អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី១២
រដូវធម្មតា ឆ្នាំ«ខ»
ពណ៌បៃតង

ថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០២៤

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហប្ញទ័យត្រាស់ហៅយើងខ្ញុំឱ្យស្គាល់ព្រះអង្គ និងឱ្យទៅជាបុត្រធីតារបស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យស្រឡាញ់ព្រះអង្គកាន់តែខ្លាំងឡើងៗ ដោយ ស្រឡាញ់មនុស្សឯទៀតៗដូចបងប្អូនបង្កើតផង។

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរលោកយ៉ូប យប ៣៨ ១.៨-១១

ព្រះអម្ចាស់មានព្រះបន្ទូលពីក្នុងខ្យល់ព្យុះមកកាន់លោកយ៉ូបដូចតទៅនេះ៖ «តើនរណាទប់សមុទ្រជាប់ នៅពេលដែលទឹកជន់ជោរឡើងពីទីជម្រៅ? គឺយើងនេះហើយដែលយកពពកបិទបាំងសមុទ្រ ទុកដូចជាសម្លៀកបំពាក់ ហើយយកភាពងងឹត ទុកដូចផាហ៊ុម។ យើងបានកំណត់ព្រំដែនឱ្យសមុទ្រ យើងបានទប់សមុទ្រជាប់ដូចបិទទ្វារ និងខ្ទាស់រនុក។ យើងបញ្ជាទៅសមុទ្រថា ចូរមកត្រឹមនេះ! កុំទៅហួសដល់ខាងនោះ! ចូរឱ្យរលកដ៏សាហាវរបស់ឯងឈប់ត្រង់កន្លែងនេះ!»។

ទំនុកតម្កើងលេខ ១០៧ (១០៦), ១.២៤-២៦.២៨-៣១ បទព្រហ្មគីតិ

ចូរលើកតម្កើងព្រះជាអម្ចាស់មានព្រះទ័យ
ដ្បិតទ្រង់សប្បុរសក្រៃត្រាប្រណីរៀងរហូត
២៤បានឃើញស្នាព្រះហស្តព្រះអម្ចាស់ដ៏ថ្លៃថ្លា
សព្វកិច្ចការអស្ចារ្យព្រះអង្គធ្វើឯសមុទ្រ
២៥ពេលព្រះជាអម្ចាស់បន្ទូលច្បាស់លាស់បំផុត
ខ្យល់បោកបក់គួរស្លុតទឹកសមុទ្ររលកខ្លាំង
២៦ធ្វើឱ្យតួនាវាស្ទើរគ្រាំគ្រាបោកគ្រាំងៗ
ជួនលិចជួនងើបឡើងជួនធ្លាក់ដល់បាតសមុទ្រ
២៨ក្នុងពេលមានអាសន្នគេស្រែកបន់គួរអាណិត
សូមព្រះជួយជីវិតទ្រង់អាណិតក៏រំដោះ
២៩ព្រះអង្គបានបង្ក្រាបសមុទ្ររាបព្យុះស្ងាត់អស់
រលកក៏ថយចុះឈប់ទាំងអស់នៅស្ងាត់ស្ងៀម
៣០គេត្រេកអរខ្លាំងណាស់ដោយដឹងច្បាស់ព្រះគំរាម
រលកសមុទ្រស្ងៀមទ្រង់ដឹកឱ្យនាំផុតភ័យ
៣១ពួកគេលើកតម្កើងព្រះម្ចាស់ឡើងដោយប្រពៃ
ដែលសម្តែងព្រះទ័យប្រោសប្រណីគ្រប់មនុស្សម្នា

អត្ថបទទី​២៖ សូមថ្លែងលិខិតទី ២ របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស ២ ករ ៥.១៤-១៧

