អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យទី ០៨​​ ខែធ្នូ ឆ្នាំ ២០២៤

ថ្ងៃអាទិត្យនេះ យើងជាគ្រីស្តបរិស័ទយកចិត្តទុកដាក់ស្តាប់ពាក្យប្រៀនប្រដៅរបស់លោក យ៉ូហានបាទីស្ត ជាអ្នកដែលព្រះជាម្ចាស់ចាត់ឱ្យមករៀបចំផ្លូវថ្វាយព្រះយេស៊ូ។
នាបច្ចុប្បន្ននេះ គ្រីស្តបរិស័ទក៏យកចិត្តទុកដាក់សម្រុះសម្រួលអ្នកដែលបាក់បែកគ្នា ឬទាស់ទែងគ្នា ជាពិសេសត្រូវអត់ទោសឱ្យគ្នាទៅវិញទៅមកជាមុនសិន។
នេះជារបៀបដ៏ប្រសើរ សម្រាប់រៀបចំផ្លូវថ្វាយព្រះគ្រីស្តយាងមកវិញ។

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្ដាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហឫទ័យចាត់ព្យាការីយ៉ូហានបាទីស្ដឱ្យមករៀបចំផ្លូវថ្វាយព្រះបុត្រាព្រះអង្គ។ សូមទ្រង់ព្រះមេត្ដាបំភ្លឺចិត្ដគំនិតយើងខ្ញុំ ឱ្យយកចិត្ដទុកដាក់រៀបចំផ្លូវថ្វាយព្រះគ្រីស្ដដែលកំពុងយាងមកសព្វថ្ងៃនេះ។ សូមប្រោសយើងខ្ញុំឱ្យចាប់អារម្មណ៍នឹងកសាងពិភពលោកដោយយុត្ដិធម៌ផង។

អត្ថបទទី១​៖ សូមថ្លែងព្រះគម្ពីរលោកបារូក បរ ៥,១-៩

ក្រុងយេរូសាឡឹមអើយ! ចូរផ្លាស់សម្លៀកបំពាក់កាន់ទុក្ខចេញទៅ ហើយយកសិរីរុងរឿងរបស់ព្រះជាម្ចាស់ មកពាក់លំអជាគ្រឿងអលង្ការរហូតតរៀងទៅ។ ចូរយកសេចក្តីសុចរិតដែលមកពីព្រះជាម្ចាស់មកពាក់ដូចជាអាវធំ។ ចូរយកសិរីរុងរឿងរបស់ព្រះដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច មកពាក់លើក្បាលធ្វើជាមកុដ ដ្បិតព្រះជាម្ចាស់នឹងបង្ហាញភាពថ្កុំថ្កើងរបស់អ្នក ឱ្យមនុស្សទាំងអស់នៅលើផែនដីទាំងមូលឃើញ។ ព្រះជាម្ចាស់នឹងប្រទានឱ្យអ្នកមានឈ្មោះជាប់រហូតថា «សន្តិភាពមកពីសេចក្តីសុចរិត»និងសិរីរុងរឿងមកពីការគោរពប្រណិប័តន៍ព្រះជាម្ចាស់»។ ក្រុងយេរូសាឡឹមអើយ! ចូរក្រោកឡើង! ចូរឈរនៅទីខ្ពស់ហើយបែរមុខទៅខាងកើត។ ចូរមើលកូនរបស់អ្នកដែលមកជួបជុំគ្នាតាំងពីទិសខាងលិចរហូតដល់ទិសខាងកើត ដោយសារព្រះបន្ទូលរបស់ព្រះដ៏វិសុទ្ធ។ ពួកគេត្រេកអរសប្បាយរីករាយ ដ្បិតព្រះជាម្ចាស់នឹកគិតដល់ពួកគេ។ ខ្មាំងសត្រូវកៀរពួកកូនរបស់អ្នកចេញទៅដោយដើរ តែព្រះជាម្ចាស់នាំពួកគេឱ្យត្រឡប់មករកអ្នកវិញ ដោយមានអ្នកស្រុកសែងគេបែបរុងរឿង ដូចគេសែងស្តេច។ ព្រះជាម្ចាស់បញ្ជាឱ្យពង្រាបភ្នំធំ ភ្នំខ្សាច់ទាំងប៉ុន្មាន ព្រមទាំងឱ្យបំពេញច្រកភ្នំទាំងឡាយឱ្យរាបស្មើ ដើម្បីឱ្យប្រជាជនអ៊ីស្រាអែលដើរទៅមុខយ៉ាងងាយស្រួល ទាំងមានសិរីរុងរឿងរបស់ព្រះជាម្ចាស់គង់នៅជាមួយ។ តាមព្រះបញ្ជារបស់ព្រះជាម្ចាស់​ ព្រៃ​ព្រឹក្សានិងដើមឈើទាំងប៉ុន្មានដែលមានក្លិនក្រអូប ផ្តល់ម្លប់ឱ្យប្រជាជនអ៊ីស្រាអែល ព្រះជាម្ចាស់នឹងដឹងនាំជនជាតិអ៊ីស្រាអែលដោយត្រេកអរសប្បាយយ៉ាងក្រៃលែង ក្រោមពន្លឺនៃសិរីរុងរឿងរបស់ព្រះអង្គ ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះ​ពួកគេ ហើយព្រះអង្គក៏សង្គ្រោះពួកគេដែរ។

