អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី១០
រដូវធម្មតា ឆ្នាំ«ក»
ពណ៌បៃតង

បពិត្រព្រះអម្ចាស់! ព្រះអង្គជាដើមកំណើតនៃអំពើល្អគ្រប់យ៉ាង! ព្រះអង្គក៏តែងតែ ព្រះសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំ ដោយមិននឿយណាយឡើយ! សូមទ្រង់ព្រះមេត្តា បំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យស្គាល់អ្វីៗដ៏សុចរិត សូមជួយយើងខ្ញុំឱ្យប្រព្រឹត្តអំពើសុចរិត ទាំង នោះផង។

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរព្យាការីហូសេ ហស ៦,៣-៦

ជនជាតិអ៊ីស្រាអែលតែងពោលទៅវិញទៅមកថា៖ «ចូរយកចិត្តទុកដាក់ស្គាល់ព្រះអម្ចាស់ឱ្យបានច្បាស់ ព្រះអង្គមុខជាយាងមកជួយពួកយើង ដូចព្រះអាទិត្យតែងរះឡើង។ ព្រះអង្គនឹងយាងមកប្រោសពួកយើង ដូចភ្លៀងធ្លាក់ គឺភ្លៀងដែលធ្លាក់នៅចុងរដូវស្រោចស្រពផែនដី។ ព្រះអម្ចាស់មានព្រះបន្ទូលតបទៅវិញថា៖ «អេប្រាអ៊ីមអើយ! តើឱ្យយើងជួយអ្នកដូចម្តេចបាន? យូដាអើយ! តើឱ្យយើងជួយដូចអ្នកម្តេចបាន បើចិត្តភក្តីរបស់អ្នករាល់គ្នាមកលើយើង ប្រៀបបាននឹងអ័ព្ទនៅពេលព្រលឹម និងដូចទឹកសន្សើមនៅពេលព្រឹក ដែលបាត់ទៅវិញ! ហេតុនេះហើយ បានជាយើងប្រើពួកព្យាការីឱ្យទៅវាយអ្នករាល់គ្នា។ យើងប្រហារអ្នករាល់គ្នាដោយពាក្យសម្តីដែលយើងថ្លែងប្រាប់។ ការវិនិច្ឆ័យទោសអ្នករាល់គ្នាភ្លឺដូចពន្លឺថ្ងៃ ដ្បិតយើងចង់បានតែចិត្តភក្តីប៉ុណ្ណោះ គឺមិនចង់បានយញ្ញបូជាទេ យើងចង់ឱ្យអ្នករាល់គ្នាស្គាល់យើង ជាជាងយកតង្វាយដុតមកឱ្យយើង»។

ទំនុកតម្កើងលេខ ៥០ (៤៩), ៤.៨.១២-១៥ បទព្រហ្មគីតិ

ព្រះអង្គហៅមេឃដីធ្វើសាក្សីគ្រានោះផង
វិនិច្ឆ័យទោសខុសឆ្គងរាស្ត្រព្រះអង្គទាំងប៉ុន្មាន
យើងមិនស្តីបន្ទោសអ្នកទាំងអស់ដែលបានថ្វាយ
យញ្ញបូជាទាំងឡាយអចិន្ត្រៃយ៍មិនដែលអាក់
១២ប្រសិនបើយើងឃ្លានយើងនឹងហ៊ានមិនបាច់ខ្វល់
អ្វីៗគ្មានសេសសល់លើ សកល យើងជាម្ចាស់
១៣យើងមិនដែលត្រូវការសាច់គោបាយើងស្អប់ណាស់
ហើយក្រៅអំពីនោះយើងមិនប៉ះឈាមពពែ
១៤តង្វាយផងទាំងឡាយដែលអ្នកថ្វាយជាហូរហែ
គឺពាក្យតម្កើងដែរអ្នកត្រូវតែគោរពតាម
១៥នៅពេលមានអាសន្នកុំស្លោស្លន់រកយើងភ្លាម
យើងនឹងមិននៅស្ងៀមយើងមកភ្លាមរំដោះអ្នក

