- មករា-២០២៦
- កុម្ភៈ-២០២៦
- មីនា-២០២៦
- មេសា-២០២៦
- ឧសភា-២០២៦
- មិថុនា-២០២៦
- កក្តដា-២០២៦
- សីហា-២០២៦
- កញ្ញា-២០២៦
- តុលា-២០២៦
- វិច្ឆិកា-២០២៦
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 1 | 2 | 3 | ||||
| 4 | 5 | 6 | 7 | 8 | 9 | 10 |
| 11 | 12 | 13 | 14 | 15 | 16 | 17 |
| 18 | 19 | 20 | 21 | 22 | 23 | 24 |
| 25 | 26 | 27 | 28 | 29 | 30 | 31 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 1 | 2 | 3 | 4 | 5 | 6 | 7 |
| 8 | 9 | 10 | 11 | 12 | 13 | 14 |
| 15 | 16 | 17 | 18 | 19 | 20 | 21 |
| 22 | 23 | 24 | 25 | 26 | 27 | 28 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 1 | 2 | 3 | 4 | 5 | 6 | 7 |
| 8 | 9 | 10 | 11 | 12 | 13 | 14 |
| 15 | 16 | 17 | 18 | 19 | 20 | 21 |
| 22 | 23 | 24 | 25 | 26 | 27 | 28 |
| 29 | 30 | 31 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 1 | 2 | 3 | 4 | |||
| 5 | 6 | 7 | 8 | 9 | 10 | 11 |
| 12 | 13 | 14 | 15 | 16 | 17 | 18 |
| 19 | 20 | 21 | 22 | 23 | 24 | 25 |
| 26 | 27 | 28 | 29 | 30 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 01 | 02 | |||||
| 03 | 04 | 05 | 06 | 07 | 08 | 09 |
| 10 | 11 | 12 | 13 | 14 | 15 | 16 |
| 17 | 18 | 19 | 20 | 21 | 22 | 23 |
| 24 | 25 | 26 | 27 | 28 | 29 | 30 |
| 31 | ||||||
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 01 | 02 | 03 | 04 | 05 | 06 | |
| 07 | 08 | 09 | 10 | 11 | 12 | 13 |
| 14 | 15 | 16 | 17 | 18 | 19 | 20 |
| 21 | 22 | 23 | 24 | 25 | 26 | 27 |
| 28 | 29 | 30 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 01 | 02 | 03 | 04 | |||
| 05 | 06 | 07 | 08 | 09 | 10 | 11 |
| 12 | 13 | 14 | 15 | 16 | 17 | 18 |
| 19 | 20 | 21 | 22 | 23 | 24 | 25 |
| 26 | 27 | 28 | 29 | 30 | 31 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 01 | ||||||
| 02 | 03 | 04 | 05 | 06 | 07 | 08 |
| 09 | 10 | 11 | 12 | 13 | 14 | 15 |
| 16 | 17 | 18 | 19 | 20 | 21 | 22 |
| 23 | 24 | 25 | 26 | 27 | 28 | 29 |
| 30 | 31 | |||||
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 01 | 02 | 03 | 04 | 05 | ||
| 06 | 07 | 08 | 09 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 |
