អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី០៤
រដូវធម្មតា ឆ្នាំ«ក»
ពណ៌បៃតង

ថ្ងៃអាទិត្យ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៦

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរព្យាការីសេផានី សផ ២,៣; ៣,១២-១៣

«អ្នកទាំងអស់គ្នាជាមនុស្សទន់ទាបនៅក្នុងស្រុកអើយ! អ្នករាល់គ្នាតែងតែធ្វើតាមបង្គាប់របស់ព្រះអង្គ ដូច្នេះ ចូរស្វែងរកព្រះអម្ចាស់ទៅ។ ចូរស្វែងរកសេចក្តីសុចរិត ហើយបន្ទាបខ្លួន នោះប្រហែលជាអ្នករាល់គ្នាបានរួចជីវិតនៅថ្ងៃព្រះអម្ចាស់ទ្រង់ព្រះពិរោធ។
យើងនឹងទុកប្រជាជនមួយចំនួនដែលទន់ទាប ហើយក្រខ្សត់ឱ្យនៅសេសសល់ក្នុងអ្នក ប្រជាជននេះនឹងផ្ញើជីវិតលើនាមយើងដែលជាព្រះអម្ចាស់។ ជនជាតិអ៊ីស្រាអែលដែលនៅសេសសល់លែងប្រព្រឹត្តបទល្មើស លែងនិយាយកុហក និងលែងនិយាយបោកបញ្ឆោត ទៀតហើយ ពួកគេរស់នៅយ៉ាងសុខសាន្ត គ្មាននរណាមកបំភ័យពួកគេទៀតឡើយ»។

ទំនុកតម្កើងលេខ ១៤៦ (១៤៥), ៧-១០ បទពាក្យ ៧

ព្រះអង្គរកយុត្តិធម៌ឱ្យដល់អ្នកទន់ខ្សោយមិនកែគេច
ចែកអាហារដល់អ្នកឃ្លានស្រេចហើយទ្រង់សម្រេចលែងអ្នកទោស
ព្រះអម្ចាស់ប្រោសមនុស្សខ្វាក់ហើយលើកអស់អ្នកដែលនៅរស់
អស់ក្តីសង្ឃឹមគ្មានអ្វីសោះស្រឡាញ់អ្នកស្មោះត្រង់ល្អជា
ព្រះម្ចាស់គាំទ្រជនបរទេសមេម៉ាយនិងអស់ក្មេងកំព្រា
តែទ្រង់ធ្វើឱ្យគម្រោងការជនខូចពាលាវិនាសបង់
១០ព្រះអម្ចាស់ទ្រង់នឹងគ្រងរាជ្យអស់កល្បជានិច្ចតយូរលង់
ឱ! ក្រុងស៊ីយ៉ូនដ៏រឿងរុងព្រះអ្នកនឹងគ្រងរាជ្យតទៅ

អត្ថបទទី​២៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ ករ ១,២៦-៣១

បងប្អូនជាទីស្រឡាញ់!
សូមគិតមើលចុះ! បងប្អូនជាមនុស្សបែបណា បានជាព្រះជាម្ចាស់ត្រាស់ហៅ គឺក្នុងចំណោមបងប្អូន ពុំសូវមានអ្នកប្រាជ្ញខាងលោកីយ៍នេះទេ ហើយក៏ពុំសូវមានអ្នកធំ និងអ្នកត្រកូលខ្ពស់ដែរ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់បានជ្រើសរើសអ្នកដែលមនុស្សលោកចាត់ទុកថា លេលាឱ្យមកផ្ចាញ់ពួកអ្នកប្រាជ្ញ។ ព្រះអង្គបានជ្រើសរើសអ្នកដែលមនុស្សលោកចាត់ទុកថាទន់ខ្សោយ ឱ្យមកផ្ចាញ់ពួកអ្នកខ្លាំងពូកែ។ ព្រះជាម្ចាស់បានជ្រើសរើសអ្នកដែលមនុស្សលោកចាត់ទុកថាទាបថោក គួរឱ្យមាក់ងាយ ហើយគ្មានតម្លៃជាមនុស្ស ឱ្យមកផ្ចាញ់អ្នកដែលមនុស្សលោកចាត់ទុកថាថ្លៃថ្នូរវិញ គឺព្រះអង្គហើយដែលបានប្រោសឱ្យបងប្អូនមានតម្លៃជាមនុស្សថ្លៃថ្នូរ។ ដូច្នេះ គ្មាននរណា ម្នាក់អាចអួតអាងនៅចំពោះព្រះភក្រ្តព្រះជាម្ចាស់បានឡើយ។ បងប្អូនចូលរួមជាមួយព្រះគ្រីស្តយេស៊ូ ហើយព្រះជាម្ចាស់បានចាត់ព្រះគ្រីស្តឱ្យទៅជាប្រាជ្ញារបស់យើង ប្រោសយើងបានទៅជាសុចរិត បានវិសុទ្ធ និងលោះយើងឱ្យមានសេរីភាព។ ដូច្នេះ អ្នកណា ចង់អួតអាង ត្រូវអួតអាងតែអំពីកិច្ចការដែលព្រះអម្ចាស់បានប្រព្រឹត្ត។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៥,១២

