- មករា-២០២៦
- កុម្ភៈ-២០២៦
- មីនា-២០២៦
- មេសា-២០២៦
- ឧសភា-២០២៦
- មិថុនា-២០២៦
- កក្តដា-២០២៦
- សីហា-២០២៦
- កញ្ញា-២០២៦
- តុលា-២០២៦
- វិច្ឆិកា-២០២៦
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 1 | 2 | 3 | ||||
| 4 | 5 | 6 | 7 | 8 | 9 | 10 |
| 11 | 12 | 13 | 14 | 15 | 16 | 17 |
| 18 | 19 | 20 | 21 | 22 | 23 | 24 |
| 25 | 26 | 27 | 28 | 29 | 30 | 31 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 1 | 2 | 3 | 4 | 5 | 6 | 7 |
| 8 | 9 | 10 | 11 | 12 | 13 | 14 |
| 15 | 16 | 17 | 18 | 19 | 20 | 21 |
| 22 | 23 | 24 | 25 | 26 | 27 | 28 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 1 | 2 | 3 | 4 | 5 | 6 | 7 |
| 8 | 9 | 10 | 11 | 12 | 13 | 14 |
| 15 | 16 | 17 | 18 | 19 | 20 | 21 |
| 22 | 23 | 24 | 25 | 26 | 27 | 28 |
| 29 | 30 | 31 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 1 | 2 | 3 | 4 | |||
| 5 | 6 | 7 | 8 | 9 | 10 | 11 |
| 12 | 13 | 14 | 15 | 16 | 17 | 18 |
| 19 | 20 | 21 | 22 | 23 | 24 | 25 |
| 26 | 27 | 28 | 29 | 30 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 01 | 02 | |||||
| 03 | 04 | 05 | 06 | 07 | 08 | 09 |
| 10 | 11 | 12 | 13 | 14 | 15 | 16 |
| 17 | 18 | 19 | 20 | 21 | 22 | 23 |
| 24 | 25 | 26 | 27 | 28 | 29 | 30 |
| 31 | ||||||
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 01 | 02 | 03 | 04 | 05 | 06 | |
| 07 | 08 | 09 | 10 | 11 | 12 | 13 |
| 14 | 15 | 16 | 17 | 18 | 19 | 20 |
| 21 | 22 | 23 | 24 | 25 | 26 | 27 |
| 28 | 29 | 30 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 01 | 02 | 03 | 04 | |||
| 05 | 06 | 07 | 08 | 09 | 10 | 11 |
| 12 | 13 | 14 | 15 | 16 | 17 | 18 |
| 19 | 20 | 21 | 22 | 23 | 24 | 25 |
| 26 | 27 | 28 | 29 | 30 | 31 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 01 | ||||||
| 02 | 03 | 04 | 05 | 06 | 07 | 08 |
| 09 | 10 | 11 | 12 | 13 | 14 | 15 |
| 16 | 17 | 18 | 19 | 20 | 21 | 22 |
| 23 | 24 | 25 | 26 | 27 | 28 | 29 |
