អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី០២
រដូវធម្មតា ឆ្នាំ«ខ»

ពណ៌បៃតង

ថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០២៤

 បពិត្រព្រះអម្ចាស់ជាព្រះបិតាដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់ក្នុងពិភពទាំងមូល។ សូមទ្រង់ព្រះមេត្តាសណ្តាប់ពាក្យអង្វររបស់ប្រជារាស្រ្តព្រះអង្គដោយអនុគ្រោះ។ សូមប្រោសប្រទានឱ្យយើងខ្ញុំយល់កាន់តែច្បាស់ឡើងៗអំពីកិច្ច​ការដែលយើងខ្ញុំត្រូវប្រព្រឹត្តរៀងៗខ្លួន។ សូមឱ្យយើងខ្ញុំមានកម្លាំងប្រព្រឹត្តកិច្ចការទាំងនោះឱ្យបានប្រសើរផង។

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរលោកសាមូអែល ១ សម ៣,៣-១០.១៩

កុមារសាមូអែលដេកនៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ ត្រង់កន្លែងតម្កល់ហិបនៃសម្ពន្ធមេត្រី។ ស្រាប់តែព្រះអម្ចាស់មានព្រះបន្ទូល​ហៅកុមារសាមូអែល។ កុមារសាមូអែលឆ្លើយថា៖ «បាទ!» ហើយរត់ទៅរកលោកហេលី ទាំងពោលថា៖ «បាទ! លោកតា​ហៅខ្ញុំមានការអ្វី?»។ លោកហេលីឆ្លើយថា៖ «តាមិនបានហៅឯងទេ ទៅដេកវិញទៅ!»។ កុមារសាមូអែលក៏ត្រឡប់ទៅដេកវិញ។ ព្រះអម្ចាស់មានព្រះបន្ទូលហៅកុមារសាមូអែលម្តងទៀត។ សាមូអែលក្រោកឡើងរត់ទៅរកលោកហេលីទាំងពោលថា៖ «បាទ! លោកតាហៅខ្ញុំមានការអ្វី?»។ លោកឆ្លើយថា៖ «តាមិនបានហៅឯងទេ ទៅដេកវិញទៅ! កូនអើយ!»។ កុមារសាមូអែលមិនទាន់ស្គាល់ព្រះអម្ចាស់ទេ ដ្បិតមក​ទល់ពេលនេះ ព្រះអង្គពុំធ្លាប់មានព្រះបន្ទូលមកកាន់គេសោះ។ ព្រះអម្ចាស់មានព្រះបន្ទូលហៅកុមារសាមូអែលម្តងទៀត ជាលើកទីបី។ កុមារសាមូអែលក៏ក្រោកឡើងរត់ទៅរកលោកហេលី ទាំងពោលថា៖ «បាទ! លោកតាហៅខ្ញុំមានការអ្វី?»។ ពេលនោះ លោកហេលីយល់ថា ព្រះអម្ចាស់មានព្រះបន្ទូលហៅក្មេងនេះ។ លោកហេលីប្រាប់សាមូអែលថា៖ «ទៅដេកវិញទៅ! ប្រសិនបើមានឮសំឡេងហៅម្តងទៀត ត្រូវឆ្លើយថា “បពិត្រព្រះអម្ចាស់! សូមព្រះអង្គមានព្រះបន្ទូលមកចុះ ទូលបង្គំចាំស្តាប់ហើយ”។ កុមារសាមូអែលក៏ត្រឡប់ទៅដេកកន្លែងដដែលវិញ។ ព្រះអម្ចាស់យាងមកឈរនៅក្បែរនោះ ហើយមានព្រះបន្ទូលហៅដូចលើកមុនៗថា៖ «សាមូអែល! សាមូអែល!»។ កុមារសាមូអែលឆ្លើយថា៖ «សូមព្រះអង្គមានព្រះបន្ទូលមកចុះ ទូលបង្គំចាំស្តាប់ព្រះអង្គហើយ»។ សាមូអែលមានវ័យ ចម្រើនធំឡើង ព្រះអម្ចាស់គង់ជាមួយលោក ហើយគ្រប់សេចក្តីដែលលោកថ្លែងក្នុងព្រះនាមព្រះអង្គ សុទ្ធតែបានសម្រេចទាំងអស់។

