អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសៅរ៍ អាទិត្យទី០២
រដូវអបអរសាទរ
ពណ៌ស្វាយ

ថ្ងៃសៅរ៍ ទី១៣ ខែធ្នូ ឆ្នាំ២០២៥

បុណ្យរម្លឹក
សន្តីលូស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី
ពណ៌ស

នាងលូស៊ី (ឈ្មោះនេះមានន័យថា “ពន្លឺ”) ជាស្ត្រីអ៊ីតាលីម្នាក់។ រដ្ឋអំណាចធ្វើទារុណកម្មនាងនៅក្រុងស៊ីរ៉ាកូស (កោះស៊ីស៊ីល) ប្រហែលនៅឆ្នាំ៣០៤។ តាំងពីសតវត្សទី៦ ព្រះសហគមន៍ក្រុងរ៉ូមតែងតែគោរពនាង។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គចាត់ព្រះបុត្រាព្រះអង្គឱ្យយាងមកបំភ្លឺមនុស្ស លោក។ ពេលព្រះបុត្រាយាងមកវិញប្រកបដោយសិរីរុងរឿងយ៉ាងអស្ចារ្យ ទ្រង់នឹងបំបាត់ ភាពងងឹត និងសេចក្តីអាក្រក់គ្រប់យ៉ាង។ ពេលនោះ សូមព្រះអង្គព្រះមេត្តាប្រោសយើងខ្ញុំ
ឱ្យធ្វើជាបុត្រធីតាដ៏វិសុទ្ធរបស់ព្រះអង្គផង។

អត្ថបទទី១ សូមថ្លែងព្រះគម្ពីរបេនស៊ីរ៉ាក់ បសរ ៤៨,១-៤.៩-១១

ព្យាការីអេលីងើបឡើងដូចភ្លើង ពាក្យសម្តីរបស់លោកភ្លឺដូចចន្លុះក្នុងពេលយប់។ លោកធ្វើឱ្យទុរ្ភិក្សកើតមាននៅស្រុកអ៊ីស្រាអែល។ លោកស្រឡាញ់ព្រះជាម្ចាស់យ៉ាងខ្លាំង លោកធ្វើឱ្យប្រជាជននៅសល់តែមួយចំនួនតូចប៉ុណ្ណោះ។ តាមបញ្ជារបស់ព្រះអម្ចាស់ លោកធ្វើឱ្យមេឃរាំង ហើយធ្វើឱ្យភ្លើងធ្លាក់ពីលើមេឃមកចំនួនបីដងដែរ។ ព្យាការីអេលីអើយ ! លោកប្រកបដោយសិរីរុងរឿងដោយសារតែលោកសម្តែងបាដិហារិយ៍ តើនរណាអាចប្រៀបស្មើនឹងលោកបាន? ព្រះអម្ចាស់លើកលោកឡើងដោយភ្លើងកួច នៅលើរទេះទឹមដោយសេះភ្លើងផង។ ក្នុងគម្ពីរមានចែងថា ពេលអនាគតលោកទទួលភារកិច្ចបន្ធូរព្រះពិរោធរបស់ព្រះជាម្ចាស់ មុនពេលព្រះអង្គដាក់ទណ្ឌកម្ម គឺលោកនឹងបង្វែរចិត្តឪពុកទៅរកកូន ព្រមទាំងស្រោចស្រង់កុលសម្ព័ន្ធរបស់លោកយ៉ាកុបឱ្យបានដូចដើមឡើងវិញផង។ មានសុភមង្គលហើយ! អ្នកដែលបានឃើញលោក និងអ្នកដែលស្លាប់ទៅទាំងស្រឡាញ់ព្រះអម្ចាស់ ដ្បិតយើងពិតជាមានជីវិតមិនខាន។

