អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ​ អាទិត្យទី០៣
រដូវអប់រំពិសេស «ឆ្នាំក»
ពណ៌ស្វាយ

ថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣

ថ្ងៃអាទិត្យទី ៣ ក្នុងរដូវអប់រំពិសេស

ថ្ងៃអាទិត្យនេះ យើងជាគ្រីស្តបរិស័ទនាំគ្នានឹករឭកអំពីព្រះជាម្ចាស់រំដោះប្រជាជនអ៊ីស្រាអែលពីដើមឱ្យមានសេរីភាពដ៏ពិតប្រាកដ។ ព្រះអង្គក៏អប់រំពួកគេក្នុងវាលរហោស្ថាន។ សព្វថ្ងៃព្រះជាម្ចាស់នៅតែរំដោះ និងអប់រំយើងជានិច្ចដូចគេដែរ។ ព្រះយេស៊ូយាងមកប្រទានព្រះអំណោយទានពិសេសរបស់ព្រះបិតាឱ្យអស់អ្នកជឿ គឺព្រះអង្គប្រទានព្រះវិញ្ញាណ ជាព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យអ្នកផ្ញើជីវិតទៅលើព្រះអង្គ។ មានតែព្រះយេស៊ូមួយព្រះអង្គគត់ដែលអាចណែនាំយើងឱ្យបានគាប់ព្រះហប្ញទ័យព្រះបិតា។

អត្ថបទទី ១៖ សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព សរ ១៧,៣-៧

ប្រជាជនអ៊ីស្រាអែលបោះជំរំនៅក្នុងវាលរហោស្ថានរេភីឌីម។ នៅទីនោះ ដោយពួកគេស្រេកទឹកខ្លាំងពេក ពួកគេនាំគា្នរអ៊ូរទាំដាក់លោកម៉ូសេទាំងពោលថា៖ «ហេតុអ្វីបានជាលោកនាំពួកយើងចេញពីស្រុកអេស៊ីបឱ្យពួកយើងព្រមទាំងកូនចៅ និងហ្វូងសត្វរបស់ពួកយើង ស្លាប់ដោយអត់ទឹកដូច្នេះឬ?»។ លោកម៉ូសេស្រែកអង្វរព្រះអម្ចាស់ថា៖ «តើទូលបង្គំត្រូវធ្វើដូចម្តេចចំពោះប្រជាជននេះ? បន្តិចទៀត ពួកគេនឹងយកដុំថ្មគប់សម្លាប់ទូលបង្គំជាពុំខាន»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេវិញថា៖ «ចូរដើរទៅខាងមុខប្រជា​ជន ដោយនាំពួកព្រឹទ្ធាចារ្យរបស់ជនជាតិអ៊ីស្រាអែលទៅជាមួយ។ ចូរកាន់ដំបងដែលអ្នកវាយទឹកទន្លេនីលទៅជាមួយផង។ នៅទីនោះយើងនឹងឈរពីមុខអ្នកលើផ្ទាំងថ្មមួយនៅភ្នំហូររ៉ែប។ ចូរវាយផ្ទាំងថ្ម នោះទឹកនឹងហូរចេញមកសម្រាប់ប្រជាជនបរិភោគ»។ លោកម៉ូសេ​ក៏ធ្វើតាម នៅចំពោះមុខព្រឹទ្ធាចារ្យរបស់ជនជាតិអ៊ីស្រាអែល។ លោកដាក់ឈ្មោះកន្លែងនោះថា “ម៉ាសា” និង “ម៉េរីបា” (ឈ្មោះនេះមាន​ន័យថា “ល្បងល” និង “ជម្លោះ”) ដ្បិតជនជាតិអ៊ីស្រាអែលបានរករឿងឈ្លោះជាមួយលោកម៉ូសេ ព្រមទាំងល្បងលព្រះអម្ចាស់ ដោយពោលថា៖ “តើព្រះអម្ចាស់គង់ក្នុងចំណោមពួកយើងមែន ឬមិនមែន?”។

