អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី០៥
រដូវបុណ្យចម្លង«ឆ្នាំខ»
ពណ៌ស

ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយមេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហឫទ័យ​ចាត់​ព្រះបុត្រាឱ្យយាងមកណែនាំ និងប្រមូលមនុស្សគ្រប់ជាតិសាសន៍ធ្វើជាមហាគ្រួសារតែមួយ។ សូម​ទ្រង់​ព្រះមេត្តា​ប្រែ​ចិត្ត​គំនិតយើងខ្ញុំឱ្យស្រឡាញ់ព្រះអង្គ និងស្រឡាញ់បងប្អូនយ៉ាងស្មោះ តាមព្រះយេស៊ូដែលទ្រង់មានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណ អស់កល្បជាអង្វែងតរៀងទៅ។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ៩,២៦-៣១

ក្រោយពីពេលលោកប៉ូលប្រែចិត្តគំនិតជឿលើព្រះយេស៊ូ លោកទៅក្រុងយេរូសាឡឹម។ លោកចង់​ទៅចូល​រួម​ក្នុងចំណោមក្រុមសាវ័ក តែពួកគេខ្លាចលោកទាំងអស់គ្នា ព្រោះគេពុំជឿថា លោកជាសាវ័កដែរនោះឡើយ។ ពេល​នោះ លោកបារណាបាសបានទទួលលោក
ហើយនាំទៅជួបក្រុមគ្រីស្តទូត ទាំងរៀបរាប់អំពីលោកសូលបានឃើញព្រះអម្ចាស់នៅតាមផ្លូវ អំពីព្រះអម្ចាស់មាន​ព្រះ​បន្ទូលមកកាន់លោក ហើយនឹងរៀបរាប់អំពីលោកសូលមានប្រសាសន៍ដោយ​ចិត្តអង់អាចក្នុងព្រះ​នាមព្រះ​យេ​ស៊ូ​នៅក្រុងដាម៉ាសផងដែរ។ ចាប់តាំង​ពីពេលនោះមក លោកសូលតែងតែចុះឡើងនៅក្រុងយេរូសាឡឹមជាមួយក្រុមគ្រីស្ត​​ទូតជានិច្ច ព្រមទាំងមានប្រសាសន៍ដោយចិត្តអង់អាច ក្នុងព្រះនាមព្រះអម្ចាស់ថែមទៀតផង។ លោក​បាន​សន្ទ​​​​​​​នា​​ និងជជែកវែកញែកជាមួយសាសន៍យូដាដែលនិយាយភាសាក្រិក តែពួកគេបែរ​ជានាំ​គ្នា​ប៉ងសម្លាប់លោកទៅវិញ។ កាលពួកបងប្អូនបានជ្រាបដំណឹងនេះគេនាំលោកទៅក្រុងសេសារេ។ បន្ទាប់មក គេឱ្យលោកទៅក្រុងតារសុស។ ព្រះសហគមន៍បានប្រកបដោយសេចក្តីសុខសាន្តគ្រប់ទីកន្លែងក្នុងស្រុកយូដា ស្រុកកាលីឡេ និងស្រុក​សា​ម៉ារី។ ព្រះសហគមន៍មានជំហរកាន់តែមាំមួនឡើង ហើយគេរស់នៅដោយគោរពកោតខ្លាចព្រះអម្ចាស់ ព្រមទាំង​មាន​ចំនួនកើនឡើង​ជាលំដាប់ ដោយមានព្រះវិញ្ញាណដ៏វិសុទ្ធជួយលើកទឹកចិត្តគេផង។

ទំនុកតម្កើងលេខ ២២ (២១), ២៦-២៩.៣១-៣២ បទកាកគតិ

២៦ព្រះអង្គបានប្រោសប្រណីសន្តោសជាម្លប់ត្រជាក់
ខ្ញុំលើកតម្កើងឥតមានអន់អាក់នៅមុខអស់អ្នក
ក្នុងអង្គប្រជុំ
២៧មនុស្សទន់ទាបស្លូតបូតសុភាពបានក្តីសុខដុម
បរិភោគឆ្អែតឆ្អល់ឥតព្រួយបារម្ភរកព្រះឧត្តម
សរសើរបារមី
២៨មនុស្សទាំងប៉ុន្មានដែលរស់សុខសាន្ដនៅលើផែនដី
នឹកឃើញព្រះម្ចាស់ត្រឡប់វិលវៃនាំគ្នាឃ្មាតខ្មី
ក្រាបថ្វាយបង្គំ
២៩ព្រះជាអម្ចាស់ជាមហាក្សត្រច្បាស់ប្រពៃសក្តិសម
គ្រប់គ្រងអស់ទាំងលើជាតិតូចធំរស់នៅជួបជុំ
ក្សេមក្សាន្តរមនា
៣១ជនជំនាន់ក្រោយគោរពព្រះដោយចិត្តមិនបែកបែរ
បម្រើព្រះម្ចាស់មិនមានវៀចវេរហើយគេតែងតែ
ថ្លែងប្រាប់កូនចៅ
៣២គេប្រកាសប្រាប់ឱ្យប្រជាស្តាប់តអស់ពង្សផៅ
ពីក្តីសុចរិតទៀងត្រង់ត្រឹមត្រូវទ្រង់ត្រួសត្រាយផ្លូវ
រំដោះប្រជា

