អត្ថបទថ្ងៃសៅរ៍ អាទិត្យ១៩ រដូវធម្មតា

ថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២១ ព័ណក្រហម

បុណ្យសន្តៈ ម៉ាស៊ីមីលីយ៉ាំង កូលបេ
ជាបូជាចារ្យ និង មរណសាក្សី

លោកម៉ាស៊ីមីលីយ៉ាំង កូលបេ​ (១៨៩៤-១៩៤១) កើតនៅប្រទេសប៉ូឡូញ។ លោកចូលបួសហើយខិតខំផ្សាយគោលគំនិតនៃគ្រីស្តសាសនាដោយបោះពុម្ពផ្សាយកាសែតជាច្រើន។ សម័យសង្គ្រាមសកលលោកលើកទី២ លោកត្រូវគេចាប់ខ្លួន កៀរទៅដាក់នៅជំរុំឱ្យហ្វីស។ លោកស្ម័គ្រចិត្តទទួលទារុណកម្មស្លាប់ដោយអត់ឃ្លានជំនួសអ្នកជាប់ឃុំឃាំងម្នាក់ ដែលមានគ្រួសារ និងមានកូនពីរនាក់។ លោកទទួលមរណៈភាពថ្ងៃ១៤ សីហា ១៩៤១។