ទំនុកតម្កើងលេខ ៩៥ (៩៤),១-២.៦-៩ បទកាកគតិ

យើងស្រែកច្រៀងឡើងសរសើរតម្កើងថ្វាយព្រះអម្ចាស់
ដោយចិត្តអបអរសាទរថ្វាយព្រះជាថ្មមាំណាស់
ជួយសង្គ្រោះយើង
យើងនាំគ្នីគ្នារូតរះម្នីម្នាជួបភក្ត្រព្រះអង្គ
ទាំងអរព្រះគុណស្មូត្របទតម្កើងកោតសរសើរទ្រង់
អស់កល្បអង្វែង
ចូរនាំគ្នីគ្នាគោរពវន្ទាក្រាបថ្វាយព្រះអង្គ
យើងក្រាបចំពោះព្រះភក្ត្រផូរផង់បារមីត្រចង់
ទ្រង់បង្កើតឡើង
ព្រះអង្គជាព្រះនៃយើងទាំងអស់បារមីថ្កុំថ្កើង
ទ្រង់ជាគង្វាលដឹកនាំពួកយើងថ្ងៃនេះព្រះអង្គ
បន្លឺឡើងថា
មិនត្រូវផ្តេសផ្តាសដូចកាលបោរបះនៅមេរីបា
ដូចថ្ងៃល្បងលនៅឯម៉ាសាក្នុងវាលឯកា
ទីរហោស្ថាន
គឺបុព្វបុរសនៃអ្នកទាំងអស់ចិត្តគេសាមាន្យ
គេបានល្បងលទោះបីគេបានឃើញកិច្ចប៉ុន្មាន
យើងបានប្រព្រឹត្ត

អត្ថបទទី ២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៥,១-២.៥-៨

បងប្អូនជាទីស្រឡាញ់!
ព្រះជាម្ចាស់ប្រោសយើងខ្ញុំឱ្យបានសុចរិត ព្រោះតែយើងជឿលើព្រះអង្គ។ យើងក៏មានសន្តិភាពជាមួយនឹងព្រះអង្គដែរ ដោយសារព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើង។ ដោយសារជំនឿ យើងមានផ្លូវចូលទៅកាន់ជីវិតថ្មី ហើយយើងក៏ស្ថិតនៅក្នុងជីវិតថ្មីនេះយ៉ាងខ្ជាប់ខ្ជួន ទាំងខ្ពស់មុខ ដោយសង្ឃឹមថា នឹងទទួលសិរីរុងរឿងរបស់ព្រះជាម្ចាស់។ សេចក្តីសង្ឃឹមមិនធ្វើឱ្យយើងខកចិត្តទេ ព្រោះព្រះជាម្ចាស់បានចាក់បង្ហូរព្រះហប្ញទ័យស្រឡាញ់របស់ព្រះអង្គមកក្នុងចិត្តយើង ដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធមកយើង។
កាលយើងមិនទាន់មានកម្លាំងនៅឡើយ ដល់ពេលកំណត់ ព្រះគ្រីស្តបានសោយទិវង្គតសម្រាប់យើងដែលមិនគោរពប្រណិប័តន៍ព្រះអង្គ។ កម្រមាននរណាម្នាក់ស៊ូរប្តូរជីវិតដើម្បីមនុស្សសុចរិតណាស់ ប្រហែលជាមានម្នាក់ហ៊ានស៊ូប្តូរជីវិតដើម្បីមនុស្សល្អដែរមើលទៅ! តែព្រះជាម្ចាស់បានបង្ហាញព្រះហប្ញទ័យស្រឡាញ់របស់ព្រះអង្គចំពោះយើង ដោយព្រះគ្រីស្តសោយទិវង្គតសម្រាប់យើង ក្នុងពេលដែលយើងនៅជាមនុស្សជាប់បាបនៅឡើយ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៤,៤២.១៥

