អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសៅរ៍ អាទិត្យទី៣០
រដូវធម្មតា «ឆ្នាំសេស»
ពណ៌ស

ថ្ងៃសៅរ៍ ទី០៤ ខែវិច្ឆិការ ឆ្នាំ២០២៣

សន្តហ្សាល បូរ៉ូមេ​ជាអភិបាល

កាលលោកក័រឡូ (១៥៣៨-១៥៨៤) អាយុម្ភៃពីរឆ្នាំ សម្តេចប៉ាបពីយូទី ៤ ហៅលោកឱ្យធ្វើជាទីប្រឹក្សា។ លោកខ្នះខ្នែងបង្រួមអភិបាលព្រះសហគមន៍ទាំងឡាយ ដើម្បីបង្ហើយមហាសន្និបាតក្រុងត្រែនតូ (១៥៦៣)។ លោកទទួលមុខងារជាអភិបាលព្រះសហគមន៍ក្រុងមីឡង់ (ប្រទេសអ៊ីតាលី) ហើយយកចិត្តទុកដាក់កែទម្រង់ព្រះសហគមន៍ជាច្រើននាក់យកតម្រាប់តាមលោក។ លោកក៏ប្រថុយជិវិតសុខចិត្តបម្រើអ្នកជំងឺ ដែរ។

អត្ថបទទី១៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ១១,១-២.១១-១២.២៥-២៩

បងប្អូនជាទីស្រឡាញ់!
ខ្ញុំសូម​សួរ​ថា តើ​ព្រះ‌ជាម្ចាស់​បាន​បោះ​បង់​ចោល​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ហើយ​ឬ? ទេ ព្រះ‌អង្គ​មិន​បោះ​បង់​ចោល​គេ​ទេ! ដ្បិត​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ជា​ជាតិ​អ៊ីស្រា‌អែល​ដែរ ខ្ញុំ​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ កើត​ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។ ព្រះ‌ជាម្ចាស់​ពុំ​បាន​បោះ​បង់​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ជា​ប្រជា‌រាស្ដ្រ​ដែល​ព្រះ‌អង្គ​ជ្រើស‌រើស​ទុក​ជា​មុន​នោះ​ឡើយ។ ដូច្នេះ ខ្ញុំ​សូម​សួរ​ថា សាសន៍​យូដា​ដែល​ជំពប់​ដួល តើ​គេ​ត្រូវ​ដួល​រហូត​ឬ? ទេ គេ​មិន​ដួល​រហូត​ទេ! គឺ​កំហុស​របស់​ពួក​គេបាន​នាំ​ឱ្យសាសន៍​ដទៃ​ទទួល​ការ​សង្គ្រោះ ធ្វើ​ឱ្យ​ពួក​គេ​មាន​ចិត្ត​ច្រណែន។ ប្រសិន​បើ​កំហុស​របស់​សាសន៍​យូដានាំ​ឱ្យ​ពិភព‌លោក​ទទួល​ព្រះ‌ពរ​ដ៏​លើស‌លប់ ហើយ​ការ​ចុះ​អន់‌ថយ​របស់​គេនាំ​ឱ្យ​សាសន៍​ដទៃ​ទទួល​ព្រះ‌ពរ​ដ៏​លើស‌លប់​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទម្រាំ​បើ​ពួក​គេ​បាន​ចម្រើន​ឡើង​យ៉ាង​ពោរ‌ពេញ​វិញ​នោះ តើ​ព្រះ‌ពរ​នឹង​មាន​កាន់​តែ​ច្រើន​លើស‌លប់​យ៉ាង​ណា​ទៅ​ទៀត?។ បង‌ប្អូន​អើយ ខ្ញុំ​ចង់​ឱ្យបង‌ប្អូន​ជ្រាប​យ៉ាង​ច្បាស់​ពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នេះ ក្រែង​លោ​បង‌ប្អូន​ស្មាន​ថា​ខ្លួន​ឯង​មាន​ប្រាជ្ញា។ គម្រោង‌ការ​ដ៏​លាក់​កំបាំង​នោះ គឺ​សាសន៍​អ៊ីស្រា‌អែល​មួយ​ចំនួន​មាន​ចិត្ត​រឹង‌រូស រហូត​ដល់​ពេល​សាសន៍​ដទៃ​ទាំង​អស់​បាន​ចូល​មក​ទទួល​ការ​សង្គ្រោះ ពេល​នោះ ទើប​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល​នឹង​ទទួល​ការ​សង្គ្រោះ​ដែរ ដូច​មាន​ចែង​ទុក​មក​ថា៖ «ព្រះ‌អង្គ​ដែល​រំដោះ​នឹង​យាង​ចេញ​ពីក្រុង​ស៊ីយ៉ូន ព្រះ‌អង្គ​នឹង​ដក​អំពើ​ទមិឡចេញ​ពី​កូន​ចៅលោក​យ៉ាកុបនេះ​ហើយ​ជា​សម្ពន្ធ‌មេត្រីដែល​យើង​នឹងចង​ជា​មួយ​ពួក​គេនៅ​ពេល​ដែល​យើង​ដក​អំពើ​បាបចេញ​ពី​ពួក​គេ»។​ បើ​គិត​តាម​ដំណឹង‌ល្អសាសន៍​អ៊ីស្រា‌អែល​ជា​សត្រូវ​នឹង​ព្រះ‌ជាម្ចាស់​ ដើម្បី​ជា​ប្រយោជន៍​ដល់​បង‌ប្អូន។ បើ​គិត​តាម​ការ​ជ្រើស‌រើស​វិញ ព្រះ‌ជាម្ចាស់​ស្រឡាញ់​គេ មក​ពី​ព្រះ‌អង្គ​គិត​ដល់​បុព្វបុរស​របស់​គេ។ កាល​ណា​ព្រះ‌ជាម្ចាស់​ប្រទាន​ព្រះ‌អំណោយ​ទាន​ហើយ ព្រះ‌អង្គ​មិន​ដក​ហូត​វិញ​ទេ ហើយ​កាល​ណា​ព្រះ‌អង្គ​ត្រាស់​ហៅ ព្រះ‌អង្គ​ក៏​មិន​ប្រែ‌ប្រួល​ដែរ។

