អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ ​អាទិត្យទី០១
រដូវអប់រំពិសេស «ឆ្នាំគ»
ពណ៌ស្វាយ

ថ្ងៃអាទិត្យ ទី០៩ ខែមីនា ឆ្នាំ២០២៥

ថ្ងៃអាទិត្យទី ១ ក្នុងរដូវអប់រំពិសេស

ក្នុងរដូវអប់រំពិសេស យើងជាគ្រីស្តបរិស័ទនាំគ្នានឹករំពឹងអំពីគម្រោងការដ៏អសា្ចរ្យរបស់ព្រះជាម្ចាស់ ដែលសព្វព្រះហប្ញទ័យប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យមនុស្សលោក។ មនុស្សយើងមានតណ្ហាដែលជាកម្លាំងម៉្យាងធ្វើឱ្យជីវិតចម្រើនឡើងបាន។ តែតណ្ហានេះ ចេះតែដឹកនាំមនុស្សយើងឱ្យភ្លេចម្ចាស់របស់ខ្លួន ហើយបែរជាចង់ធ្វើម្ចាស់លើអ្វីៗទាំងអស់ (លោភៈ) មិនយល់អំពីអត្ថន័យជីវិតរបស់ខ្លួន និងជីវិតអ្នកដទៃ (មោហៈ) ហើយក៏មានបំណងជិះជាន់សង្កត់សង្កិនអ្នកដទៃដែរ (ទោសៈ)។ តាំងពីដើមរៀង​មក មនុស្សលោកមានប្រជាជនអ៊ីស្រាអែលជាតំណាង បានបណ្តោយខ្លួនតាមតណ្ហានេះ។ ព្រះយេស៊ូពិតជាមនុស្សដូចយើង ព្រះអង្គក៏ជាតំណាងរបស់យើងដែរ។ ព្រះអង្គមិនបណ្តោយខ្លួនឱ្យទៅតាមតណ្ហាលោកីយ៍ទេ គឺបែរចិត្តគំនិតទៅព្រះបិតាក្នុងគ្រប់ការដែលព្រះអង្គបានប្រព្រឹត្ត។ ទ្រង់សព្វព្រះហប្ញទ័យទទួលស្គាល់ព្រះជាម្ចាស់ទុកជាម្ចាស់ជីវិត មិនសព្វព្រះហប្ញទ័យប្រើប្ញទ្ធានុភាពរបស់ព្រះជាម្ចាស់ដើម្បីប្រយោជន៍ផ្ទាល់ព្រះអង្គទេ ហើយក៏មិនចង់បានអំណាចលើមនុស្សដែរ។ អ្នកនិពន្ធព្រះគម្ពីរ ពន្យល់សេចក្តីនេះដោយតំណាលអត្ថបទស្តីអំពីព្រះយេស៊ូផ្ចាញ់មារ។ ព្រះអង្គមានជ័យជម្នះលើតណ្ហា ហើយទ្រង់ក៏ប្រោសប្រទានឱ្យគ្រីស្តបរិស័ទមានជ័យជម្នះដូចព្រះអង្គដែរ។

បពិត្រព្រះជាម្ចាស់ដ៏មានតេជានុភាពសព្វប្រការ! ព្រះអង្គសព្វព្រះហប្ញទ័យប្រទានជីវិតឱ្យមនុស្សលោក ដើម្បីឱ្យយើងខ្ញុំស្គាល់ ស្រឡាញ់ និងបម្រើព្រះអង្គ ព្រមទាំងឱ្យមានសុភមង្គលយ៉ាងពេញលេញផង! ក្នុងរដូវអប់រំពិសេស សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យស្គាល់ព្រះយេស៊ូគ្រីស្តកាន់តែច្បាស់ឡើងៗ ព្រោះមានតែព្រះយេស៊ូមួយព្រះអង្គគត់ ដែលបង្ហាញមាគ៌ានាំឆ្ពោះទៅកាន់ព្រះអង្គ។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរទុតិយកថា ទក ២៦,៤-១០

លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលថា៖ «ពេលណាអ្នកយកភោគផលដើមដំបូងថ្វាយព្រះអម្ចាស់ បូជាចារ្យនឹងទទួលល្អីពីដៃរបស់អ្នក យកទៅតម្កល់នៅមុខអាសនៈព្រះអម្ចាស់ជាព្រះរបស់អ្នក។ ពេលនោះ អ្នកត្រូវពោលថា បុព្វបុរសរបស់ខ្ញុំបាទ ជាពនេចរជាតិអារ៉ាម លោកបានទៅស្នាកនៅស្រុកអេស៊ីប ដោយមានគ្នាមួយចំនួនតូចទៅជាមួយ។ នៅទីនោះ យើងខ្ញុំក្លាយជាប្រជាជាតិមួយដ៏ធំខ្លាំងពូកែ និងមានគ្នាច្រើន។ ជនជាតិអេស៊ីបបានធ្វើបាប និងសង្កត់សង្កិនយើងខ្ញុំ ពួកគេប្រើយើងខ្ញុំឱ្យធ្វើការជាទាសករ។ យើងខ្ញុំក៏ស្រែអង្វរព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់យើងខ្ញុំ ព្រះអម្ចាស់ទ្រង់ព្រះសណ្តាប់ឮពាក្យរបស់យើងខ្ញុំ ព្រះអង្គទតឃើញគេសង្កត់សង្កិនយើងខ្ញុំ ធ្វើឱ្យយើងខ្ញុំរងទុក្ខលំបាក និងវេទនាជាខ្លាំង។ ព្រះអម្ចាស់បាននាំយើងខ្ញុំចាកចេញពីស្រុកអេស៊ីប ដោយប្ញទ្ធិបារមី និងតេជានុភាពដ៏ខ្លាំងពូកែ ព្រះអង្គសម្តែងមហិ​ទ្ធិប្ញទ្ធិគួរស្ញែងខ្លាច ព្រមទាំងទីសម្គាល់ និងប្ញទ្ធិបាដិហារិយ៍ផ្សេងៗ។ ព្រះអង្គនាំយើងខ្ញុំមកដល់ទីនេះ ហើយប្រទានស្រុកដ៏សម្បូណ៌សប្បាយឱ្យយើងខ្ញុំ។ ឱព្រះអម្ចាស់អើយ! ឥឡូវនេះ ទូលបង្គំសូមនាំយកផលដំបូងពីដីដែលព្រះអង្គប្រទានមកទូលបង្គំមកថ្វាយ»។

ទំនុកតម្កើងលេខ ៩១(៩០),១-២.១០-១៥ បទកាកគតិ

អ្នកដែលរស់ក្រោមការថែគ្រប់គ្រងរបស់ព្រះម្ចាស់
ជាព្រះខ្ពង់ខ្ពស់វិសុទ្ធពេកណាស់មានប្ញទ្ធិតេជះ
បារមីខ្លាំងក្រៃ។
ខ្ញុំសូមទូលថា«ព្រះអម្ចាស់ជាជម្រកយប់ថ្ងៃ
និងជាកំពែងជ្រកកោនផុតភ័យមិនបង្អង់អី
ផ្ញើកាយជីវិត»។
១០​គ្មានទុក្ខវេទនាណាមកពាធាធ្វើឱ្យអ្នកភ័យ
ទោះជាគ្រោះកាចឧបសគ្គចង្រៃចូលមិនបានអី
ដល់លំនៅអ្នក។
១១ដ្បិតព្រះអម្ចាស់និងបញ្ជាច្បាស់ទេវទូតគ្រប់ថ្នាក់
តាមជួយរក្សាការពាររូបអ្នកគ្រប់ទីសំណាក់
ដែលអ្នកនឹងនៅ។
១២ទេវទូតយកដៃចាំទ្រថ្នមបីមិនឱ្យហ្មងសៅ
លើកអ្នកឱ្យឈររឹងប៉ឹងពេកកូវមិនឱ្យជើងត្រូវ
ទង្គិចថ្មឡើយ។
១៣អ្នកនឹងដើរជាន់សត្វមានរាប់ពាន់នៅជិតបង្កើយ
សត្វគោកសត្វទឹកសត្វព្រៃក៏ដោយជាន់សិង្ហពស់ហើយ
ទាំងសត្វនាគខ្លា។
១៤ព្រះអម្ចាស់មានព្រះបន្ទូលថ្កានយ៉ាងច្បាស់មកថា
យើងនឹងចេញមុខរម្ដោះរងការដ្បិតគេស្គាល់ថា
យើងជាព្រះគេ។
១៥បើគេស្រែករកហៅយើងឱ្យមកយើងតបមិនរេ
ពេលមានអាសន្នយើងនៅនឹងគេឥតមានបែកបែរ
ទាំងថ្កើងគេផង។

អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ១០,៨-១៣

បងប្អូ​នជាទីស្រលាញ់!
ក្នុងគម្ពីរមានចែងថា៖ «ព្រះបន្ទូលស្ថិតនៅក្បែរអ្នក នៅក្នុង​មាត់អ្នក និងនៅក្នុងចិត្តអ្នកដែរ»។ ព្រះបន្ទូលនេះ ជាព្រះបន្ទូលស្តីអំពីជំនឿដែលយើង​ប្រកាស។ ប្រសិនបើមាត់អ្នកប្រកាសថា ព្រះយេស៊ូពិតជាព្រះអម្ចាស់ ហើយបើចិត្តអ្នក​ជឿថា ព្រះ​ជាម្ចាស់ពិតជាបានប្រោសព្រះយេស៊ូឱ្យមានព្រះជន្មរស់ឡើងវិញមែន នោះអ្នក​នឹងទទួលការសង្រ្គោះជាមិនខាន ដ្បិតបើចិត្តយើងជឿ យើងនឹងបានសុចរិត ហើយបើ​មាត់​យើងប្រកាសជំនឿនោះ យើងនឹងទទួលការសង្រ្គោះដូចមានចែងទុកក្នុងគម្ពីរថា អ្នកណា​ជឿលើព្រះអង្គ អ្នកនោះមិនខកចិត្តឡើយ។ ដូច្នេះ សាសន៍យូដា និងសាសន៍ក្រិក មិន​ប្លែកពីគ្នាត្រង់ណាទេ គេទាំងអស់គ្នាមានព្រះអម្ចាស់តែមួយ ដែលមានព្រះហប្ញទ័យ​ទូលាយដល់អស់អ្នកអង្វរព្រះអង្គ ដ្បិតអ្នកណាអង្វរព្រះនាមព្រះអម្ចាស់ អ្នកនោះនឹង​ទទួល​ការសង្រ្គោះ»។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៤,៤

បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គជាសេចក្តីពិត! ហើយធម្មវិន័យរបស់ព្រះអង្គរំដោះមនុស្សលោកដែរ។
មនុស្សមិនមែនរស់ដោយសារតែអាហារប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ព្រះបន្ទូលដែលចេញមកពីព្រះឱស្ឋរបស់ព្រះជាម្ចាស់!។
បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គជាសេចក្តីពិត! ហើយធម្មវិន័យរបស់ព្រះអង្គរំដោះមនុស្សលោកដែរ។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៤,១-១៣