សូមលើកតម្កើងសិរីរុងរឿងព្រះគ្រីស្ត! ព្រះអង្គជាព្រះប្រាជ្ញាញាណនៃព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច។ សូមលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់។
បពិត្រព្រះអម្ចាស់! ព្រះអង្គពិតជាព្រះសង្គ្រោះរបស់មនុស្សលោកមែន!។ សូមព្រះមេត្តាប្រទានទឹកដែលផ្តល់ជីវិតមកយើងខ្ញុំ​ផង កុំឱ្យយើងខ្ញុំស្រេកឡើយ។
សូមលើកតម្កើងសិរីរុងរឿងព្រះគ្រីស្ត! ព្រះអង្គជាព្រះប្រាជ្ញាញាណនៃព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច។ សូមលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ៤,៥-៤២ (ឬយ៉ាងខ្លី ៤,៥-១៥.១៩ខ-២៦.៣៩ក៤០-៤២)

ព្រះយេស៊ូយាងមកដល់ភូមិមួយរបស់ជនជាតិសាម៉ារី ឈ្មោះភូមិស៊ីខា នៅជិតចម្ការដែលលោកយ៉ាកុបបានចែកឱ្យលោកយ៉ូសែបជាកូន។ នៅទីនោះ មានអណ្តូងទឹកមួយឈ្មោះ “អណ្តូងលោកយ៉ាកុប”។ ព្រះយេស៊ូអស់កម្លាំងក្នុងការធ្វើដំណើរ ក៏គង់នៅមាត់អណ្តូង។ ពេលនោះ ប្រហែលជាថ្ងៃត្រង់។ មានស្រ្តីសាសន៍សាម៉ារីម្នាក់មកដងទឹក។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំសុំទឹកទទួលទានបន្តិច»។ (សាវ័កនាំគ្នាទៅរកទិញស្បៀងអាហារនៅឯភូមិ)។ ស្ត្រីសាម៉ារីទូលព្រះអង្គថា៖ «លោកជាសាសន៍យូដា ម្តេចក៏លោកមកសុំទឹកនាងខ្ញុំជាស្ត្រីសាសន៍សាម៉ារីពិសាដូច្នេះ?» (ដ្បិតសាសន៍យូដា និងសាសន៍សាម៉ារីមិនត្រូវគ្នាទេ)។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅនាងថា៖ «ប្រសិនបើនាងស្គាល់ព្រះអំណោយទានរបស់ព្រះជាម្ចាស់ និងស្គាល់អ្នកដែលនិយាយទៅកាន់នាងថា “ខ្ញុំសុំទឹកទទួលទានបន្តិច” នោះនាងមុខជាសុំទឹកពីលោកវិញពុំខាន ហើយលោកនឹងឱ្យទឹកដល់នាង គឺជាទឹកដែលផ្តល់ជីវិត»។ នាងទូលព្រះអង្គថា៖​«លោកម្ចាស់! លោកគ្មានអ្វីដងទឹកសោះ រីឯអណ្តូងសោតក៏ជ្រៅទៀតផង តើលោកបានទឹកដែលផ្តល់ជីវិតនោះពីណាមក?។

ប្រសិនបើអានយ៉ាងខ្លី សូមរំលងវគ្គខាងក្រោមនេះ
តើលោកមានឋានៈធំជាងលោកយ៉ាកុបជាបុព្វបុរសរបស់យើងដែលទុកអណ្តូងនេះឱ្យយើងឬ?។ លោកយ៉ាកុប និងកូនចៅរបស់លោក បានពិសាទឹកអណ្តូងនេះ ហើយសត្វរបស់លោកក៏បានផឹកទឹកអណ្តូងនេះដែរ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «អស់អ្នកដែលពិសាទឹកនេះនៅតែស្រេកតទៅមុខទៀត រីឯអ្នកដែលពិសាទឹកខ្ញុំនឹងឱ្យនោះនឹងមិនស្រេកទៀតសោះឡើយ ដ្បិតទឹកខ្ញុំឱ្យនឹងបានទៅជាប្រភពទឹកដែលផុសឡើងក្នុងអ្នកនោះ ផ្តល់ជីវិតអស់កល្បជានិច្ច»។ ស្រ្តីនោះទូលព្រះអង្គថា៖ «លោកម្ចាស់! សូមមេត្តាផ្តល់ទឹកនោះមកនាងខ្ញុំផង! កុំឱ្យនាងខ្ញុំស្រេក និងកុំឱ្យរវល់មកដងទឹកអណ្តូងនេះ ទៀត»។ ព្រះអង្គមានព្រះបន្ទូលទៅនាងថា៖ «សុំអញ្ជើញទៅហៅប្តីនាង រួចត្រឡប់មកវិញ» ស្រ្តីនោះទូលព្រះអង្គថា៖ «នាងខ្ញុំគ្មានប្តីទេ»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «នាងនិយាយថា នាងគ្មានប្តីដូច្នេះត្រូវមែន ព្រោះនាងធ្លាប់មានប្តីប្រាំមកហើយ រីឯបុរសដែលនៅជាមួយនាងសព្វថ្ងៃ មិនមែនជាប្តីរបស់នាងទេ! នាងនិយាយត្រង់មែន!»។ នាងទូលព្រះអង្គថា៖

