អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី០៨
រដូវធម្មតា ឆ្នាំ«ខ»
ពណ៌បៃតង

ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤

បពិត្រព្រះអម្ចាស់ជាព្រះបិតា ដ៏មានតេជានុភាពសព្វប្រការ! សូមទ្រង់ព្រះមេត្តាប្រោសអាណិតអាសូរមនុស្សលោក។ សូមប្រោសមនុស្សលោកឱ្យបានរស់នៅប្រកបដោយសេចក្តីសុខសាន្តជានិច្ច តាមគម្រោងការរបស់ព្រះអង្គ។ សូមឱ្យយើងខ្ញុំជាបុត្រធីតារបស់ព្រះអង្គ អាចបម្រើព្រះអង្គដោយគ្មានចិត្តចង្អៀតចង្អល់ឡើយ។

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរព្យាការីហូសេ ហស ២,១៦.១៧.២១-២២

ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងទាក់ទាញចិត្តភរិយាដែលបានក្បត់យើង យើងនឹងនាំនាងទៅវាលរហោស្ថាន យើងនឹងនិយាយលួងលោមចិត្តនាង។ នៅទីនោះ នាងនឹងឆ្លើយតបមកយើង ដូចនៅគ្រាដែលនាងនៅពីក្មេង គឺនៅគ្រាដែលនាងទើបនឹង ចេញ​ពីស្រុកអេស៊ីប។ យើងនឹងដណ្តឹងនាងធ្វើជាភរិយាជាដរាបតរៀងទៅ យើងនឹងដណ្តឹងនាងធ្វើជាភរិយាដោយសុចរិត និងយុត្តិធម៌ ដោយភក្តីភាព និងអាណិតអាសូរ។ យើងនឹងដណ្តឹងនាងធ្វើជាភរិយាដោយចិត្តស្មោះស្ម័គ្រ ហើយនាងនឹងទទួលស្គាល់ព្រះអម្ចាស់»។

ទំនុកតម្កើងលេខ ១០៣ (១០២), ១-៤.៨-៩.១២-១៣ បទកាកគតិ

១.ខ្ញុំសូមសរសើរព្រះគ្មានអ្វីស្មើអស់ពីដួងចិត្ត
ខ្ញុំសូមតម្កើងនាមដ៏វិសុទ្ធព្រះដ៏មានឫទ្ធិ
ផុតលើលោកា
ខ្ញុំសូមតម្កើងសរសើរលើកឡើងអស់ពីចិន្តា
ខ្ញុំសូមរំឭកព្រះហស្តអស្ចារ្យសប្បុរសករុណា
មិនបំភ្លេចឡើយ
ព្រះអង្គអត់ទោសនូវរាល់កំហុសដែលមានមកហើយ
ខ្ញុំបានប្រព្រឹត្តព្រះអង្គប្រោសឱ្យខ្ញុំបានធូរស្បើយ
ផុតរោគសោកសៅ
ព្រះអង្គរំដោះជីវិតឱ្យរស់ផុតពីរណ្តៅ
ព្រះអង្គអាណិតអាសូរពេកកូវខ្ញុំផុតសោកសៅ
ដោយទ្រង់មេត្តា
ព្រះអម្ចាស់ថ្លៃមានព្រះហឫទ័យអាណិតករុណា
ប្រណីសន្តោសគ្រប់ពេលវេលាដល់មនុស្សគ្រប់គ្នា
មិនឱ្យមានភ័យ
ទ្រង់មិនបន្ទោសប្រើពាក្យបោកបោះដាក់យើងរាល់ថ្ងៃ
ទ្រង់មិនពិរោធមិនខេខឹងអ្វីហើយតែងប្រណី
ដល់យើងគ្រប់គ្នា
១២ទិសកើតទិសលិចឆ្ងាយគ្នាមិនតិចឥតមានកែប្រែ
ព្រះអង្គធ្វើឱ្យអំពើបាបបែរឆ្ងាយមិនជិតទេ
ពីយើងយ៉ាងនោះ
១៣ឪពុកអាណិតថ្នាក់ថ្នមផ្តេកផ្តិតកូនមានទាំងអស់
ព្រះក៏មេត្តាអាសូរស្រណោះដល់អ្នកដែលស្មោះ
គោរពរាល់ថ្ងៃ

អត្ថបទទី​២៖ សូមថ្លែងលិខិតទី ២ របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស ២ ករ ៣,១-៦

