អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី០៥
រដូវធម្មតា ឆ្នាំ«ខ»

ពណ៌បៃតង

ថ្ងៃអាទិត្យ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហឫទ័យត្រាស់ហៅយើងខ្ញុំឱ្យធ្វើជាព្រះសហគមន៍របស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាថែរក្សាការពារមហាគ្រួសាររបស់ព្រះអង្គ តាមសេចក្តីសង្ឃឹមរបស់យើងខ្ញុំផង។

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរលោកយ៉ូប យប ៧,១-៤.៦-៧

លោកយ៉ូបមានប្រសាសន៍ថា៖ «ជីវិតរបស់មនុស្សនៅលើផែនដីមិនខុសពីជីវិតរបស់អ្នកដែលគេបង្ខំឱ្យធ្វើការជាទម្ងន់ទេ ហើយអាយុជីវិតរបស់គេក៏មិនខុសពីអាយុជីវិតរបស់អ្នកស៊ីឈ្នួលដែរ។ ទាសករប្រាថ្នាជ្រកក្រោមម្លប់ ហើយអ្នកស៊ីឈ្នួលទន្ទឹងរង់ចាំប្រាក់បៀវត្សយ៉ាងណា ខ្ញុំក៏ទទួលការឈឺចាប់ជាច្រើនខែ ហើយរងទុក្ខសោកជាច្រើនយប់យ៉ាងនោះដែរ។ ពេលខ្ញុំចូលដំណេក ខ្ញុំពោលថា៖ «តើពេលណាខ្ញុំនឹងក្រោកឡើងបាន?»។ ប៉ុន្តែ យប់ពន្យារកាន់តែយូរ ហើយខ្ញុំចេះតែប្រះខ្លួនរសាប់រសល់រហូតដល់ភ្លឺ។ អាយុជីវិតរបស់ខ្ញុំ បោះពួយទៅមុខលឿនជាងត្រល់របស់អ្នកត្បាញទៅទៀត! ពេលណាអស់អំបោះ ត្រល់នោះក៏ឈប់។ សូមព្រះអង្គនឹកចាំផងថា ជីវិតរបស់ទូលបង្គំប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ ទូលបង្គំពុំអាចឃើញសុភមង្គលទៀតឡើយ។

ទំនុកតម្កើងលេខ ១៤៧, ១.៣-៧ បទព្រហ្មគីតិ

យើងស្មូត្របទថ្វាយព្រះជាអម្ចាស់របស់យើង
សរសើរលើកតម្កើងដ៏រុងរឿងល្អប្រពៃ
អ្នកដែលមានវិបត្តិគ្រាំគ្រាចិត្តគិតមិនចេញ
ទ្រង់ប្រោសផុតទោម្នេញរបួសវិញជាសះស្បើយ
ព្រះអង្គអាចរាប់បានផ្កាយឥតមានខ្វះមួយឡើយ
ដាក់ឈ្មោះឱ្យរួចហើយមិនភ្លេចឡើយស្គាល់ទាំងអស់
ព្រះម្ចាស់របស់យើងសែនថ្កុំថ្កើងឧត្តមខ្ពស់
ចេស្តាខ្លាំងមុតមោះព្រះតម្រិះធំធេងក្រៃ
ព្រះអម្ចាស់គាំទ្រជនក្រីក្រខ្សត់រីងរៃ
ទ្រង់បន្ទាបដល់ដីជនអប្រីយ៍មនុស្សអាក្រក់
ចូរនាំគ្នាច្រៀងអរថ្លែងអំណរគុណព្រះម្ចាស់
ចូរដេញពិណថ្វាយព្រះជាអម្ចាស់នៃយើងផង

អត្ថបទទី​២៖ សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ៩,១៦-១៩.២២-២៣

បងប្អូនជាទីស្រឡាញ់!
ខ្ញុំមិនត្រូវអួតថា ការប្រកាសដំណឹងល្អជាកិត្តិយសរបស់ខ្ញុំនោះទេ ព្រោះជាភារកិច្ចមួយដែលខ្ញុំត្រូវតែធ្វើដោយខានមិនបាន។ ប្រសិន​បើខ្ញុំមិនប្រកាសដំណឹងល្អទេ សូមឱ្យខ្ញុំវេទនាទៅចុះ!។ ប្រសិនបើខ្ញុំស្ម័គ្រចិត្តប្រកាសដំណឹងល្អដោយខ្លួនឯង ខ្ញុំត្រូវតែទទួលប្រាក់បៀវត្ស។ ផ្ទុយទៅវិញ បើកិច្ចការនេះជាភារកិច្ចរបស់ខ្ញុំ ខ្ញុំត្រូវតែបំពេញតាមតែព្រះអង្គផ្ទុកផ្តាក់ឱ្យខ្ញុំធ្វើ។ ដូច្នេះ តើខ្ញុំទទួលប្រាក់បៀវត្ស​ឯណា! បៀវត្សរបស់ខ្ញុំ គឺការប្រកាសដំណឹងល្អដោយឥតគិតថៃ្ល ដោយឥតប្រើសិទ្ធិជាអ្នកប្រកាសដំណឹងល្អឡើយ។ ទោះបីខ្ញុំជាមនុស្សមានសេរីភាព គ្មានជាប់ចំណងរបស់នរណាក៏ដោយ ក៏ខ្ញុំសុខចិត្តដាក់ខ្លួនធ្វើជាទាសារបស់មនុស្សទាំងអស់ដែរ ដើម្បីបានមនុស្សច្រើនមកថ្វាយព្រះគ្រីស្ត។ កាលខ្ញុំនៅជាមួយអ្នកមានជំនឿទន់ខ្សោយ ខ្ញុំក៏ទៅជាអ្នកមានជំនឿទន់ខ្សោយដែរ ដើម្បីបានអ្នកដែលមានជំនឿទន់ខ្សោយយកមកថ្វាយព្រះគ្រីស្ត។ ខ្ញុំធ្វើឱ្យដូចមនុស្សទាំងអស់ក្នុងគ្រប់កាលៈទេសៈ ដើម្បីសង្គ្រោះអ្នកខ្លះតាមគ្រប់មធ្យោបាយ។ ព្រោះតែដំណឹងល្អ ខ្ញុំសុខចិត្តធ្វើអ្វីៗទាំងអស់ដើម្បីអាចចូលរួមទទួលផលពីដំណឹងល្អនោះ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៨,១៧