ថ្ងៃអាទិត្យ អាទិត្យទី០៤
រដូវអប់រំពិសេស «ឆ្នាំខ»
ពណ៌ផ្កាឈូក
ថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤
ថ្ងៃអាទិត្យទី ៤ ក្នុងរដូវអប់រំពិសេស
ថ្ងៃអាទិត្យនេះ យើងជាគ្រីស្តបរិស័ទនាំគ្នារិះគិតអំពីប្រវត្តិនៃប្រជាជនអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់។ យើងនាំគ្នានឹករំពឹងអំពីធម៌មេត្តាករុណារបស់ព្រះអង្គ ដែលណែនាំទាំងប្រវត្តិរបស់គេ ទាំងប្រវត្តិរបស់យើង។ ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ ព្រះអង្គយាងមកបំភ្លឺមនុស្សលោក។ ជំនឿពិត ជាពន្លឺដែលធ្វើឱ្យអ្នកជឿទទួលស្គាល់ធម៌មេត្តាករុណារបស់ព្រះបិតាគ្រប់ពេលវេលា។
ពាក្យអង្វរពេលចូល
បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គចាត់ព្រះបុត្រាឱ្យយាងមកផ្សះផ្សាមនុស្សលោកនឹងព្រះអង្គ។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតគ្រីស្តបរិស័ទទាំងឡាយ ជាពិសេសអស់អ្នកដែលត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹកក្នុងឱកាសបុណ្យចម្លងខាងមុខនេះ។ សូមពង្រឹងជំនឿយើងខ្ញុំឱ្យទទួលស្គាល់ព្រះហប្ញទ័យស្រឡាញ់របស់ព្រះអង្គគ្រប់ពេលវេលាផង។
ក្នុងព្រះសហគមន៍ដែលមានបងប្អូនទទួលការអប់រំត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹកក្នុងឱកាសបុណ្យចម្លងខាងមុខនេះ ត្រូវអានគម្ពីរដំណឹងល្អតាមលោកយ៉ូហាន ៩,១-៤១ សម្រាប់ឆ្នាំ «ក» នៅទំព័រ៣០៩ ទោះជាឆ្នាំ «ខ» និងឆ្នំា «គ» ក៏ដោយ។
អត្ថបទទី ១៖ សូមថ្លែងព្រះគម្ពីររបាក្សត្រទី២ ២របា ៣៦,១៤-១៦.១៩-២៣
នៅក្នុងរជ្ជកាលព្រះបាទសេដេខ្យាស មេដឹកនាំទាំងអស់របស់ក្រុមបូជាចារ្យ ព្រមទាំងប្រជាជននាំគ្នាប្រព្រឹត្តអំពើអាក្រក់ និងក្បត់ព្រះជាម្ចាស់កាន់តែច្រើនឡើងៗ ពួកគេប្រព្រឹត្តអំពើគួរស្អប់ខ្ពើមតាមប្រជាជាតិនានា ហើយបន្ថោកព្រះដំណាក់របស់ព្រះអម្ចាស់ ដែលព្រះអង្គបានញែកជាសក្ការៈនៅក្រុងយេរូសាឡឹម។ ព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ពួកគេ បានចាត់អ្នកបម្រើរបស់ព្រះអង្គឱ្យទៅដាស់តឿនពួកគេជាច្រើនដង ព្រោះព្រះអង្គមានព្រះហប្ញទ័យមេត្តាប្រជារាស្ត្រ និងព្រះដំណាក់របស់ព្រះអង្គផ្ទាល់។ ប៉ុន្តែ ពួកគេបែរជាប្រមាថអ្នកដែលព្រះអង្គចាត់ឱ្យទៅ ពួកគេមើលងាយព្រះបន្ទូលរបស់ព្រះអង្គ ព្រមទាំងប្រមាថពួកព្យាការី រហូតធ្វើឱ្យព្រះអង្គទ្រង់ព្រះពិរោធ ទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គយ៉ាងខ្លាំង មិនអាចប្រែប្រួលបាន។ កងទ័ពបាប៊ីឡូនបានដុតព្រះដំណាក់របស់ព្រះជាម្ចាស់ ផ្តួលរំលំកំពែងក្រុងយេរូសាឡឹម ព្រមទាំងដុតវិមានផ្សេងៗ និងកម្ទេចវត្ថុដ៏មានតម្លៃទាំងអស់ចោល។ ព្រះចៅនេប៊ូកានេសារកៀរប្រជាជនដែលនៅសេសសល់ពីស្លាប់ យកទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូន។ អ្នកទាំងនោះធ្វើជាទាសកររបស់ព្រះចៅនេប៊ូនេសារនិងបុត្ររបស់ស្តេច រហូតដល់អាណាចក្រពែរ្ស៍គ្រប់គ្រងស្រុក។ ហេតុការណ៍នេះកើតមាន ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងតាមរយៈព្យាការីយេរេមីថា ”ស្រុកទេសនឹងក្លាយទៅជាទីស្មសាន្ត អស់រយៈពេលចិតសិបឆ្នាំ ដូច្នេះ ក្នុងអំឡុងពេលនោះ ទឹកដីនឹងបានសម្រាកជំនួយឆ្នាំសប្ប័ទដែលប្រជាជនពុំបានគោរព”។ ក្នុងឆ្នាំទីមួយនៃរជ្ជកាលព្រះចៅស៊ីរូស ជាស្តេចស្រុកពែរ្ស៍ ព្រះអម្ចាស់បានជំរុញព្រះហប្ញទ័យព្រះចៅស៊ីរូសឱ្យចេញប្រកាស និងរាជ្យក្រឹត្យ ក្នុងអាណាចក្ររបស់ស្តេចទាំងមូល ស្របតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែងតាមរយៈលោកយេរេមី មានសេចក្តីដូចតទៅ៖ «ព្រះចៅស៊ីរូស ជាស្តេចស្រុកពែរ្ស៍ មានរាជឱង្ការដូចតទៅ ព្រះអម្ចាស់ជាព្រះនៃស្ថានបរមសុខ បានប្រគល់នគរទាំងអស់នៅលើផែនដីមកឱ្យយើងគ្រប់គ្រង។ ព្រះអង្គបញ្ជាឱ្យយើងសង់ព្រះដំណាក់មួយនៅក្រុងយេរូសាឡឹម ក្នុងស្រុកយូដាថ្វាយព្រះអង្គ។ ក្នុងចំណោមអ្នករាល់គ្នា អ្នកណាជាប្រជារាស្ត្ររបស់ព្រះអង្គ ឱ្យអ្នកនោះវិលទៅកាន់ក្រុង យេរូសាឡឹមវិញ ហើយសូមឱ្យព្រះរបស់គេគង់នៅជាមួយគេផង»។
ទំនុកតម្កើងលេខ ១៣៧(១៣៦),១-៦ បទពាក្យ ៧
| ១ | យើងអង្គុយនឹកគិតរិះរេ | នៅមាត់ទន្លេបាប៊ីឡូន | |
| យំនឹកស្រណោះក្រុងស៊ីយ៉ូន | ធ្មេចភ្នែកក៏ឃើញក្នុងនេត្រា | ។ | |
| ២ | ព្រះចន្ទចោលរស្មីឆ្អៅឆ្អិន | យើងបានព្យួរពិណយើងនោះណា | |
| ជិតមាត់ទន្លេដើមរុក្ខា | រួចចោលភក្រ្តាមើលទៅឆ្ងាយ | ។ | |
| ៣ | ពេលនោះពួកអ្នកដែលចាប់យើង | គេសុំឱ្យច្រៀងបទសប្បាយ | |
| គេពោលថាចូរច្រៀងបរិយាយ | ក្រុងស៊ីយ៉ូនឱ្យយើងស្តាប់ផង | ។ | |
| ៤ | តើឱ្យយើងច្រៀងបទតម្កើង | ថ្វាយព្រះនៃយើងពេលនេះម្តង | |
| នៅលើទឹកដីដ៏សៅហ្មង | នៃបរទេសផងដូចម្តេចកើត? | ។ | |
| ៥ | ឱ! ក្រុងយេរូសាឡឹមអើយ | ខ្ញុំមិនភ្លេចឡើយក្រុងល្អឆើត | |
| បើខ្ញុំភ្លេចអ្នកភ្លេចកំណើត | សូមដៃខ្ញុំពើតស្ពឹកចុកចាប់ | ។ | |
| ៦ | ប្រសិនបើខ្ញុំមិនជឿជាក់ | មិនចាត់ទុកអ្នកដូចខ្ញុំប្រាប់ | |
| ជាអំណរដ៏ខ្លាំងក្លាគាប់ | សូមអណ្តាតជាប់រឹងជិតជុំ | ។ |
អត្ថបទទី ២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងអេភេសូ អភ ២,៤-១០
បងប្អូនជាទីស្រឡាញ់!