ទំនុកតម្កើងលេខ ១២៦,១-២.៤-៦ បទព្រហ្មគីតិ

១.ពេលព្រះដឹកនាំអ្នកដែលជំពាក់ខ្លួនជាឈ្លើយ
មកក្រុងស៊ីយ៉ូនហើយយើងធូរស្បើយដូចយល់សប្តិ ។
២.យើងសើចហ៊ោសប្បាយអរក្អាកក្អាយឥតមានឈប់
ស្រែកជយឃោសន៍សាយសព្វលាន់សូរស័ព្ទគ្រប់ទិសា ។
ពេលនោះក្នុងចំណោមជាតិទាំងព្រមគេពោលថា៖
«ព្រះម្ចាស់មានចេស្តាធ្វើអស្ចារ្យចំពោះគេ» ។
៤.ឱ!ព្រះម្ចាស់ឧត្តមសូមប្រោសខ្ញុំឱ្យរីករាយ
ដូចរហោស្ថានឆ្ងាយសូមប្រែក្លាយមានទឹកហូរ ។​​
៥.អ្នកណាសាបព្រោះស្រូវដោយសោកសៅគួរអាសូរ
ទាំងទឹកភ្នែកជន់ជោរនឹងច្រូតយកទាំងសប្បាយ ។
៦.គេយកពូជទៅព្រោះទាំងស្រណោះយំសោកស្តាយ
ក្រោយមកគេប្រែក្លាយហ៊ោសប្បាយដោយអំណរ ។

អត្ថបទទី​ ២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងភីលីព ភល ១,៤-៦,៨-១១

បងប្អូនជាទីស្រឡាញ់!
គ្រប់ពេលដែលខ្ញុំទូលអង្វរព្រះជាម្ចាស់សម្រាប់បងប្អូនទាំងអស់គ្នា ខ្ញុំទូលអង្វរដោយចិត្តរីករាយជាដរាប ព្រោះបងប្អូនរួមជាមួយខ្ញុំក្នុងការប្រកាសដំណឹងល្អ តាំងពីថ្ងៃដំបូងរហូតមកទល់សព្វថ្ងៃ។ ខ្ញុំជឿជាក់ថា ព្រះជាម្ចាស់ដែលចាប់ផ្តើមធ្វើការល្អនៅក្នុងបងប្អូន ទ្រង់ក៏នឹងបង្ហើយការនេះ រហូតដល់ថ្ងៃព្រះគ្រីស្តយេស៊ូយាងមក។
ព្រះជាម្ចាស់ជាសាក្សីថា ខ្ញុំស្រឡាញ់បងប្អូនទាំងអស់គ្នាយ៉ាងខ្លាំងដោយចិត្តអាណិតមេត្តាមកពីព្រះគ្រីស្តយេស៊ូ។ ខ្ញុំទូលអង្វរព្រះជាម្ចាស់ដូចតទៅនេះ គឺសូមឱ្យបងប្អូនមានសេចក្តីស្រឡាញ់យ៉ាងលើសលប់កាន់តែខ្លាំងឡើងៗ ធ្វើឱ្យបងប្អូនចេះដឹងច្បាស់ និងយល់សព្វគ្រប់ទាំងអស់ ដើម្បីឱ្យបងប្អូនចេះពិចារណាមើលថា ការណាដ៏ប្រសើរ ជាងគេ។ ដូច្នេះ នៅថ្ងៃព្រះគ្រីស្តយាងមក បងប្អូននឹងបានបរិសុទ្ធ ឥតមានកំហុសអ្វីឡើយ ហើយបងប្អូននឹងពោរពេញដោយផលនៃសេចក្តីសុចរិត ដែលមកពីព្រះយេស៊ូគ្រីស្ត សម្រាប់លើកតម្កើងសិរីរុងរឿង និងកោតសរសើរព្រះជាម្ចាស់។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ៣,៤.៦

