អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី០៦
រដូវធម្មតា ឆ្នាំ«ក»
ពណ៌បៃតង

ថ្ងៃអាទិត្យ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរបែនស៊ីរ៉ាក់ បសរ ១៥,១៥-២០

កូនអើយ! ប្រសិនបើកូនមានបំណងប្រតិបត្តិតាមវិន័យរបស់ព្រះអម្ចាស់ នោះកូនមុខជាអាចប្រតិបត្តិតាមបាន។ កូនអាចស្មោះត្រង់នឹងព្រះអង្គបាន តាមការសម្រេចចិត្តរបស់កូន។ ព្រះអង្គដាក់ទឹក និងភ្លើងនៅមុខកូន កូនអាចលូកដៃជ្រើសរើសយកមួយណា ក៏បានតាមចិត្តកូនប្រាថ្នា។ ព្រះអង្គប្រទានឱ្យមនុស្សលោកមានជីវិត ឬស្លាប់តាមតែម្នាក់ៗជ្រើសរើស។
ព្រះអម្ចាស់ប្រកបដោយព្រះប្រាជ្ញាញ្ញាណឈ្លាសវៃក្រៃលែង ព្រះអង្គមានប្ញទ្ធានុភាពខ្លាំងក្លា ហើយឈ្វេងយល់អ្វីៗសព្វគ្រប់ទាំងអស់។ ព្រះអម្ចាស់យកព្រះហប្ញទ័យទុកដាក់ចំពោះអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ ហើយឈ្វេងយល់កិច្ចការទាំងអស់ដែលមនុស្សលោកប្រព្រឹត្ត។ ព្រះអង្គមិនបញ្ជាឱ្យនរណាម្នាក់ប្រព្រឹត្តបទល្មើសទេ ទ្រង់ក៏មិនអនុញ្ញាតឱ្យនរណាម្នាក់ប្រព្រឹត្តអំពើបាបដែរ។

ទំនុកតម្កើងលេខ ១១៩ (១១៨),១-២.៤-៥.១៧-១៨.៣៣-៣៤ បទកាកគតិ

អ្នកណាដែលមានកិរិយាជាប់ប្រាណត្រឹមត្រូវឥតខ្ចោះ
ប្រតិបត្តិតាមធម្មវិន័យព្រះអ្នកនោះប្រទះ
តែសុខមង្គល
អ្នកដែលប្រតិបត្តិតាមផ្លូវល្អពិតបញ្ជានិម្មល
ហើយស្វែងរកព្រះមិនខ្ជីខ្ជាខ្ជិលពិតជាបានផល
មង្គលពេកហោង
ព្រះអង្គចេញច្បាប់ដោយប្រកាសប្រាប់ឱ្យយើងស្រឡាញ់
យកចិត្តទុកដាក់ព្យាយាមទន្ទេញខិតខំបំពេញ
ដានស្នាមព្រះអង្គ
សូមជួយខ្ញុំផងឱ្យដូចបំណងមានចិត្តរឹងប៉ឹង
ដើម្បីប្រតិបត្តិតាមក្រឹត្យព្រះអង្គវិន័យត្រឹមត្រង់
តាមទ្រង់បញ្ជា
សូមដូរទៅជាបទពាក្យ ៧
១៧សូមសន្តោសខ្ញុំដែលជាអ្នកបម្រើស្មោះស្ម័គ្រព្រះអង្គហើយ
នោះជីវិតខ្ញុំបានធូរស្បើយមិននៅកន្តើយគោរពតាម
១៨សូមទ្រង់បើកភ្នែកទូលបង្គំពេលនោះរូបខ្ញុំនឹងឃើញស្នាម
ឃើញភាពថ្លៃថ្នូរគ្មានប្រេះស្រាំអស្ចារ្យនៃធម្មវិន័យទ្រង់
៣៣ឱ! ព្រះម្ចាស់អើយសូមព្រះអង្គបង្ហាញខ្ញុំផងពីវិន័យ
ឱ្យខ្ញុំកាន់តាមរៀងរាល់ថ្ងៃតាមព្រះវិន័យដោយស្ម័គ្រស្មោះ
៣៤សូមព្រះប្រទាននូវប្រាជ្ញាឱ្យខ្ញុំភ្លឺថ្លាសព្វទាំងអស់
របស់ព្រះអង្គកុំចន្លោះកាន់តាមឥតខ្ចោះដោយស្ម័គ្រចិត្ត