ទំនុកតម្កើងលេខ ៩៤(៩៣) ,១២-១៥.១៧-១៨ បទព្រហ្មគីតិ

១២បពិត្រព្រះអម្ចាស់អ្នកដែលព្រះបង្ហាញផ្លូវ
អប់រំប្រៀនប្រដៅអ្នកនោះត្រូវមានមង្គល
១៣នៅថ្ងៃមានអាសន្នទ្រង់បន្ទន់គេលែងខ្វល់
មានរណ្តៅនៅសល់ទុកតម្កល់កប់ជនពាល
១៤ដ្បិតទ្រង់មិនបង់បោះប្រជារាស្រ្តឱ្យគេដៀល
ព្រះអង្គក៏មិនចោលចំណែកផ្ទាល់មរតកទ្រង់
១៥ចៅក្រមនឹងកាត់ក្តីដោយប្រពៃមិនបង្អង់
អ្នកដែលមានចិត្តត្រង់តាមគន្លងយុត្តិធម៌
១៧ប្រសិនបើព្រះម្ចាស់មិនសង្គ្រោះខ្ញុំភិតភ័យ
ច្បាស់ជាត្រូវក្សិណក្ស័យវិនាសឆ្ងាយជាមិនខាន
១៨ពេលខ្ញុំពោលថាអស់កម្លាំងខ្សោះជិតដួលប្រាណ
ព្រះអង្គទ្រខ្ញុំបានមិនខកខានព្រះទ័យស្មោះ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១១៣,៥.៧-៨

អាលេលូយ៉ា! អាលេលូយ៉ា!
តើនរណាប្រៀបនឹងព្រះអម្ចាស់ជាព្រះរបស់យើងបាន? ព្រះអង្គលើកអ្នកក្រីក្រឡើង ដើម្បីអង្គុយលើបល័្លង្គរួមជាមួយសេ្ដចនានា។អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៤,១.៧-១១

មាន​ថ្ងៃ​មួយ​ជា​ថ្ងៃ​សប្ប័ទ ព្រះ‌យេស៊ូ​យាង​ទៅ​សោយ​ព្រះ‌ស្ងោយ​នៅ​ផ្ទះ​របស់​មេ​ដឹក​នាំ​ខាង​គណៈ‌ផារីស៊ី​ម្នាក់ អស់​អ្នក​ដែល​នៅ​ផ្ទះ​នោះ​តាម​ឃ្លាំ​មើល​ព្រះ‌អង្គ។ ព្រះ‌យេស៊ូ​សង្កេត​ឃើញ​ភ្ញៀវៗ​ចេះ​តែ​រើស​កន្លែង​កិត្តិ‌យស​អង្គុយ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​ទៅ​គេ​ថា៖ «បើ​មាន​គេ​អញ្ជើញ​អ្នក​ទៅ​ជប់‌លៀងក្នុង​ពិធី​មង្គល‌ការ​ណា​មួយ សុំ​កុំ​ទៅ​អង្គុយ​កន្លែង​ដែល​គេ​បម្រុង​ទុកសម្រាប់​ភ្ញៀវ​កិត្តិ‌យស ក្រែង​លោ​គេ​បាន​អញ្ជើញ​ភ្ញៀវ​ម្នាក់​ទៀត មាន​ឋានៈ​ខ្ពស់​ជាង​អ្នក។ ប្រសិន​បើ​ម្ចាស់​ផ្ទះ​បាន​អញ្ជើញ​អ្នក​ផង អញ្ជើញ​ភ្ញៀវ​មាន​ឋានៈ​ខ្ពស់​នោះ​ផង គាត់​មុខ​ជា​សុំ​ឱ្យអ្នក​ទុក​កន្លែង​កិត្តិ‌យស​ជូន​អ្នក​មាន​ឋានៈ​ខ្ពស់​ជា​មិន​ខាន។ ពេល​នោះ អ្នក​នឹង​ត្រូវ​អាម៉ាស់​មុខ ហើយ​ទៅ​អង្គុយ​កន្លែង​អន់​ជាង​គេ​វិញ។ ដូច្នេះ បើ​មាន​គេ​អញ្ជើញ​អ្នក ចូរ​ទៅ​អង្គុយ​កន្លែង​អន់​ជាង​គេ​សិន លុះ​ដល់​ម្ចាស់​ផ្ទះ​ពោល​មក​កាន់​អ្នក​ថា “សម្លាញ់​អើយ! សូម​អ្នក​មក​អង្គុយ​នៅ​កន្លែង​ខាង​មុខ​នេះ​វិញ” ពេល​នោះ អ្នក​នឹង​មាន​កិត្តិ‌យស​នៅ​ចំពោះ​មុខ​ភ្ញៀវ​ទាំង​អស់ ដែល​អង្គុយ​រួម​តុ​ជា​មួយ​អ្នក​ជា​មិន​ខាន។ អ្នក​ណា​លើក​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​គេ​បន្ទាប​ចុះ។ រីឯ​អ្នក​ដែល​បន្ទាប​ខ្លួន នឹង​ត្រូវ​គេ​លើក​តម្កើង​វិញ»។

425 Views

Theme: Overlay by Kaira