំណឹងល្អដល់មនុស្សគ្រប់ជាតិសាសន៍។ លោកទាំងពីរដូចបញ្ចាក់លក្ខណៈពីរយ៉ាងនៃព្រះសហគមន៍។ ដោយព្រះសហគមន៍យល់ថា ការនឹងរឭកដល់គ្រីស្តទូតពីរនេះជាការមួយដ៏សំខាន់ ព្រះ​សហគមន៍ចាត់ចែងឱ្យធ្វើពិធីក្នុងរយៈពេលពីរថ្ងៃ។

បពិត្រព្រះអម្ចាស់ជាព្រះបិតាដ៏សប្បុរស! ព្រះអង្គសព្វព្រះហឫទ័យប្រោស​​យើងខ្ញុំឱ្យទៅជាបុត្រធីតារបស់ព្រះអង្គ! សូមទ្រង់ព្រះមេត្ដាការពារយើង​​​ខ្ញុំកុំឱ្យ​ឃ្លាតឆ្ងាយពីសេចក្ដីពិត។ សូមប្រោសប្រទានឱ្យយើងខ្ញុំរស់នៅតាមរបៀបដែលគាប់ព្រះហឫទ័យព្រះអង្គជានិច្ច​ផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រទី១ ១ពង្ស ១៩,១៦.១៩-២១

ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីអេលីថា៖ «អ្នកត្រូវចាក់ប្រេងតែងតាំង អេលីសេជាកូនរបស់សាផាតឱ្យធ្វើជាព្យាការីជំនួសអ្នក»។ លោកអេលីចាក​ចេញពីទីនោះ ទៅជួបនឹងលោកអេលីសេជាកូនរបស់លោកសាផាត កំពុងតែ​ភ្ជួរ​ស្រែ។ មានអ្នកភ្ជួរទាំងអស់ដប់ពីរនាក់ លោកអេលីសេភ្ជួរក្រោយគេបង្អស់។ លោក​​អេលីចូលទៅជិតគាត់ រួចដោះអាវធំរបស់លោកបោះទៅលើគាត់។ លោកអេលី​សេទុកគោចោល ហើយរត់ទៅតាមលោកអេលីជម្រាបថា៖ «សូមអនុញ្ញាតឱ្យខ្ញុំ​ប្របាទទៅលាឪពុកម្ដាយរបស់ខ្ញុំប្របាទសិន រួចខ្ញុំប្របាទនឹងទៅតាមលោក»។ លោកអេលីឆ្លើយថា៖ «ទៅវិញចុះ ខ្ញុំមិនឃាត់អ្នកទេ!»។ លោកអេលីសេចាកចេញពីលោកអេលីត្រឡប់មកកន្លែងភ្ជួរវិញ។ គាត់យកគោទាំងពីរក្បាលទៅសម្លាប់ធ្វើ​​​ជាយញ្ញបូជា យកនង្គ័លធ្វើជាអុសដុត ចម្អិនសាច់ចែកអស់អ្នកដែលនៅទីនោះ​​​បរិភោគ។ បន្ទាប់មក គាត់ក្រោកឡើងដើរតាមលោកអេលី ហើយនៅ​បម្រើ​លោក​។