| 30 | 31 | |||||
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 01 | 02 | 03 | 04 | 05 | ||
| 06 | 07 | 08 | 09 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 |
ថ្ងៃអាទិត្យ អាទិត្យទី០៥
រដូវសែសិបថ្ងៃ ឆ្នាំ«ក»
ពណ៌ស្វាយ
ថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២៦
ថ្ងៃអាទិត្យនេះ យើងជាគ្រីស្តបរិស័ទនាំគ្នានឹករំពឹងពីការប្រៀនប្រដៅរបស់ព្យាការីពីដើម។ អស់លោកបានថ្លែងអំពីគម្រោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ដែលសព្វព្រះហប្ញទ័យលើកលែងទោសឱ្យមនុស្សលោក រំដោះគេឱ្យរួចពីចំណងនានា ព្រមទាំងចងសម្ពន្ធមេត្រីជាមួយគេដោយប្រទានព្រះវិញ្ញាណ ជាព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យគេផង។ ព្រះយេស៊ូយាងមកប្រទានជីវិតថ្មីនេះឱ្យអស់អ្នកជឿ។ ព្រះអង្គយាងមកបង្ហាញព្រះហប្ញទ័យស្រឡាញ់របស់ព្រះបិតា ទ្រង់មិនយាងមកដាក់ទោសមនុស្សទេ។
ពាក្យអង្វរនៅពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហប្ញទ័យត្រាស់ហៅមនុស្សឱ្យស្គាល់ និងស្រឡាញ់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យស្គាល់ព្រះហប្ញទ័យស្រឡាញ់របស់ព្រះអង្គ។ សូមប្រោសយើងខ្ញុំ ជាពិសេសបងប្អូនដែលត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹកក្នុងបុណ្យចម្លងខាងមុខនេះ ឱ្យទទួលជីវិតថ្មីរួមជាមួយព្រះគ្រីស្ត។
ក្នុងព្រះសហគមន៍ដែលមានអ្នកទទួលអប់រំជំនឿត្រៀមបម្រុងនឹងទទួលអគ្គសញ្ញាជ្រមុជទឹក ក្នុងឱកាសបុណ្យចម្លងខាងមុខនេះ ត្រូវអានព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន ១១,១-៤៥ សម្រាប់ឆ្នាំ «ក» នៅទំព័រ ៣៤១ ទោះបីជាឆ្នាំ «ខ» និងឆ្នាំ«គ» ក៏ដោយ។
អត្ថបទទី ១
ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាថាប្រោសប្រជាជនព្រះអង្គឱ្យរស់ឡើងវិញ។ ដោយសារព្រះយេស៊ូ ព្រះអង្គក៏បានប្រោសឱ្យយើងទទួលជីវិតថ្មីដ៏ពិតប្រាកដ។
សូមថ្លែងព្រះគម្ពីរព្យាការីអេស៊េគីអែល អគ ៣៧,១២-១៤
ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ «ប្រជារាស្ត្ររបស់យើងអើយ! យើងនឹងបើកផ្នូររបស់អ្នករាល់គ្នា ហើយនាំអ្នករាល់គ្នាចេញពីផ្នូរនោះ។ បន្ទាប់មក យើងនឹងនាំអ្នករាល់គ្នាត្រឡប់ទៅកាន់ទឹកដីអ៊ីស្រាអែលវិញ។ ប្រជារាស្ត្ររបស់យើងអើយ! ពេលយើងបើកផ្នូរ ហើយនាំអ្នករាល់គ្នាចេញមក នោះអ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។ យើងនឹងដាក់វិញ្ញាណយើងក្នុងអ្នករាល់គ្នា ដើម្បីឱ្យអ្នករាល់គ្នាមានជីវិត។ យើងនឹងនាំអ្នករាល់គ្នាទៅតាំងទីលំនៅលើទឹកដីរបស់ខ្លួនវិញ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថាយើងពិតជាព្រះម្ចាស់មែន។ យើងនិយាយយ៉ាងណា យើងនឹងធ្វើយ៉ាងនោះ»។
ទំនុកតម្កើងលេខ ១៣០(១២៩),១-៨ បទពាក្យ ៧
| ១ | បពិត្រព្រះជាអម្ចាស់អើយ | ខ្ញុំស្រែកដង្ហើយរកព្រះអង្គ | |
| ពីក្នុងរណ្តៅជ្រៅកន្លង | មេត្តាជួយផងផុតពីស្លាប់ | ។ | |
| ២ | សំឡេងខ្ញុំឮដូចចម្រៀង | សូមព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់ | |
| ពាក្យខ្ញុំអង្វរទទូចប្រាប់ | រៀបរាប់រ៉ាយរ៉ាប់សូមសន្តោស | ។ | |
| ៣ | បពិត្រព្រះម្ចាស់ដ៏ឧត្តម | បើព្រះអង្គចាំពីកំហុស | |
| អំពើបាបកម្មជនស្រីប្រុស | គ្មានម្នាក់ណាសោះរួចខ្លួនឡើយ | ។ | |
| ៤ | ប៉ុន្តែព្រះអង្គតែងអត់ទោស | ប្រណីសន្តោសខ្ញុំធូរស្បើយ | |
| រួចផុតទុក្ខទោសបានល្ហែល្ហើយ | គឺព្រះអង្គហើយខ្ញុំគោរព | ។ | |
| ៥ | ខ្ញុំទុកចិត្តលើព្រះអម្ចាស់ | ជីវិតខ្ញុំនេះផ្ញើសព្វគ្រប់ | |
| សង្ឃឹមលើព្រះបន្ទូលគាប់ | មិនឈរមិនឈប់ទេព្រះអង្គ | ។ | |
| ៦ | ខ្ញុំទន្ទឹងចាំព្រះអម្ចាស់ | ជាងអ្នកយាមផ្ទះទៅទៀតផង | |
| ពេលឃើញថ្ងៃរះស្រស់បំព្រង | រួចផុតទុក្ខផងមួយរាត្រី | ។ | |
| ៧ | ឱ! អ៊ីស្រាអែលសូមទុកចិត្ត | ព្រះល្អវិសុទ្ធដោយព្រះទ័យ | |
| មេត្តាករុណាត្រាប្រណី | ទ្រង់សព្វព្រះទ័យជួយជានិច្ច | ។ | |
| ៨ | ព្រះអង្គរំដោះអ៊ីស្រាអែល | ពីកំហុសដែលមានច្រើនតិច | |
| គេបានប្រព្រឹត្តជាប់ជានិច្ច | ព្រះអង្គសម្រេចបានសុខសាន្ត | ។ |
អត្ថបទទី ២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៨,៨-១១
បងប្អូនជាទីស្រឡាញ់!
អស់អ្នកដែលនៅខាងលោកីយ៍ ពុំអាចគាប់ព្រះហប្ញទ័យព្រះជាម្ចាស់បានឡើយ។ ចំពោះបងប្អូន ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់សណ្ឋិតនៅក្នុងបងប្អូន បងប្អូនមិនមែននៅខាងលោកីយ៍ទៀតទេ គឺនៅខាងព្រះវិញ្ញាណ។ អ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រីស្ត អ្នកនោះមិនមែនជាកូនចៅរបស់ព្រះអង្គទេ។ ប្រសិនបើព្រះគ្រីស្តគង់នៅក្នុងបងប្អូន ទោះបីរូបកាយរបស់បងប្អូនស្លាប់ព្រោះតែបាបក៏ដោយ ក៏ព្រះវិញ្ញាណនៅតែផ្តល់ជីវិតឱ្យបងប្អូនដែរ មកពីព្រះជាម្ចាស់ប្រោសបងប្អូនឱ្យបានសុចរិត។ ប្រសិនបើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលបានប្រោសព្រះយេស៊ូឱ្យមានព្រះជន្មថ្មី សណ្ឋិតនៅក្នុងបងប្អូនមែននោះ ព្រះជាម្ចាស់ដែលបានប្រោសព្រះគ្រីស្តឱ្យមានព្រះជន្មថ្មីនោះទ្រង់ក៏នឹងប្រទានឱ្យរូបកាយរបស់បងប្អូនដែលរមែងតែងតែស្លាប់នេះ ឱ្យមានជីវិតដោយសារព្រះវិញ្ញាណដែលស្ថិតនៅក្នុងបងប្អូនដែរ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១១,២៥
| ប | បពិត្រព្រះអម្ចាស់! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ |
| គ | បពិត្រព្រះយេស៊ូជាអម្ចាស់! ព្រះអង្គពិតជាប្រោសមនុស្សឱ្យមានជីវិតថ្មីនឹងផ្តល់ឱ្យគេមានជីវិតពិតមែន។ អ្នកណាជឿលើព្រះអង្គ មិនត្រូវស្លាប់ឡើយ។ |
| ប | បពិត្រព្រះអម្ចាស់! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១១,១-៤៥ (ឬយ៉ាងខ្លី ១១,៣-៧.១៧.២០-២៧.៣៤-៤៥)
នៅភូមិបេតថានី មានបុរសម្នាក់ឈ្មោះឡាសារគាត់មានជំងឺ។ នាងម៉ាថា និងនាងម៉ារីជាបងស្រីរបស់គាត់ក៏រស់នៅក្នុងភូមិនោះដែរ។ នាងម៉ារីនេះជាស្ត្រីម្នាក់ដែលចាក់ប្រេងក្រអូបលើព្រះបាទារបស់ព្រះអម្ចាស់ ព្រមទាំងយកសក់របស់នាងមកជូតផង។ រីឯលោកឡាសារដែលឈឺនោះត្រូវជាប្អូនបង្កើតរបស់នាង។ នាងទាំងពីរនាក់ចាត់គេឱ្យទៅទូលព្រះយេស៊ូថា៖ «លោកម្ចាស់! អ្នកដែលលោកស្រឡាញ់កំពុងតែមានជំងឺ»។ កាលព្រះយេស៊ូជ្រាប់ដំណឹងនេះ ព្រះអង្គមានព្រះបន្ទូលថា៖ «ជំងឺនេះកើតឡើងមិនមែនឱ្យគាត់បាត់បង់ជីវិតទេ គឺដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រមទាំងឱ្យព្រះបុត្រារបស់ព្រះអង្គសម្តែងសិរីរុងរឿងវិញ។ ព្រះយេស៊ូស្រឡាញ់នាងម៉ាថា ប្អូនស្រីរបស់នាង និងលោកឡាសារណាស់។ កាលព្រះអង្គជ្រាបដំណឹងថា លោកឡាសារមានជំងឺព្រះអង្គគង់នៅកន្លែងដដែលនោះពីរថ្ងៃទៀត បន្ទាប់មកព្រះអង្គមានព្រះបន្ទូលទៅក្រុមសាវ័កថា៖ «យើងនាំគ្នាត្រឡប់ទៅស្រុកយូដាវិញ»។
ប្រសិនបើអានយ៉ាងខ្លី សូមរំលងខាងក្រោម
