អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី០៣
រដូវធម្មតា ឆ្នាំ«ក»
ពណ៌បៃតង

បុណ្យគោរព
សន្តប៉ូលប្រែចិត្តជឿលើព្រះយេស៊ូ

សូមចុចទីនេះ


ប្រហែលនៅគ.ស ៣៦ ព្រះយេស៊ូដែលទទួលព្រះជន្មថ្មីដ៏រុងរឿង បង្ហាញសិរី​រុង​រឿងរបស់​ព្រះ​អង្គ​​ឱ្យលោក​សូលឃើញ។ លោកសូលជាសមាជិកគណៈផារីស៊ីដែលបៀតបៀនធ្វើបាប ចាប់ចង​គ្រីស្ត​បរិស័ទ។ ក្រោយមក លោកទទួលភារកិច្ចប្រកាសដំណឹងល្អអំពីព្រះ​គ្រីស្តឱ្យមនុស្សគ្រប់ជាតិសាសន៍ គឺ​ព្រះអង្គជាព្រះសង្គ្រោះ​ទាំងជនជាតិយូដា ទាំងជនជាតិដទៃដែរ។ ព្រះអង្គបង្រួបបង្រួម​មនុស្ស​គ្រប់​ជាតិ​សាសន៍ឱ្យទៅជាមហាគ្រួសារតែមួយ។ គ្រីស្តទូតក៏មានមុខងារ និងភារកិច្ចបង្រួបបង្រួម​មនុស្ស​ទាំង​​អស់ឱ្យទៅជាធ្លុងតែមួយដែរ ។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៨,២៣-៩,៣

កាលពីមុន ព្រះអម្ចាស់បានធ្វើឱ្យតំបន់សាប៊ូឡូន និងតំបន់ណែបថាលីត្រូវអាម៉ាស់ តែទៅអនាគត ព្រះអង្គនឹងប្រទានឱ្យស្រុកនៅតាមឆ្នេរសមុទ្រ ស្រុកនៅខាងកើតទន្លេយ័រដាន់ និងស្រុកកាលីឡេ ដែលសាសន៍ដទៃរស់នៅបានរុងរឿងឡើង។ ប្រជាជនដែលដើរក្នុងភាពងងឹត បានឃើញពន្លឺមួយដ៏ចិញ្ចែងចិញ្ចាច មានពន្លឺមួយលេចឡើងបំភ្លឺអស់អ្នកដែលរស់នៅក្រោមអំណាចនៃសេចក្តីស្លាប់។ បពិត្រព្រះអម្ចាស់! ព្រះអង្គប្រោសប្រទានឱ្យប្រជាជាតិនេះបានចម្រើនឡើង ព្រមទាំងឱ្យគេមានអំណរដ៏លើសលប់។ គេនឹងសប្បាយរីករាយនៅចំពោះព្រះភក្រ្តព្រះអង្គ ដូចគេសប្បាយនៅរដូវចម្រូត ឬដូចនៅពេលចែកជ័យភណ្ឌដែរ។ ព្រះអង្គបំបាក់នឹមដែលខ្មាំងសត្រូវដាក់លើគេ ព្រះអង្គរំដោះគេឱ្យរួចពីការជិះជាន់សង្កត់សង្កិនរបស់ខ្មាំងសត្រូវ ដូចកាលពីសម័យដែលព្រះអង្គរំដោះបុព្វបុរសរបស់គេឱ្យរួចពីកណ្តាប់​ដៃនៃជនជាតិម៉ាឌីយ៉ានដែរ។