បងប្អូនជាទីស្រឡាញ់!
ព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រីស្តជំរុញយើង ដោយយើងយល់ឃើញថា​ បើមនុស្សម្នាក់ស្លាប់សម្រាប់មនុស្សទាំងអស់នោះ មនុស្សទាំងអស់ក៏ដូចជាស្លាប់ដែរ។ ព្រះគ្រីស្តសោយទិវង្គតសម្រាប់មនុស្សទាំងអស់ ដើម្បីឱ្យអស់អ្នកដែលមានជីវិត លែងរស់សម្រាប់ខ្លួនឯងទៀតហើយ គឺរស់សម្រាប់ព្រះអង្គដែលសោយទិវង្គត និងទទួលព្រះជន្មដ៏រុងរឿងសម្រាប់គេ។ ដូច្នេះ ពីពេលនេះតទៅ យើង​ឈប់រាប់នរណាម្នាក់តាមរបៀបធម្មតាហើយ ទោះបីយើងធ្លាប់ស្គាល់ព្រះគ្រីស្ត កាលព្រះអង្គនៅជាមនុស្សក៏ដោយ ក៏ឥឡូវនេះ យើងមិនស្គាល់ព្រះអង្គតាមរបៀបមុនទៀតឡើយ។ ប្រសិនបើអ្នកណាម្នាក់រួមជាមួយព្រះគ្រីស្ត អ្នកនោះបានកើតជាថ្មី អ្វីៗពីអតីតកាល បានកន្លងផុតទៅ ហើយអ្វីៗទាំងអស់ប្រែមកជាថ្មីវិញ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៦៥,៥; ២៨,៣; ៦៤,៨

អាលេលូយ៉ា! អាលេលូយ៉ា!
សូមអញ្ជើញមកមើលស្នាព្រះហស្តដ៏អស្ចារ្យនៃព្រះជាម្ចាស់។ ព្រះសូរសៀងរបស់ព្រះអម្ចាស់ខ្លាំងជាងខ្យល់។ ព្រះអម្ចាស់ធ្វើឱ្យសូរសន្ធឹកនៃសមុទ្រស្ងប់ស្ងៀម។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៤,៣៥-៤១

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់បណ្តាជនអស់មួយថ្ងៃ។ នៅល្ងាចថ្ងៃនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅក្រុមសាវ័កថា៖ «យើងនាំគ្នាឆ្លងទៅត្រើយម្ខាង»។ ក្រុមសាវ័កក៏ចេញពីបណ្តាជន ហើយអុំទូកដែលមានព្រះយេស៊ូគង់នៅក្នុងនោះ ដោយមានទូកឯទៀតៗទៅជាមួយដែរ។ ស្រាប់តែមានខ្យល់ព្យុះបក់បោកមកយ៉ាងខ្លាំង ហើយរលកក៏បោកប៉ះនឹងទូក បណ្តាលឱ្យទឹកចូលជិតពេញទូក។ រីឯព្រះយេស៊ូវិញ ព្រះអង្គផ្ទំលក់លើខ្នើយនៅកន្សៃទូក។ ក្រុមសាវ័កដាស់ព្រះអង្គថា៖ «លោកគ្រូ! យើងស្លាប់ឥឡូវហើយ! លោកមិនអើពើទេឬ?»។ ព្រះយេស៊ូតើនឡើង ហើយមានព្រះបន្ទូលគំរាមខ្យល់ព្យុះ និងបញ្ជាសមុទ្រថា៖ «ស្ងប់ស្ងៀមទៅ!»។ ពេលនោះខ្យល់ព្យុះក៏ស្ងប់ ហើយផ្ទៃទឹកក៏រាបស្មើដែរ។ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅក្រុមសាវ័កថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាភិតភ័យដូច្នេះ? អ្នករាល់គ្នាមិនទាន់មានជំនឿទេឬ?»។ ពួកគេកោតស្ញប់ស្ញែង ជាខ្លាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ «តើលោកនេះជានរណា បានជាខ្យល់ព្យុះ និងសមុទ្រស្តាប់បង្គាប់លោកដូច្នេះ?»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមលើកកាយ វាចា ចិត្ត ថ្វាយព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំដែលរស់នៅក្នុងលោកដ៏មិនទៀតទាត់នេះ ឱ្យភ្ជាប់ចិត្តនឹងព្រះយេស៊ូគ្រីស្តដែលបានបូជាព្រះជន្ម ហើយដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះអម្ចាស់ជាព្រះបិតាដ៏មានតេជានុភាពសព្វប្រការ! ព្រះអង្គបានប្រោសប្រទានព្រះកាយ និងព្រះលោហិតរបស់ព្រះបុត្រាឱ្យយើងខ្ញុំ ទុកជាសញ្ញាសម្គាល់បញ្ជាក់ថា ព្រះអង្គស្ថិតនៅជាមួយយើងខ្ញុំជានិច្ច។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំ ឱ្យភ្ជាប់ចិត្តនឹងព្រះអង្គគ្រប់ពេលវេលា ទាំងនៅគ្រាសប្បាយ ទាំងនៅគ្រាមានអាសន្នផង។

423 Views

Theme: Overlay by Kaira