ក្រោយពីព្រះយេស៊ូទទួលពិធីជ្រមុជទឹក ព្រះអង្គដែលពោពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ យាងចាកចេញពីទន្លេយ័រដាន់។ ព្រះវិញ្ញាណនាំព្រះអង្គទៅវាលរហោស្ថាន។ នៅ​ទីនោះ ព្រះអង្គត្រូវមារសាតាំងល្បួងអស់រយៈពេលសែសិបថ្ងៃ។ ក្នុងអំឡុងពេលនោះ​ព្រះ​អង្គពុំសោយអ្វីសោះឡើយ។ លុះផុតពីពេលនោះទៅ ទើបទ្រង់ឃ្លាន។ មារទូលព្រះ​អង្គថា៖ «ដោយលោកជាព្រះបុត្រារបស់ព្រះជាម្ចាស់ ដូច្នេះសូមធ្វើឱ្យដុំថ្មនេះ ទៅជា​នំប៉័ងមើល៍»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅវិញថា៖ «ក្នុងគម្ពីរមានចែងថា មនុស្ស​មិនរស់ដោយសារអាហារតែប៉ុណ្ណោះទេ»។
មារនាំព្រះអង្គទៅកន្លែងមួយដ៏ខ្ពស់ ហើយចង្អុលនគរទាំងប៉ុន្មាននៅលើផែនដីឱ្យ​ព្រះអង្គឃើញក្នុងរយៈពេលតែមួយ។ មារសាតាំងទូលព្រះអង្គថា៖ «ខ្ញុំនឹងប្រគល់​អំណាចព្រមទាំងភោគទ្រព្យរបស់នគរទាំងនោះឱ្យលោក ដ្បិតអ្វីៗទាំងអស់ជាសម្បត្តិ​របស់ខ្ញុំ ខ្ញុំអាចប្រគល់ឱ្យអ្នកណាក៏បានស្រេចតែនឹងចិត្តខ្ញុំ។ ដូច្នេះ ប្រសិនបើលោក​ក្រាបថ្វាយបង្គំខ្ញុំ សម្បតិ្តទាំងនោះនឹងបានជារបស់លោកហើយ»។ ព្រះយេស៊ូមានព្រះ​បន្ទូលតបទៅវិញថា៖ «ក្នុងគម្ពីរមានចែងថា អ្នកត្រូវតែថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់​អ្នក និងគោរពបម្រើតែព្រះអង្គមួយប៉ុណ្ណោះ»។
បន្ទាប់មក មារនាំព្រះអង្គទៅក្រុងយេរ៉ូសាឡឹមដាក់ព្រះអង្គលើកំពូលព្រះវិហារ ហើយទូលថា៖ «ដោយលោកជាព្រះបុត្រារបស់ព្រះជាម្ចាស់ ដូច្នេះសូមលោតទម្លាក់​ខ្លួនចុះទៅក្រោមមើល៍ ដ្បិតក្នុងគម្ពីរមានចែងថា ព្រះជាម្ចាស់នឹងបញ្ជាឱ្យទេវទូតថែរក្សាលោក ហើយទេវទូតទាំងនោះនឹងចាំទ្រលោកមិនឱ្យជើងលោកប៉ះទង្គិចនឹងថ្មឡើយ»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅមារវិញថា៖ «ក្នុងគម្ពីរមានចែងថា កុំល្បង​លព្រះអម្ចាស់ជាព្រះរបស់អ្នកឡើយ»។
លុះមារល្បួងព្រះយេស៊ូសព្វបែបយ៉ាងហើយ វាក៏ថយចេញឆ្ងាយពីព្រះអង្គទៅរហូត​​ដល់ពេលកំណត់។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គពិតជាម្ចាស់ជីវិតរបស់យើងខ្ញុំ! ព្រះអង្គក៏បានប្រោសប្រទានអ្វីៗទាំងអស់ឱ្យយើងខ្ញុំប្រើប្រាស់! ដោយយើងខ្ញុំគ្មានអ្វីតបស្នងព្រះគុណព្រះអង្គ សូមទ្រង់ព្រះមេត្តាទទួលកាយ វាចា ចិត្តយើងខ្ញុំទុកជាតង្វាយ រួមជាមួយនឹងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ និងសូមអរព្រះគុណព្រះអង្គជានិច្ច ដោយរួមជាមួយព្រះគ្រីស្តជាអម្ចាស់យើងខ្ញុំ។ មារបានប្រើឧបាយកលគ្រប់យ៉ាងមកល្បួងព្រះយេស៊ូ តែព្រះយេស៊ូផ្ចាញ់​វាឱ្យរាងចាលវិញ។ ព្រះយេស៊ូបានបង្ហាញមាគ៌ាឱ្យយើងខ្ញុំជៀសផុតពីអំពើបាប ដោយផ្ញើជីវិតលើព្រះអង្គគ្រប់ពេលវេលា។ ទ្រង់ក៏ប្រទានព្រះវិញ្ញាណឱ្យយើងខ្ញុំមានចិត្តក្លាហាន ក្នុងការធ្វើដំណើរទៅកាន់ព្រះអង្គ។
អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយប្រកាសថា “ព្រះដ៏វិសុទ្ធ!“។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះកាយ និងព្រះលោហិតរបស់ព្រះគ្រីស្តឱ្យយើងខ្ញុំ។ ដោយយើងខ្ញុំរួមជាមូយព្រះគ្រីស្តដូច្នេះ យើងខ្ញុំទទួលជីវិតថ្មី មានជំនឿ និងសេចក្តីសង្ឃឹមមាំមួន។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យស្គាល់ព្រះគ្រីស្តជាព្រះបន្ទូលព្រះអង្គកាន់តែច្បាស់ឡើងៗផង។

733 Views

Theme: Overlay by Kaira