អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី០៥
រដូវធម្មតា«ឆ្នាំគ»

ពណ៌បៃតង

ថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥

បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយធម៌មេត្ដាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហឫទ័យត្រាស់ហៅយើងខ្ញុំឱ្យធ្វើជាព្រះសហគមន៍របស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្ដាថែរក្សាការពារមហាគ្រួសាររបស់ព្រះអង្គ តាមសេចក្ដីសង្ឃឹមរបស់យើងខ្ញុំផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៦,១-៨

នៅឆ្នាំដែលព្រះបាទអូស្យាសសោយទិវង្គត ខ្ញុំឃើញព្រះអម្ចាស់គង់លើបល្ល័ង្កដ៏ខ្ពស់បំផុត ជាយព្រះភូសារបស់ព្រះអង្គលាតពេញក្នុងព្រះវិហារ។ នៅពីលើព្រះអង្គ មានពពួកសេរ៉ាភីម។ សេរ៉ាភីមទាំងនោះបន្លឺសំឡេងឆ្លើយឆ្លងគ្នាទៅវិញទៅមកថា៖ «ព្រះដ៏វិសុទ្ធ ព្រះដ៏វិសុទ្ធ ព្រះដ៏វិសុទ្ធ គឺព្រះអម្ចាស់នៃពិភពទាំងមូល!។ ផែនដីទាំងមូល ​ពោរពេញទៅដោយសិរីរុងរឿងរបស់ព្រះអង្គ!»។ ព្រះសូរសៀងរបស់ព្រះអង្គ ធ្វើឱ្យកក្រើកទ្វារព្រះវិហារ ហើយមានផ្សែងហុយពេញព្រះដំណាក់។ ពេលនោះ ខ្ញុំលាន់មាត់ថា៖ «ស្លាប់ខ្ញុំហើយ! ខ្ញុំពិតជាត្រូវវិនាស ដ្បិតខ្ញុំជាមនុស្សមានបបូរមាត់មិនបរិសុទ្ធ ហើយខ្ញុំក៏រស់នៅកណ្ដាលចំណោមប្រជាជនដែលមានបបូរមាត់មិនបរិសុទ្ធដែរ តែខ្ញុំបានឃើញព្រះមហាក្សត្រ ជាព្រះអម្ចាស់នៃពិភពទាំងមូល»។ ខណៈនោះសេរ៉ាភីមមួយហើរមករកខ្ញុំ ទាំងកាន់តង្កៀបកៀបរងើកភ្លើងពីអាសនៈមកជាមួយផង រួចយករងើកភ្លើងនោះមកប៉ះមាត់ខ្ញុំ ទាំងប្រាប់ថា៖ «ដោយរងើកភ្លើងនេះប៉ះបបូរមាត់លោកដូច្នេះ ព្រះអម្ចាស់លើកលែងទោសឱ្យលោក ព្រះអង្គដកបាបចេញពីលោកហើយ»​។ បន្ទាប់មក ខ្ញុំឮព្រះសូរសៀងរបស់ព្រះអម្ចាស់ដែលមានព្រះបន្ទូលថា៖ «តើយើងនឹងចាត់អ្នកណាឱ្យទៅ? តើនរណានឹងនាំពាក្យរបស់យើង?»។ ខ្ញុំទូលឆ្លើយ​ថា៖ «ទូលបង្គំនៅទីនេះស្រាប់ហើយ! សូមព្រះអង្គចាត់ទូលបង្គំចុះ!» ។

ទំនុកតម្កើងលេខ ១៣៨ (១៣៧),១-៥.៨ បទកាកគតិ

ខ្ញុំសូមតម្កើងព្រះម្ចាស់ខ្ពស់ឡើងអស់ពីដួងចិត្ដ
នៅមុខទេវតាទូលបង្គំស្មូត្របទតម្កើងថ្វាយថ្វាត់
ដល់ព្រះអង្គថ្លៃ
ខ្ញុំក្រាបបែរមុខតម្រង់ទៅរកវិហារប្រពៃ
ខ្ញុំលើកតម្កើងព្រះនាមថ្លាថ្លៃដោយព្រះហឫទ័យ
ស្មោះស្ម័គ្រឥតស្បើយ
នៅថ្ងៃដែលខ្ញុំស្រែកអង្វរសុំព្រះអង្គតបឆ្លើយ
ព្រះអង្គប្រទានឥតមានកន្ដើយឱ្យខ្ញុំបានស្បើយ
ក្នុងចិត្ដក្លាហាន
ឱ! ព្រះម្ចាស់អើយសូមទ្រង់ផ្ដល់ឱ្យស្ដេចទាំងប៉ុន្មាន
នៅលើផែនដីនាំគ្នាគ្រប់ប្រាណតម្កើងពេលបាន
ឮទ្រង់សន្យា
សូមឱ្យគេនាំគ្នីគ្នាច្រៀងរាំតម្កើងកិច្ចការ
ថាព្រះអម្ចាស់រុងរឿងអស្ចារ្យឧត្ដមថ្លៃថ្លា
បំផុតគ្មានពីរ
បពិត្រព្រះម្ចាស់ការគ្រប់យ៉ាងនេះពិតជាប្រពៃ
ព្រះអង្គប្រកបដោយព្រះហឫទ័យករុណាក្រៃ
ឥតបីបោះបង់