ទំនុកតម្កើងលេខ ១៦ (១៥), ១.៥.៧-១១ បទពាក្យ ៧

ឱ! ព្រះជាម្ចាស់ដ៏ឧត្ដមសូមការពារខ្ញុំឱ្យសុខសាន្ដ
ដ្បិតទូលបង្គំសូមផ្ញើប្រាណជ្រកក្រោមទីស្ថានម្លប់បារមី
បពិត្រព្រះអម្ចាស់ឧត្ដមព្រះអង្គជាចំណែកស្រស់ស្រាយ
មត៌កនៃខ្ញុំឥតក្លែងក្លាយផ្ដល់អ្វីទាំងឡាយតាមប្រាថ្នា
ខ្ញុំសូមតម្កើងព្រះអម្ចាស់ព្រោះព្រះអង្គនេះសែនមោះមុត
ទ្រង់ផ្ដល់យោបល់ខ្ញុំម្នាក់គត់ទោះយប់ងងឹតក៏តឿនដែរ
ខ្ញុំនឹកដល់ព្រះអម្ចាស់ជាប់ដែលជាទម្លាប់ទ្រង់គង់ក្បែរ
ខាងស្ដាំរូបខ្ញុំឥតប្រួលប្រែខ្ញុំមិនបែកបែរញាប់ញ័រឡើយ
ហេតុនេះបានជាខ្ញុំរីករាយត្រេកអរសប្បាយបានល្ហែល្ហើយ
ខ្ញុំបានសម្រាកកាយធូរស្បើយដោយសុខសាន្ដហើយផុតកង្វល់
១០ដ្បិតព្រះអង្គមិនបោះបង់ខ្ញុំឱ្យរងទុក្ខធំស្លាប់សោតសល់
ព្រះអង្គក៏មិនបណ្ដោយដល់សពបម្រើផ្ទាល់ស្អុយរលួយ
១១ព្រះអង្គបង្ហាញផ្លូវជីវិតឱ្យខ្ញុំឃើញពិតគ្មានភ័យព្រួយ
ដោយព្រះអង្គគង់នៅជាមួយទូលបង្គំគ្មានព្រួយអរសប្បាយ
ដោយព្រះអង្គគង់នៅខាងស្ដាំជាប់ជាប្រចាំមិនជិនណាយ
ទូលបង្គំសែនរីករាយសប្បាយអស់កល្បវែងឆ្ងាយតរៀងទៅ

អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទស្រុកកាឡាទី កាឡ ៥,១.១៣-១៨

បងប្អូនជាទីស្រឡាញ់!
ព្រះគ្រីស្ដរំដោះយើងឱ្យមានសេរីភាពពិតប្រាកដ ហេតុនេះចូររក្សាសេរីភាពនេះឱ្យបានខ្ជាប់ខ្ជួន កុំបណ្ដោយខ្លួនធ្លាក់ទៅជាខ្ញុំ​បម្រើ​ទៀត​​ឡើយ។ ព្រះជាម្ចាស់ត្រាស់ហៅបងប្អូនឱ្យមានសេរីភាព ក៏ប៉ុន្ដែ សូមកុំយកសេរីភាព​​​​​នេះមកធ្វើជាលេស ដើម្បីរស់តាមរបៀបលោកីយ៍​សោះឡើយ ផ្ទុយទៅវិញ ត្រូវបម្រើគ្នាទៅវិញទៅមកដោយចិត្ដស្រឡាញ់ ដ្បិតធម្មវិន័យទាំងមូលសរុបមក ត្រឹមតែឃ្លាមួយនេះថា «អ្នកត្រូវស្រឡាញ់បងប្អូនឯទៀតៗឱ្យបានដូច​ស្រ​ឡា​ញ់​​ខ្លួនឯងដែរ»។ បើបងប្អូនប្រខាំគ្នា និងហែកហួរគ្នាទៅវិញទៅមកដូច្នេះ ចូរប្រ​យ័ត្ន ក្រែងលោបងប្អូនត្រូវវិនាសអន្ដរាយដោយសារតែគ្នាឯង។ ខ្ញុំសូមជម្រាបថា ចូររស់នៅឱ្យស្របតាមព្រះវិញ្ញាណ នោះបងប្អូននឹងមិន​បំ​ពេញតាមតណ្ហា និងតាមចិត្ដលោភលន់របស់លោកីយ៍ទៀតឡើយ ដ្បិតតណ្ហាលោភលន់របស់លោកីយ៍តែងតែទាស់នឹងព្រះវិញ្ញណ ហើយព្រះវិញ្ញាណក៏មានបំណងទាស់នឹងលោកីយ៍ដែរ។ លោកីយ៍ និងព្រះវិញ្ញាណផ្ទុយគ្នាទាំងស្រុង ដូច្នេះ បងប្អូនពុំអាចធ្វើអ្វីដែលបងប្អូនចង់ធ្វើនោះបានឡើយ។ ប្រសិនបើព្រះ​វិញ្ញា​ណ​​ណែនាំបងប្អូន បងប្អូនលែងនៅក្រោមអំណាចរបស់ធម្មវិន័យទៀត​ហើយ​។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១សម ៣,៩; យហ ៩,៦៩

អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ ព្រះអម្ចាស់ត្រាស់ហៅយើង! យើងនាំគ្នាដើរតាមមាគ៌ានៃដំណឹងល្អរបស់ព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,៥១-៦២