អត្ថបទទី១ ឆ្នាំសេស
សូមថ្លែងព្រះគម្ពីរលោកយ៉ូស៊ូអា យស ២៤,១៤-២៩

លោកយ៉ូស៊ូអា កោះហៅកុលសម្ពន្ធអ៊ីស្រាអែលទាំងដប់ពីរនៅស៊ីគែម។ លោកមានប្រសាសន៍ទៅ គេថា៖«ចូរកោតខ្លាចព្រះអម្ចាស់ និងគោរពបម្រើព្រះអង្គឱ្យអស់ពីដួងចិត្ត និងដោយស្មោះត្រង់បំផុត។ ។ ចូរដកយកព្រះដទៃដែលបុព្វបុរសរបស់អ្នករាល់គ្នាធ្លាប់គោរពបម្រើព្រះអម្ចាស់។ ប៉ុន្តែ បើអ្នករាល់ គ្នាមិនពេញចិត្តនឹងគោរពបម្រើព្រះ អម្ចាស់ទេ នៅថ្ងៃនេះ ចូរជ្រើសរើសយកព្រះណាមួយដែលអ្នករាល់ គ្នាស្នាក់នៅនេះជាដើម។ រីឯខ្ញុំនិងក្រុមគ្រួសាររបស់ខ្ញុំវិញ យើងនឹងគោរពបម្រើ ព្រះអម្ចាស់»។
ប្រជាជនបានឆ្លើយថា៖«យើងនឹងមិនបោះបង់ចោលព្រះអម្ចាស់ បែរទៅគោរពបម្រើព្រះដទៃ ទៀតជាដាច់ខាត! ដ្បិតមានតែព្រះអម្ចាស់ហ្នឹងហើយជាព្រះនៃយើង ព្រះអង្គបាននាំយើងខ្ញុំ និងបុព្វ បុរសរបស់យើងឱ្យចាកចេញពីស្រុកអេស៊ីប ជាស្រុកដែលយើងធ្លាប់ធ្វើជាទាសករ។ ព្រះអង្គបាន សម្តែងការអស្ចារ្យធំៗ ឱ្យយើងឃើញច្បាស់នឹងភ្នែក គឺព្រះអង្គបានរក្សាការពារយើងេ តាមផ្លូវដែល យើងធ្វើដំណើរឆ្លងកាត់ទឹកដីរបស់ប្រជាជននានា។ ព្រះអម្ចាស់បានបណ្តេញប្រជាជនទាំងប៉ុន្មាន ចេញពីមុខយើង ជាពិសេសជនជាតិ អាម៉ូរីដែលរស់នៅក្នុងស្រុកនេះ។ យើងខ្ញុំក៏ចង់គោរពបម្រើព្រះ អម្ចាស់ដែរ ដ្បិតព្រះអង្គជាព្រះរបស់យើង»។
លោកយ៉ូស៊ូអាមានប្រសាសន៍ទៅកាន់ប្រជាជនថា៖«អ្នករាល់គ្នាមិនអាចគោរពបម្រើព្រះអម្ចាស់ បានទេ ដ្បិតព្រះអង្គជាព្រះដ៏វិសុទ្ធ ហើយព្រះអង្គមិនសព្វព្រះហឫទ័យឱ្យ អ្នករាល់គ្នាគោរពព្រះមួយ ណាទៀតឡើយ ព្រះអង្គមិនអាចអត់ទោសចំពោះការបះបោរ និងអំពើបាបរបស់អ្នករាល់គ្នាបានទេ។ ប្រសិនបើអ្នករាល់គ្នាបោះបង់ចោលព្រះអម្ចាស់ ហើយងាកទៅគោរពបម្រើព្រះដទៃ ព្រះអង្គបែរមក ដាក់ទោសអ្នករាល់គ្នា ធ្វើឱ្យអ្នករាល់គ្នាវិនាសសាបសូន្យ ថ្វីដ្បិតតែព្រះអង្គធ្លាប់ប្រទានពរដល់អ្នករាល់ គ្នារួចមកហើយក៏ដោយ»។
ប្រជាជនឆ្លើយតបទៅលោកយ៉ូស៊ូអាវិញថា៖«ទេ! យើងចង់គោរពបម្រើព្រះអម្ចាស់​ តែមួយព្រះ អង្គប៉ុណ្ណោះ»។ លោកយ៉ូស៊ូអាមានប្រសាសន៍ទៅកាន់ប្រជាជនថា៖«ចូរទទួលខុសត្រូវចំពោះខ្លួនឯង ផ្ទាល់ទៅ ដ្បិតអ្នករាល់គ្នាបានសម្រេចចិត្តគោរពបម្រើព្រះអម្ចាស់ហើយ!»។ ពួកគេឆ្លើយថា៖«យើង សុខចិត្តទទួលខុសត្រូវហើយ!»។ លោកយ៉ូស៊ូអាមានប្រសាសន៍ថា៖«ឥឡូវនេះ ចូរដកព្រះដទៃដែល សិ្ថតនៅកណ្តាលអ្នករាល់គ្នាចោលចេញទៅ ហើយផ្ចង់ចិត្តគំនិតទៅរកព្រះអម្ចាស់ ជាព្រះរបស់ជនជាតិ អ៊ីស្រាអែលវិញ»។ ប្រជាជន ឆ្លើយតបទៅលោកយ៉ូស៊ូអាថា៖«យើងចង់គោរពបម្រើព្រះអម្ចាស់ជាព្រះ នៃយើង ហើយនិងប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គផង»។
នៅថ្ងៃនោះ លោកយ៉ូស៊ូអាចងសម្ពន្ធមេត្រីជាមួយប្រជាជននៅស៊ីគែម ហើយលោកពេញច្បាប់និង វិន័យឱ្យពួកគេកាន់តាមទៀតផង។ លោកយ៉ូស៊ូអាចារសេចក្តីទាំងនេះ ទុកនៅក្នុងគម្ពីរធម្មវិន័យរបស់ ព្រះជាម្ចាស់។ លោកយកថ្មមួយផ្ទាំងយ៉ាងធំមកបញ្ឈរនៅក្រោមដើមជ្រៃដែលស្ថិតក្នុងទីសក្ការៈរបស់ ព្រះអម្ចាស់។ លោកយ៉ូស៊ូអាមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖«មើល៍! ថ្មនេះជាសាក្សី របស់យើងរាល់គ្នា ដ្បិតថ្មនេះបានឮសេចក្តីទាំងប៉ុន្មានដែលព្រះអម្ចាស់មានព្រះបន្ទូលមកយើង។ ថ្ម នេះនឹងទៅជាសាក្សីរារាំងអ្នករាល់គ្នា កុំឱ្យក្បត់ព្រះរបស់អ្នករាល់គ្នា»។ បន្ទាប់មក លោកយ៉ូស៊ូអាបញ្ជាឱ្យប្រជាជនវិលត្រឡប់ទៅកាន់ទឹកដីដែលជាមត៌កគេរៀងៗខ្លួនវិញ ។ ក្រោយព្រឹត្តិការណ៍ទាំងនោះមក លោកយ៉ូស៊ូអាដែលជាកូនរបស់លោកនូន និងជាអ្នកបម្រើរបស់ ព្រះអម្ចាស់ បានទទួលមរណភាពក្នុងជន្មាយុមួយរយដប់ឆ្នាំ។

