អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី០២
រដូវធម្មតា ឆ្នាំ«ក»

ពណ៌បៃតង

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៤៩,៣.៥-៦

អ្នកបម្រើរបស់ព្រះអម្ចាស់មានប្រសាសន៍ថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ “អ៊ីស្រាអែលអើយ! អ្នកជាអ្នកបម្រើរបស់យើង យើងនឹងបង្ហាញសិរីរុងរឿងរបស់យើងដោយសារអ្នក”។ ឥឡូវនេះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ ព្រះអង្គបានសូនខ្ញុំតាំងពីនៅក្នុងផ្ទៃម្តាយ ឱ្យខ្ញុំធ្វើជាអ្នកបម្រើរបស់ព្រះអង្គ ដើម្បីណែនាំកូនចៅលោកយ៉ាកុបឱ្យវិលត្រឡប់មករកព្រះអង្គ និងប្រមូលប្រជាជនអ៊ីស្រាអែលមកនៅជុំវិញព្រះអង្គ។ ហេតុនេះហើយ បានជាព្រះអម្ចាស់ចាត់ទុកខ្ញុំថាជាមនុស្សថ្លៃថ្នូរ ហើយព្រះរបស់ខ្ញុំពិតជាកម្លាំងរបស់ខ្ញុំមែន។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ “អ្នកមិនគ្រាន់តែជាអ្នកបម្រើដែលណែនាំកុលសម្ព័ន្ធនៃកូនចៅរបស់លោកយ៉ាកុបឱ្យងើបឡើង និងនាំកូនចៅអ៊ីស្រាអែលដែលនៅសេសសល់ឱ្យវិលមកវិញប៉ុណ្ណោះទេ គឺយើងតែងតាំងអ្នកឱ្យធ្វើជាពន្លឺបំភ្លឺប្រជាជាតិទាំងឡាយ និងនាំការសង្គ្រោះរបស់យើងរហូតដល់ស្រុកដាច់ស្រយាលនៃផែនដី”»។

ទំនុកតម្កើងលេខ ៤០ (៣៩),២-៤.៧-១០ បទពាក្យ ៧

ខ្ញុំខំព្យាយាមចាំព្រះម្ចាស់ព្រះអង្គបានប្រោសព្រះកាណ៌ផ្ទៀង
ស្តាប់សូរសម្រែកមិនលម្អៀងពាក្យខ្ញុំពិតទៀងស្មោះឥតអាក់
ព្រះអង្គយកខ្ញុំពីរណ្តៅពីភក់ជ្រាំជ្រៅយកមកដាក់
នៅលើថ្មដាគ្មានថ្នាំងថ្នាក់ថែទាំទុកដាក់ខ្ញុំរុងរឿង
ព្រះអង្គប្រទានខ្ញុំឱ្យច្រៀងបទថ្មីសំនៀងលើកតម្កើង
មនុស្សច្រើននឹងឃើញក្អាកក្អាយឡើងព្រះម្ចាស់ថ្កុំថ្កើងគេកោតខ្លាច
ព្រះអង្គមិនចង់បានតង្វាយយញ្ញបូជាថ្វាយអ្វីទាល់សោះ
ទ្រង់បើកត្រចៀកខ្ញុំទាំងអស់ស្តាប់ព្រះតម្រិះនៃព្រះអង្គ
ដូច្នេះទូលបង្គំសូមពោលថាបពិត្រករុណាដ៏ឧត្តុង្គ
ទូលបង្គំប្រព្រឹត្តឥតរេរង់តាមសេចក្តីក្នុងព្រះគម្ពីរ
ទូលបង្គំពេញចិត្តធ្វើតាមព្រះហប្ញទ័យអម្ចាស់គ្រប់ទិសទី
វិន័យទ្រង់ដិតជាប់ជីវីក្នុងចិត្តគិតពីទ្រង់ជានិច្ច
១០ខ្ញុំនឹងប្រកាសធម៌មេត្តាធម៌ករុណាធម៌សុចរិត
ព្រះអង្គជ្រាបហើយទ្រង់អាណិតខ្ញុំថ្លាថ្លែងឥតឈរឈប់សោះ