អត្ថបទទី​២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៤,១៨-២៥

បងប្អូនជាទីស្រឡាញ់!
លោកអប្រាហាំជាបុព្វបុរសរបស់យើង នៅតែមានសង្ឃឹមជានិច្ច ទោះបីលោកគ្មានអ្វីជាទីសង្ឃឹមក៏ដោយ គឺលោកជឿព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់។ ដូច្នេះហើយ បានជាលោកទៅជាឪពុករបស់ជាតិសាសន៍ជាច្រើនស្របតាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ថា៖​«ពូជពង្សរបស់អ្នកនឹងមានច្រើនយ៉ាងនេះ»។ កាលណោះ លោកមានអាយុជិតមួយរយឆ្នាំហើយ។ ទោះបីលោកមើលមករូបកាយ របស់លោកឃើញថាជិតស្លាប់ និងមើលទៅលោកយាយសារ៉ាឃើញថា ពុំអាចបង្កើតកូនបាននោះក៏ដោយ ក៏ជំនឿរបស់លោកមិនអន់​ថយដែរ។ លោកមិនបាត់ជំនឿ ហើយមិនសង្ស័យនឹងព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ទេ ផ្ទុយទៅវិញ ជំនឿរបស់លោកធ្វើឱ្យលោកមានកម្លាំងចិត្តនឹងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រោះលោកជឿប្រាកដក្នុងចិត្តថា បើព្រះជាម្ចាស់សន្យាធ្វើអ្វី ព្រះអង្គពិតជាមានប្ញទ្ធានុភាពនឹងសម្រេចតាមបានមិនខាន។ ហេតុនេះហើយ បានជា «ព្រះជាម្ចាស់ប្រោសលោកឱ្យបានសុចរិត»។ ក៏ប៉ុន្តែ សេចក្តីដែលមានចែងថា «ព្រះជាម្ចាស់ប្រោសឱ្យបានសុចរិត» នេះ មិនមែនសំដៅតែលើលោកអប្រាហាំប៉ុណ្ណោះទេ គឺសំដៅមកយើងដែលព្រះជាម្ចាស់ប្រោសឱ្យបានសុចរិត ព្រោះយើងជឿលើព្រះអង្គដែលបានប្រោសព្រះយេស៊ូជាអម្ចាស់នៃយើង ឱ្យមានព្រះជន្មថ្មីដ៏រុងរឿងដែរ។ ព្រះយេស៊ូត្រូវគេបញ្ជូនទៅសម្លាប់ ព្រោះតែកំហុសរបស់យើង ហើយព្រះជាម្ចាស់ប្រោសព្រះអង្គឱ្យមានព្រះជន្មថ្មីដ៏រុងរឿង ដើម្បីឱ្យយើងបានសុចរិត។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៣០,៧

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មានព្រះហប្ញទ័យមេត្តាករុណា ព្រះអង្គរំដោះយើងឱ្យរួចពីអំពើបាប។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៩,៩-១៣

ព្រះយេស៊ូយាងចេញពីក្រុងកាផានុម ព្រះអង្គទតឃើញបុរសម្នាក់ឈ្មោះម៉ាថាយ អង្គុយនៅកន្លែងយកពន្ធ។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ គាត់ក៏ក្រោកឡើង ដើរតាមព្រះអង្គទៅ។ បន្ទាប់មក ព្រះអង្គសោយព្រះស្ងោយនៅផ្ទះលោកម៉ាថាយ។ មានអ្នកទារពន្ធ ព្រមទាំងមនុស្សបាបជាច្រើនមកអង្គុយរួមតុជាមួយព្រះយេស៊ូ និងក្រុមសាវ័កដែរ។ ពួកខាង គណៈផារីស៊ីឃើញដូច្នេះ គេនិយាយទៅកាន់សាវ័ករបស់ព្រះអង្គថា៖ «ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នាបរិភោគជាមួយអ្នកទារពន្ធនិងមនុស្សបាប?»។ ព្រះយេស៊ូឮដូច្នេះ ក៏មានព្រះបន្ទូលថា៖ «មនុស្សមានសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ»។ ចូរអ្នករាល់គ្នាទៅរិះគិតមើលសេចក្តីដែលមានចែងទុកមកថា «យើងមិនចង់បានយញ្ញបូជាទេ គឺចង់បានតែសេចក្តីមេត្តាករុណាប៉ុណ្ណោះ» មានន័យដូចម្តេច?។ ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺមករកមនុស្សបាបវិញ»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា យើងខ្ញុំស្ម័គ្រចិត្តបម្រើព្រះអង្គ សូមទ្រង់ព្រះមេត្តាទទួលតង្វាយរបស់យើងខ្ញុំដោយអនុគ្រោះ។ សូមឱ្យសក្ការបូជានេះបានគាប់ព្រះហប្ញទ័យព្រះអង្គ និងផ្តល់ឱ្យយើងខ្ញុំមានសេចក្តីស្រឡាញ់ចំពោះព្រះអង្គ និងចំពោះអ្នកដទៃកាន់តែខ្លាំងឡើងៗផង។

បពិត្រព្រះជាម្ចាស់ប្រកបដោយធម៌មេត្តាករុណាសប្បុរសយ៉ាងក្រៃលែង ព្រះអង្គសព្វព្រះហប្ញទ័យប្រោសយើងខ្ញុំឱ្យបានជាសះស្បើយ។ ដោយអភិបូជានេះ សូមព្រះអង្គរំដោះយើងខ្ញុំឱ្យរួចពីនឹមនៃកិលេសតណ្ហា និងតម្រង់ជីវិតយើងខ្ញុំឱ្យធ្វើតែអំពើល្អផង។

502 Views

Theme: Overlay by Kaira