បើអានយ៉ាងខ្លី សូមអានតទៅទៀត
«លោកម្ចាស់! នាងខ្ញុំយល់ថា លោកពិតជាព្យាការីមែន។ បុព្វបុរសរបស់យើងនាំគ្នាថ្វាយបង្គំព្រះជាម្ចាស់នៅលើភ្នំនេះ តែពួកលោកជាសាសន៍យូដាតែងនិយាយថា ត្រូវថ្វាយបង្គំព្រះអង្គនៅក្រុងយេរូសាឡឹមវិញ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា «អ្នកអើយ! ជឿខ្ញុំចុះ! ដល់ពេលកំណត់ មិនមែននៅលើភ្នំនេះ ឬនៅក្រុងយេរូសាឡឹមទៀតទេដែលអ្នករាល់គ្នានឹងថ្វាយបង្គំព្រះបិតា។ អ្នករាល់គ្នាមិនស្គាល់ព្រះអង្គដែលអ្នករាល់គ្នាថ្វាយបង្គំទេ រីឯយើងវិញ យើងស្គាល់ព្រះអង្គដែលយើងថ្វាយបង្គំ ដ្បិតការសង្គ្រោះចេញមកពីជនជាតិយូដា។ ប៉ុន្តែ ដល់ពេលកំណត់ គឺឥឡូវហ្នឹងហើយ អ្នកថ្វាយបង្គំដ៏ពិតប្រាកដនឹងថ្វាយបង្គំព្រះបិតាតាមព្រះវិញ្ញាណ និងសេចក្តីពិតដ្បិតព្រះបិតាសព្វព្រះហប្ញទ័យនឹងអ្នកថ្វាយបង្គំបែបនេះឯង។ ព្រះជាម្ចាស់ជាវិញ្ញាណ ហេតុនេះ អស់អ្នកដែលថ្វាយបង្គំព្រះអង្គ ត្រូវ​តែថ្វាយបង្គំតាមវិញ្ញាណ និងតាមសេចក្តីពិត»។ ស្ត្រីនោះទូលព្រះអង្គថា៖ «នាងខ្ញុំដឹងហើយថា ព្រះមេស្ស៊ីហៅ “ព្រះគ្រីស្ត” នឹងយាង​មក។ កាលណាព្រះអង្គយាងមកដល់ ទ្រង់នឹងប្រទានឱ្យយើងដឹងសព្វគ្រប់ទាំងអស់។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំនេះហើយ គឺខ្ញុំដែលកំពុងតែនិយាយជាមួយនាង»។