អត្ថបទទី​២៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១,១-៣

ខ្ញុំប៉ូល ជាអ្នកដែលព្រះជាម្ចាស់សព្វព្រះហប្ញទ័យត្រាស់ហៅឱ្យធ្វើជាទូតរបស់ព្រះគ្រីស្តយេស៊ូ ខ្ញុំនិងបងសូស្តែនសូមជម្រាបមកព្រះសហគមន៍របស់ព្រះជាម្ចាស់នៅក្រុងកូរិនថូស គឺជម្រាបមកដល់អស់អ្នកដែលព្រះជាម្ចាស់បានប្រោសឱ្យបានវិសុទ្ធក្នុងអង្គព្រះគ្រីស្តយេស៊ូ។ព្រះអង្គត្រាស់ហៅបងប្អូនឱ្យទៅជាជនដ៏វិសុទ្ធ រួមជាមួយអស់អ្នកនៅគ្រប់ទីកន្លែងដែលអង្វរព្រះនាមព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់របស់យើង។ ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់របស់គេ ហើយក៏ជាព្រះអម្ចាស់របស់យើងដែរ។ សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រីស្តប្រណីសន្តោស និងប្រទានសេចក្តីសុខសាន្តដល់បងប្អូន!។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១,១៤.១២

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលប្រសូតមកជាមនុស្ស ហើយគង់នៅក្នុងចំណោមយើង។ អស់អ្នកដែលទទួលព្រះអង្គ ព្រះអង្គប្រទានឱ្យគេទៅជាបុត្រធីតារបស់ព្រះជាម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១,២៩-៣៤

លោកយ៉ូហានបាទីស្តឃើញព្រះយេស៊ូយាងតម្រង់មករកលោក លោកក៏មានប្រសាសន៍ថា៖ «មើលហ្ន៎ ! លោកនេះហើយជាកូនចៀមរបស់ព្រះជាម្ចាស់ដែលដកបាបចេញពីពិភពលោក គឺលោកនេះហើយដែលខ្ញុំបានប្រាប់អ្នករាល់គ្នាថា ”អ្នកដែលមកក្រោយខ្ញុំ ប្រសើរជាងខ្ញុំ ដ្បិតលោកមានជីវិតមុនខ្ញុំ”។ កាលពីដើម ខ្ញុំពុំស្គាល់ឋានៈរបស់លោកទេ ប៉ុន្តែ ខ្ញុំមកធ្វើពិធីជ្រមុជក្នុងទឹកដើម្បីឱ្យលោកបង្ហាញខ្លួនឱ្យប្រជារាស្ត្រអ៊ីស្រាអែលស្គាល់»។ លោកយ៉ូហានផ្តល់សក្ខីភាពថា៖ «ខ្ញុំឃើញព្រះវិញ្ញាណយាងចុះពីស្ថានបរមសុខដូចសត្វព្រាបមកសណ្ឋិតលើលោក។ ពីមុន ខ្ញុំពុំស្គាល់ឋានៈលោកទេ ប៉ុន្តែ ព្រះជាម្ចាស់ដែលចាត់ខ្ញុំឱ្យមកធ្វើពិធីជ្រមុជក្នុងទឹក ទ្រង់មានព្រះបន្ទូលមកខ្ញុំថា “អ្នកឃើញព្រះវិញ្ញាណយាងចុះមកសណ្ឋិតលើអ្នកណា គឺអ្នកនោះហើយដែលធ្វើពិធីជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ”។ ខ្ញុំឃើញដូច្នោះ​មែន ហើយខ្ញុំសូមបញ្ជាក់ថា លោកនេះ ពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន»។

846 Views

Theme: Overlay by Kaira