ក្រុមសាវ័កទូលព្រះអង្គថា៖ «ព្រះគ្រូ! ជនជាតិយូដាទើបនឹងចង់យកដុំថ្មគប់ធ្វើគុតព្រះអង្គថ្មីៗនេះសោះ ហេតុដូចម្តេចបានជាព្រះអង្គចង់វិលទៅស្រុកនោះវិញ!»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ក្នុងមួយថ្ងៃមានដប់ពីរម៉ោង អ្នកណាដើរនៅពេលថ្ងៃ អ្នកនោះមិនជំពប់ជើងដួលទេព្រោះគេឃើញពន្លឺរបស់ពិភពលោកនេះ។ ផ្ទុយទៅវិញ អ្នកណាដើរនៅពេលយប់ អ្នកនោះមុខតែជំពប់ជើងដួលជាមិនខាន ព្រោះគេគ្មានពន្លឺនៅក្នុងខ្លួនទេ»។ ក្រោយមក ព្រះអង្គមានព្រះបន្ទូលទៅគេថែមទៀតថា៖ «ឡាសារជាមិត្តសម្លាញ់របស់យើងសម្រាន្តលក់ទៅហើយ ខ្ញុំត្រូវតែទៅដាស់គាត់ឱ្យភ្ញាក់ឡើង»។ ក្រុមសាវ័កទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ប្រសិនបើគាត់សម្រាន្តលក់ដូច្នេះ គាត់នឹងបានជាវិញមិនខាន»។ តាមពិតព្រះយេស៊ូចង់មានព្រះបន្ទូលថា លោកឡាសារស្លាប់បាត់ទៅហើយ ប៉ុន្តែ ក្រុមសាវ័កស្មានថាព្រះអង្គមានព្រះបន្ទូលថាគាត់សម្រាន្តលក់ធម្មតា។ ហេតុនេះហើយ បានជាព្រះអង្គមានព្រះបន្ទូលបញ្ជាក់យ៉ាងច្បាស់ថា៖ «ឡាសារស្លាប់ទៅហើយ! បើគិតពីប្រយោជន៍អ្នករាល់គ្នា ខ្ញុំសប្បាយចិត្តដោយខ្ញុំមិនបាននៅទីនោះ ដើម្បីឱ្យអ្នករាល់គ្នាបានជឿ។ ឥឡូវនេះ យើងនាំគ្នាទៅផ្ទះគាត់»។ ពេលនោះ សាវ័កថូម៉ាស់ហៅឌីឌីម ពោលទៅសាវ័កឯទៀតថា៖ «មក! យើងនាំគ្នាទៅរួមស្លាប់ជាមួយព្រះអង្គដែរ!»។
ប្រសិនបើអានយ៉ាងខ្លី សូមអានឃ្លានេះ
កាលព្រះយេស៊ូយាងទៅដល់ ព្រះអង្គជ្រាបថា គេបានដាក់សពលោកឡាសារក្នុងផ្នូរបួនថ្ងៃហើយ។
ប្រសិនបើអានយ៉ាងខ្លី សូមរំលងវគ្គខាងក្រោមនេះ
ភូមិបេថានី មានចម្ងាយប្រមាណបីគីឡូម៉ែត្រពីក្រុងយេរូសាឡឹម។ មានជនជាតិយូដាជាច្រើននាំគ្នាមកជួយរំលែកទុក្ខនាងម៉ាថា និងនាងម៉ារីក្នុងពេលប្អូនស្លាប់។
ប្រសិនបើអានយ៉ាងខ្លី សូមអានវគ្គខាងក្រោយនេះ
កាលនាងម៉ាថាដឹងថា ព្រះយេស៊ូយាងមកដល់ នាងចេញទៅទទួលព្រះអង្គ រីឯនាងម៉ារីវិញ នាងអង្គុយនៅក្នុងផ្នូរ។ នាងម៉ាថាទូលព្រះយេស៊ូថា៖ «លោកម្ចាស់! ប្រសិនបើលោកបាននៅទីនេះប្អូននាងខ្ញុំមិនស្លាប់ទេ។ ប៉ុន្តែឥឡូវនេះនាងខ្ញុំដឹងថា បើលោកសុំអ្វីពីព្រះជាម្ចាស់ក៏ដោយ ព្រះអង្គមុខជានឹងប្រទានឱ្យមិនខាន»។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ប្អូននាងនឹងរស់ឡើងវិញ»។ នាងទូលទៅព្រះអង្គវិញថា៖ «នាងខ្ញុំដឹងហើយថា នៅថ្ងៃចុងក្រោយបំផុត កាលណាមនុស្សស្លាប់នឹងរស់ឡើងវិញ ប្អូននាងខ្ញុំក៏នឹងរស់ឡើងវិញដែរ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំហ្នឹងហើយដែលប្រោសមនុស្សឱ្យមានជីវិតថ្មី ខ្ញុំនឹងផ្តល់ឱ្យគេមានជីវិត។ អ្នកណាជឿលើខ្ញុំ ទោះបីស្លាប់ទៅហើយក៏ដោយ ក៏នឹងបានរស់ជាមិនខាន។ រីឯអស់អ្នកដែលកំពុងតែមានជីវិតនៅរស់ ហើយជឿលើខ្ញុំមិនស្លាប់សោះឡើយ តើនាងជឿសេចក្តីនេះឬទេ?»។ នាងម៉ាថាទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ខ្ញុំម្ចាស់ជឿថា ព្រះអង្គពិតជាព្រះគ្រីស្តជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយពិតជាព្រះអង្គដែលត្រូវយាងមកក្នុងពិភពលោកនេះមែន!»។