អត្ថបទទី​២៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ២,៦-១០

បងប្អូនជាទីស្រឡាញ់!
សេចក្តីដែលយើងនិយាយក្នុងចំណោមអ្នកដែលមានជំនឿគ្រប់លក្ខណៈហើយនោះ ក៏ជាប្រាជ្ញាម្យ៉ាងដែរ តែមិនមែនជាប្រាជ្ញារបស់មនុស្សលោក ឬជាប្រាជ្ញារបស់អ្នកគ្រប់គ្រងមនុស្សលោកនេះទេ។ ពួកគេនឹងត្រូវបាត់អំណាចជាមិនខាន។ យើងនិយាយអំពីប្រាជ្ញារបស់ព្រះជាម្ចាស់ដែលព្រះអង្គបង្កប់ទុកតាមគម្រោងការដ៏លាក់កំបាំងរបស់ព្រះអង្គ គឺព្រះអង្គបានគ្រោងទុកប្រាជ្ញានេះតាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីប្រទានសិរីរុងរឿងមកយើង។ ក្នុងចំណោមអ្នកគ្រប់គ្រងមនុស្សលោកនេះ គ្មាននរណាម្នាក់បានស្គាល់ប្រាជ្ញារបស់ព្រះអង្គទេ ប្រសិនបើគេបានស្គាល់គេពិតជាមិនឆ្កាងព្រះអម្ចាស់ដែលប្រកបដោយសិរីរុងរឿងនោះឡើយ។ ប៉ុន្តែ ការនេះកើតឡើងស្របតាមសេចក្តីដែលមានចែងទុកមកក្នុងគម្ពីរថា «អ្វីៗដែលភ្នែកមើលមិនឃើញ អ្វីៗដែលត្រចៀកស្តាប់មិនឮ និងអ្វីៗដែលចិត្តមនុស្សនឹកមិនដល់នោះ ព្រះជាម្ចាស់បានរៀបចំទុកសម្រាប់អស់អ្នកដែលស្រឡាញ់ព្រះអង្គ»។
ព្រះជាម្ចាស់បានសម្តែងឱ្យយើងស្គាល់គម្រោងការដ៏លាក់កំបាំងនោះ ដោយសារព្រះវិញ្ញាណ ដ្បិតព្រះវិញ្ញាណឈ្វេងយល់អ្វីៗទាំងអស់ សូម្បីតែជម្រៅនៃព្រះហប្ញទ័យរបស់ព្រះជាម្ចាស់ ក៏ទ្រង់ឈ្វេងយល់ដែរ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ធម្មវិន័យនៃព្រះអម្ចាស់ ធ្វើឱ្យមនុស្សមានចិត្តត្រេកអរសប្បាយ ធម្មវិន័យជាពន្លឺបំភ្លឺភ្នែកមនុស្ស។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៥,១៧-៣៧ (ឬយ៉ាងខ្លី ៥,២០-២២.២៧-២៨.៣៣-៣៤.៣៧)