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូបានទទួលយកភាពពិការរបស់យើង ហើយព្រះអង្គក៏ទទួលយកជំងឺរបស់យើងដែរ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១,២៩-៣៩

ព្រះយេស៊ូ និងក្រុមសាវ័កនាំគ្នាចេញពីធម្មសាលាទៅផ្ទះលោកស៊ីម៉ូន និងលោកអន់ដ្រេ។ លោកយ៉ាកុប និងលោកយ៉ូហានក៏ទៅជាមួយដែរ។ ម្តាយក្មេករបស់លោកស៊ីម៉ូនកំពុងតែគ្រុន សម្រាន្តនៅលើគ្រែ។ ពេលព្រះយេស៊ូយាងទៅដល់ គេទូលព្រះអង្គភ្លាមថា គាត់​ឈឺ។ ព្រះអង្គយាងចូលទៅជិត ចាប់ដៃគាត់ឱ្យក្រោកឡើង គាត់ក៏បាត់គ្រុន ហើយបម្រើភ្ញៀវ។ លុះដល់ល្ងាច ក្រោយពេលថ្ងៃលិច គេនាំអ្នកជំងឺ និងមនុស្សខ្មោចចូលទាំងអស់មករកព្រះយេស៊ូ។ អ្នកក្រុងទាំងប៉ុន្មានមកផ្តុំគ្នានៅមាត់ទ្វារក្រុង។ ព្រះយេស៊ូប្រោសមនុស្សជាច្រើននាក់ដែលមានជំងឺផ្សេងៗឱ្យបានជាសះស្បើយ ហើយព្រះអង្គដេញខ្មោចជាច្រើនចេញពីមនុស្សផង។ ព្រះអង្គហាមខ្មោចមិន​ឱ្យនិយាយជាដាច់ខាត ព្រោះពួកវាស្គាល់ឋានៈរបស់ព្រះអង្គ។ ព្រឹកឡើង កាលងងឹតនៅឡើយ ព្រះយេស៊ូតើនឡើង ទ្រង់យាងចេញពីផ្ទះទៅកន្លែងមួយស្ងាត់ ហើយអធិដ្ឋាននៅទីនោះ។ លោកស៊ីម៉ូន និងអ្នកដែលនៅជាមួយគាត់ នាំគ្នាតាមរកព្រះអង្គ។ លុះបានជួប ហើយ គេទូលថា៖ «គេខំស្វែងរកលោកគ្រប់ៗគ្នា»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «យើងត្រូវនាំគ្នាទៅភូមិឯទៀតៗដែលនៅជិតនេះ ខ្ញុំត្រូវប្រកាសដំណឹងល្អនៅទីនោះដែរ ដ្បិតខ្ញុំចេញមកដើម្បីបំពេញការនេះ»។ ព្រះអង្គយាងទៅគ្រប់ទីកន្លែងក្នុងស្រុកកាលីឡេ ហើយប្រកាសដំណឹងល្អនៅតាមធម្មសាលាទាំងឡាយ ព្រមទាំងដេញខ្មោចចេញពីមនុស្សផង។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានបង្កើតអ្វីៗទាំងអស់ដែលមាននៅក្នុងពិភពលោក។ យើងខ្ញុំសូមលើកនំប័ុង និងស្រានេះ ទុកជានិមិត្តរូបនៃកិច្ចការទាំងប៉ុន្មាន ដែលយើងខ្ញុំបានធ្វើពេញមួយអាទិត្យកន្លងមកនេះមកថ្វាយព្រះអង្គ ដើម្បីតបស្នងគុណព្រះអង្គ។ សូមទ្រង់ព្រះមេត្តាទទួលដោយអនុគ្រោះ ហើយសូមប្រោសប្រទានឱ្យនំប័ុង និងស្រានេះ បានទៅជាព្រះកាយ និងព្រះលោហិតរបស់ព្រះយេស៊ូគ្រីស្ត ដែលបានសង្គ្រោះមនុស្សលោក។ ព្រះអង្គដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលបានប្រោសយើងខ្ញុំឱ្យទទួលព្រះកាយព្រះគ្រីស្ត ជាប្រភពនៃជីវិតរបស់យើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿយើងខ្ញុំឱ្យជាប់ចិត្តនឹងព្រះគ្រីស្តជានិច្ច ក្នុងគ្រប់កិច្ចការដែលយើងខ្ញុំប្រព្រឹត្ត សូមឱ្យយើងខ្ញុំជួយស្រោចស្រង់មនុស្ស ដោយមិនប្រកាន់វណ្ណៈ ឬឋានៈអ្វីឡើយ។

643 Views

Theme: Overlay by Kaira