ទំនុកតម្កើងលេខ ទំនុកតម្កើងលេខ  ៤០ (៣៩), ២.៤.៧-១០ បទពាក្យ ៧

ខ្ញុំខំព្យាយាមចាំព្រះម្ចាស់ព្រះអង្គបានប្រោសព្រះកាណ៌ផ្ទៀង
ស្តាប់សូរសម្រែកមិនលម្អៀងពាក្យខ្ញុំពិតទៀងស្មោះឥតអាក់
ព្រះអង្គប្រទានខ្ញុំឱ្យច្រៀងបទថ្មីសំនៀងលើកតម្កើង
មនុស្សច្រើននឹងឃើញក្អាកក្អាយឡើងព្រះម្ចាស់ថ្កុំថ្កើងគេកោតខ្លាច
ព្រះអង្គមិនចង់បានតង្វាយយញ្ញបូជាថ្វាយអ្វីទាល់សោះ
ទ្រង់បើកត្រចៀកខ្ញុំទាំងអស់ស្តាប់ព្រះតម្រិះនៃព្រះអង្គ
ដូច្នេះទូលបង្គំសូមពោលថាបពិត្រករុណាដ៏ឧត្តុង្គ
ទូលបង្គំប្រព្រឹត្តឥតរេរង់តាមសេចក្តីក្នុងព្រះគម្ពីរ
ទូលបង្គំពេញចិត្តធ្វើតាមព្រះហប្ញទ័យអម្ចាស់គ្រប់ទិសទី
វិន័យទ្រង់ដិតជាប់ជីវីក្នុងចិត្តគិតពីទ្រង់ជានិច្ច
១០ខ្ញុំនឹងប្រកាសធម៌មេត្តាធម៌ករុណាធម៌សុចរិត
ព្រះអង្គជ្រាបហើយទ្រង់អាណិតខ្ញុំថ្លាថ្លែងឥតឈរឈប់សោះ

អត្ថបទទី​២៖ សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ៦,១៣-១៥.១៧-២០

បងប្អូនជាទីស្រឡាញ់!
រូបកាយរបស់យើងពុំមែនសម្រាប់ប្រព្រឹត្តអំពើប្រាសចាកសីលធម៌ទេ គឺសម្រាប់ថ្វាយទៅព្រះអម្ចាស់ ហើយព្រះអង្គក៏ជាម្ចាស់លើរូបកាយយើងដែរ។ ព្រះជាម្ចាស់ដែលប្រោសព្រះយេស៊ូជាអម្ចាស់ឱ្យទទួលព្រះជន្មដ៏រុងរឿងយ៉ាងណា ទ្រង់ក៏នឹងប្រោសយើងឱ្យមានជីវិតថ្មីដ៏រុងរឿងដោយសារឫទ្ធានុភាពរបស់ព្រះអង្គយ៉ាងនោះដែរ។ បងប្អូនជ្រាបច្បាស់ថា រូបកាយរបស់បងប្អូនជាសរីរាង្គនៃព្រះកាយ ព្រះគ្រីស្ត។ រីឯអ្នកដែលរួមរស់ជាមួយព្រះអម្ចាស់ ក៏ជាវិញ្ញាណតែមួយរួមជាមួយព្រះអង្គដែរ។ ចូរគេចឱ្យផុតពីអំពើប្រាសចាកសីលធម៌។ អំពើបាបឯទៀតៗដែលមនុស្សប្រព្រឹត្ត មិនមែនជាអំពើបាបចំពោះរូបកាយទេ។ រីឯអ្នកប្រព្រឹត្តអំពើប្រាសចាកសីលធម៌ គឺប្រព្រឹត្តអំពើបាបចំពោះរូបកាយរបស់ខ្លួនផ្ទាល់។ បងប្អូនជ្រាបហើយថា រូបកាយរបស់បងប្អូនជាព្រះវិហាររបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ដែលគង់នៅក្នុងបងប្អូន ជាព្រះវិញ្ញាណដែលបងប្អូនបានទទួលពីព្រះជាម្ចាស់មក។ បងប្អូនមិនមែនជាម្ចាស់លើខ្លួនឯងទេ ដ្បិតព្រះអង្គបានបង់ថ្លៃយ៉ាងច្រើនលើសលប់ដើម្បីលោះបងប្អូន។ ហេតុនេះ ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះជាមា្ចស់ ដោយសាររូបកាយរបស់បងប្អូន។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១,៤១.១៧