អត្ថបទទី​២៖ សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១៥,១-១១ (ឬយ៉ាងខ្លី ១៥,១-៨.១១)

បងប្អូនជាទីស្រឡាញ់!
ខ្ញុំសូមរម្លឹកបងប្អូនថា ដំណឹងល្អដែលខ្ញុំបានប្រកាសប្រាប់បងប្អូន ជាដំណឹងល្អដែលបងប្អូនបានទទួល និងបានជឿយ៉ាងខ្ជាប់ខ្ជួនស្រាប់ហើយ។ ប្រសិនបើបងប្អូនមិនឃ្លាតចាកពីដំណឹងល្អដែលខ្ញុំបាន​​ប្រកាសប្រាប់បងប្អូនទេនោះ បងប្អូននឹងទទួលការសង្គ្រោះតាមរយៈដំណឹងល្អនេះដែរ។ បើឃ្លាតចាកពីជំនឿរបស់បងប្អូន មុខតែឥតប្រយោជន៍។
មុនដំបូងបង្អស់ ខ្ញុំជម្រាបជូនបងប្អូននូវសេចក្ដីដែលខ្ញុំបានទទួល គឺថា ព្រះគ្រីស្ដសោយទិវង្គតដើម្បីរម្ដោះបាបយើងស្របតាមគម្ពីរ។ គេបានបញ្ចុះព្រះសពព្រះអង្គនៅក្នុងផ្នូរ ហើយព្រះជាម្ចាស់ប្រោសព្រះអង្គឱ្យតើនឡើងនៅថ្ងៃទីបី ស្របតាមគម្ពីរ។ ព្រះអង្គបានបង្ហាញខ្លួនឱ្យលោកកេផាសឃើញ រួចឱ្យក្រុមគ្រីស្ដទូតទាំងដប់ពីររូបឃើញដែរ។ បន្ទាប់មក ព្រះអង្គបង្ហាញខ្លួន​​​ឱ្យបងប្អូនជាងប្រាំរយនាក់ឃើញក្នុងពេលជាមួយគ្នា។ ក្នុងចំណោមបងប្អូនទាំងនោះ មានភាគច្រើននៅរស់នៅឡើយ តែមានអ្នកខ្លះបានទទួលមរណភាពផុតទៅហើយ។ បន្ទាប់មកទៀត ព្រះអង្គបង្ហាញខ្លួនឱ្យលោកយ៉ាកុបឃើញ រួចឱ្យគ្រីស្ដទូតទាំងអស់ឃើញ។ ក្រោយបង្អស់ ព្រះអង្គបង្ហាញខ្លួនឱ្យខ្ញុំដែលប្រៀបបីដូចជាកូនកើតមិនគ្រប់ខែនេះឃើញដែរ។
ប្រសិនបើអានយ៉ាងខ្លី សូមរំលងវគ្គខាងក្រោមនេះ
ដ្បិតក្នុងចំណោមគ្រីស្ដទូតទាំងអស់ ខ្ញុំជាអ្នកតូចជាងគេ ហើយមិនសមនឹងមានឈ្មោះជាគ្រីស្ដទូតទៀតផង ព្រោះខ្ញុំបានបៀតបៀនព្រះសហគមន៍របស់ព្រះជាម្ចាស់។ ប៉ុន្ដែ ហេតុដែលខ្ញុំបានដូចសព្វថ្ងៃនេះ ក៏មកតែពីព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះអង្គមកលើខ្ញុំ មិនមែនឥតប្រយោជន៍ទេ ផ្ទុយទៅវិញ ខ្ញុំបានធ្វើការច្រើនជាងគ្រីស្ដទូតទាំងនោះទៅទៀត ក៏ប៉ុន្ដែ មិនមែនខ្ញុំទេដែលធ្វើការ គឺព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ដែលស្ថិតនៅជាមួយខ្ញុំទេតើ ដែលបានសម្រេចគ្រប់កិច្ចការ។
ប្រសិនបើអានយ៉ាងខ្លី សូមអានវគ្គខាងក្រោមនេះទៀត
ហេតុនេះ ទោះបីខ្ញុំក្ដី ទោះបីគ្រីស្ដទូតទាំងនោះក្ដី យើងប្រកាសដំណឹងល្អនេះ ជាដំណឹងល្អដែលបងប្អូនបានជឿ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៤,១៩

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះសូរសៀងរបស់ព្រះអម្ចាស់ហៅ៖ «សូមអញ្ជើញមកតាមខ្ញុំ!។ ខ្ញុំនឹងធ្វើឱ្យអ្នកនេសាទមនុស្សវិញ»។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៥,១-១១