ព្រះជាម្ចាស់តែងតែមានព្រះហប្ញទ័យអាណិតមេត្តាដ៏ច្រើនពន់ប្រមាណ ព្រះអង្គមានព្រះហប្ញទ័យស្រឡាញ់យើងយ៉ាងខ្លាំងបំផុត គឺទោះបីយើងស្លាប់ ដោយសារអំពើបាបរបស់យើងហើយក៏ដោយ ក៏ព្រះអង្គបានប្រោសប្រទានឱ្យយើងមានជីវិតរួមជាមួយព្រះគ្រីស្តដែរ។ ព្រះជាម្ចាស់សង្គ្រោះបងប្អូន មកពីព្រះអង្គមានព្រះហប្ញទ័យប្រណីសន្តោស។ ព្រះអង្គបានប្រោសយើងឱ្យមានជីវិតថ្មីរួមជាមួយព្រះគ្រីស្តយេស៊ូ និងឱ្យយើងអង្គុយលើបល្ល័ង្កនៅស្ថានបរមសុខ រួមជាមួយព្រះអង្គដែរ។ ព្រះអង្គបង្ហាញព្រះហប្ញទ័យសប្បុរសចំពោះយើងក្នុងអង្គព្រះគ្រីស្តយេស៊ូ ដូច្នេះ ដើម្បីបង្ហាញឱ្យមនុស្សគ្រប់ជំនាន់ខាងមុខស្គាល់ព្រះហប្ញទ័យប្រណីសន្តោសដ៏ប្រសើរលើសលប់បំផុតរបស់ព្រះអង្គ ព្រះអង្គសង្គ្រោះបងប្អូន មកពីព្រះអង្គមានព្រះហប្ញទ័យប្រណីសន្តោស ដោយបងប្អូនមានជំនឿ។ ការសង្គ្រោះមិនមែនមកពីបងប្អូនទេ គឺជាព្រះអំណោយទានរបស់ព្រះជាម្ចាស់ ហើយក៏មិនមែនមកពីមនុស្សប្រព្រឹត្តអំពើល្អដែរ ដើម្បីកុំឱ្យនរណាម្នាក់អួតខ្លួនបាន។ យើងជាស្នាព្រះហស្តដែលព្រះជាម្ចាស់បានបង្កើតមកក្នុងអង្គព្រះគ្រីស្តយេស៊ូ ដើម្បីឱ្យយើងប្រព្រឹត្តអំពើល្អ ដែលព្រះអង្គបានបម្រុងទុកជាមុនសម្រាប់ឱ្យយើងប្រព្រឹត្តតាម។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១៧,៥
| ប | បពិត្រព្រះយេស៊ូជាអម្ចាស់! សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ |
| គ | ព្រះជាម្ចាស់ស្រឡាញ់មនុស្សខ្លាំងណាស់ ហេតុនេះហើយបានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក ដើម្បីឱ្យអស់អ្នកដែលជឿលើព្រះបុត្រាមានជីវិតអស់កល្បជានិច្ច។ |
| ប | បពិត្រព្រះយេស៊ូជាអម្ចាស់! សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ៣,១៤-២១
កាលនៅវាលរហោស្ថាន លោកម៉ូសេបានលើកពស់ធ្វើពីទង់ដែងឡើងយ៉ាងណា បុត្រមនុស្សនឹងត្រូវគេលើកឡើងយ៉ាងនោះដែរ ដើម្បីឱ្យអស់អ្នកដែលជឿលើព្រះអង្គ មានជីវិតអស់កល្បជានិច្ច។ ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយបានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក ដើម្បីឱ្យអស់អ្នកដែលជឿលើព្រះបុត្រាមានជីវិតអស់កល្បជានិច្ច គឺមិនឱ្យគេវិនាសឡើយ។ ព្រះជាម្ចាស់បានចាត់ព្រះបុត្រារបស់ព្រះអង្គឱ្យយាងមកក្នុងលោកនេះ ពុំមែនដើម្បីដាក់ទោសមនុស្សលោកទេ គឺដើម្បីសង្គ្រោះមនុស្សលោកដោយសារព្រះបុត្រាវិញ។ អ្នកជឿលើព្រះបុត្រាមិនត្រូវទទួលទោសទេ រីឯអ្នកមិនព្រមជឿបានទទួលទោសរួចស្រេចទៅហើយ ព្រោះគេពុំបានជឿលើព្រះនាមព្រះបុត្រាតែមួយរបស់ព្រះជាម្ចាស់។ ហេតុដែលបណ្តាលឱ្យមានទោសនោះគឺ ពន្លឺបានយាងមកក្នុងពិភពលោក ប៉ុន្តែ មនុស្សលោកចូលចិត្តភាពងងឹតជាងពន្លឺ ដ្បិតអំពើរបស់គេសុទ្ធតែអាក្រក់។ អស់អ្នកដែលប្រព្រឹត្តអំពើក្បត់ តែងតែស្អប់ពន្លឺ ហើយមិនចូលមករកពន្លឺឡើយ ព្រោះខ្លាចគេឃើញអំពើដែលខ្លួនបានប្រព្រឹត្ត។ ផ្ទុយទៅវិញ អស់អ្នកដែលប្រព្រឹត្តតាមសេចក្តីពិត តែងតែចូលមករកពន្លឺ ដើម្បីឱ្យគេឃើញថា អំពើដែលខ្លួនប្រព្រឹត្តនោះស្របតាមព្រះជាម្ចាស់មែន។
សេចក្ដីអត្ថាធិប្បាយគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន ៣,១៤-២១
ព្រះយេស៊ូយាងមកក្នុងលោកនេះ ដើម្បីសម្ដែងអំពីព្រះហឫទ័យស្រឡាញ់ហួសកំរិតរបស់ព្រះបិតា ។
ពាក្យពន្យល់៖ សូមអានសេចក្តីអត្ថាធិប្បាយសន្តយ៉ូហាន ទំព័រ ៥៦-៥៥
អត្ថបទនេះ តពីអត្ថបទដែលរៀបរាប់អំពីព្រះយេស៊ូសន្ទនាជាមួយលោកនីកូដេម។ ក្នុងអត្ថបទនេះ លោកយ៉ូហានពន្យល់ជំនឿរបស់ព្រះសហគមន៍លើព្រះយេស៊ូ និងអំពីមុខងាររបស់ព្រះអង្គ ។
– “ពស់ធ្វើពីទង់ដែង៖ (សូមអានគម្ពីរជំរឿនប្រជាជន ២១,៤-៩) ជារឿងមួយរៀបរាប់ថា ប្រសិនបើមាននរណាម្នាក់ត្រូវពស់ចឹក អ្នកនោះត្រូវសម្លឹងមើលទៅរូបពស់ធ្វើពីទង់ដែង នោះមិនត្រូវស្លាប់ទេ ។ លោកយ៉ូហានប្រៀបប្រដូចព្រះយេស៊ូដែលជាប់លើឈើឆ្កាង ទៅ នឹងពោះដែលធ្វើពីទង់ដែងនោះ គឺអស់អ្នកណាបែរចិត្តមកជឿសង្ឃឹមលើព្រះយេស៊ូដែលត្រូវគេឆ្កាង អ្នកនោះនឹងទទួលការសង្គ្រោះពីព្រះអង្គ ។
– “បុត្រមនុស្ស៖ ពាក្យនេះមានអត្ថន័យពីរយ៉ាងគឺ៖ ម្យ៉ាងថា ព្រះយេស៊ូពិតជាមនុស្សដូចមនុស្សឯទៀតទាំងអស់ដែរ ម្យ៉ាងទៀតមានន័យថា ព្រះយេស៊ូជាព្រះមួយអង្គដែលនឹងយាងមកនៅពេលចុងក្រោយបំផុត ប្រកបដោយអំណាច និងវិនិច្ឆ័យប្រជាជនទាំងឡាយតាមពាក្យទំនាយរបស់ព្យាការីដនីអែល ៧,១៤។
– “ពន្លឺបានយាងមកក្នុងពិភពលោក៖ ព្រះយេស៊ូជាព្រះបន្ទូល និងជាបុត្រានៃព្រះបិតា ។ ព្រះអង្គយាងមកបង្ហាញទីដៅនៃជីវិត មនុស្ស។ ព្រះអង្គបំភ្លឺចិត្តគំនិតមនុស្សគ្រប់ៗរូប និងផ្តល់ជីវិតអោយពួកគេផង (យហ ១,៩, ៩,៥)។
– “ភាពងងឹត៖ គឺ កិលេសតណ្ហា អំពើអាក្រក់ និងសេចក្តីស្លាប់។
– “ប្រព្រឹត្តតាមសេចក្តីពិត”៖ គឺប្រព្រឹត្តតាមព្រះយេស៊ូគ្រីស្តដែលជាពន្លឺបង្ហាញសេចក្តីពិត។ ព្រះអង្គបង្ហាញអោយអ្នកជឿស្គាល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ។