ប្រសិនបើអានយ៉ាងខ្លី សូមរំលងវគ្គខាងក្រោមនេះ
នាងម៉ាថានិយាយដូច្នេះហើយ ក៏ចេញទៅហៅនាងម៉ារីជាប្អូនដោយស្ងាត់ៗថា៖ «ព្រះគ្រូយាងមកដល់ហើយ! ព្រះអង្គហៅប្អូនឯង»។ នាងម៉ារីឮហើយ ក៏ស្ទុះក្រោកឡើងទៅគាល់ព្រះយេស៊ូជាប្រញាប់។ ពេលនោះ ព្រះអង្គពុំទាន់យាងចូលក្នុងភូមិនៅឡើយទេ គឺព្រះអង្គគង់នៅកន្លែងដែលនាងម៉ាថាទៅជួប។ ជនជាតិយូដាដែលមកជួយរំលែកទុក្ខក្នុងផ្ទះជាមួយនាងម៉ារី ឃើញនាងស្ទុះក្រោកឡើងប្រញាប់ប្រញាល់ចេញទៅខាងក្រៅដូច្នេះ ក៏នាំគ្នាចេញទៅតាម ព្រោះគេស្មានថានាងទៅយំឯផ្នូរ។ លុះនាងម៉ារីទៅដល់កន្លែងព្រះយេស៊ូគង់នៅហើយ នាងឃើញព្រះអង្គក៏ក្រោបទៀបព្រះបាទាទូលថា៖ «លោកម្ចាស់! ប្រសិនបើលោកបាននៅទីនេះ ប្អូនប្រុសនាងខ្ញុំមិនស្លាប់ទេ»។ ពេលព្រះយេស៊ូឃើញនាងម៉ារី និងជនជាតិយូដាដែលមកជាមួយនាងយំដូច្នេះ ព្រះអង្គរំជួលព្រះហប្ញទ័យ ហើយរន្ធត់ជាខ្លាំងផង។
ប្រសិនបើអានយ៉ាងខ្លី សូមអានពីនេះតទៅ
ព្រះអង្គមានព្រះបន្ទូលថា៖«តើអ្នករាល់គ្នាយកសពទៅទុកនៅឯណា?»។ គេទូលព្រះអង្គថា៖ «សូមអញ្ជើញមក លោកនឹងឃើញ» ពេលនោះ ព្រះយេស៊ូទ្រង់ព្រះកន្សែង។ ជនជាតិយូដានាំគ្នាពោលថា៖ «មើល៍! លោកស្រឡាញ់ឡាសារខ្លាំងណាស់!»។ ប៉ុន្តែនៅក្នុងចំណោមពួកគេមានអ្នកខ្លះនិយាយថា៖ «លោកអាចធ្វើឱ្យមនុស្សខ្វាក់មើលឃើញ ម្តេចក៏លោកមិនធ្វើឱ្យឡាសារគេចផុតពីស្លាប់ផង!»។ ព្រះយេស៊ូរំជួលព្រះហប្ញទ័យម្តងទៀត រួចយាងទៅផ្នូរ។ ផ្នូរនោះជារូងភ្នំមានថ្មបាំងនៅមាត់រូង។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «សុំយកថ្មនេះចេញ!»។ នាងម៉ាថាជាបងរបស់សពទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! សពធំក្លិនហើយ! ព្រោះគេបានយកមកដាក់តាំងពីបួនថ្ងៃម៉្លេះ!