អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ ​អាទិត្យទី០១
រដូវអប់រំពិសេស «ឆ្នាំខ»
ពណ៌ស្វាយ

ថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤

ថ្ងៃអាទិត្យទី ១ ក្នុងរដូវអប់រំពិសេស

ក្នុងរដូវអប់រំពិសេស យើងជាគ្រីស្តបរិស័ទនាំគ្នានឹករំពឹងអំពីគម្រោងការដ៏អសា្ចរ្យរបស់ព្រះជាម្ចាស់ ដែលសព្វព្រះហប្ញទ័យប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យមនុស្សលោក។ មនុស្សយើងមានតណ្ហាដែលជាកម្លាំងម៉្យាងធ្វើឱ្យជីវិតចម្រើនឡើងបាន។ តែតណ្ហានេះ ចេះតែដឹកនាំមនុស្សយើងឱ្យភ្លេចម្ចាស់របស់ខ្លួន ហើយបែរជាចង់ធ្វើម្ចាស់លើអ្វីៗទាំងអស់ (លោភៈ) មិនយល់អំពីអត្ថន័យជីវិតរបស់ខ្លួន និងជីវិតអ្នកដទៃ (មោហៈ) ហើយក៏មានបំណងជិះជាន់សង្កត់សង្កិនអ្នកដទៃដែរ (ទោសៈ)។ តាំងពីដើមរៀង​មក មនុស្សលោកមានប្រជាជនអ៊ីស្រាអែលជាតំណាង បានបណ្តោយខ្លួនតាមតណ្ហានេះ។ ព្រះយេស៊ូពិតជាមនុស្សដូចយើង ព្រះអង្គក៏ជាតំណាងរបស់យើងដែរ។ ព្រះអង្គមិនបណ្តោយខ្លួនឱ្យទៅតាមតណ្ហាលោកីយ៍ទេ គឺបែរចិត្តគំនិតទៅព្រះបិតាក្នុងគ្រប់ការដែលព្រះអង្គបានប្រព្រឹត្ត។ ទ្រង់សព្វព្រះហប្ញទ័យទទួលស្គាល់ព្រះជាម្ចាស់ទុកជាម្ចាស់ជីវិត មិនសព្វព្រះហប្ញទ័យប្រើប្ញទ្ធានុភាពរបស់ព្រះជាម្ចាស់ដើម្បីប្រយោជន៍ផ្ទាល់ព្រះអង្គទេ ហើយក៏មិនចង់បានអំណាចលើមនុស្សដែរ។ អ្នកនិពន្ធព្រះគម្ពីរ ពន្យល់សេចក្តីនេះដោយតំណាលអត្ថបទស្តីអំពីព្រះយេស៊ូផ្ចាញ់មារ។ ព្រះអង្គមានជ័យជម្នះលើតណ្ហា ហើយទ្រង់ក៏ប្រោសប្រទានឱ្យគ្រីស្តបរិស័ទមានជ័យជម្នះដូចព្រះអង្គដែរ។

បពិត្រព្រះជាម្ចាស់ដ៏មានតេជានុភាពសព្វប្រការ! ព្រះអង្គសព្វព្រះហប្ញទ័យប្រទានជីវិតឱ្យមនុស្សលោក ដើម្បីឱ្យយើងខ្ញុំស្គាល់ ស្រឡាញ់ និងបម្រើព្រះអង្គ ព្រមទាំងឱ្យមានសុភមង្គលយ៉ាងពេញលេញផង! ក្នុងរដូវអប់រំពិសេស សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យស្គាល់ព្រះយេស៊ូគ្រីស្តកាន់តែច្បាស់ឡើងៗ ព្រោះមានតែព្រះយេស៊ូមួយព្រះអង្គគត់ ដែលបង្ហាញមាគ៌ានាំឆ្ពោះទៅកាន់ព្រះអង្គ។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ៩,៨-១៥