បើអានយ៉ាងខ្លី សូមរំលងវគ្គខាងក្រោមនេះ
ពេលនោះ ក្រុមសាវ័កត្រឡប់មកដល់ ឃើញព្រះអង្គកំពុងនិយាយជាមួយស្ត្រីដូច្នេះ គេងឿងឆ្ងល់ជាខ្លាំង តែគ្មាននរណាទូលសួរព្រះអង្គថា ព្រះអង្គសួររកអ្វី ឬហេតុដូចម្តេចក៏មានព្រះបន្ទូលជាមួយនាងឡើយ។ ស្រ្តីនោះទុកក្អមចោល រត់ចូលទៅក្នុងភូមិប្រាប់អ្នក ស្រុកថា៖ «សុំមកមើលបុរសម្នាក់ លោកមានប្រសាសន៍ប្រាប់ខ្ញុំនូវអំពើទាំងប៉ុន្មានដែលខ្ញុំបានប្រព្រឹត្ត។ លោកនោះជាព្រះគ្រីស្តហើយមើលទៅ!»។ អ្នកស្រុកនាំគ្នាចេញពីភូមិទៅរកព្រះយេស៊ូ។ ក្នុងពេលជាមួយគ្នានោះ ក្រុមសាវ័កទូលព្រះអង្គថា៖ «លោកគ្រូ! សូម អញ្ជើញពិសា!»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំមានអាហារបរិភោគ ហើយជាអាហារដែលអ្នករាល់គ្នាពុំស្គាល់»។ ក្រុមសាវ័កក៏និយាយគ្នាថា៖ «ប្រហែលជាមាននរណាម្នាក់យកអហារមកជូនលោកហើយទេដឹង?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អាហាររបស់ខ្ញុំ គឺតាមព្រះហប្ញទ័យរបស់ព្រះអង្គដែលបានចាត់ខ្ញុំឱ្យមកព្រមទាំងបង្ហើយកិច្ចការរបស់ព្រះអង្គឱ្យបានសម្រេច។ អ្នករាល់គ្នាតែងពោលថា “បួនខែទៀតដល់រដូវចម្រូត”។ រីឯខ្ញុំវិញ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចូរមើលទៅវាលស្រែ មើល៍ស្រូវទុំល្មមច្រូតហើយ។ អ្នកច្រូតបានប្រាក់ឈ្នួលរបស់ខ្លួន ហើយកំពុងប្រមូលផលទុកសម្រាប់ជីវិតអស់កល្បជានិច្ច។ ដូច្នេះ អ្នកសាបព្រោះ និងអ្នកច្រូតកាត់ បានសប្បាយរួមជាមួយគ្នា ស្របតាមពាក្យចាស់លោកថា “ម្នាក់ព្រោះ ម្នាក់ទៀតច្រូត”។ ខ្ញុំបានចាត់អ្នករាល់គ្នាឱ្យទៅច្រូតនៅក្នុងស្រែដែលអ្នករាល់គ្នាពុំបានធ្វើការនឿយហត់ គឺអ្នកផ្សេងទៀតបានធ្វើការនឿយហត់ ហើយអ្នករាល់គ្នាទទួលផលពីការនឿយហត់របស់អ្នកទាំងនោះ»។

បើអានយ៉ាងខ្លី សូមអានតទៅទៀត
ក្នុងភូមិនោះ មានអ្នកស្រុកសាម៉ារីជាច្រើនជឿលើព្រះយេស៊ូ ដោយសារពាក្យដែលស្ត្រីនោះបានបញ្ជាក់ប្រាប់ថា “លោកមានប្រសាសន៍ប្រាប់ខ្ញុំនូវអំពើទាំងប៉ុន្មានដែលខ្ញុំបានប្រព្រឹត្ត”។ ហេតុនេះហើយ បានជាកាលជនជាតិសាម៉ារីទៅគាល់ព្រះអង្គ គេអង្វរសូមព្រះអង្គ​គង់ជាមួយគេ ព្រះអង្គយល់ព្រមគង់នៅទីនោះពីរថ្ងៃ។ មានមនុស្សច្រើនជាងនោះទៅទៀតបានជឿលើព្រះអង្គ ដោយឮព្រះបន្ទូលព្រះអង្គផ្ទាល់។ ពួកគេនិយាយទៅកាន់ស្ត្រីនោះថា៖ «ឥឡូវនេះ យើងជឿ មិនមែនត្រឹមតែដោយបានឮពាក្យនាងប៉ុណ្ណោះទេ គឺមកពីយើងបានឮព្រះអង្គមានព្រះបន្ទូលផ្ទាល់នឹងត្រចៀកថែមទៀតផង ហើយយើងដឹងថា ព្រះអង្គពិតជាព្រះសង្គ្រោះរបស់មនុស្សលោក​មែន»។

497 Views

Theme: Overlay by Kaira