បងប្អូនជាទីស្រឡាញ់!
យើងមិនត្រូវការយកលិខិតតែងតាំងយើងជាគ្រីស្តទូតមកជូនបងប្អូន ឬសុំលិខិតតែងតាំងពីបងប្អូនវិញ ដូចអ្នកខ្លះទេ។ បងប្អូនហ្នឹងហើយជាលិខិតរបស់យើង ជាលិខិតសរសេរនៅក្នុងដួងចិត្តរបស់យើង ដែលមនុស្សទាំងអស់អាចស្គាល់ និងអានបាន។ បងប្អូនពិតជាលិខិតរបស់ព្រះគ្រីស្តមែន ជាលិខិតដែលព្រះអង្គសរសេរផ្ញើមកតាមកិច្ចការដែលយើងបំពេញ។ លិខិតនេះមិនមែនសរសេរដោយទឹកខ្មៅទេ គឺសរសេរឡើងដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដែលមានព្រះជន្ម មិនមែនជាលិខិតសរសេរនៅលើផ្ទាំងថ្មទេ គឺសរសេរក្នុងសាច់ ក្នុងដួងចិត្តរបស់បងប្អូន។ យើងមានសេចក្តីទុកចិត្តដ៏មុតមាំនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់បែបនេះ ក៏ព្រោះតែព្រះគ្រីស្តនេះហើយ។ យើងមិនអាចចាត់ទុកថា ខ្លួនយើងមានសមត្ថភាពនឹងធ្វើកិច្ចការអ្វីមួយបានដោយខ្លួនយើងផ្ទាល់ឡើយ គឺព្រះជាម្ចាស់ឯណោះវិញទេ ដែលប្រទានឱ្យយើងមានសមត្ថភាពអាចធ្វើបាន។ ព្រះអង្គក៏ប្រទានឱ្យយើងមានសមត្ថភាពធ្វើជាអ្នកបម្រើសម្ពន្ធមេត្រីថ្មីដែរ ជាសម្ពន្ធមេត្រីដែលមិនមែនចងឡើងដោយសរសេរជាលាយលក្ខណ៍អក្សរនោះទេ គឺចងឡើងដោយព្រះវិញ្ញាណវិញ ដ្បិតធម្មវិន័យដែលសរសេរជាលាយលក្ខណ៍អក្សរបណ្តាលឱ្យស្លាប់ រីឯព្រះវិញ្ញាណវិញ ទ្រង់ប្រទានជីវិត។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មក ២,១៩.២២

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកដែលព្រះជាម្ចាស់ត្រាស់ហៅឱ្យចូលរួមក្នុងពិធីជប់លៀងមង្គលការនៃព្រះរាជ្យ ពិតជាមានសុភមង្គល! ព្រះអង្គច្រកស្រាទំពាំងបាយជូរនៃសម្ពន្ធមេត្រីថ្មីជូនគេ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ២,១៨-២២

ថ្ងៃមួយ ពួកសិស្សរបស់លោកយ៉ូហានបាទីស្ត និងពួកសិស្សខាងគណៈផារីស៊ីនាំគ្នាតមអាហារ។ ពួកគេមកទូលសួរព្រះយេស៊ូថា៖ «សិស្សរបស់លោកយ៉ូហាន និងសិស្សខាងគណៈផារីស៊ី តមអាហារ ចុះហេតុដូចម្តេចបានជាសិស្សរបស់លោកមិនតមដូចេ្នះ?» ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ក្នុងពិធីមង្គលការ នៅពេលកូនកំលោះនៅជាមួយ តើភ្ញៀវអាចតមអាហារកើតឬ?។ ទេ! ដរាបណាកូនកំលោះនៅជាមួយ ភ្ញៀវមិនអាចតមអាហារបានឡើយ។ ថ្ងៃក្រោយ ពេលគេចាប់ស្វាមីយកទៅ ទើបភ្ញៀវទាំងនោះតមអាហារ។ ពុំដែលមាននរណាយកក្រណាត់ថ្មីមកប៉ះសម្លៀកបំពាក់ចាស់ឡើយ បើធ្វើដូច្នេះ ក្រណាត់ថ្មីនឹងបណ្តាលឱ្យសម្លៀកបំពាក់ចាស់រហែកលើសដើមទៅទៀត។ ពុំដែលមាននរណាច្រកស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកចាស់ឡើយ បើធ្វើដូច្នោះ ស្រានឹងធ្វើឱ្យថង់ស្បែកនោះធ្លាយ បណ្តាលឱ្យខូចទាំងស្រា ទាំងថង់ស្បែកជាមិនខាន។ ត្រូវច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី»។

បពិត្រព្រះជាម្ចាស់! យើងខ្ញុំគ្មានអ្វីថ្វាយព្រះអង្គ ក្រៅពីវត្ថុដែលទ្រង់បានប្រោសប្រទានមកយើងខ្ញុំនោះទេ។ យើងខ្ញុំសូមថ្វាយតង្វាយទាំងនេះ ព្រមទាំងកាយ វាចា ចិត្ត ដើម្បីតបស្នងព្រះគុណព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រែចិត្តគំនិតរបស់យើងខ្ញុំ ឱ្យចេះស្រឡាញ់ព្រះអង្គលើសអ្វីៗទាំងអស់ក្នុងលោកនេះផង។

បពិត្រព្រះអម្ចាស់ជាព្រះបិតាដ៏មានតេជានុភាពសព្វប្រការ! ក្នុងអភិបូជានេះ ព្រះអង្គបានប្រោសឱ្យយើងខ្ញុំចូលរួមយ៉ាងជិតស្និទ្ធជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះសង្គ្រោះរបស់យើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានព្រះវិញ្ញាណព្រះអង្គឱ្យយាងមកតម្រង់ចិត្តគំនិតរបស់យើងខ្ញុំ។ សូមប្រោសឱ្យយើងខ្ញុំផ្ចង់ចិត្តគោរពព្រះអង្គលើសអ្វីៗទាំងអស់ក្នុងលោកនេះផង។

425 Views

Theme: Overlay by Kaira