ថ្ងៃមួយ ព្រះយេស៊ូគង់នៅមាត់បឹងកេនេសារ៉ែត មានបណ្ដាជនជាច្រើនប្រជ្រៀតគ្នានៅជុំវិញព្រះអង្គ ដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះអង្គទតឃើញទូកពីរចតនៅមាត់ច្រាំង រីឯអ្នកនេសាទនាំគ្នាចុះទៅលាងអួនរបស់គេ។ ព្រះយេស៊ូយាងចុះទៅក្នុងទូករបស់លោកស៊ីម៉ូន រួចទ្រង់សុំឱ្យគាត់ចេញទូកទៅឆ្ងាយពីច្រាំងបន្ដិច។ ព្រះអង្គគង់បង្រៀនបណ្ដាជនពីក្នុងទូកនោះ។ លុះព្រះអង្គបង្រៀនគេចប់ហើយ ទ្រង់មានព្រះបន្ទូលទៅកាន់លោកស៊ីម៉ូនថា៖ «ចូរបង្ហួសទូកទៅទឹកជ្រៅ រួចនាំគ្នាទម្លាក់អួនចុះ»។ លោកស៊ីម៉ូន​តបទៅព្រះយេស៊ូវិញថា៖ «លោកគ្រូ! យើងខ្ញុំបានអូសអួនពេញមួយយប់ហើយ អត់បានត្រីសោះ ប៉ុន្ដែ បើលោកគ្រូមានប្រសាសន៍ដូច្នេះ ខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់​លោកគ្រូ»។ គេក៏ទម្លាក់អួនទៅក្នុងទឹក ជាប់ត្រីយ៉ាងច្រើនស្ទើរតែធ្លាយអួន។ គេបក់ដៃហៅមិត្ដភក្ដិដែលនៅក្នុងទូកមួយទៀតឱ្យមកជួយ។ ពួកនោះមក​ដល់ ជួយចាប់ត្រីដាក់ពេញទូកទាំងពីរស្ទើរតែនឹងលិច។ ពេលលោកស៊ីម៉ូនឃើញដូច្នោះ គាត់ក្រាបទៀបព្រះបាទាព្រះយេស៊ូទូលព្រះអង្គថា៖ «ឱ ព្រះអម្ចាស់អើយ! សូម​យាងឱ្យឆ្ងាយពីទូលបង្គំទៅ ព្រោះទូលបង្គំជាមនុស្សបាប»។
លោកស៊ីម៉ូននិយាយដូច្នេះ ព្រោះគាត់ និងអស់អ្នកដែលនៅជាមួយភ័យស្ញប់ស្ញែងជាខ្លាំង នៅពេលបានឃើញត្រីច្រើនយ៉ាងនេះ។ រីឯលោកយ៉ាកុប និង​លោកយ៉ូហាន ជាកូនលោកសេបេដេ ដែលនេសាទរួមជាមួយលោកស៊ីម៉ូន ក៏មាន​ចិត្ដដូច្នោះដែរ។ ប៉ុន្ដែ ព្រះយេស៊ូមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖ «កុំខ្លាចអី! អំណឹះតទៅ អ្នកនឹងនេសាទមនុស្សវិញ»។
ពេលទូកទៅដល់មាត់ច្រាំងវិញ គេបោះបង់អ្វីៗទាំងអស់ចោល រួចនាំគ្នាដើរ​​​តាមព្រះយេស៊ូទៅ។

បពិត្រព្រះជាអម្ចាស់! ព្រះអង្គបានបង្កើតអ្វីៗទាំងអស់ដែលមាននៅក្នុងពិ​ភពលោក។ យើងខ្ញុំសូមលើកនំប័ុង និងស្រានេះមកថ្វាយព្រះអង្គ ដើម្បីតប​ស្នង​ព្រះគុណព្រះអង្គ។ សូមទ្រង់ព្រះមេត្ដាទទួលដោយអនុគ្រោះ។ សូមប្រោស​ប្រទានឱ្យនំប័ុង និងស្រានេះ បាន ទៅជាព្រះកាយ និងព្រះលោហិតរបស់ព្រះ​យេស៊ូ​គ្រីស្ដដែលបានសង្គ្រោះមនុស្សលោក។ ព្រះអង្គមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះបិតាប្រកបដោយធម៌មេត្ដាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមអរ​​ព្រះគុណព្រះអង្គ ដែលបានប្រោសយើងខ្ញុំឱ្យទទួលព្រះកាយព្រះគ្រីស្ដជាប្រភព​​ជីវិតរបស់យើងខ្ញុំ។ សូមទ្រង់ព្រះមេត្ដាប្រោសពង្រឹងជំនឿយើងខ្ញុំ​ ឱ្យជាប់ចិត្ដ​នឹងព្រះគ្រីស្ដជានិច្ច ក្នុងគ្រប់កិច្ចការដែលយើងខ្ញុំប្រព្រឹត្ដ សូមឱ្យយើងខ្ញុំជួយស្រោចស្រង់មនុស្ស ដោយមិនប្រកាន់វណ្ណៈ ឬឋានៈអ្វីឡើយ។

683 Views

Theme: Overlay by Kaira