អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី១១
រដូវធម្មតា ឆ្នាំ«ក»
ពណ៌បៃតង

ថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦

បពិត្រព្រះជាម្ចាស់ជាព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ! ព្រះអង្គ​ពិតជាកម្លាំងការពារអស់អ្នកដែលផ្ញើជីវិតលើព្រះអង្គ។ សូមទ្រង់ព្រះមេត្ដាគាំទ្រ​​​​​​យើងខ្ញុំជានិច្ចផង! សូមទ្រង់ព្រះមេត្ដាប្រោសប្រទានកម្លាំង និងសេចក្ដីក្លា​ហាន​ឱ្យយើងខ្ញុំ ដើម្បីប្រព្រឹត្ដកិច្ចការណាដែលគាប់ព្រះហឫទ័យព្រះអង្គផង។

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព សរ ១៩,២-៦

បីខែក្រោយពីជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីបមក ពួកគេទៅដល់វាលរហោស្ថានស៊ីណៃ ហើយបានបោះជំរំនៅទីនោះ ទល់មុខនឹងភ្នំស៊ីណៃ។ លោកម៉ូសេឡើងទៅគាល់ព្រះជាម្ចាស់។ ព្រះអម្ចាស់ហៅលោកម៉ូសេពីលើភ្នំមកថា៖ «អ្នកត្រូវប្រកាសប្រាប់ជនជាតិអ៊ីស្រាអែល ជាកូនចៅរបស់លោកយ៉ាកុបដូចតទៅ អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែកនូវហេតុការណ៍ដែលយើងធ្វើចំពោះជនជាតិអេស៊ីបហើយ យើងបាននាំអ្នករាល់គ្នា ដូចជាសត្វឥន្ទ្រីដាក់កូននៅលើខ្នងវាមករកយើង។ ឥឡូវនេះ ប្រសិនបើអ្នករាល់គ្នាស្តាប់តាមពាក្យរបស់យើង ប្រសិនបើអ្នករាល់គ្នាគោរពសម្ពន្ធមេត្រីរបស់យើង នោះអ្នករាល់គ្នានឹងទៅជាប្រជារាស្ត្ររបស់យើងផ្ទាល់ នៅក្នុងចំណោមជាតិសាសន៍ទាំងអស់ ដ្បិតផែនដីទាំងមូលជាកម្មសិទ្ធិរបស់យើង។ យើងចាត់ទុកអ្នករាល់គ្នាជាណាចក្រមួយដែលមានសុទ្ធតែបូជាចារ្យ ហើយអ្នករាល់គ្នាជាប្រជាជាតិដ៏វិសុទ្ធ»។

ទំនុកតម្កើងលេខ ១០០ (៩៩), ១-៣.៥ បទកាកគតិ

មនុស្សលើផែនដីទាំងប្រុសទាំងស្រីចូរអបអរឡើង
សាទរព្រះម្ចាស់ជាព្រះថ្កុំថ្កើងព្រះម្ចាស់នៃយើង
កុំរាឡើយណា
នាំគ្នាគោរពទាំងថ្ងៃទាំងយប់ដោយចិត្តជ្រះថ្លា
នាំគ្នាមកជិតអង្គព្រះចេស្តាច្រៀងហ៊ោខ្ញៀវខ្ញារ
ដោយអរសប្បាយ
ចូរដឹងគ្រប់គ្នាថាព្រះម្ចាស់ជាព្រះយើងគ្រប់កាយ
ជាព្រះអម្ចាស់ពិតឥតក្លែងក្លាយបង្កើតយើងហើយ
ទ្រង់ថែថ្នាក់ថ្នម
ដ្បិតព្រះអម្ចាស់ទ្រង់សប្បុរសណាស់ករុណាហ្មត់ហ្មង
គង់នៅស្ថិតស្ថេរអង្វែងកន្លងស្មោះស្ម័គ្រច្បាប់ច្បង
អស់កល្បតទៅ

អត្ថបទទី​២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៥,៦-១១

បងប្អូនជាទីស្រឡាញ់!
កាលយើងមិនទាន់មានកម្លាំងនៅឡើយ នៅពេលព្រះជាម្ចាស់បានកំណត់ទុក ព្រះគ្រីស្តសោយទិវង្គតសម្រាប់មនុស្សដែលមិនគោរពប្រណិប័តន៍ព្រះអង្គ។ កម្រមាននរណាម្នាក់ស៊ូប្តូរជីវិតដើម្បីមនុស្សសុចរិត ប្រហែលជាមានម្នាក់ហ៊ានស៊ូប្តូរជីវិតដើម្បីមនុស្សល្អមើល​ទៅ!។ រីឯព្រះជាម្ចាស់វិញ ព្រះអង្គបានបង្ហាញព្រះហប្ញទ័យស្រឡាញ់របស់ព្រះអង្គចំពោះយើង ដោយព្រះគ្រីស្តសោយទិវង្គតសម្រាប់យើង ក្នុងពេលដែលយើងនៅជាមនុស្សជាប់បាបនៅឡើយ។ ឥឡូវនេះ បើព្រះជាម្ចាស់ប្រោសយើងឱ្យបានសុចរិត ដោយសារព្រះលោហិតរបស់ព្រះគ្រីស្តយ៉ាងហ្នឹងទៅហើយ ព្រះអង្គរឹតតែសង្រ្គោះយើងឱ្យរួចពីព្រះពិរោធដោយសារព្រះគ្រីស្តថែមទៀតជាពុំខាន។ បើព្រះជាម្ចាស់សម្រុះសម្រួលយើងឱ្យជានានឹងព្រះអង្គវិញ ដោយព្រះបុត្រារបស់ព្រះអង្គសោយទិវង្គតក្នុងគ្រាដែលយើងនៅជាសត្រូវនឹងព្រះអង្គនៅឡើយ ចំណង់បើឥឡូវនេះ ក្នុងពេលយើងជានានឹងព្រះអង្គរួចហើយ ព្រះអង្គក៏រឹតតែសង្គ្រោះយើងដោយសារព្រះជន្ម របស់ព្រះបុត្រាថែមទៀតជាពុំខាន។ មិនតែប៉ុណ្ណោះសោត នៅពេលនេះយើងនឹងខ្ពស់មុខដោយពឹងលើព្រះជាម្ចាស់ ដោយសារព្រះ​យេស៊ូគ្រីស្តជាអម្ចាស់នៃយើងដែលទ្រង់បានសម្រុះសម្រួលយើងឱ្យជានានឹងព្រះជាម្ចាស់វិញ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មក ១,១៥