ទំនុកតម្កើងលេខ ៨០,២-៤.១៥-១៦.១៨-១៩ បទព្រហ្មគីតិ

២.ព្រះម្ចាស់ជាគង្វាលអ៊ីស្រាអែលសូមសណ្តាប់
ពូជពង្សលោកយ៉ូសែបដែលព្រះអង្គបានដឹកនាំ
ដូចជាអ្នកគង្វាលចាំយាមឃ្វាលចៀមថែទាំ
គេរស់ដោយសុខដុមសូមសម្តែងព្រះបារមី
៣.ឱ្យពួកកុលសម្ព​ន្ធអេប្រាអ៊ីមឃើញស្នាដៃ
និងជាតិផ្សេងៗក្តីសូមទ្រង់លៃជួយសង្គ្រោះ
៤.ឱ!ព្រះជាម្ចាស់អើយកុំកន្តើយសូមសន្តោស
ទតមើលដោយសប្បុរសនោះយើងខ្ញុំរួចជីវិត
សូមទ្រង់បែរព្រះភក្ត្រញញឹមដាក់យើងខ្ញុំពិត
សង្គ្រោះឱ្យនៅជិតកុំឱ្យបែកបាក់ខ្ចាត់ខ្ចាយ
១៥.ឱ! ព្រះជាម្ចាស់អើយកុំកន្តើយសូមទ្រង់ទត
ពីស្ថានសួគ៌ាមកជួយយើងខ្ញុំកុំខានឡើយ
១៦.សូមទ្រង់ជួយរក្សាថែចម្ការដែលមានហើយ
ការពារកុំបណ្តោយក្រែងថ្លោះធ្លោយខ្មាំងញាំញី
១៨.សូមទ្រង់ដាក់ព្រះហស្តលើស្តេចនោះគង់ខាងស្តាំ
បុត្រមនុស្សដ៏ឧត្តមដែលព្រះអង្គពង្រឹងឡើង
១៩.យើងខ្ញុំមិនបែកបែរចិត្តងាករេពីព្រះអង្គ
សូមប្រោសប្រទានផងឱ្យយើងខ្ញុំមានជីវិត
ពេលខ្ញុំរស់ឡើងវិញចិត្តពោរពេញនៅនែបនិត្យ
គោរពបម្រើពិតឥតមានក្បត់ឆ្ងាយពីទ្រង់

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ៣,៤.៦

អាលេលូយ៉ា! អាលេលូយ៉ា!
ចូររៀបចំផ្លូវថ្វាយព្រះអម្ចាស់ ចូរពង្រាបផ្លូវរបស់ព្រះអង្គ! មនុស្សទាំងអស់នឹងឃើញការសង្គ្រោះរបស់ព្រះជាម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៧, ៩-១៣

ពេលព្រះអង្គយាងចុះពីលើភ្នំជាមួយសាវ័កទាំង៣ ព្រះយេស៊ូហាមប្រាមគេថា៖ «កុំនិយាយប្រាប់អ្នកណាពីហេតុការណ៍ដែលអ្នករាល់គ្នាបានឃើញនេះឲ្យសោះ ត្រូវចាំរហូតដល់បុត្រមនុស្សមានជីវិតរស់់ឡើងវិញ»។ ក្រុមសាវ័កទូលសួរព្រះយេស៊ូថា៖ «ហេតុដូចម្តេចបានជាពួកធម្មាចារ្យចេះតែនិយាយថា ព្យាការីអេលីត្រូវមកមុន?»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្យាការីអេលីនឹងមកមែន ដើម្បីរៀបចំសព្វគ្រប់ទាំងអស់ឡើងវិញ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្យាការីអេលីមករួចហើយ តែពួកគេមិនព្រមទទួលស្គាល់លោកទេ។ មិនតែប៉ុណ្ណោះសោត គេថែមទាំងបានធ្វើបាបលោកសព្វបែបយ៉ាងតាមអំពើចិត្តរបស់គេទៀតផង។ បុត្រមនុស្សក៏នឹងត្រូវគេធ្វើ​បាបដូច្នោះដែរ»។ ពេលនោះក្រុមសាវ័កយល់ថា ព្រះអង្គមានព្រះបន្ទូលអំពីលោក​​យ៉ូហានបាទីស្ត។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យប្រៀនប្រដៅយើងខ្ញុំ ដោយសារព្យាការីទាំងឡាយ។ ក្នុងអភិបូជា យើងខ្ញុំនាំគ្នានឹកដល់ព្រះបុត្រាព្រះអង្គ ដែលសព្វព្រះហឫទ័យបូជាព្រះជន្មដោយព្រះហឫទ័យស្រឡាញ់។ សូមទ្រង់ព្រះមេត្តាទទួលកាយ វាចា ចិត្តយើងខ្ញុំ រួមនឹងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលបានប្រោសយើងខ្ញុំឱ្យចូលរួមជាមួយព្រះយេស៊ូក្នុងអភិបូជានេះ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំ ឱ្យរៀបចំផ្លូវថ្វាយព្រះគ្រីស្តដែលកុំពុងយាងមក សូមជួយយើងខ្ញុំឱ្យកាន់កិរិយាត្រឹមត្រូវ និងយកចិត្តទុកដាក់ជួយអ្នកកម្សត់ទុគ៌តផង។

338 Views

Theme: Overlay by Kaira