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំប្រាប់នាងរួចមកហើយថា បើនាងជឿនាងនឹងឃើញសិរីរុងរឿងរបស់ព្រះជាម្ចាស់»។ គេក៏យកថ្មចេញពីមាត់ផ្នូរ។ ព្រះយេស៊ូងើបព្រះភក្ត្រទតទៅលើ ហើយមានព្រះបន្ទូលថា៖ «បពិត្រព្រះបិតា! ទូលបង្គំសូមអរព្រះគុណព្រះអង្គដែលទ្រង់ព្រះសណ្តាប់ទូលបង្គំ។ ចំពោះទូលបង្គំ ទូលបង្គំដឹងថាព្រះអង្គទ្រង់ព្រះសណ្តាប់ទូលបង្គំជានិច្ច ប៉ុន្តែទូលបង្គំទូលព្រះអង្គដូច្នេះដើម្បីឱ្យបណ្តាជនដែលនៅជុំវិញទូលបង្គំជឿថា ព្រះអង្គពិតជាបានចាត់ទូលបង្គំឱ្យមកមែន»។ លុះព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ ទ្រង់បន្លឺព្រះសូរសៀងខ្លាំងៗថា៖ «ឡាសារអើយ! ចេញមក!»។ ពេលនោះ លោកឡាសារដែលបានស្លាប់ ក៏ចេញពីផ្នូរមក មានទាំងក្រណាត់រុំដៃជើង និងកន្សែងគ្របមុខផង។ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកគេថា៖ «សុំស្រាយក្រណាត់ចេញពីគាត់ហើយឱ្យគាត់ទៅចុះ»។ ជនជាតិយូដាជាច្រើននាក់ដែលមកផ្ទះនាងម៉ារី បានឃើញព្រះយេស៊ូធ្វើកិច្ចការទាំងនេះក៏ជឿលើព្រះអង្គ។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះបិតាដ៏មានតេជានុភាពសព្វប្រការ! ព្រះអង្គមិនសព្វព្រះហប្ញទ័យឱ្យមនុស្សបាបវិនាសអន្តរាយឡើយ គឺឱ្យគេប្រែចិត្ត និងមានជីវិតវិញ។ យើងខ្ញុំគ្មានអ្វីតបស្នងព្រះគុណព្រះអង្គដែលស្រឡាញ់មនុស្សលោកដល់កម្រិតនេះ។ សូមថ្វាយកាយ វាចា ចិត្ត រួមជាមួយសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ធម៌លើកតម្កើង កាលណាអានព្រះគម្ពីរដំណឹងល្អតាមសន្តៈយ៉ូហាន ១១,១-៤៥
បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ និងសូមអរព្រះគុណព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់យើងខ្ញុំ។ ព្រះគ្រីស្តបង្ហាញធម៌មេត្តាករុណាដ៏លើសលប់របស់ព្រះអង្គឱ្យយើងខ្ញុំស្គាល់។ ទ្រង់យំសោកនៅឯផ្នូរលោកឡាសារជាមិត្តសម្លាញ់ ទ្រង់មានព្រះហប្ញទ័យអាណិតអាសូរដល់មនុស្សបាបជានិច្ច មិនប្រកាន់ទោសនរណាឡើយ។ ទ្រង់សព្វព្រះហប្ញទ័យប្រោសប្រទានជីវិតថ្មីឱ្យអស់អ្នកដែលវិលមករកព្រះអង្គវិញ។
អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់អ្នកជឿសង្ឃឹមលើព្រះអង្គ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយប្រកាសថា៖ ”ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតាដ៏មានតេជានុភាពសព្វប្រការ! ព្រះអង្គបានប្រទានព្រះកាយ និងព្រះលោហិតរបស់ព្រះគ្រីស្តឱ្យយើងខ្ញុំទទួលទាន។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំ និងរបស់បងប្អូនដែលត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹក ក្នុងឱកាសបុណ្យចម្លង