អត្ថបទទី២៖ សូមថ្លែងលិខិតទី០១ របស់គ្រីស្តទូតយ៉ូហាន ១យហ ៣,១៨-២៤

ម្នាលកូនចៅ! យើងមិនត្រូវស្រឡាញ់ត្រឹមតែបបូរមាត់ ឬពាក្យសំដីប៉ុណ្ណោះទេ គឺត្រូវស្រឡាញ់​តាម​អំពើ​ដែល​យើង​ប្រព្រឹត្ត និងតាមសេចក្តីពិតវិញ។ ត្រង់ហ្នឹងហើយដែលយើងដឹងថា យើងកើតមកពីសេចក្តីពិត ហើយចិត្ត​យើង​មិន​ភ័យ​ខ្លាចនៅចំពោះព្រះភ័ក្រ្តព្រះអង្គទេ។ ហេតុនេះ ប្រសិនបើចិត្តគំនិតរបស់យើងដាក់ទោសយើង នោះព្រះ​ជា​ម្ចាស់​ដែលធំជាងចិត្តរបស់យើង ទ្រង់ឈ្វេងយល់ទាំងអស់។ កូនចៅជាទីស្រឡាញ់អើយ! ប្រសិនបើចិត្ត​គំនិត​របស់​​យើងមិនដាក់ទោសយើងទេនោះ យើងនឹងមានចិត្តរឹងប៉ឹងនៅចំពោះព្រះភ័ក្រ្តព្រះអង្គ អ្វីៗក៏ដោយ​ ឱ្យតែ​យើង​ទូល​សូម​ យើងមុខជាទទួលពីព្រះអង្គមិនខាន ព្រោះយើងកាន់តាមវិន័យរបស់ព្រះអង្គ និងប្រព្រឹត្តអំពើណាដែល​គាប់​ព្រះ​ហឫទ័​យព្រះអង្គ។ រីឯវិន័យរបស់ព្រះអង្គមានដូចតទៅ គឺយើងត្រូវជឿលើព្រះនាមព្រះយេស៊ូគ្រីស្ត ជាព្រះ​បុត្រា​របស់​​ព្រះអង្គ និងត្រូវស្រឡាញ់គ្នាទៅវិញទៅមក តាមវិន័យដែលព្រះអង្គប្រទានមកយើង អ្នកណា​កា​ន់តាមវិន័យ​របស់​​​ព្រះ​អង្គ អ្នកនោះស្ថិតនៅជាប់នឹងព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏ស្ថិតនៅជាប់នឹងអ្នកនោះដែរ។ ត្រង់​ហ្នឹង​ហើ​យ​​ដែល​យើងដឹងថា ព្រះជាម្ចាស់ស្ថិតនៅជាប់នឹងយើងដោយសារព្រះវិញ្ញាណដែលព្រះអង្គប្រទានមកយើង។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១,៣

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណារួមរស់ជាមួយព្រះអម្ចាស់ អ្នកនោះប្រៀបដូចដើមឈើដុះក្បែរទឹកដែលឱ្យផលផ្លែតាមរដូវកាល។ ​អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៥, ១-៨

នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូល​ទៅ​កាន់​ក្រុម​សាវ័ក​ថា៖ «ខ្ញុំហ្នឹងហើយជាដើមទំពាំងបាយជូរដ៏ពិតប្រាកដ រីឯព្រះបិតាខ្ញុំជាម្ចាស់ចំការ។ មែកណានៅជាប់នឹងខ្ញុំ តែ​​ឥតមានផ្លែ ព្រះបិតាកាត់មែកនោះចោល។ រីឯមែកណាមានផ្លែ ព្រះអង្គលួសមែកនោះ ដើម្បីឱ្យ​មាន​ផ្លែ​កាន់​តែ​ច្រើន​ឡើង​ទៀត។ ពាក្យដែលខ្ញុំបានប្រាប់ ធ្វើឱ្យអ្នករាល់គ្នាបរិសុទ្ធរួចទៅហើយ។ ចូរស្ថិតនៅជាប់នឹងខ្ញុំ ដូចខ្ញុំស្ថិតនៅជាប់នឹងអ្នករាល់គ្នាដែរ។ ប្រសិនបើមែកមិនស្ថិតនៅជាប់នឹងដើមទេ វា​ពុំ​អាច​បង្កើត​ផល​ដោយ​ឯកឯងបានឡើយ។ រីឯអ្នករាល់គ្នាក៏ដូច្នោះដែរ បើមិនស្ថិតនៅជាប់នឹងខ្ញុំទេ អ្នករាល់​គ្នា​ពុំអាច​បង្កើត​ផល​បាន​ទាល់​តែសោះ​។ ខ្ញុំនេះហើយជាដើមទំពាំងបាយជូរ អ្នករាល់គ្នាជាមែក។ អ្នកណាស្ថិតនៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅ​ជាប់​នឹងអ្នកនោះ ទើបអ្នកនោះបង្កើតផលបានច្រើន។ បើដាច់ពីខ្ញុំ អ្នករាល់គ្នាពុំអាចធ្វើអ្វីកើតឡើយ។ អ្នកណា​មិន​ស្ថិត​នៅជាប់នឹងខ្ញុំ អ្នកនោះប្រៀបបាននឹង​មែកដែលគេបោះចោលទៅខាងក្រៅ ហើយស្វិតក្រៀម។ បន្ទាប់មក គេ​រើស​​មែកទាំងនោះបោះទៅក្នុងភ្លើងឆេះអស់ទៅ។ បើអ្នករាល់គ្នាស្ថិតនៅជាប់នឹងខ្ញុំ ហើយបើពាក្យខ្ញុំស្ថិតនៅជាប់​នឹង​អ្នករាល់គ្នា ចូរទូលសុំអ្វីៗតាមតែអ្នករាល់គ្នាប្រាថ្នាចង់បានចុះ នោះអ្នករាល់គ្នា មុខតែបានទទួល​ជាមិន​ខាន​។ ​ព្រះ​បិតារបស់ខ្ញុំសម្តែងសិរីរុងរឿងដោយអ្នករាល់គ្នាបង្កើតផលផ្លែបានច្រើន និងដោយ​អ្នក​រាល់​គ្នា​ជា​សិស្សរបស់ខ្ញុំមែន»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសឱ្យព្រះយេស៊ូធ្វើជាមហាបូជាចារ្យ និងលើក​មនុស្ស​លោក​ទាំង​មូលថ្វាយព្រះអង្គ ដើម្បីឱ្យយើងខ្ញុំទទួលព្រះជន្មផ្ទាល់របស់ព្រះអង្គ ។ សូមទ្រង់ព្រះមេត្តាទទួល កាយ វាចា ចិត្ត​យើង​​ខ្ញុំ រួមជាមួយសក្ការបូជារបស់ព្រះយេស៊ូគ្រីស្តដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់​កល្បជា​អង្វែង​ត​រៀង​​​ទៅ។ 

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ជាពិសេស នៅថ្ងៃនេះដែលព្រះគ្រីស្តបានបូជាព្រះជន្ម ដូចជាកូនចៀមដែលគេធ្លាប់យកទៅធ្វើយញ្ញក្នុងបុណ្យចម្លង។ ព្រះគ្រីស្តបានប្រោសបុត្រធីតាជាច្រើនឱ្យទទួលជីវិតអស់កល្បជានិច្ច!​។ អស់អ្នកជឿក៏អាចចូលព្រះរាជ្យនៃស្ថានបរមសុខបានដែរ។ ពិតមែនហើយ! ដោយព្រះគ្រីស្តសោយទិវង្គត ព្រះអង្គបានប្រោសយើងខ្ញុំឱ្យរួចពីអំណាច​នៃសេចក្តីស្លាប់! ដោយព្រះគ្រីស្តមានព្រះជន្មថ្មី យើងខ្ញុំម្នាក់ៗក៏ទទួលជីវិតថ្មីដែរ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំជាប្រជាជនដែលទទួលអគ្គសញ្ញាជ្រមុជទឹកទូទាំងសកលលោកមានអំណរសប្បាយ ហើយសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ!” ។

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គបានប្រទានព្រះកាយ និង​ព្រះ​លោហិត​របស់​ព្រះគ្រីស្តឱ្យយើងខ្ញុំទទួលទានទុកជាអាហារ។ សូមទ្រង់ព្រះមេត្តាប្រោសឱ្យយើងខ្ញុំដែល​ទទួល​ជីវិតថ្មី​ពី​ព្រះ​អង្គ ​រស់នៅយ៉ាងសមរម្យនឹងជីវិតថ្មីនេះផង។ សូមឱ្យព្រះវិញ្ញាណពង្រឹងជំនឿយើងខ្ញុំ និងណែនាំយើងខ្ញុំជានិច្ចដែរ។

396 Views

Theme: Overlay by Kaira