អាលេលូយ៉ា! អាលេលូយ៉ា!
យើងបានទទួលស្គាល់ព្រះយេស៊ូទុកជាព្រះគ្រីស្ត។ ព្រះជាម្ចាស់ប្រណីសន្តោសដល់យើង និងប្រទានសេចក្តីពិតដោយសារព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១,៣៥-៤២

លោកយ៉ូហានបាទីស្តនៅជាមួយសិស្សរបស់លោកពីរនាក់។ លោកសម្លឹងមើលព្រះយេស៊ូយាងកាត់តាមនោះ ហើយមានប្រសាសន៍​ថា៖ «មើលហ្ន៎! លោកនេះហើយជាកូនចៀមរបស់ព្រះជាម្ចាស់»។ កាលសិស្សទាំងពីរបានឮពាក្យនេះ គេនាំគ្នាដើរតាមព្រះយេស៊ូទៅ។ ព្រះយេស៊ូងាកមកក្រោយ ទតឃើញអ្នកទាំងពីរដើរតាមព្រះអង្គក៏មានព្រះបន្ទូលសួរថា៖ «អ្នកទាំងពីរមករកអ្វី?»។ គេទូលព្រះអង្គថា​៖ «រ៉ាប៊ី! “(ពាក្យរ៉ាប៊ីនេះ ប្រែថា  “លោកគ្រូ”) តើលោកនៅកន្លែងណា?»។ ព្រះអង្គមានព្រះបន្ទូលទៅគេវិញថា៖ «សូមអញ្ជើញមក​ អ្នកនឹងឃើញ!»។ គេក៏ទៅឃើញកន្លែងដែលព្រះអង្គគង់នៅ ហើយគេក៏នៅជាមួយព្រះអង្គនៅថ្ងៃនោះ (ពេលនោះ ប្រហែលជាម៉ោងបួនរសៀល)។ ក្នុងចំណោមសិស្សទាំងពីរដែលបានឮពាក្យរបស់លោកយ៉ូហាន ហើយតាមព្រះយេស៊ូទៅនោះ មានម្នាក់ឈ្មោះអន់ដ្រេ ជាប្អូនរបស់លោកស៊ីម៉ូនសិលា។ គាត់ទៅជួបលោកស៊ីម៉ូនជាបងមុនគេ ដោយប្រាប់ថា៖ «យើងបានរកព្រះមែស្ស៊ីឃើញហើយ!» (ពាក្យ​មែស្ស៊ីនេះ ប្រែថា “ព្រះគ្រីស្ត”)។ គាត់ក៏នាំលោកស៊ីម៉ូនទៅគាល់ព្រះយេស៊ូ។ ព្រះយេស៊ូសម្លឹងមើលលោកស៊ីម៉ូន ក៏មានព្រះបន្ទូលថា៖ «អ្នកឈ្មោះស៊ីម៉ូន ជាកូនរបស់លោកយ៉ូហាន អំណើះតទៅ អ្នកត្រូវមានឈ្មោះថា “កេផាស”។ (ពាក្យកេផាសនេះ ប្រែថា “សិលា”)។

បពិត្រព្រះបិតា! សូមទ្រង់ព្រះមេត្តាទទួលតង្វាយទាំងនេះ ដែលកើតមកពីញើសឈាមរបស់យើងខ្ញុំដោយអនុគ្រោះ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យរួមជាមួយព្រះយេស៊ូដែលបានបូជាព្រះជន្ម។ សូមប្រោសយើងខ្ញុំឱ្យបានវិសុទ្ធដូចព្រះយេស៊ូ ដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! សូមអរព្រះគុណព្រះអង្គ ដ្បិតទ្រង់សព្វព្រះហឫទ័យប្រទានព្រះកាយ និងព្រះលោហិតរបស់ព្រះគ្រីស្តឱ្យយើងខ្ញុំទទួលទានទុកជាអាហារ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យព្រះវិញ្ញាណព្រះអង្គយាងមកបំភ្លឺចិត្តគំនិតយើងខ្ញុំ។ សូមទ្រង់ជួយណែនាំយើងខ្ញុំឱ្យរស់នៅតាមឋានៈរបស់ខ្លួន ជាបុត្រធីតារបស់ព្រះអង្គ។

462 Views

Theme: Overlay by Kaira