ទំនុកតម្កើងលេខ ២៧ (២៦), ១-២.៤.១៣-១៤ បទពាក្យ ៧

ព្រះអម្ចាស់ទ្រង់ជាពន្លឺនាមល្បីរន្ទឺព្រះសង្គ្រោះ
មិនឱ្យខ្ញុំខ្លាចនរណាសោះជាកំពែងខ្ពស់ជួយជីវិត
ពេលពួកជនពាលជាបច្ចារូតរះម្នីម្នាចូលមកជិត
ពួកគេចង់មកផ្តាច់ជីវិតតែពួកឧក្រិដ្ឋត្រូវភ្លាត់ដួល
ខ្ញុំទូលព្រះម្ចាស់នូវសេចក្តីតែមួយគត់ខ្លីឱ្យបានច្បាស់
គឺចង់ស្នាក់នៅដំណាក់ព្រះឥតមានក្រឡាស់មួយជីវិត
ដើម្បីខ្ញុំបានកោតស្ញែងស្ញប់ប្ញទ្ធានុភាពថ្កុំថ្កើងពិត
នឹងថ្វាយបង្គំម្ចាស់ជីវិតព្រះអង្គគង់ស្ថិតក្នុងវិហារ
១៣ខ្ញុំជឿជាក់ថាខ្ញុំនឹងបានឃើញសុខក្សេមក្សាន្តមិនអាស្រូវ
មង្គលកើតពីព្រះម្ចាស់នៅក្នុងលោកតទៅជាមិនខាន
១៤ចូរទុកចិត្តលើព្រះអម្ចាស់ព្រះអង្គជាព្រះដ៏ថ្កើងថ្កាន
ចូរមានកម្លាំងចិត្តក្លាហាននោះអ្នកនឹងមានសុខមង្គល

អត្ថបទទី​២៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១,១០-១៣.១៧

បងប្អូនជាទីស្រឡាញ់!
ខ្ញុំសូមទូន្មានបងប្អូនក្នុងព្រះនាមព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើងថា ចូរមានចិត្តថ្លើមតែមួយ កុំបាក់បែកគ្នាឡើយ ត្រូវចុះសម្រុងគ្នាទាំងស្រុង ដោយមានគំនិតតែមួយ និងមានយោបល់តែមួយ។ ខ្ញុំទទួលដំណឹងដោយសារក្រុមគ្រួសាររបស់នាងក្លូអេថា មានកើតការទាស់ទែងគ្នាក្នុងចំណោមបងប្អូន គឺម្នាក់ពោលថា “ខ្ញុំជាកូនចៅរបស់លោកប៉ូល! ”ម្នាក់ទៀតថា“ ខ្ញុំជាកូនចៅរបស់លោក អប៉ូឡូស!” ម្នាក់ទៀតថា “ខ្ញុំជាកូនចៅរបស់លោកកេផាស!” រីឯខ្ញុំវិញ ខ្ញុំជាកូនចៅរបស់ព្រះគ្រីស្ត!។ តើព្រះគ្រីស្តបែងចែកជាភាគច្រើនឬ? តើប៉ូលឬ ដែលគេឆ្កាងសម្រាប់បងប្អូន? ឬមួយក៏បងប្អូនបានទទួលពិធីជ្រមុជទឹកក្នុងនាមប៉ូល? ព្រះគ្រីស្តពុំបានចាត់ខ្ញុំឱ្យមកធ្វើពិធីជ្រមុជទឹកទេ គឺទ្រង់ចាត់ខ្ញុំឱ្យប្រកាសដំណឹងល្អវិញ។ ប៉ុន្តែ ខ្ញុំប្រកាសដំណឹងល្អ មិនមែនដោយប្រើពាក្យពេចន៍តាមប្រាជ្ញា ក្រែងធ្វើឱ្យការសោយទិវង្គតរបស់ព្រះគ្រីស្តនៅលើឈើឆ្កាងទៅជាអសារឥតការនោះឡើយ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ១,៦៨-៧៩

អាលេលូយ៉ា! អាលេលូយ៉ា!
សូមលើកតម្កើងព្រះអម្ចាស់ជាព្រះរបស់យើង! ព្រះអង្គសព្វព្រះហប្ញទ័យចាត់ពន្លឺឱ្យយាងមកបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងភាពងងឹត។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៤,១២-២៣ (ឬយ៉ាងខ្លី ៤,១២-១៧)