អលេលូយ៉ា! អាលេលូយ៉ា!
ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់ ចូរតម្រង់ផ្លូវថ្វាយព្រះអង្គ នោះមនុស្សទាំងអស់នឹងឃើញការសង្គ្រោះរបស់ព្រះជាម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដលូកា លក ៣,១-៦

នៅឆ្នាំទីដប់ប្រាំ នៃរជ្ជកាលរបស់ព្រះចៅអធិរាជរ៉ូមុាំងព្រះនាមទីប៊ែរ លោកប៉ុនពីឡាតធ្វើជាទេសាភិបាលនៅស្រុកយូដា ព្រះបាទហេរ៉ូដជាស្តេចអនុរាជគ្រប់គ្រងស្រុកកាលីឡេ ព្រះបាទភីលីព អនុជរបស់ព្រះបាទហេរ៉ូជាស្តេចអនុរាជគ្រប់គ្រងតំបន់អ៊ីទូរេ និងតំបន់ត្រាខូនីត ព្រះបាទលីសាញ៉ាសជាស្តេចអនុរាជគ្រប់គ្រងស្រុកអាប៊ីឡែន លោកហាណ្ណា និងលោកកៃផាសធ្វើជាមហាបូជាចារ្យ។ ពេលនោះព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូហានជាកូនរបស់លោកសាការី នៅក្នុងវាលរហោស្ថាន។ លោកយ៉ូហានធ្វើដំណើរគ្រប់ទីកន្លែងក្នុងតំបន់ទន្លេរយ័រដាន់ ហើយប្រកាសឱ្យមនុស្សកែប្រែចិត្តគំនិតដោយទទួលពិធីជ្រមុជទឹក ដើម្បីព្រះជាម្ចាស់លើកលែងទោសឱ្យរួចពីបាប។ លោកប្រកាសដូច្នេះ ស្របតាមសេចក្តីដែលមានចែងទុកក្នុងគម្ពីរព្យាការីអេសាយថា៖ មានសំឡេងបុរសម្នាក់ស្រែកឡើងនៅវាលរហោស្ថានថា «ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់ ចូរតម្រង់ផ្លូវថ្វាយព្រះអង្គ។ ត្រូវបំពេញច្រកភ្នំទាំងអស់ឱ្យរាបស្មើ និងពង្រាបភ្នំតូចធំទាំងប៉ុន្មានឱ្យរាប ត្រូវតម្រង់ផ្លូវកោងឱ្យត្រង់ ព្រមទាំងលុបផ្លូវរដិបរដុបឱ្យរាបស្មើផងដែរ។ នោះមនុស្សទាំងអស់នឹងឃើញការសង្គ្រោះរបស់ព្រះជាម្ចាស់»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! សូមព្រះអង្គទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណព្រះអង្គឱ្យយើងខ្ញុំ ក្នុងពេលយើងខ្ញុំនាំគ្នាធ្វើពិធីនឹករំឭកព្រះបុត្រាព្រះអង្គបូជាព្រះជន្ម។ សូមប្រោសយើងខ្ញុំឱ្យស្ម័គ្រចិត្តយកកាយ វាចា ចិត្ត ថ្វាយរួមនឹងសក្ការបូជារបស់ព្រះគ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

ពាក្យអរព្រះគុណ

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហឫទ័យប្រទានព្រះកាយ និងព្រះលោហិតនៃព្រះបុត្រាព្រះអង្គឱ្យយើងខ្ញុំ។ សព្វថ្ងៃ ព្រះអង្គប្រមែប្រមូលមនុស្សលោកឱ្យចូលរួមក្នុងព្រះកាយព្រះគ្រីស្តតែមួយដែរ ។ សូមទ្រង់ព្រះមេត្តាប្រោសបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យយកចិត្តទុកដាក់កសាងសន្តិភាពជារៀងរាល់ថ្ងៃ នៅកន្លែងដែលយើងខ្ញុំរស់នៅ។ សូមឱ្យមនុស្សដែលស្អប់គ្នា បានជានានឹងគ្នាវិញ ដើម្បីបានសេចក្តីសុខសាន្តតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។

846 Views

Theme: Overlay by Kaira