ជិតដល់ថ្ងៃកំណត់ដែលព្រះយេស៊ូត្រូវយាងចាកចេញពីលោកនេះទៅ ព្រះ​​អង្គសម្រេចព្រះហឫទ័យយាងទៅក្រុងយេរូសាឡឹម ព្រះអង្គចាត់អ្នកខ្លះឱ្យទៅ​មុន។ អ្នកទាំងនោះ ចេញដំណើរទៅដល់ភូមិមួយរបស់អ្នកស្រុកសាម៉ារី ដើម្បីរៀប​ចំ​កន្លែងថ្វាយព្រះអង្គ។ ប៉ុន្ដែអ្នកស្រុកពុំព្រមទទួលព្រះអង្គឱ្យស្នាក់នៅឡើយ ព្រោះ​​​ព្រះអង្គយាងឆ្ពោះទៅក្រុងយេរូសាឡឹម។ សាវ័កយ៉ាកុប និងយ៉ូហានឃើញដូច្នោះ ក៏ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! តើព្រះអង្គសព្វព្រះហឫទ័យឱ្យយើងខ្ញុំហៅ​រន្ទះមកបាញ់កម្ទេចអ្នកទាំងនេះ ឬ?»។ ព្រះយេស៊ូបែរទៅរកគេ ហើយ​ស្ដី​បន្ទោសគេយ៉ាងខ្លាំង។ បន្ទាប់មក ព្រះអង្គយាងឆ្ពោះទៅកាន់ភូមិមួយផ្សេងទៀត​ជាមួយសាវ័ក។ កាលព្រះយេស៊ូកំពុងយាងតាមផ្លូវជាមួយសាវ័ក មានបុរសម្នាក់ទូលព្រះ​អង្គ​ថា៖ «ខ្ញុំប្របាទសុខចិត្ដទៅតាមលោក ទោះបីលោកអញ្ជើញទៅទីណាក៏​ដោយ»។ ព្រះយេស៊ូ មានព្រះបន្ទូលតបទៅគាត់វិញថា៖ «សត្វកញ្ជ្រោងមានរូង​របស់វា បក្សាបក្សីក៏មានសម្បុករបស់វាដែរ ប៉ុន្ដែ បុត្រមនុស្សគ្មានទីជម្រក​សម្រាក​​​សោះឡើយ»។ ព្រះអង្គមានព្រះបន្ទូលទៅម្នាក់ទៀតថា៖ «សុំអញ្ជើញមក​តាម​ខ្ញុំ»។ ប៉ុន្ដែ អ្នកនោះទូលព្រះអង្គថា៖«សូមលោកមេត្ដាអនុញ្ញាតឱ្យខ្ញុំប្របាទទៅបញ្ចុះសពឪពុកសិន»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖«ទុកឱ្យមនុស្សស្លាប់បញ្ចុះសពគ្នាគេចុះ។ រីឯអ្នកវិញ ចូរទៅប្រកាសដំណឹងអំពីព្រះរាជ្យ​របស់ព្រះជាម្ចាស់»។ មានម្នាក់ទៀតទូលព្រះអង្គថា៖«លោកម្ចាស់! ខ្ញុំប្រ​បាទ​សុខចិត្ដទៅតាមលោកដែរ ប៉ុន្ដែសូមអនុញ្ញាតឱ្យខ្ញុំប្របាទទៅជម្រាបលាក្រុមគ្រួសារសិន»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់វិញថា៖ «អ្នកណាកាន់នង្គ័ល ហើយបែរជាងាកមើលក្រោយ អ្នកនោះគ្មានសារប្រយោជន៍អ្វីដល់ព្រះរាជ្យរបស់​ព្រះជាម្ចាស់ឡើយ»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះយេស៊ូជាព្រះបុត្រាព្រះអង្គទ្រង់សព្វព្រះហឫទ័យបូជាព្រះជន្ម ដើម្បីសម្តែងធម៌មេត្តាករុណារបស់ព្រះអង្គចំពោះយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រោសទទួលកាយ វាចា ចិត្តរបស់យើងខ្ញុំ រួមនឹងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យប្រទានព្រះកាយ និងព្រះលោហិតរបស់ព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គឱ្យយើងខ្ញុំទទួលទានទុកជាអាហារ។ សូមទ្រង់ព្រះមេត្តាពង្រឹងសេចក្តីស្រឡាញ់របស់យើងខ្ញុំ។ សូមឱ្យយើងខ្ញុំគោរពបម្រើព្រះអង្គ ដោយបម្រើអ្នកដទៃដោយស្មោះផង។

451 Views

Theme: Overlay by Kaira