កាលព្រះយេស៊ូជ្រាបដំណឹងថា គេចាប់លោកយ៉ូហានយកទៅឃុំឃាំងហើយ ព្រះអង្គភៀសចេញទៅស្រុកកាលីឡេ។ ព្រះអង្គចាកចេញ​ពីភូមិណាសារ៉ែតទៅស្នាក់នៅក្រុងកាផានុមជិតមាត់សមុទ្រក្នុងតំបន់សាប៊ូឡូន និងតំបន់ណែបថាលី ដើម្បីឱ្យបានស្របនឹងសេចក្តីដែលមានចែងទុកដោយសារព្យាការីអេសាយថា៖ «ដែនដីសាប៊ូឡូន និងដែនដីណែបថាលីដែលស្ថិតនៅតាមផ្លូវទៅកាន់សមុទ្រអើយ! ស្រុកខាងនាយទន្លេយ័រដាន់ ស្រុកកាលីឡេដែលសាសន៍ដទៃរស់នៅអើយ! ប្រជាជនដែលអង្គុយនៅក្នុងទីងងឹតបានឃើញពន្លឺមួយដ៏ភ្លឺខ្លាំង ហើយមានពន្លឺមួយលេចឡើង បំភ្លឺអស់អ្នករស់ក្នុងស្រុកដែលស្ថិតនៅក្រោមអំណាចនៃសេចក្តីស្លាប់»។ តាំងពីគ្រានោះមក ព្រះយេស៊ូចាប់ផ្តើមប្រកាសថា៖ «ចូរប្រែចិត្តគំនិត ដ្បិតព្រះរាជ្យនៃស្ថានបរមសុខនៅជិតបង្កើយហើយ!»។

ប្រសិនបើអានយ៉ាងខ្លី សូមឈប់ត្រឹមនេះ។
កាលព្រះយេស៊ូយាងតាមឆ្នេរសមុទ្រកាលីឡេ ទ្រង់ទតឃើញបងប្អូនពីរនាក់ជាអ្នកនេសាទកំពុងតែបង់សំណាញ់ គឺលោកស៊ីម៉ូន ហៅសិលា និងលោកអន់ដ្រេជាប្អូនរបស់គាត់។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖«សូមអញ្ជើញមកតាមខ្ញុំ ខ្ញុំនឹងតែងតាំងអ្នកឱ្យនេសាទមនុស្សវិញ»។ អ្នកទាំងពីរក៏ទុកសំណាញ់នៅទីនោះភ្លាមដើរតាមព្រះអង្គទៅ។ ព្រះយេស៊ូយាងទៅមុខឆ្ងាយបន្តិច ព្រះអង្គទតឃើញ​បងប្អូនពីរនាក់ទៀត គឺលោកយ៉ាកុប និងលោកយ៉ូហានជាកូនរបស់លោកសេបេដេ កំពុងតែរៀបចំអួននៅក្នុងទូកជាមួយលោក​សេបេដេជាឪពុក។ ព្រះអង្គក៏ត្រាស់ហៅអ្នកទាំងពីរ។ អ្នកទាំងពីរចាកចោលទូក ចាកចោលឪពុកភ្លាម រួចដើរតាមព្រះយេស៊ូទៅ។ ព្រះយេស៊ូយាងកាត់ស្រុកកាលីឡេទាំងមូល ព្រះអង្គបង្រៀនអ្នកស្រុកនៅតាមធម្មសាលារបស់ពួកគេ ព្រះអង្គប្រកាសដំណឹងល្អអំពីព្រះរាជ្យ និងប្រោសអ្នកជំងឺគ្រប់យ៉ាង មនុស្សពិការគ្រប់ប្រភេទក្នុងចំណោមប្រជាជនឱ្យបានជាផង។

588 Views

Theme: Overlay by Kaira