អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី០៦
រដូវបុណ្យចម្លង ឆ្នាំ«ក»
ពណ៌ស

ថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២៦

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហឫទ័យ​បង្រួប​បង្រួម​មនុស្សដែលបាក់បែកគ្នា ឱ្យចូលរួមក្នុងមហាគ្រួសារតែមួយ។ សូមទ្រង់​ព្រះមេត្តា​ប្រោស​ប្រទាន​ព្រះវិញ្ញាណ​ព្រះ​អង្គឱ្យយើងខ្ញុំ សូមឱ្យយើងខ្ញុំអាចរស់​នៅយ៉ាងសមរម្យនឹងឋានៈរបស់ខ្លួនជាបុត្រធីតារបស់ព្រះអង្គផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ៨,៥-៨.១៤-១៧

លោកភីលីពជាសាវ័កម្នាក់ក្នុងក្រុមប្រាំពីរ ធ្វើដំណើរទៅក្រុងមួយនៅស្រុកសាម៉ារី ហើយប្រកាសប្រាប់​អ្នក​ក្រុង​​អំពីព្រះគ្រីស្ត។ មហាជនរួមចិត្តគំនិតគ្នា ពេញចិត្តនឹងពាក្យសំដីរបស់​លោក​ភីលីព​ ព្រោះ​គេបាន​ឮលោក​មាន​ប្រសាស​ន៍ និងបានឃើញទីសម្គាល់ដ៏អស្ចារ្យដែលលោកបានធ្វើ គឺមានខ្មោចជាច្រើនចេញពីមនុស្សទាំងស្រែកខ្លាំងៗ និងមានមនុស្សខ្វិន មនុស្សស្លាប់ដៃជើងជាច្រើនបានជា។ ប្រជាជននៅក្រុងនោះមាន​អំណរ​សប្បាយ​ដ៏លើស​លប់។ ក្រុមគ្រីស្តទូតនៅក្រុងយេរូសាឡឹមបានឮដំណឹងថា អ្នកស្រុក​សាម៉ារីនាំគ្នាទទួលព្រះបន្ទូល​របស់​ព្រះជា​​ម្ចា​ស់​ ក៏ចាត់លោកសិលានិងលោកយ៉ូហានឱ្យទៅជួបអ្នកទាំងនោះ។ លុះទៅដល់ស្រុក​សាម៉ារី គ្រីស្តទូតទាំង​ពីរ​ក៏​ទូ​លអង្វរព្រះជាម្ចាស់ សុំឱ្យពួកអ្នកជឿបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ដ្បិតព្រះវិញ្ញាណ​ពុំទាន់​យាង​ចុះមក​សណ្ឋិត​លើ​អ្នកណាម្នាក់ក្នុងចំណោមពួកគេនៅឡើយទេ គឺគេគ្រាន់តែបាន​ទទួល​ពិធីជ្រមុជ​ទឹកក្នុង​ព្រះនាមព្រះអម្ចាស់​យេ​ស៊ូប៉ុណ្ណោះ។ ពេលនោះ លោកសិលា និងលោកយ៉ូហានដាក់ដៃលើគេ ហើយគេក៏ទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ។