អាលេលូយ៉ា! អាលេលូយ៉ា!
ចូរអរសប្បាយរីករាយឡើង! ព្រោះអ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំនៅស្ថានបរមសុខ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៥,១-១២

ព្រះយេស៊ូទតឃើញមហាជនដែលដើរតាមព្រះអង្គ។ ព្រះអង្គយាងឡើងទៅលើភ្នំ រួចព្រះអង្គគង់នៅទីនោះ។ សាវ័កនាំគ្នាចូលមកគាល់ព្រះអង្គ។ ព្រះអង្គក៏មានព្រះបន្ទូលបង្រៀនគេថា៖ «អ្នកណាដាក់ចិត្តជាអ្នកក្រខ្សត់ អ្នកនោះមានសុភមង្គល! ដ្បិតពួកគេបានទទួលព្រះរាជ្យនៃស្ថានបរមសុខហើយ អ្នកណាសោកសៅ អ្នកនោះមានសុភមង្គល! ដ្បិតព្រះជាម្ចាស់នឹងសម្រាលទុក្ខពួកគេ! អ្នក​ណាមានចិត្តស្លូតបូត អ្នកនោះមានសុភមង្គលហើយ! ដ្បិតពួកគេនឹងទទួលទឹកដីទុកជាមត៌ក! អ្នកណាស្រេកឃ្លានសេចក្តីសុចរិត អ្នកនោះមានសុភមង្គលហើយ! ដ្បិតព្រះជាម្ចាស់នឹងប្រទានឱ្យពួកគេបានឆ្អែត! អ្នកណាមានចិត្តមេត្តាករុណា អ្នកនោះមានសុភមង្គលហើយ! ដ្បិតព្រះជាម្ចាស់នឹងសម្តែងព្រះហប្ញទ័យមេត្តាករុណាដល់ពួកគេវិញ! អ្នកណាមានចិត្តបរិសុទ្ធ អ្នកនោះមានសុភមង្គលហើយ! ដ្បិតពួកគេនឹងឃើញព្រះជាម្ចាស់! អ្នកណាកសាងសន្តិភាព អ្នកនោះមានសុភមង្គលហើយ! ដ្បិតពួកគេនឹងមានឈ្មោះជាបុត្រធីតារបស់ព្រះជាម្ចាស់! អ្នកណាត្រូវគេបៀតបៀន ព្រោះតែបានធ្វើតាមសេចក្តីសុចរិត អ្នកនោះមានសុភមង្គល! ដ្បិតគេបានទទួល ព្រះរាជ្យនៃស្ថានបរមសុខហើយ! ប្រសិនបើមានគេត្មះតិះដៀល បៀតបៀន និងមានគេនិយាយអាក្រក់គ្រប់យ៉ាង បង្ខូចឈ្មោះអ្នករាល់គ្នាព្រោះតែខ្ញុំ អ្នករាល់គ្នាមានសុភមង្គលហើយ!។ ចូរអរសប្បាយរីករាយឡើង! ព្រោះអ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំនៅស្ថានបរមសុខ»។

659 Views

Theme: Overlay by Kaira