ក្រោយពីទឹកជន់លិចផែនដី ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ណូអេ និង​កូន​ប្រុស​ទាំង​បី​របស់​លោក​ថា៖ «យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​រាល់​គ្នា ជា​មួយ​ពូជ‌ពង្ស​របស់​អ្នក​រាល់​គ្នា​នៅ​ជំនាន់​ក្រោយ ជា​មួយ​សត្វ​មាន​ជីវិត​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​អ្នក​រាល់​គ្នា មាន​បក្សា‌បក្សី សត្វ​ស្រុក និង​សត្វ​ព្រៃ​ទាំង​អស់​នៅ​លើ​ផែន‌ដី ពោល​គឺ​សត្វ​ទាំង​ប៉ុន្មាន​ដែល​ចេញ​ពី​ទូក​ធំ។ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​រាល់​គ្នា គឺ​គ្មាន​សត្វ​លោក​ណា​មួយ​ត្រូវ​បាត់​បង់​ជីវិតដោយ‌សារ​ទឹក​ជំនន់​ធំ​ទៀត​ឡើយ ហើយ​ក៏​លែង​មាន​ទឹក​ជំនន់​ធំ​លិច​បំផ្លាញ​ផែន‌ដី​ទៀត​ដែរ»។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «នេះ​ជា​សញ្ញា​សម្គាល់​នៃ​សម្ពន្ធ‌មេត្រី​ដែល​យើង​ចង​ជា​មួយ​អ្នក​រាល់​គ្នា ព្រម​ទាំង​អ្វីៗ​ទាំង​អស់​ដែល​មាន​ជីវិត ហើយ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​គ្រប់​ជំនាន់​ត​រៀង​ទៅ គឺ​យើង​ដាក់​ឥន្ទធនូ​របស់​យើង​នៅ​លើ​មេឃ ជា​សញ្ញា​សម្គាល់​នៃ​សម្ពន្ធ‌មេត្រីដែល​យើង​បាន​ចង​ជា​មួយ​ផែន‌ដី។ ពេល​ណា​យើង​ប្រមូល​ពពក​ឱ្យមូល​ផ្តុំ​គ្នា​ពី​លើ​ផែន‌ដី ឥន្ទធនូ​ក៏​នឹង​លេច​ចេញ​នៅ​លើ​មេឃ​ដែរ។ ពេល​នោះ យើង​នឹង​នឹក​ដល់​សម្ពន្ធ‌មេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា និង​ជា​មួយ​សត្វ​មាន​ជីវិត​ទាំង​អស់ ទឹក​នឹង​លែង​ជន់​លិច​បំផ្លាញ​សត្វ​លោក​ទាំង​អស់​ទៀត​ហើយ។

ទំនុកតម្កើងលេខ ២៥ (២៤),៤-៩ បទពាក្យ ៧

គឺមានតែអ្នកត្រឹមត្រូវល្អទឹកចិត្តស្មោះសរបរិសុទ្ធថ្កាន
មិនបណ្តោយខ្លួនស្បថបំពាននោះទើបអាចបានឡើងទីខ្ពស់
ព្រះជាម្ចាស់ប្រទានពរជោគជ័យបវរសព្វទាំងអស់
ហើយព្រះអង្គបានជួយសង្រ្គោះទាំងប្រោសឱ្យរស់មានជីវិត
អ្នកទាំងនេះហើយគឺប្រជាស្វះស្វែងម្នីម្នាចូលមកជិត
ជាអ្នកស្វែងរកព្រះម្ចាស់ពិតព្រះភក្ត្រល្អល្អិតព្រះយ៉ាកុប
ឱ! ទ្វារទាំងឡាយចូរកក្រើកចូរអ្នកខំបើកកុំឈរឈប់
ចូរបើកចំហទាំងថ្ងៃយប់មហាក្សត្រជាម្លប់យាងចូលមក
តើព្រះមហាក្សត្រជានរណារុងរឿងថ្លៃថ្លាជាជម្រក
គឺព្រះដែលខ្លាំងធ្លាប់ច្បាំងមកមានជ័យមានជោគលើពិភព
ឱ!ទ្វារទាំងឡាយចូរកក្រើកចូរអ្នកខំបើកកុំឈរឈប់
ចូរបើកចំហរទាំងថ្ងៃយប់មហាក្សត្រជាម្លប់យាងចូរមក

អត្ថបទទី២៖ សូមថ្លែងលិខិតទី ១ របស់លោកសិលា ១ សល ៣,១៨-២២

បងប្អូ​នជាទីស្រលាញ់!
ព្រះគ្រីស្តសោយទិវង្គតម្តងជាស្រេច ព្រោះតែបាប គឺព្រះដ៏សុចរិតបានសោយទិវង្គតជាប្រយោជន៍ដល់មនុស្សទុច្ចរិត ដើម្បីនាំបងប្អូនទៅថ្វាយព្រះជាម្ចាស់។ កាលព្រះអង្គរស់នៅក្នុងឋានៈជាមនុស្ស ទ្រង់ត្រូវគេធ្វើគុត តែព្រះជាម្ចាស់បានប្រោសព្រះអង្គឱ្យមានព្រះជន្មដោយសារព្រះវិញ្ញាណវិញ។ នៅពេលនោះ ព្រះអង្គបានយាងទៅប្រកាសព្រះបន្ទូលដល់វិញ្ញាណក្ខន្ធដែលជាប់ឃុំឃាំង ជាវិញ្ញាណក្ខន្ធរបស់អ្នកបះបោរប្រឆាំងនឹងព្រះជាម្ចាស់កាលពីសម័យដើម ក្នុងពេលដែលព្រះអង្គអត់ធ្មត់នៅសម័យលោកណូអេសង់សំពៅធំ។ មានមនុស្សមួយចំនួនតូចដែលបានចូលទៅក្នុងសំពៅ និងបានរួចជីវិតដោយសារទឹក គឺមានប្រាំបីនាក់ប៉ុណ្ណោះ។ នេះជានិមិត្តរូបនៃពិធី ជ្រមុជទឹកដែលសង្រ្គោះបងប្អូននាបច្ចុប្បន្នកាល។ តែពិធីជ្រមុជទឹកមិនមែនជាពិធីលាងជម្រះរូបកាយនោះទេ គឺជាការថ្វាយជីវិតទាំង​ស្រុងទៅព្រះជាម្ចាស់ ដោយមនសិការល្អវិញ។ ពិធីជ្រមុជទឹកនេះសង្រ្គោះបងប្អូនដោយរួមជាមួយព្រះយេស៊ូគ្រីស្តដែលមានព្រះជន្មថ្មីនោះ។ ព្រះអង្គក៏យាងឡើងទៅស្ថានបរមសុខ គង់នៅខាងស្តាំព្រះជាម្ចាស់ ហើយពួកទេវទូត ព្រមទាំងវត្ថុស័ក្តិសិទ្ធនានា អារក្សអ្នកតាចុះចូលនឹងព្រះអង្គទាំងអស់។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៤,៤

បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គជាសេចក្តីពិត! ហើយធម្មវិន័យរបស់ព្រះអង្គរំដោះមនុស្សលោកដែរ។
មនុស្សមិនមែនរស់ដោយសារតែអាហារប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ព្រះបន្ទូលដែលចេញមកពីព្រះឱស្ឋរបស់ព្រះជាម្ចាស់!។
បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គជាសេចក្តីពិត! ហើយធម្មវិន័យរបស់ព្រះអង្គរំដោះមនុស្សលោកដែរ។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១,១២-១៥

ក្រោយពីព្រះយេស៊ូទទួលពិធីជ្រមុជទឹក ព្រះវិញ្ញាណនាំព្រះអង្គឆ្ពោះទៅវាលរហោស្ថាន។ ព្រះអង្គគង់នៅវាលរហោស្ថានអស់រយៈពេលសែសិបថ្ងៃ ទាំងត្រូវមារសាតាំងល្បួងព្រះអង្គគង់នៅជាមួយសត្វព្រៃ ហើយមានពួកទេវទូតបម្រើព្រះអង្គផង។ ក្រោយគេចាប់លោកយ៉ូហានបាទីស្តយកទៅឃុំឃាំង ព្រះយេស៊ូយាងទៅស្រុកកាលីឡេ ហើយទ្រង់ប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់។ ព្រះអង្គមានព្រះបន្ទូលថា៖ «ពេលកំណត់មកដល់ហើយ រីឯព្រះរាជ្យរបស់ព្រះជាម្ចាស់ក៏មកជិតបង្កើយដែរ។ ចូរនាំគ្នាប្រែចិត្តគំនិត ហើយជឿដំណឹងល្អចុះ!»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គពិតជាម្ចាស់ជីវិតរបស់យើងខ្ញុំ! ព្រះអង្គក៏បានប្រោសប្រទានអ្វីៗទាំងអស់ឱ្យយើងខ្ញុំប្រើប្រាស់! ដោយយើងខ្ញុំគ្មានអ្វីតបស្នងព្រះគុណព្រះអង្គ សូមទ្រង់ព្រះមេត្តាទទួលកាយ វាចា ចិត្តយើងខ្ញុំទុកជាតង្វាយ រួមជាមួយនឹងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ និងសូមអរព្រះគុណព្រះអង្គជានិច្ច ដោយរួមជាមួយព្រះគ្រីស្តជាអម្ចាស់យើងខ្ញុំ។ មារបានប្រើឧបាយកលគ្រប់យ៉ាងមកល្បួងព្រះយេស៊ូ តែព្រះយេស៊ូផ្ចាញ់​វាឱ្យរាងចាលវិញ។ ព្រះយេស៊ូបានបង្ហាញមាគ៌ាឱ្យយើងខ្ញុំជៀសផុតពីអំពើបាប ដោយផ្ញើជីវិតលើព្រះអង្គគ្រប់ពេលវេលា។ ទ្រង់ក៏ប្រទានព្រះវិញ្ញាណឱ្យយើងខ្ញុំមានចិត្តក្លាហាន ក្នុងការធ្វើដំណើរទៅកាន់ព្រះអង្គ។
អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយប្រកាសថា “ព្រះដ៏វិសុទ្ធ!“។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះកាយ និងព្រះលោហិតរបស់ព្រះគ្រីស្តឱ្យយើងខ្ញុំ។ ដោយយើងខ្ញុំរួមជាមូយព្រះគ្រីស្តដូច្នេះ យើងខ្ញុំទទួលជីវិតថ្មី មានជំនឿ និងសេចក្តីសង្ឃឹមមាំមួន។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យស្គាល់ព្រះគ្រីស្តជាព្រះបន្ទូលព្រះអង្គកាន់តែច្បាស់ឡើងៗផង។

433 Views

Theme: Overlay by Kaira