អត្ថបទព្រះគម្ពីរ
ថ្ងៃសៅរ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២១
អាទិត្យទី២២ រដូវធម្មតា

ព័ណ៌បៃតង

ខែកញ្ញា-តុលា ២០២១

ព្រសុ
៣០៣១០១០២០៣០៤០៥
០៦០៧០៨០៩១០១១១២
១៣១៤១៥១៦១៧១៨១៩
២០២១២២២៣២៤២៥២៦
២៧២៨២៩៣០០១០២០៣

អត្ថបទទី១ ឆ្នាំសេស
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូឡូស កូឡ ១,២១-២៣

បងប្អូនជាទីស្រឡាញ់! ពីដើមបងប្អូននៅខាងក្រៅប្រជារាស្រ្ដរបស់ព្រះជាម្ចាស់ ហើយ​ជាសត្រូវនឹងព្រះអង្គ ព្រោះតែគំនិត និងអំពើអាក្រក់របស់បងប្អូន ។ តែឥឡូវនេះ ព្រះអង្គបាន​សម្រុះសម្រួលបងប្អូនឲ្យជានានឹងព្រះអង្គវិញ ដោយព្រះកាយព្រះគ្រីស្ដកើតជាមនុស្សបាន​សោយទិវង្គត ដើម្បីឲ្យបងប្អូនបានវិសុទ្ធ ឥតសៅហ្មង ឥតកំហុស និងអាចឈរនៅចំពោះព្រះ​ភ័ក្រ្ដរបស់ព្រះអង្គ ។ ក៏ប៉ុន្ដែ បងប្អូនត្រូវតែកាន់ជំនឿឲ្យបានរឹងប៉ឹងខ្ជាប់ខ្ជួន ដើម្បីកុំឲ្យឃ្លាត​ចាកពីសេចក្ដីសង្ឃឹម ដែលបងប្អូនមាន តាំងពីបានឮដំណឹងល្អមកនោះ គឺជាដំណឹងល្អដែល​គេបានប្រកាសដល់មនុស្សលោកទាំងអស់នៅក្រោមមេឃ ហើយខ្ញុំប៉ូលបានទទួលមុខងារបម្រើដំណឹងល្អនេះដែរ។ 

ទំនុកតម្កើងលេខ​ ៥៤ (៥៣),៣-៤.៦-៨         បទព្រហ្មគិតិ

៣.ឱព្រះជាម្ចាស់អើយ កុំកន្ដើយសូមជួយផង
ដោយបារមីព្រះអង្គមេត្តាទ្រង់រកយុត្តិធម៌ ។
៤. ឱព្រះជាម្ចាស់អើយកុំព្រងើយស្ដាប់អង្វរ
សម្រែកខ្ញុំស្រែករកសូមស្ដាប់មកពាក្យខ្ញុំផង ។
៦. ព្រះម្ចាស់ទ្រង់យាងមកសង្គ្រោះយកទាំងអាណិត
រូបខ្ញុំឲ្យនៅជិតទាំងជីវិតទ្រង់ការពារ ។
៧.សូមព្រះអង្គតតាំងនឹងពួកខ្មាំងចិត្តពាធា
តាមអំពើពាលាដែលពួកវាតែងប្រព្រឹត្ត ។
៨.ទូលបង្គំនឹងដាក់ថ្វាយយញ្ញតង្វាយអស់ពីចិត្ត
សូមឲ្យទ្រង់អាណិតខ្ញុំថ្កើងពិតនាមព្រះអង្គ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ យហ ១៤,៦.៩

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់! ព្រះអង្គពិតជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។
អ្នកដែលជឿលើព្រះអង្គ បានស្គាល់ព្រះបិតាហើយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក​ , ១-៥

មានថ្ងៃមួយ ជាថ្ងៃសប្ប័ទ ព្រះយេស៊ូយាងកាត់វាលស្រែ ។ សាវ័ករបស់ព្រះអង្គនាំគ្នា​បូតកួរស្រូវមកឈ្លីបរិភោគ ។ មានពួកខាងគណៈផារីស៊ីខ្លះ និយាយទៅសាវ័កទាំងនោះថា៖​ « ហេតុអ្វីបានជាអ្នករាល់គ្នាធើ្វការដែលបញ្ញត្តិហាមមិនឲ្យធើ្វនៅថ្ងៃសីលដូច្នេះ? » ។ ព្រះយេ​ស៊ូតបទៅគេវិញថា៖ « ក្នុងគម្ពីរមានអត្ថបទមួយស្ដីអំពីកាលដែលព្រះបាទដាវីឌ និងបរិពារ​បានប្រព្រឹត្តនៅពេលឃ្លាន គឺស្ដេចយាងចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ យកនំប៉័ងដែល​គេតាំងថ្វាយព្រះជាម្ចាស់មកសោយព្រមទាំងចែកឲ្យពួកបរិពារបរិភោគទៀតផង ។ តាមធម្ម​វិន័យ មានតែពួកបូជាចារ្យប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំប៉័ងនោះបាន ។ តើអ្នករាល់គ្នា​ធ្លាប់អានអត្ថបទនោះឬទេ? » ។ ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ «បុត្រមនុស្សជាម្ចាស់​លើថ្ងៃសប្ប័ទ»។

ខែ​តុលា 2024
ព្រ សុ អា
 123456
78910111213
14151617181920
21222324252627
28293031  
117 Views

Theme: Overlay by Kaira