នៅគ្រានោះ ​ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖

ប្រសិនបើអានយ៉ាងខ្លី សូមរំលងវគ្គខាងក្រោមនេះ
«សុំកុំនឹកស្មានថា ខ្ញុំមកលុបបំបាត់ធម្មវិន័យ ឬពាក្យប្រៀនប្រដៅរបស់ព្យាការីចោលឡើយ។ ខ្ញុំមិនមែនមកលុបបំបាត់ទេ គឺខ្ញុំមកធ្វើឱ្យគម្ពីរមានអត្ថន័យពេញលេញទៅវិញ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ដរាបណាផ្ទៃមេឃ និងផែនដីនៅស្ថិតស្ថេរ ដរាបនោះគ្មានក្បៀស ឬបន្តក់ណាមួយក្នុងធម្មវិន័យត្រូវរលុបបាត់ឡើយ គឺគម្ពីរទាំងមូលនឹងនៅស្ថិតស្ថេររហូតដល់ទីបំផុត។ អ្នកណាល្មើសនឹងបញ្ញត្តិតូចមួយនេះ ហើយបង្រៀនអ្នកផ្សេងឱ្យធ្វើតាម អ្នកនោះនឹងមានឋានៈតូចជាងគេក្នុងព្រះរាជ្យនៃស្ថានបរមសុខ។ ផ្ទុយទៅវិញ អ្នកណាប្រតិបត្តិតាមវិន័យ ហើយបង្រៀនអ្នកផ្សេងឱ្យប្រតិបត្តិតាម អ្នកនោះនឹងមានឋានៈធំក្នុងព្រះរាជ្យនៃស្ថានបរមសុខ។

ប្រសិនបើអានយ៉ាងខ្លី សូមអានវគ្គខាងក្រោមនេះ
ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា បើសេចក្តីសុចរិតរបស់អ្នករាល់គ្នាមិនប្រសើរជាងសេចក្តីសុចរិតរបស់ពួកធម្មាចារ្យ និងពួកខាងគណៈផារីស៊ីទេ អ្នករាល់គ្នាពុំអាចចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខបានឡើយ។ អ្នករាល់គ្នាធ្លាប់ឮសេចក្តីដែលមានថ្លែង ប្រាប់បុព្វបុរសថា «កុំសម្លាប់មនុស្ស អ្នកណាសម្លាប់គេ អ្នកនោះនឹងត្រូវគេផ្តន្ទាទោស»។ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា អ្នកណាខឹងនឹងបងប្អូន អ្នកនោះនឹងត្រូវគេផ្តន្ទាទោសដែរ។

ប្រសិនបើអានយ៉ាងខ្លី សូមរំលងវគ្គខាងក្រោមនេះ
អ្នកណាជេរប្រទេចផ្តាសាបងប្អូន អ្នកនោះនឹងត្រូវក្រុមប្រឹក្សាជាន់ខ្ពស់កាត់ទោស ហើយអ្នកណាត្មះតិះដៀលគេ អ្នកនោះនឹងត្រូវគេផ្តន្ទាទោសធ្លាក់ក្នុងភ្លើងនរកអវីចី។ ដូច្នេះ កាលណាអ្នកយកតង្វាយទៅថ្វាយព្រះជាម្ចាស់ ហើយនៅទីនោះ អ្នកនឹកឃើញថា បងប្អូនណាម្នាក់មានទំនាស់នឹងអ្នក ចូរទុកតង្វាយរបស់អ្នកនៅកន្លែងថ្វាយតង្វាយ ហើយទៅស្រុះស្រួលនឹងបងប្អូនរបស់អ្នកជាមុនសិន រួចសឹមវិលមកថ្វាយតង្វាយរបស់អ្នកវិញ។ កាលណាអ្នកធ្វើដំណើរទៅតុលាការជាមួយគូវិវាទរបស់អ្នក ចូរស្រុះស្រួលជាមួយអ្នកនោះជាប្រញាប់ ក្រែងលោគេបញ្ជូនអ្នកទៅចៅក្រម ចៅក្រមបញ្ជូនអ្នកទៅនគរបាល ហើយអ្នកត្រូវជាប់គុក។ ខ្ញុំសុំប្រាប់ឱ្យអ្នកដឹងច្បាស់ថា ដរាបណាអ្នកមិនបានបង់ប្រាក់ពិន័យគ្រប់ចំនួន ឥតខ្វះមួយសេនទេនោះ អ្នកនឹងមិនរួចខ្លួនឡើយ។

ប្រសិនបើអានយ៉ាងខ្លី សូមអានវគ្គខាងក្រោមនេះ
អ្នករាល់គ្នាធ្លាប់ឮសេចក្តីថ្លែងទុកមកថា “កុំប្រព្រឹត្តអំពើផិតក្បត់”។ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា អ្នកណាមើលស្ត្រីម្នាក់ ហើយមានចិត្តស្រើបស្រាលចង់រួមបវេណីជាមួយនាង អ្នកនោះដូចជាបានប្រព្រឹត្តអំពើផិតក្បត់ជាមួយនាងនៅក្នុងចិត្តរួចស្រេចទៅហើយ។