ទំនុកតម្កើងលេខ ៦៦ (៦៥), ១-៧,១៦.២០ បទកាកគតិ

ប្រជាប្រុសស្រីនៅលើផែនដីទាំងអស់គ្នាអើយ
នាំគ្នាអបអរកុំបីកន្តើយអបអរសប្បាយ
សាទរព្រះម្ចាស់
ចូរច្រៀងតម្កើងសិរីរុងរឿងព្រះនាមរបស់
ព្រះម្ចាស់នៃយើងបារមីខ្ពង់ខ្ពស់តម្កើងថ្កើងយស
ថ្វាយដល់ព្រះអង្គ
ចូរទូលទ្រង់ថាបពិត្រព្រះជាអម្ចាស់នៃយើង
គ្រប់ស្នាព្រះហស្ដវិសេសថ្កុំថ្កើងយើងសូមលើកឡើង
ឱ្យខ្ពស់ដរាប
ពួកខ្មាំងសត្រូវព្រះអង្គចាំនៅនាំគ្នាលុតក្រាប
ដោយឃើញចេស្តាឫទ្ធានុភាពព្រះអង្គរៀងរាប
ធំធេងកន្លង
មនុស្សម្នាលើដីទាំងប្រុសទាំងស្រីក្រាបថ្វាយព្រះអង្គ
គេនាំគ្នាច្រៀងលើកសិរីផងច្រៀងបទតម្កើង
ព្រះនាមល្បាញល្បី
ចូរយើងនាំគ្នាពីគ្រប់ទិសាកុំនៅធ្វើហី
មើលស្នាព្រះហស្តសុទ្ធតែប្រពៃដែលទ្រង់លកលៃ
ធ្វើមកមនុស្សលោក
ទ្រង់ធ្វើឱ្យទឹកសមុទ្រគគ្រឹកប្រែជារីងគោក
ឱ្យប្រជាជនដើរឆ្លងទៅមកយើងផុតទុក្ខសោក
ប្រែជាសប្បាយ
ព្រះអង្គគ្រប់គ្រងអស់កល្បយូរលង់ដោយឫទ្ធិបារមី
ទ្រង់ត្រួតពិនិត្យប្រជាប្រុសស្រីកុំឱ្យគ្រប់កាយ
ក្រោកប្រឆាំងបាន
១៦សូមអ្នកទាំងអស់ដែលធ្លាប់ស្ម័គ្រស្មោះលើព្រះគ្មានហ្មង
ខ្ញុំនឹងរៀបរាប់គ្រប់កិច្ចដែលទ្រង់មានមកកន្លង
មកលើរូបខ្ញុំ
២០សូមថ្កើងព្រះម្ចាស់ខ្ពង់ខ្ពស់ពេកណាស់ដោយចិត្តស្មោះសរ
ទ្រង់ពុំបដិសេធពាក្យខ្ញុំអង្វរទ្រង់ប្រទានពរ
ដល់ខ្ញុំជានិច្ច

អត្ថបទទី២៖ សូមថ្លែងលិខិតទី១ របស់សន្ដសិលា ១សល ៣,១៥-៨

បងប្អូនជាទីស្រឡាញ់!
បងប្អូនត្រូវទទួលស្គាល់ព្រះគ្រីស្តទុកជាព្រះអម្ចាស់ដ៏វិសុទ្ធតែមួយក្នុងចិត្តបងប្អូន។ ត្រូវ​ប្រុងប្រៀបខ្លួន ឆ្លើយតទល់នឹងអស់អ្នកដែលសាកសួរអំពីសេចក្តីសង្ឃឹមរបស់បងប្អូននោះជានិច្ច ប៉ុន្តែ ត្រូវឆ្លើយទៅគេដោយទន់ភ្លន់ ដោយគោរព និងដោយមានមនសិការល្អ ដើម្បីឱ្យអស់អ្នកដែលចង់មួលបង្កាច់កិរិយាល្អរបស់បងប្អូន ជាអ្នកជឿព្រះគ្រីស្តត្រង់ចំណុចណាមួយ បែរ​ជា​ត្រូវ​ខ្មាស់​ទៅវិញ។ សូវរងទុក្ខដោយប្រព្រឹត្តអំពើល្អ ជាជាងប្រព្រឹត្តអំពើអាក្រក់ ប្រសិនបើព្រះជាម្ចាស់សព្វព្រះហឫទ័យយ៉ាង​នេះ។ សូម្បីតែព្រះគ្រីស្តក៏ព្រះអង្គបានសោយទិវង្គតម្តងជាសូរេច ព្រោះតែបាបដែរ គឺព្រះដ៏សុចរិតបាន​សោយ​ទិវង្គ​ត​ជាប្រយោជន៍ដល់មនុស្សទុច្ចរិត ដើម្បីនាំបងប្អូនទៅថ្វាយព្រះជាម្ចាស់។ កាលព្រះអង្គមានឋានៈជាមនុស្ស ទ្រង់ត្រូវ​គេ​​ធ្វើ​គុត តែព្រះជាម្ចាស់បានប្រោសព្រះអង្គឱ្យមានព្រះជន្មវិញ ដោយសារព្រះវិញ្ញាណ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៤,៦.៩

អាលេលូយ៉ា! អាលេលូយ៉ា!
ចូររួមជាមួយព្រះវិញ្ញាណដ៏វិសុទ្ធ​ផ្តល់សក្ខីភាពថា ព្រះយេស៊ូពិតជា​ព្រះបុត្រារបស់​ព្រះ​ជាម្ចាស់ ដ្បិតព្រះវិញ្ញាណជាសេចក្តីពិត។អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៤,១៥-២១

នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូលទៅកាន់ក្រុម​សា​វ័ក​ថា៖ «ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាពិតជាកាន់តាមវិន័យរបស់ខ្ញុំ ខ្ញុំនឹងទូលអង្វរព្រះបិតា ហើយ​ទ្រង់ប្រទានព្រះជួយការពារមួយអង្គទៀត ឱ្យគង់នៅជាមួយអ្នករាល់គ្នាជាដារាបតរៀងទៅ។ ព្រះអង្គ​ជាព្រះវិ​ញ្ញាណ​​ដែលសម្តែងសេចក្តីពិត។ មនុស្សលោកពុំអាចទទួលព្រះអង្គបានទេ ព្រោះគេមើលព្រះអង្គមិនឃើញ ហើយ​ក៏មិន​ស្គាល់ព្រះអង្គផង។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាស្គាល់ព្រះអង្គ ព្រោះព្រះអង្គស្ថិតនៅជាប់នឹងអ្នករាល់គ្នា ហើយ​ព្រះអង្គនឹងគង់ក្នុងអ្នករាល់គ្នា។ ខ្ញុំមិនចោលអ្នករាល់គ្នាឱ្យនៅកំព្រាឡើយ ខ្ញុំនឹងមករកអ្នករាល់គ្នាវិញ។ បន្តិចទៀត មនុស្សលោកនឹងលែងឃើញខ្ញុំទៀតហើយ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងឃើញខ្ញុំ ព្រោះខ្ញុំមានជីវិត ហើយ​អ្នក​រាល់​គ្នាក៏នឹងមានជីវិតដែរ។ នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងព្រះបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នានៅក្នុងខ្ញុំ ខ្ញុំ​ក៏​​នៅក្នុងអ្នករាល់គ្នាដែរ។ អ្នកណាមានវិន័យរបស់ខ្ញុំ និងប្រតិបត្តិតាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ។ ព្រះបិតារបស់ខ្ញុំស្រឡាញ់​អ្នក​ដែលស្រឡាញ់ខ្ញុំ ហើយខ្ញុំក៏ស្រឡាញ់អ្នកនោះដែរ ខ្ញុំនឹងបង្ហាញឱ្យអ្នកនោះស្គាល់ខ្ញុំថែមទៀតផង»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមថ្វាយកាយ វាចា ចិត្ត ចំពោះព្រះអង្គ រួមជាមួយ​ព្រះយេស៊ូ​ដែល​បាន​បូជាព្រះជន្ម។ សូមទ្រង់ព្រះមេត្តាចាត់ព្រះវិញ្ញាណយាងមកញ៉ាំងតង្វាយទាំងនេះឱ្យបានគាប់​ហឫទ័យព្រះអង្គ និងឱ្យបានទៅជាព្រះកាយ និងព្រះលោហិតរបស់ព្រះបុត្រា ដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ​។

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមលើក​តម្កើងសិរីរុង​រឿង​របស់ព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្តជាអម្ចាស់យើងខ្ញុំ។ ព្រះគ្រីស្តប្រទាន​ជីវិតថ្មីឱ្យ​យើងខ្ញុំ​ដែល​ជឿ​សង្ឃឹម​លើ​​ព្រះ​អង្គ។ ទ្រង់បង្រួបបង្រួមមនុស្សគ្រប់ជាតិសាសន៍ឱ្យចូលក្នុងព្រះសហគមន៍តែមួយ។ ព្រះសហគមន៍​ក៏ទទួល​ឫទ្ធិបារមីពីព្រះវិញ្ញាណដែរ ដើម្បីបង្ហាញធម៌មេត្តាការុណារបស់ព្រះអង្គសព្វថ្ងៃនេះ។ អាស្រ័យហេតុនេះ​ហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ សូម​លើក​តម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”។

បពិត្រព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ! ដោយព្រះអង្គប្រោសព្រះយេស៊ូ ឱ្យមានព្រះជន្មថ្មី​ដ៏រុង​រឿ​ង​​ ព្រះអង្គក៏ប្រទានជីវិតថ្មីឱ្យ​យើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណព្រះអង្គឱ្យបង្ហាញ​សេចក្តីពិតដល់​យើ​ង​ខ្ញុំ​ផង។ សូមព្រះវិញ្ញាណណែនាំយើងខ្ញុំ ឱ្យរស់នៅយ៉ាងសមរម្យនឹងឋានៈរបស់ខ្លួន ជាបុត្រធីតា​របស់​ព្រះ​អង្គ​ផង​។

496 Views

Theme: Overlay by Kaira