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយហើយ។ ចូរជឿដំណឹងល្អចុះ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៩,៣៦-១០,៨

ព្រះយេស៊ូទតឃើញមហាជន ព្រះអង្គមានព្រះហប្ញទ័យអាណិតអាសូរគេពន់ពេកណាស់ ព្រោះអ្នកទាំងនោះអស់កម្លាំងល្វើយ ធ្លាក់ទឹកចិត្ត ប្រៀបបីដូចជាចៀមដែលគ្មានគង្វាលថែទាំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «ស្រូវដែលត្រូវច្រូតមានច្រើនណាស់ តែអ្នកច្រូតមានតិចពេក។ ហេតុនេះ ចូរអង្វរម្ចាស់ស្រែឱ្យចាត់អ្នកច្រូតមកក្នុងស្រែរបស់លោក»។ ព្រះយេស៊ូត្រាស់ហៅក្រុមសាវ័កដប់ពីរនាក់មក ព្រះអង្គប្រទានឱ្យគេមានអំណាចដេញខ្មោច ព្រមទាំងមានអំណាចប្រោសអ្នកជំងឺគ្រប់យ៉ាង និងអ្នកពិការគ្រប់ប្រភេទឱ្យបានជាផង។ ទូតទាំងដប់ពីររបស់ព្រះអង្គមាននាមដូចតទៅនេះ អ្នកទីមួយ គឺស៊ីម៉ូន ហៅសិលា និងអន់ដ្រេជាប្អូនរបស់គាត់ យ៉ាកុប និងយ៉ូហានជាប្អូនរបស់គាត់ ដែលត្រូវជាកូនរបស់លោកសេបេដេ ភីលីព និងបារថូឡូមេ ថូម៉ាស់ និងម៉ាថាយជាអ្នកទារពន្ធ យ៉ាកុប ជាកូនរបស់លោកអាល់ផាយ និងថាដេ ស៊ីម៉ូន ជាអ្នកជាតិនិយម និងយូដាសអ៊ីស្ការីយ៉ុតជាអ្នកក្បត់ព្រះអង្គ។ ព្រះយេស៊ូចាត់ក្រុមសាវ័កទាំងដប់ពីរនាក់នេះឱ្យទៅដោយផ្តែផ្តាំថា៖ «កុំទៅរកសាសន៍ដទៃឡើយ! ហើយក៏កុំចូលទៅក្នុងភូមិរបស់ជនជាតិសាម៉ារីដែរ គឺត្រូវទៅស្វែងរកអស់ជនជាតិអ៊ីស្រាអែលដែលវង្វេងនោះវិញ។ ពេលធ្វើដំណើរទៅចូរប្រកាសថា ព្រះរាជ្យនៃស្ថានបរមសុខមកជិតបង្កើយហើយ!។ ចូរមើលអ្នកជំងឺឱ្យបានជា ប្រោសមនុស្សស្លាប់ឱ្យរស់ឡើងវិញ ធ្វើឱ្យមនុស្សឃ្លង់បានជាស្អាតបរិសុទ្ធ ដេញខ្មោចចេញ​ពីមនុស្ស។ អ្នករាល់គ្នាបានទទួលអំណាចដោយឥតបង់ថ្លៃ ត្រូវជួយគេវិញដោយឥតគិតថ្លៃដែរ»។

បពិត្រព្រះបិតាដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គសព្វព្រះហឫទ័យប្រទានអាហារគ្រប់យ៉ាងឱ្យមនុស្សលោកបរិភោគ។ យើងខ្ញុំសូមលើក​​​​​អាហារខ្លះយកមកថ្វាយព្រះអង្គនៅពេលនេះ។ សូមទ្រង់ព្រះមេត្ដាប្រោស​ឱ្យ​​អាហារទាំងនេះទៅជា ព្រះកាយ និងព្រះលោហិតព្រះគ្រីស្ដដែលមាន​ព្រះ​ជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះបិតាដ៏សប្បុរស! ព្រះអង្គបានប្រោសប្រទានឱ្យយើងខ្ញុំទទួលព្រះកាយ និងព្រះលោហិតព្រះគ្រីស្ដក្នុងអភិបូជានេះ។ សូមទ្រង់ព្រះមេត្ដាបំភ្លឺចិត្ដគំនិតយើងខ្ញុំ និងពង្រឹងជំនឿរបស់យើងខ្ញុំឱ្យកាន់តែមាំមួនឡើងៗ។ សូមឱ្យយើងខ្ញុំធ្វើជាសាក្សីបញ្ជាក់ថា ព្រះរាជ្យរបស់ព្រះអង្គមកជិតបង្កើយហើយ។

438 Views

Theme: Overlay by Kaira