ទំនុកតម្កើងលេខ ១៦(១៥),១-២.៥.៧-៨.១១  បទពាក្យ ៧

១.ឱ! ព្រះជាម្ចាស់ដ៏ឧត្តមសូមការពារខ្ញុំឱ្យសុខសាន្ត
ដ្បិតទូលបង្គំសុំផ្ញើប្រាណជ្រកក្រោមទីស្ថានម្លប់បារមី ។
២.ខ្ញុំសូមទូលថ្វាយព្រះម្ចាស់ថាព្រះអង្គពិតជាអម្ចាស់ថ្លៃ
ក្រៅពីព្រះអង្គឥតមានអ្វីផ្តល់មង្គលជ័យគ្រាអាសន្ន ។
៥.បពិត្រព្រះអម្ចាស់ឧត្តមព្រះអង្គជាចំណែកស្រស់ស្រាយ
មត៌កនៃខ្ញុំឥតក្លែងក្លាយផ្តល់អ្វីទាំងឡាយតាមប្រាថ្នា  ។
៧.ខ្ញុំសូមតម្កើងព្រះអម្ចាស់ព្រោះព្រះអង្គនេះសែនមោះមុត
ទ្រង់ផ្តល់យោបល់ខ្ញុំម្នាក់គត់ទោះយប់ងងឹតក៏តឿនដែរ  ។
៨.ខ្ញុំនឹកដល់ព្រះអម្ចាស់ជាប់ដែលជាទម្លាប់ទ្រង់គង់ក្បែរ
ខាងស្តាំរូបខ្ញុំឥតប្រួលប្រែខ្ញុំមិនបែកបែរញាប់ញ័រឡើយ ។
១១.ព្រះអង្គបង្ហាញផ្លូវជីវិត ឱ្យខ្ញុំឃើញពិតគ្មានភ័យព្រួយ
ដោយព្រះអង្គគង់នៅជាមួយទូលបង្គំគ្មានព្រួយអរសប្បាយ  ។
ដោយព្រះអង្គគង់នៅខាងស្តាំជាប់ជាប្រចាំមិនជិនណាយ
ទូលបង្គំសែនរីករាយសប្បាយអស់កល្បវែងឆ្ងាយតរៀងទៅ  ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ តាម មថ ១១,២៥

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់នៃផែនដី! យើងខ្ញុំសូមកោតសរសើរព្រះអង្គ
ព្រោះទ្រង់បានសម្តែងការអស្ចារ្យនៃព្រះរាជ្យឱ្យមនុស្សតូចតាចយល់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ  មថ ១៩,១៣-១៥

នៅគ្រានោះ មានមនុស្សម្នានាំក្មេងតូចៗមកឱ្យព្រះយេស៊ូដាក់ព្រះហស្តលើវា និងអធិដ្ឋានឱ្យ។ ក្រុមសាវ័កស្តីបន្ទោសអ្នកទាំងនោះ តែព្រះយេស៊ូមានព្រះបន្ទូលថា៖«ទុកឱ្យក្មេងតូចៗមករកខ្ញុំចុះ កុំ ឃាត់វាឡើយ! ដ្បិតមានតែអ្នកមានចិត្តដូចក្មេងៗទាំងនេះប៉ុណ្ណោះទេ ដែលចូលក្នុងព្រះរាជ្យនៃស្ថាន បរមសុខបាន»។ បន្ទាប់មកព្រះអង្គដាក់ព្រះហស្តលើក្មេងទាំងនោះ រួចទ្រង់ក៏យាងចាកចេញពីទីនោះទៅ។

ខែ​មីនា 2026
ព្រ សុ អា
 1
2345678
9101112131415
16171819202122
23242526272829
3031  
355 Views

Theme: Overlay by Kaira