ប្រសិនបើអានយ៉ាងខ្លី សូមរំលងវគ្គខាងក្រោមនេះ
ប្រសិនបើភ្នែកស្តាំរបស់អ្នកនាំអ្នកឱ្យប្រព្រឹត្តអំពើបាប ចូរខ្វេះចេញ ហើយបោះចោលឱ្យឆ្ងាយពីអ្នកទៅ! បើអ្នកបាត់ភ្នែកតែមួយនេះ ប្រសើរជាងបណ្តោយឱ្យរូបកាយទាំងមូលធ្លាក់ទៅក្នុងនរក។ ប្រសិនបើដៃស្តាំរបស់អ្នកនាំអ្នកឱ្យប្រព្រឹត្តអំពើបាប ចូរកាត់វា ហើយ​បោះចោលឱ្យឆ្ងាយពីអ្នកទៅ! បើអ្នកបាត់តែអវយវៈមួយនេះ ប្រសើរជាងបណ្តោយឱ្យរូបកាយទាំងមូលធ្លាក់ទៅក្នុងនរក។ មានសេចក្តីថ្លែងទុកមកថា “បុរសណាលែង​ភរិយា ត្រូវធ្វើលិខិតលែងលះឱ្យនាង” រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា បុរសណាលែងភរិយារបស់ខ្លួន លើកលែងតែរួមរស់ជាមួយគ្នាដោយឥតបានរៀបការ ប្រសិនបើនាងរៀបការម្តងទៀត បុរសនោះធ្វើឱ្យនាងទៅជាស្ត្រីផិតក្បត់។ រីឯបុរសណារៀបការនឹងស្ត្រីប្តីលែង បុរសនោះក៏ប្រព្រឹត្តអំពើផិតក្បត់ដែរ។

ប្រសិនបើអានយ៉ាងខ្លី​ សូមអានវគ្គខាងក្រោមនេះ
អ្នករាល់គ្នាធ្លាប់ឮសេចក្តីដែលមានថ្លែងប្រាប់បុព្វបុរសថា “កុំបំភ្លេចពាក្យសម្បថចោលឡើយ។ ត្រូវតែធ្វើតាមគ្រប់ពាក្យដែលអ្នកបានស្បថនឹងព្រះអម្ចាស់”។ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា កុំស្បថឱ្យសោះ!

ប្រសិនបើអានយ៉ាងខ្លី សូមរំលងវគ្គខាងក្រោមនេះ
កុំស្បថដោយយកមេឃជាសាក្សីឡើយ ព្រោះមេឃជាបល្ល័ង្ករបស់ព្រះជាម្ចាស់ ក៏កុំស្បថដោយយកផែនដីជាសាក្សីដែរ ព្រោះផែនដីជាកំណល់ទ្រព្រះបាទារបស់ព្រះអង្គ។ កុំស្បថដោយយកក្រុងយេរូសាឡឹមជាសាក្សី ព្រោះយេរូសាឡឹមជាក្រុងរបស់ព្រះមហាក្សត្រដ៏ឧត្តម។ កុំស្បថដោយយកក្បាលអ្នកជាសាក្សី ព្រោះអ្នកពុំអាចធ្វើឱ្យសក់របស់អ្នកទៅជាស ឬខ្មៅបានឡើយ សូម្បីតែមួយសរសៃក៏ពុំបានផង។

ប្រសិនបើអានយ៉ាងខ្លី សូមអានវគ្គខាងក្រោមនេះ
ត្រូវនិយាយឱ្យទៀងទាត់ បើ “មែន” ឱ្យប្រាកដជា “មែន” បើ “ទេ” ឱ្យប្រាកដជា“ទេ”។ រីឯពាក្យពន្លើស សុទ្ធតែមកពីមារកំណាចទាំងអស់»។

614 Views

Theme: Overlay by Kaira