អត្ថន័យសំរាប់យើងសព្វថ្ងៃ
ឃ្លាសំខាន់ពីរឱ្យគេចាំរត់មាត់៖
“ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយ បានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក “…” ព្រះជាម្ចាស់បានចាត់ព្រះបុត្រារបស់ព្រះអង្គ ពុំមែនដើម្បីដាក់ទោសមនុស្សលោកទេ គឺដើម្បីសង្គ្រោះមនុស្សលោកវិញ”។
– ព្រះយេស៊ូពិតជាព្រះបុត្រានៃព្រះជាម្ចាស់។ ព្រះយេស៊ូមានព្រះហឫទ័យស្រឡាញ់យើង ដូចព្រះបិតាស្រឡាញ់យើងដែរ។ ព្រះយេស៊ូសព្វព្រះហឫទ័យជាប់លើឈើឆ្កាង ដើម្បីប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យយើង។
– ប្រសិនបើយើងជឿសង្ឃឹមលើព្រះយេស៊ូ ព្រះអង្គមុខជានឹងប្រោសយើងឱ្យរួចពីទីងងឹត គឺរួចពីសេចក្ដីអាក្រក់ ទ្រង់ក៏នឹងប្រោសឱ្យយើងរស់ទីភ្លឺ និងឱ្យប្រព្រឹត្ដតាមព្រះហឫទ័យព្រះបិតាពុំខាន។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គមានព្រះហប្ញទ័យមេត្តាករុណាចំពោះមនុស្សលោក សូម្បីតែមនុស្សបាប ក៏ព្រះអង្គអាណិតដែរ។ យើងខ្ញុំគ្មានអ្វីតបស្នងព្រះគុណព្រះអង្គ ក្រៅពីផ្ញើជីវិតទាំងស្រុងទៅលើព្រះហប្ញទ័យស្រឡាញ់របស់ព្រះអង្គ។ យើងខ្ញុំសូមថ្វាយកាយ វាចា ចិត្ត រួមជាមួយសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ធម៌លើកតម្កើង កាលណាអានព្រះគម្ពីរដំណឹងល្អតាមសន្តៈយ៉ូហាន ៩,១-៤១
បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងព្រះអង្គ និងសូមអរព្រះគុណព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ គឺព្រះគ្រីស្តនេះហើយដែលជាពន្លឺដ៏ពិតប្រាកដ ទ្រង់បំភ្លឺចិត្តគំនិតយើងខ្ញុំ ដោយប្រោសយើងខ្ញុំឱ្យមានជំនឿ ទ្រង់ណែនាំមនុស្សលោកឱ្យចេញផុតពីភាពងងឹត ដើរឆ្ពោះទៅរកព្រះអង្គ។ ទ្រង់បង្ហាញសេចក្តីស្រឡាញ់របស់ព្រះអង្គចំពោះអ្នកបាប ហើយប្រោសអស់អ្នកជឿឱ្យទៅជាបុត្រធីតាព្រះអង្គផង។
អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់អ្នកដែលលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី ដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គពិតជាពន្លឺដែលបំភ្លឺមនុស្សគ្រប់ជាតិ គ្រប់សាសន៍។ សូមទ្រង់ព្រះមេត្តាប្រោសពង្រឹងជំនឿរបស់យើងខ្ញុំ ដែលទើបទទួលព្រះកាយ និងព្រះលោហិតព្រះបុត្រាព្រះអង្គ។ សូមបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យយល់អំពីធម៌មេត្តាករុណារបស់ព្រះអង្គ និងស្រឡាញ់អ្នកដទៃតាមរបៀបព្រះអង្គផង។
